jump to navigation

រណរិទ្ធិ អនាគតជា មហាក្សត្រ នៃប្រទេសខ្មែរ ឬ ជា ការអភិរក្ស របបរាជានិយម តាមគំនិត មហាវរក្សត្រ? ខែតុលា 3, 2008

Posted by khmervipheak in កុំមុយនិស្ត, ខ្មែរក្រហម, គណបក្សប្រជាជន, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, មហាវរក្សត្រ, រណរិទ្ធ, រាជបល្លង្ក, រាជានិយម.
2 comments

គ្មានអ្វីភ្ញាក់ផ្អើល ដែលរណរិទ្ធិ បានប្រកាស លាពីឆាកនយោបាយ ​នៅ​ថ្ងៃ​ទី ២ តុលា ២០០៨ ក្នុងពិធីជប់លៀង នៅសណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ នោះទេ។

រំលឹកផងដែរថា រណរិទ្ធិ ធ្លាប់ជានាយករដ្ឋមន្ត្រី ជាប្រធានគណបក្សហ្វ៊ុនស៊ីប៉ិច ដែលជាគណបក្ស បានទទួលសំលេងឆ្នោត ច្រើនបំផុត ក្នុងការបោះឆ្នោត រើសតំណាងរាស្រ្ត ដំបូងនៅប្រទេសខ្មែរ ក្នុងឆ្នាំ ១៩៩៣ ចាត់ចែងឡើងដោយ អង្គការអ៊ុនតាក់ (UNTAC) តំណាងអង្គការសហប្រជាជាតិ។

នៅសន្និសីទសន្ធិសញ្ញា ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ស្តីពីសន្តិភាព ប្រទេសកម្ពុជា មាន ពីរភាគីធំៗ បានចូលរួមចរចារ ៖ ម្ខាងជា ត្រីភាគី (គណបក្សហ្វ៊ុនស៊ីប៉ិច មានសីហនុ ជាប្រធាន, គណបក្សសឺនសាន មានសឺន សាន ជាប្រធាន, គណបក្ស កម្ពុជាប្រជាធិបតេយ្យ មានខៀវ សំផនជាតំណាង) តំណាងដោយសីហនុ និង ម្ខាងទៀត ជារបបសាធារណរដ្ឋ ប្រជាមានិត្យកម្ពុជា តំណាង ដោយហ៊ុន សែនយួនបន្តុប និង ងៀង កឺថាច់, រដ្ឋមន្ត្រីការបរទេសយួនកុំមុយនិស្ត។

ទ័ពត្រីភាគី មានបីប្រភេទទ័ព ៖ ទ័ពស្តេច (គណបក្សហ្វ៊ុនស៊ីប៉ិច), ទ័ពសេរីកា (គណបក្សសឺនសាន), ទ័ពខ្មែរក្រហម (គណបក្សកម្ពុជាប្រជាធិបតេយ្យ) ជាទ័ពខ្លាំងបង្អស់ នៃទ័ពត្រីភាគី។

រីឯទ័ពសាធារណរដ្ឋប្រជាមានិត្យកម្ពុជា (របបយួនបន្តុប) ជាទ័ពខ្មែរ បង្វឹក និងបន្តុប ដោយយួន ដែលមានលាយឡំ ទ័ពយួនបង្កប់ដោយពាក់ឯកសណ្ឋានទ័ពខ្មែរលាយឡំ។

ដោយញញើតកំលាំងទ័ព និង ប្រជាប្រិយភាព របស់ខ្មែរក្រហម,  យួនបង្គាប់ គណបក្សប្រជាជន អោយរាំងខ្ទប់ គណបក្សកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មិនអោយចូលរួម ឈរឈ្មោះបោះឆ្នោត នៅឆ្នាំ ១៩៩៣ ដោយបានអោយហ៊ុន សែនបង្កើតបាតុកម្មនិស្សិតពេទ្យ វាយខៀវ សំផន បែកក្បាលហូរឈាម ពេលខៀវ សំផនចុះពីយន្តហោះ ចូលទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៩២ ដើម្បីចូលរួមការបោះឆ្នោត។

ប៉ុល ពត និង អៀង សារី មិនបានចូលមកភ្នំពេញ ទេ ព្រោះមានឈ្មោះ ជាឧក្រឹដ្ឋជន ប្រល័យពូជសាសន៍ តាមការកាត់ទោស នៃតុលាការឆាកល្ខោន, ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៧៩ បានបង្តើតឡើង ដោយយួន បន្ទាប់ពីកាន់កាប់ ប្រទេសខ្មែរ បាន ៧ ខែ

បច្ចុប្បន្ន ពីរគណបក្ស ក្នុងត្រីភាគី (ដែលតំណាងក្នុងសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១) បានត្រូវរលាយរូប នៅសល់តែ គណបក្សហ៊្វុនស៊ីនប៉ិច ដែលមានតែឈ្មោះ អត់វិញ្ញាណ បាត់ទាំងឧត្តមគតិរាជានិយម របស់សីហនុ ទៅទៀត។

ត្រីភាគី បានត្រូវរលាយរូប, នោះជាជោគជ័យដ៏សំបើម និង ជាគោលដៅ របស់ប្រទេសយួន និងជាជោគជ័យខ្លះ របស់គណបក្សប្រជាជន បន្តុបដោយយួន។ ឈ្មោះគណបក្សហ៊្វុនស៊ីនប៉ិច បច្ចុប្បន្ន លែងមានខ្លឹមសារ បាត់ទាំងធាតុដើម របស់ខ្លួន ទៅទៀត, វានឹងបាត់ទាំងឈ្មោះ ក្នុងពេលមិនយូរ។

សូមអ្នក រួមគ្នារៀនវិភាគ ប្រកាសនេះ សាកទៅ! ហើយ មេច រណរិទ្ធិ ប្រកាសលាពីឆាកនយោបាយ ពេលចូលមក ប្រទេសខ្មែរហើយនោះ ចុះពួកស្តេចដទៃ ដូចជាចក្រពង្ស, ស៊ីសុវត្ថិសេរីវុធ, ស៊ីសុវត្ថិធម្មកោ, … មេចមិនធ្វើដូចគ្នាចឹងទៅ អោយមហាជនខ្មែរ ភ្ញាក់ផ្អើលផង? មានអាថ៍កំបាំងអ្វី នៅពីក្រោយវាំងនន នោះឬ?

(នឹងសរសេរបន្ត)

មើលផងដែរ៖

http://www.rfa.org/khmer/indepth/ranariddh-quits-politics-10032008045041.html

http://www.rfa.org/khmer/program/krhistory