jump to navigation

ហ៊ុន សែន កំពុងប្រើប្រាស់ សន្លឹកបៀ ប្រាសាទ ព្រះវិហារ សំរាប់ រក សំលេង ឆ្នោត ឬ? ខែកក្កដា 16, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, នយោបាយអន្តរជាតិ, ប្រាសាទព្រះវិហារ, ហ៊ុន សែន.
trackback

ប្រាសាទព្រះវិហារ ជារឿងរសើបនិងក្តៅគគុក រវាងពីរជាតិសាសន៍ ខ្មែរនិងសៀម។ ថ្មីៗ នេះ រដ្ឋាភិបាលខ្មែរ បានគូរផែនទីថ្មី បង្រួមបរិវេណប្រាសាទព្រះវិហារ អោយនៅត្រឹម ចំងាយ ៣០ ម. ពីជើងប្រាសាទ តាមបង្គាប់របស់ប្រទេសសៀម ដើម្បីដាក់ស្នើវាជា សម្បត្តិមរតកពិភពលោក (World Heritage)។

មហាជនខ្មែរអបអរ ប្រាសាទព្រះវិហារ ជា បេតិកភណ្ឌពិភពលោក (ប៉ុន្តែមិនអបអរ ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ទេ) ស្មារតីជាតិអង់អាចរបស់កងទ័ពខ្មែរ នៅការពារប្រាសាទព្រះវិហារ។

ចុះពួកទាហានខ្មែរដែលប្លន់ដីប្រជា រាស្ត្រក្រីក្រ នៅតាមស្រុក/ខេត្តវិញ?

រំលឹកថា ប្រាសាទព្រះវិហារ និងផ្ទៃដី ៤,៦គម² ពទ្ធជុំវិញប្រាសាទ ត្រូវបានទទួលស្គាល់ ជាកម្មសិទ្ធិរបស់ប្រទេសខ្មែរ តាំងពីលទ្ធផលសំរេចកាត់ក្តី ថ្ងៃ ១៥ មិថុនា ១៩៦២, ដោយតុលាការអន្តរជាតិ (តំណាងអង្គការសហប្រជាជាតិ) នៅទីក្រុង The Hague, ប្រទេស Netherlands។

ថ្វីបើ សាលក្រមសំរេច របស់តុលាការអន្តរជាតិ បានចែងយ៉ាងច្បាស់ថា ប្រាសាទ ព្រះវិហារ និងផ្ទៃដី ៤,៦គម² ជាកម្មសិទ្ធិរបស់ប្រទេសខ្មែរ, រីឯប្រទេសសៀម ត្រូវតែ ប្រគល់វិញប្រទេសខ្មែរ គ្រប់រូបចំលាក់ និងថ្ម មែន ប៉ុន្តែរហូតដល់ពេលនេះ ប្រទេសខ្មែរ មិនត្រឹមតែ មិនបានប្រើប្រាស់ពិតប្រាកដផ្ទៃដី ៤,៦ គម² ជុំវិញប្រាសាទនោះទេ សូម្បីតែ គ្រប់រូបចំលាក់ និង ថ្មប្រាសាទ ក៏ប្រទេសសៀម មិនបានប្រគល់វិញ អោយប្រទេសខ្មែរ នៅឡើយ។ ប្រាសាទព្រះវិហារ ផ្ទៃដី ៤,៦ គម² ជុំវិញប្រាសាទ ជារបស់ប្រទេសខ្មែរ តាម សាលក្រមកាត់ក្តី របស់តុលាការអន្តរជាតិ ប៉ុន្តែប្រទេសខ្មែរគ្មាន បានចំណេញដីខ្មែរមកវិញ ទាំងស្រុងទេ ព្រោះខ្សែបន្ទាត់ ព្រំដែន ខ្មែរ-សៀម តាមសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ ១៩០៤-១៩០៧ បានត្រូវ ប្រទេសសៀមបង្ខិត និងគូរក្លែងខ្សែព្រំដែនថ្មី ដើម្បីកាន់កាប់ ខុសច្បាប់ ផ្ទៃដីបានបង្ខិតចូល រហូតដល់បច្ចុប្បន្ន។

ទោះយ៉ាងណា, នោះក៏ជា”ជោគជ័យពិតប្រាកដ” របស់ប្រទេសខ្មែរ ពីសំណាក់អន្តរជាតិ ដែលបានទទួលស្គាល់ ប្រាសាទព្រះវិហារ ជារបស់ខ្មែរ ក្រោមការដឹកនាំ របស់នរោត្តម សីហនុ, មហាវរក្សត្រខ្មែរ បច្ចុប្បន្ន។

ហេតុអ្វីបានជា រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន មិនទទួលស្គាល់ផ្ទៃដី ៤,៦គម² ជុំវិញប្រាសាទ ព្រះវិហារ, បែរជាគូរទៅវិញ ផែនទីថ្មី បង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់ ពី ប្រទេសសៀម? ឬមួយនោះជា នយោបាយអន្តរជាតិប្រថុចញុច ខ្វះបទពិសោធ របស់ រដ្ឋាភិបាលហ៊ុន សែន? ឬមួយជាសន្លឹកបៀបំភាន់ភ្នែកកូនខ្មែរ ដើម្បីស្វែងរកសន្លឹកឆ្នោត?

អ្នកវិភាគជាតិ និងអន្តរជាតិ បានឃើញមុនស្រេច គោលដៅ របស់រដ្ឋាភិបាលខ្មែរ ហើយ យល់ថា ការបង្ខាតបន្តិចម្តងៗទឹកដីប្រទេសខ្មែរ អោយទៅប្រទេសជិតខាង ដើម្បីបំភាន់ ភ្នែកកូនខ្មែរ (អោយភ្លេចគិតដល់វិបត្តិសង្គមខ្មែរបច្ចុប្បន្ន) ប្តូរយកសន្លឹកឆ្នោត មិនមែនជា ជំរើសល្អ ប៉ុន្តែជាជំរើសថោកទាប ក្នុងក្រសែភ្នែកកូនខ្មែរ ព្រោះបញ្ហាសង្គមចំបងៗ នៅ ជ្រងោៗ ដែលរដ្ឋាភិបាលហ៊ុន សែនមិនខ្វាយខ្វល់ និងគ្មានសមត្ថភាពដោះស្រាយ!

២៩ ឆ្នាំកាន់អំណាចតែលើបុគ្គលខ្វះការអប់រំ(ហ៊ុន សែន) ម្នាក់, កូនខ្មែរគ្រប់រូប បានដឹងថា គណបក្សប្រជាជន បំរើតាមនយោបាយយួន ដែលភាគច្រើន នៃថ្នាក់ដឹកនាំគណបក្ស ប្រជាជន ក្នុងជួរមជ្ឈឹមបក្សស្អីគេនោះ ត្រូវបានយួនជ្រើសបន្តុបពួកគ្មានចំណេះដឹងខ្ពស់ ដើម្បីងាយបញ្ជាអោយធ្វើតាម ប៉ុន្តែពួកទាំងនេះបានប្រព្រឹត្តិអំពើពុករលួយ ដោយបានទិញ សញ្ញាបត្របណ្ឌិតសេះហោះ (សញ្ញាបត្របណ្ឌិតក្លែងក្លាយ) គ្រប់ៗគ្នា, ហ្នឹងហើយជាគំរូ ប្រព្រឹត្តិអំពើពុករលួយ ក្នុងចំណោម គំរូប្រព្រឹត្តិអំពើពុករលួយដទៃ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន​ បង្ហាញថ្នាក់ក្រោម នោះ។ ចឹងហើយ អោយបង្កើតច្បាប់ប្រឆាំងអំពើ ពុករលួយមេចចេញ! ឬមួយពួកនោះបារម្ភ កូនខ្មែរធ្វើមហាសន្និបាតដកវិញ សញ្ញាបត្រសេះហោះ ទាំងនោះ បើមានច្បាប់ប្រឆាំងអំពើពុករលួយ នោះ?

គណបក្សប្រជាជន មិនមែនជាគណបក្ស កើតចេញពីទឹកចិត្តកូនខ្មែរពិតប្រាកដ ដូច គណបក្សខ្មែរដទៃ។ ដូចបានឃើញកន្លងមកស្រាប់ គណបក្សប្រជាជនមិនបំរើ ប្រយោជខ្មែរទាំងស្រុង ទេ ហើយគ្មានវិធានការជាក់ស្តែង ដោះស្រាយបញ្ហាជាតិ និង បញ្ហាសង្គម ដូចជា បូរណភាពទឹកដី, ជនអន្តោប្រវេសយួនខុសច្បាប់, អំពើពុករលួយ, យុវជនអត់ការងារធ្វើ, …, នៅចំពោះមុខ ដែលធ្វើអោយកូនខ្មែរ ចំណេញពិតប្រាកដទេ ប៉ុន្តែបែរជាប្រើប្រាស់ វិធីសាស្ត្រថោកទាប គំរាមកំហែង បំបិទសេរីភាពបញ្ចេញមតិ ឬ ការតស៊ូមតិ របស់កូនខ្មែរ ទៅវិញ។

បញ្ជាក់ផងដែរថា វិធីបង្វែរព្រឹត្តិការបំភាន់ភ្នែកកូនខ្មែរ នោះជាទំលាប់ប្រពៃណីយួន ដែល គណបក្សប្រជាជន ជាពិសេសហ៊ុន សែនធ្លាប់បានអនុវត្តគ្រប់ពេល នៅប្រទេសខ្មែរ ជា ពិសេស ពេលមានបញ្ហាម្តងៗ! គ្មានកូនខ្មែរណា ជឿឬច្រលំ ល្បិចកលបំភាន់ព្រឹត្តិការ របស់គណបក្សប្រជាជន ជាពិសេសហ៊ុន សែន ទៀតឡើយ!

អ្វីដែលកូនខ្មែរបច្ចុប្បន្ន កំពុងជួបប្រទះ និងត្រូវការពិតប្រាកដ អោយ​រដ្ឋាភិបាលថ្មី ដោះស្រាយបន្ទាន់ គឺ ៖

  • តុលាការ គ្មានឯករាជ ខ្វះយុត្តិធម៌ បំពេញបំណងតែអ្នកមានអំណាច
  • អំពើពុករលួយ និង ច្បាប់ប្រឆាំងអំពើពុករលួយ
  • យុវជនអត់ការងារធ្វើ
  • ទំនិញឡើងថ្លៃ និង អតិផរណា
  • ជនអន្តោប្រវេសយួនខុសច្បាប់ នៅពេញប្រទេសខ្មែរ
  • បញ្ហាបូរណភាពទឹកដី (កោះខ្មែរ, ព្រំដែនគោកខ្មែរ-យួន, បោះបង្គោលព្រំដែន ខ្មែរ-យួន, ព្រំដែនគោកខ្មែរ-សៀម, ព្រំដែនសមុទ្រខ្មែរ-យួន, ព្រំដែនសមុទ្រខ្មែរ-សៀម, ដែនដីសម្បទាន ៩៩ឆ្នាំ អោយទៅប្រទេសយួន)
  • បញ្ហាទំនាស់ដីធ្លី (អ្នកមានអំណាច រឹបអូសបំពានច្បាប់ ដីធ្លីពីអ្នកក្រ)
  • ជីវភាពដុនដាប របស់កូនខ្មែរ
  • បញ្ហាចរាចរគ្រឿងញៀន
  • … ដែលសុទ្ធសឹងជា ភាពអសមត្ថភាព របស់រដ្ឋាភិបាលហ៊ុន សែន

កូនខ្មែរគ្រប់រូប ស្មារតីហ្នឹងន៎ណាស់ នឹងមិនចាញ់ល្បិចបំភាន់ភ្នែក ដូចការបង្កើតកន្លងមក ព្រឹត្តិការសំលាប់ កូនខ្មែរអ្នកប្រជាធិបតេយ្យ ក្នុងនោះមាន

  • ជា វិជ្ជា, ប្រធានសហជីពកម្មករសេរី ត្រូវឃាតករបាញ់សំលាប់ ថ្ងៃ ២២ មករា ២០០៤
  • រស់ សុវណ្ណរេត, ប្រធានស្តីទីសហជីពកម្មករសេរី ជំនួសជា វិជ្ជា ត្រូវឃាតករ បាញ់សំលាប់ ថ្ងៃ ០៧ ឧសភា ២០០៤
  • ទូច ស៊ុននិច, អ្នកចំរៀងស្រីខ្មែរ ប្រជាប្រិយបំផុត ត្រូវឃាតករបាញ់របួសពិការ ថ្ងៃ ២១ តុលា ២០០៣
  • ជួរ ជេដ្ឋារិទ្ធ, អ្នកយកពត៌មានដ៏ល្បី របស់វិទ្យសំលេង តាព្រហ្ម ត្រូវឃាតករ បាញ់ សំលាប់ ថ្ងៃ ១៩ តុលា ២០០៣
  • ឱម រ៉ាឆាឌី, ទីប្រឹក្សាជាន់ខ្ពស់ របស់រណរិទ្ធ ត្រូវឃាតករជាទ័ពឆត្រយោង បាញ់ សំលាប់ ថ្ងៃ ១៨ កុម្ភៈ ២០០៣
  • សោម ប៊ុនធឿន, លោកសង្ឃ វត្តលង្កា ត្រូវឃាតករបាញ់សំលាប់ ថ្ងៃ ៦ កុម្ភៈ ២០០៣
  • និង … ច្រើនទៀត
  • ព្រឹត្តិការរដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ១៩៩៧ ក្រោមបាតដៃហ៊ុន សែនប្រលាក់ឈាម ខ្មែររាប់មិនអស់ បានសំលាប់កូនខ្មែរ រាប់រយនាក់ បង្កអសន្តិសុខសង្គម ក្នុងន័យ បំភ័យស្មារតីកូនខ្មែរ

ដែលរដ្ឋាភិបាល ហ៊ុន សែនធ្លាប់បាននិងកំពុងអនុវត្ត ឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក គឺ ៖

  • អំពើពុករលួយ
  • ជនអន្តោប្រវេសយួន ខុសច្បាប់ នៅប្រទេសខ្មែរ
  • រឿងចុះសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ដើម្បីបញ្ជាក់ទទួលស្គាល់ស្របច្បាប់ សន្ធិសញ្ញាឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ (ជា សន្ធិសញ្ញាកំណត់បន្ថយព្រំដែនខ្មែរ ក្នុងន័យប្រគល់ដីប្រទេសខ្មែរ អោយទៅប្រទេសយួន)
  • រឿងផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ

ប្រាកដណាស់, កូនខ្មែរគ្រប់រូបអបអរ លទ្ធផលដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប៉ុន្តែកូនខ្មែរគ្រប់រូប មិនអបអរ ផែនទីថ្មីបង្រួមបរិវេណប្រាសាទ ព្រះវិហារ!

កូនខ្មែរត្រូវការបន្ទាន់ រដ្ឋាភិបាលថ្មី ដោះស្រាយវិបត្តិសង្គម!

កូនខ្មែរ ពិតជាមិនត្រូវការ អ្នកកាន់អំណាចខ្មែរបច្ចុប្បន្ន ប្រើប្រាស់បញ្ហាប្រាសាទព្រះវិហារ ជាឧបករបំភាន់ភ្នែកកូនខ្មែរ (ដោយគេចវះពីបញ្ហាចំពោះមុខ) ដើម្បីរកសំលេងឆ្នោត!

បើបញ្ហាប្រាសាទព្រះវិហារ ជាជំរើសចុងក្រោយ របស់គណបក្សប្រជាជន នោះមានន័យថា ជាជំរើសថោកទាបបំផុត ដែលគេចវះពីភាពទទួលខុសត្រូវ ចំពោះវិបត្តិសង្គម។

មើលផងដែរ៖

  1. https://khmervipheak.wordpress.com/2008/07/07/preah-vihea-temple-world-heritage/
  2. http://ki-media.blogspot.com/2008/07/preah-vihear-conflict-document-in-khmer.html
  3. http://ki-media.blogspot.com/search/label/Preah%20Vihear%20temple
  4. http://ki-media.blogspot.com/2008/07/king-father-on-preah-vihear-issue.html
  5. http://coupof56july.wordpress.com/
  6. http://ki-media.blogspot.com/2008/07/celebration-of-cambodias-preah-vihear.html

មតិ»

1. សុភ័ក្ត្រ - ខែកក្កដា 16, 2008

សូម​លុប​លីងគ៍​ទំព័រ​របស់​ខ្ញុំ​ចេញ​ពី​អត្ថបទ​របស់​លោក ព្រោះ​អត្ថបទ និង​ទំព័រ​របស់​ខ្ញុំ​មិន​មែន​វិភាគ​ប្រឆាំង​រដ្ឋាភិបាល​ដូច​វេបសៃត៍​លោក​ទេ។
សូម​អរគុណ!

2. កូនខ្មែរ - ខែកក្កដា 16, 2008

បើមិនអោយគេលិងទេ គួរតែដាក់ជាឯកជនអានតែខ្លូនឯងទៅ កុំដាក់ជាសាធារណៈ

3. ចិត្រា - ខែកក្កដា 16, 2008

បើគេថា2+2=7លោកសុភ័ក្តច្បាស់ជាហៃអើតាមតែគេដោយទូងស្គរគ្មាន ពិចារណាថា2+2=7ចឹងទៅ! ព្រោះលោកសុភ័ក្តបានថា និយាយ (មិនមែន វិភាគទេ) ហៃអើតាមរដ្ឋាភិបាលបានន័យថារដ្ឋាភិបាលណាក៏ដោយអោយ តែកាន់អំណាច។ បើដូច្នោះ មានន័យថាលោកសុភ័ក្តលាក់បាំងគ្រប់ការពិត ដើម្បីហៃអើយកបុណ្យស័ក្តិ, ខំប្រឹងចឹងហើយហ៊ុន សែនអត់មើលមុខទៀត!
បើហៃអើដដែលមិនដឹងដាក់ពត៌មាន អោយគេអានធ្វើអីទេ, ស្តាប់តែវិទ្យុ ទូរទស្សន៍ របស់រដ្ឋាភិបាលទៅល្អជាង ឃើញរូបឮសំលេងផង។

4. ចិត្រា - ខែកក្កដា 16, 2008

ខំប្រឹងចឹងហើយហ៊ុន សែនអត់មើលមុខទៀត ទៅមើលមុខនិងអោយបុណ្យសក្តិ ពួកខាងគណបក្សសម រង្ស៊ីទៅវិញ, គួរអោយស្តាយកំលាំងលោកសុភ័ក្តមែន!

5. កុលបុត្រខ្មែរ - ខែកក្កដា 16, 2008

Hi
– សមាគមក្មេងសាលាបារាំង
– សមាគមត្រពាំងក្រឡឹង
– សមាគមពុករលួយ
– សមាគមខោអាវខ្មៅ ស្បែកជើងកង់ឡាន ត្បូងចប
– សមាគមក្មេងវត្ត ដុល្លានិយម
អាចឆ្លុះឃើញថា ប្រជារាស្រ្តខ្មែរ ជាតិខ្មែរ ប្រទេសខ្មែរ សឹងនៅតែសំបកក្រៅតែប៉ុណ្ណោះក្នុងខ្សែអន្តរជាតិ បើនៅតែបន្តរបៀបនេះ
ក្នុងរយះពេលខ្មែរបច្ចុប្បន្ន ខ្ញុំសុំយល់ស្របទាំងស្រុងហើយ
ជាការល្ងង់ខ្លៅមួយដ៍ធំ របស់រដ្ធាពិបាលកាន់អំណាច ដោយយកតម្លៃដែនដី ម្តងខាងកើត ម្តងខាងលិច មកប្រៀបធៀបនឹងសន្លឹកឆ្តោត ដើម្បីកៅអីបក្សពួកខ្លួន ចំពោះខ្មែរម្នាក់ៗខ្ញុំជឿជាក់ច្បាស់ប្រាកដជាមានសំណួរមួយ
តើនៅមានសល់ អ្នកចេះដឹង ឆ្លាត ជាតិខ្មែរពិតប្រាកដទៀតទេ ?
គួរតែភ្ញាក់រលឹកហើយខ្មែរអើយ ឆ្អែតហើយ ៗ!!!

6. សុភ័ក្ត្រ - ខែកក្កដា 17, 2008

ខ្ញុំ​រង់​ចាំ​ដល់​ម៉ោង​៥​ល្ងាច​នេះ និង​សំណូម​ដោយ​សុចរិត​ដល់​ម្ចាស់​ប្លក់​នេះ​ឲ្យ​លុប​លិងគ៍​ខ្ញុំ​ចេញ។ បើ​មិន​លប់​ទេ ខ្ញុំ​នឹង​សរសេរ​ប្រកាស​មួយ​ដាក់​ក្នុង​ប្លក់​ខ្ញុំ។
ខ្ញុំ​សូម​មិន​តប​ត​ជាមួយ​អ្នក​ផុសត៍​វិចារ​ខាង​លើ​ទេ ព្រោះ​មិន​មែន​ជា​ម្ចាស់​ប្លក់។
សូម​អរគុណ!

7. ផេងជី - ខែកក្កដា 17, 2008

ប្លក់​ខ្ញុំ​និង​សុភ័ក្រ​ គឺ​ដូច​គ្នា​ សុទ្ធ​តែដាក់​ឈ្មោះ​ពិត​ប្រាកដ​! ដូច្នេះ​ ខ្ញុំ​មាន​អា​រម្មរណ៍​ដូច​សុភ័ក្រដែរ​​ វា​មិន​មែន​ជា​រឿង​ស្រួល​ចិត្ត​​​ទេ! ថា​មិន​ត្រូវ​ស្អែក​ឡើង​គេ​ហៅ​​ចូល​សាវនាការ​ ពិបាក​ខ្លួន​មិន​ខាន​! គ្មាន​ខ្នង​គ្មាន​ខ្សែ​ផង​! ទី​នេះ​ស្រុក​ខ្មែរ​មិនមែន​​ US ទេ!

8. ខ្មែរវិភាគពត៌មាន - ខែកក្កដា 17, 2008

គ្មានបំណងចង់លិងទេ ប៉ុន្តែ WordPress លិងខ្លួនវា ព្រោះក្នុងប្រកាសបានដាក់ មើលផងដែរ …

អ្វីដែលមាននៅក្នុងមើលផងដែរ… , ខ្មែរវិភាគពត៌មាន ទុកនៅដដែល។

ដូច”កូនខ្មែរ” បាននិយាយ បើមិនអោយគេលិងទេ គួរតែដាក់ជាឯកជនអានតែខ្លូនឯងទៅ កុំដាក់ជាសាធារណៈ។

គួរតែលោកសុភ័ក្ត ដាក់ប្រកាសជាឯកជន ទុកអានខ្លួនឯងទៅ

អរគុណ

9. សុភ័ក្ត្រ - ខែកក្កដា 17, 2008

សូម​លោក​មេត្តា​លុប​ចេញ​ទៅ! ទោះ​ខ្ញុំ​ដាក់​ជា​សាធារណៈ ឬ​មិន​សាធារណៈ​ក៏​ដោយ ខ្ញុំ​មិន​ពេញ​ចិត្ត​លោក​លិងក៍​អត្ថបទ​របស់​ខ្ញុំ​ជាមួយ​នឹង​អត្ថបទ​លោក​នេះ​ទេ ព្រោះ​អត្ថបទ​ទាំង​ពីរ​នេះ​មិន​មាន​គោល​គំនិត​ដូច​គ្នា​ទេ សូម​អរគុណ!

10. កូនខ្មែរ France - ខែកក្កដា 17, 2008

ខ្ញុំបាទសូមគាំទ្រ១០០%ចំពោះការវិភាគរបស់ខ្មែរវិភាគដែលបានលាតត្រដាងខ្លះៗ នៅលើទំព័រប្លក់របស់លោកនូវតថភាពនៃសង្គមខ្មែរបច្ចុប្បន្ន។ ឯចំពោះបញ្ហា នយោបាយសព្វថ្ងៃក៏វាមិនសូវជាខុសឆ្ងាយប៉ុន្មាន ពីនយោបាយរបស់សម្ដេច នរោត្ដម សីហនុ​ឡើយ ហើយអ្នកដែលប្រឆាំងនិងនយោបាយរបស់សីហនុ ក៏មាន ស្លាប់មិនតិចដែរ!!!
នៅស្រុកខ្មែរសព្វថ្ងៃនេះចំនួននៃប្រជាជនក្រីក្រកាន់តែច្រើនឡើងៗក៏ដោយសារ ការអនុវត្តន៍នយោបាយរបស់ខ្មែរ បញ្ជាខ្សែពីយួន!!

11. សុភ័ក្ត្រ - ខែកក្កដា 18, 2008

សូម​អរគុណ​យ៉ាង​អនេក​ចំពោះ​ម្ចាស់​ប្លក់​ដែល​បាន​លុប​លិងក៍​ខ្ញុំ​ចោល តាម​សំណូម​ពរ។
សូម​អរគុណ!

12. ស្មាន កម៉ារិ - ខែកញ្ញា 18, 2012

តើលទ្ធិប្រជាធិប្បតេយ្យ មានន័យដូចម្ដេច? យើងម្នាក់ៗចង់រស់នៅដោយសុខសាន្ដ ចង់មាន ចង់បាន ចង់អ្វីៗជារបស់ខ្លួន មិនចង់អោយគេមកលូកលាន់។

13. ស្មាន កម៉ារិ - ខែកញ្ញា 18, 2012

មកពីប្រជាជនខ្វះការស្វែងយល់ ទើបបណ្ដោយអោយគេបោកបាន យើងជាម្ចាស់នៃរដ្ធ ដូច្នេះយើងមានសិទ្ធអោយអ្នកណាធ្វើការក៏បាន
សូមស្វែងតល់ពាក្យថា៖ លទ្ធិប្រជាធិប្បតេយ្យ ។ តាមយោបល់របស់ខ្ញុំ ខ្ញុំចង់អោយមានសមាគមន៍មួយ បោះពុម្ព សៀវភៅ អំពី លទ្ធិប្រជាធិប្បតេយ្យ និងមានសាលាបង្រៀន និងពន្យល់ ពីលទ្ធិប្រជាធិប្បតេយ្យ អោយបានគ្រប់ទីកន្លែង និងដល់ជនគ្រប់រូប បើអាចធ្វើទៅបាន។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: