jump to navigation

ហេតុមេចហ៊ុន សែនរិះគន់ វិទ្យុអាស៊ីសេរី និង វិទ្យុសហរដ្ឋ អាមេរិក វីអូអេ ថាផ្សព្វផ្សាយពត៌មានមិនពិត? ខែសីហា 6, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, ប្រទេស ខ្មែរ, វិទ្យុវីអូអេ, វិទ្យុអាស៊ីសេរី, ហ៊ុន សែន.
trackback

មហាជនខ្មែរយល់ស្របគ្រប់គ្នាថា មានតែពីរវិទ្យុសំលេង ៖ វិទ្យសំលេងអាស៊ីសេរី និង វិទ្យុសំលេងសហរដ្ឋ អាមេរិក វីអូអេ ដែលផ្សព្វផ្សាយពត៌មានពិត អំពីប្រទេសខ្មែរ, ហើយ ហ៊ុន សែនក៏ដឹងដូច្នោះដែរ ប៉ុន្តែហ៊ុន សែនមិនដឹងធ្វើមេច ដើម្បីអោយទាំងពីរវិទ្យុសំលេង ហៃអើតាម ព្រោះហ៊ុន សែនចង់បំបិទគ្រប់ពត៌មានពិត ដើម្បីងាយបំភាន់ អារម្មណ៍កូនខ្មែរ។

ហ៊ុន សែន

នាយករដ្ឋមន្ត្រី ប្រទេសខ្មែរ

ថ្ងៃនេះ ក្នុងមួយពិធីសំភោធ នៅស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ, ហ៊ុន សែនបានស្រែក តាមមៃក្រូថា វិទ្យុសំលេងអន្តរជាតិទាំងពីរ (អាស៊ីសេរី និង វិអូអេ) ផ្សព្វផ្សាយពត៌មាន មិនពិត។ បើស្តាប់ ហៃអើទាំងមិនបានវិភាគសំដីហ៊ុន សែន នឹកថាហ៊ុន សែនជាបុរសខ្លាំង ហ៊ានរិះគន់វិទ្យុ សំលេងអន្តរជាតិទាំងពីរ ខាងលើ។

បើរៀនវិភាគតែបន្តិច ឃើញថាហ៊ុន សែនជាបុរសអន់ ព្រោះហ៊ុន សែនមិនហ៊ានប៉ះពាល់ ស្ថានីយវិទ្យុទាំងពីរទេ (ដូចដែលហ៊ុន សែនធ្លាប់អោយបិទវិទ្យុនានា ក្នុងប្រទេស ជាដើម) ទោះជាបុគ្គលិកក៏ដោយ ជាឧទាហរ នៅឆ្នាំ ២០០៤ ហ៊ុន សែនអោយចាប់ រដ្ឋា វិសាល​ (អ្នកយកពត៌មានអាស៊ីសេរី) និង ប៉ែន ប៊ុណ្ណា ពីរឿងជនភៀសខ្លួនយួនម៉ុងតាញ៉ា នៅខេត្ត រតនគីរី ភ្លាម, ប្រធានវិទ្យុអាស៊ីសេរី នៅរដ្ឋធានី វ៉ាស៊ីនតោន, សហរដ្ឋអាមេរិក បានបង្ហើរ សំដីផ្សាយតាមវិទ្យុអាស៊ីសេរី អោយរដ្ឋាភិបាលហ៊ុន សែនត្រូវតែដោះលែងភ្លាម អ្នកយក ពត៌មានទាំងនោះ។ មិនដល់ ១ថ្ងៃផង ហ៊ុន សែនអោយគេដោះលែងភ្លាម អ្នកយកពត៌មាន ទាំងពីរនាក់នោះ។

ជារឿងធម្មតា គ្មានប្រទេសជឿនលឿនណាគាំទ្រ ការអនុវត្តច្បាប់ព្រៃ ស្រេចតែក្បាលចិត្ត ផ្តាច់ការ របស់ហ៊ុន​ សែន, មានតែកូនខ្មែរស្លូតត្រង់ (កូនខ្មែរមិនស្លូតត្រង់ មិនព្រមទទួល យកច្បាប់ព្រៃទេ គេនឹងស្រែកហៅ អន្តរជាតិជួយអន្តរាគម) ដែលត្រូវទទួលរងភាពឈឺចាប់ ពីច្បាប់ព្រៃផ្តាច់ការ ទាំងនោះ។

ប្រព័ន្ធផ្សព្វផ្សាយពត៌មានខ្មែរ ៖ ទូរទស្សន៍ទទក, ទូរទស្សន៍CTN, ទូរទស្សន៍អប្សរា, ទូរទស្សន៍បាយ័ន, … ផ្សព្វផ្សាយពត៌មាន បំភាន់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ កុំអោយប្រជា ពលរដ្ឋខ្មែរ ដឹងពីពត៌មានពិត របស់រដ្ឋាភិបាល។ ហ៊ុន សែនកំពុងខំបិទជិតការផ្សព្វផ្សាយ ពត៌មានពិត មកពីខាងក្រៅ មិនអោយប្រជាពលរដ្ឋខ្មែរបានដឹង។

រឿងប្រាសាទព្រះវិហារជាមួយសៀម រឿងអន្តោប្រវេសយួននៅប្រទេសខ្មែរ រឿងសន្ធិ សញ្ញាបន្ថែមឆ្នាំ ២០០៥ ប្រគល់បូរណភាពទឹកដីខ្មែរ អោយទៅយួន និង ច្រើនទៀត ក៏គ្រប់គ្រាន់ អោយកូនខ្មែរដឹងថាហ៊ុន សែនជាមនុស្សប្រភេទណា ទៅហើយ។

ការរិះគន់របស់ហ៊ុន សែនលើវិទ្យុសំលេងអន្តរជាតិទាំងពីរ សំដៅ ៖

  1. ដើម្បីប្រជាពលរដ្ឋខ្មែរ លែងស្តាប់វិទ្យុសំលេងអន្តរជាតិទាំងពីរនោះ ដើម្បីហ៊ុន សែនងាយស្រួលបំភាន់សភាពការពិត ដែលបាន, កំពុង នឹងកើតឡើង នៅ ប្រទេសខ្មែរ តាមរយះប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស ដែលចាំតែផ្សព្វផ្សាយបន្ទរ ហៃអើតាមហ៊ុន សែន និង គណបក្សប្រជាជន
  2. ដើម្បីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស កាន់តែជួយហៃអើ តាមហ៊ុន សែន និង គណបក្សប្រជាជន និងនយោបាយយួន
  3. ដើម្បីបន្ថយឥទ្ធិពល វិទ្យុសំលេងអន្តរជាតិទាំងពីរ ទៅលើមហាជនខ្មែរ ព្រោះ មហាជនខ្មែរសឹងតែ ១០០ % ទាំងនៅទីក្រុង/ជនបទ ស្តាប់វិទ្យុសំលេងអន្តរជាតិ ទាំងពីរនេះ រៀងរាល់ថ្ងៃ មិនដែលខាន។

អ្វីដែលហ៊ុន សែនបានរិះគន់អាក្រក់ លើវិទ្យុអាស៊ីសេរី និង វិទ្យុសំលេង សហរដ្ឋអាមេរិក វីអូអេ ធ្វើអោយ មហាជនខ្មែរវាយតំលៃអន់ លើកាយវិការ របស់ហ៊ុន សែនទៅវិញ ហើយ មហាជនខ្មែរ បានឃើញច្បាស់គោលបំណង របស់ហ៊ុន សែនដែលកំពុងទាញប្រទេសខ្មែរ ទៅរករបបផ្តាច់ការ។

គោលដៅពិត នៃការរិះគន់ ប្រព័ន្ធផ្សព្វផ្សាយពត៌មាន គឺហ៊ុន សែនកំពុងរកគ្រប់វិធីទាញ ប្រទេសខ្មែរ ចូលរបបផ្តាច់ការ ក្រោមអំណាចរបស់ហ៊ុន សែនដែលមានយួនកុំមុយនិស្ត ផ្តាច់ការ នៅពីក្រោយ។ តើគោលដៅរបស់ហ៊ុន សែនអាចទៅរួចទេ ?

សូមកូនខ្មែរជួយវិភាគ! បើគោលដៅហ្នឹងទៅរួច ដោយសារអ្វី ? បើគោលដៅហ្នឹងទៅ មិនរួច ដោយសារអ្វី?

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/pm-mocks-at-radio-free-asia-08082008105317.html

មតិ»

1. ឧត្តម - ខែសីហា 9, 2008

ហ៊ុនសែនកំពុងតែភ័យខ្លាចឥទ្វិពលនៃការផ្សាយវិទ្យុទាំងពីរនេះ​ពីព្រោះប្រជាពលរដ្ឋ ខែ្មរភាគច្រើនលើសលប់ទាំងអ្នកនៅទីប្រជុំជននិងជនបទកំពុងមានទំនោរស្តាប់វិទ្យុ ទាំងពីរដែលបានផ្សាយលាតត្រដាងពីការពិត ​ជាពិសេសពត៌មានដែលរដ្ឋាភិបាល ព្យាយាមបិទបាំង​​ ​​ហើយវិទ្យុទាំងពីរ ជាវិទ្យុ​ឯករាជ្យ ដែលរដ្ឋាភិបាលមិនមានឥទ្វិពល បិទការផ្សាយរបស់វិទ្យុទាំងពីរដូចវិទ្យុដ៏ទៃឡើយ​ ដូចេ្នះអ្វីដែលគាត់និយាយ គឹគ្រាន់ តែ ការជួយកាត់បន្ថយការភ័យខ្លាច​របស់គាត់តែប៉ុននោះ។

2. ស្នេហាជាតិខ្មែរ - ខែសីហា 10, 2008

​​ ព្រោះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសខ្មែរសុទ្ធតែជារបស់ជនពុករលួយ ហ៊ុន សែន​ គ្មានអ្នកណាហ៊ាននិយាយអំពីរឿងរដ្ធាភិបាលពុករលួយ ហ៊ុន សែន​ ទេ មានតែវិទ្យុ អាស៊ីសេរីទេដែលឆ្លុះបញ្ចាំងនូវភាពពិត​ ដូច្នោះ ជននេះខ្លាចប្រជាជនខ្មែរស្តាប់វិទ្យុ នេះ ហើយដឹងរឿងរបស់វាទើបជននេះរិះគន់

3. ស្រណោះដីខ្មែរ - ខែសីហា 10, 2008

​​ ទៅមិនរួចទេព្រោះខ្មែរ​សម័យនេះមិនមែនខ្មែរខួរយួនដូចបីសាច់ហ៊ុន ខ្វាក់ (សែន) ​នោះឡើយ បងប្អូនខ្មែរនាំគ្នាក្រោកឡើងជួយកាត់ខួរយួនចេញពីប្រទេសខ្មែរយើង ជ័យយោ អាណាចក្រខ្មែររុងរឿង

4. ខ្មែរ - ខែសីហា 10, 2008

អាខ្វាក់ ហ៊ុន សែន​

5. Thok Born - ខែសីហា 20, 2008

thank you for your useful comments.

6. Love Khmer - ខែសីហា 21, 2008

The real leader have to do everything for Khmer people. And he has to love his own people better more than other country people.

7. KHMER99 - ខែកញ្ញា 15, 2008

បនឧក្រិដ្ឋជនដែលមានរហស្សនាម ៣ហ (ហេង-ហ៊ុន-ហុក)
និយាយអំពីរហ័សនាមក្នុងរឿងគុណនិយមចិន គេធ្លាប់តែឮរហ័សនាម ដូចជា កន្រ្តៃហោះ បាតដៃរន្ទះ ពេជ្ឈឃាតលាក់មុខ ជាដើម។

ចំណែកឯ បនឧក្រិដ្ឋជន រហស្សនាម ” 3 ហ ” នេះ មិនមែនជារហ័សនាមក្នុងរឿង គុណនិយមចិន ដែលអ្នកនិពន្ធបានដាក់ឈ្មោះនោះទេ ប៉ុន្តែ រហ័សនាម”3ហ” នេះ ជារហ័សនាមពិតក្នុងសង្គមកម្ពុជាបច្ចុប្បន្នដែលប្រជាពលរដ្ឋកម្ពុជាបានដាក់ឈ្មោះ អោយឧក្រឹដ្ឋជនទាំងបីនាក់ ត្រកូល “ហេង-ហ៊ុន-ហុក” មានបាតដៃប្រឡាក់ឈាម សាបព្រួសឧក្រិដ្ឋកម្ម សំលាប់ប្រជាពលរដ្ឋកម្ពុជា គិតទុកជាមុន ដោយឥតញញើតដៃ គឺ៖ ហេងពៅ-ហ៊ុនសែន-ហុកឡងឌី ក្នុងនោះ ត្រកូលហ៊ុនបានបង្កសឹងតែរាល់ឧក្រឹដ្ឋ កម្ម ដែលកើតឡើងនៅកម្ពុជា ជាអាទិឈ្មោះ ហ៊ុន ណេង មានកូនឈ្មោះ ហ៊ុន តូ បាន ប្រព្រឹត្តអំពើពាលាអាវ៉ាសែរាប់មិនអស់ តាំងពីចាប់រំលោភនារីភេទ រហូតដល់រំលោភយក ដីធ្លីប្រជាពលរដ្ឋសឹងនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។

ទង្វើអតីតកាល និងបច្ចុប្បន្នកាល របស់បនឧក្រិដ្ឋជន”៣ហ” ដែលមាន ហ៊ុន សែន ជាមេ ហើយដែលប្រជាពលរដ្ឋ បានជួបប្រទះជាក់ស្តែងគឺ៖

– នៅថ្ងៃ 6កក្កដា ឆ្នាំ 1999 វេលាម៉ោង 9ព្រឹក, តួសិល្បករដ៏ល្បីនៅព្រះរាជាណាចក្រកម្ពុជា និងជាសាស្រ្តាចារ្យរបាំ បូរាណ អ្នកស្រី ពិសិដ្ឋ ពិលីកា, អាយុ 34ឆ្នាំ, ត្រូវបាញ់ប្រហារដោយឃាដករជំនាញ ច្រើនរូប ខណះដែលអ្នកស្រីនិង ប្អូនស្រីបានកំពុងទិញកង់អោយក្មួយ នៅខាងត្បូងផ្សារអូរឬស្សី ធ្វើអោយអ្នកស្រីស្លាប់ដោយមុខរបួសនៅមួយអាទិត្យ ក្រោយមក។ ការស្លាប់ត្រូវបានផ្សព្វផ្សាយចចាមអារាម ថាអ្នកស្រីមានទំនាក់ទំនងស្នេហាជាមួយ មេបនឧក្រឹដ្ឋជន ៣ហ ឈ្មោះ ហ៊ុន សែន ។ ក្មួយរបស់អ្នកស្រី អាយុ 8 ឆ្នាំ ក៏ត្រូវឃាដករបាញ់ពីក្រោយ ប៉ុន្តែ នៅរស់រានមានជីវិត

– នៅថ្ងៃ 21តុលា ឆ្នាំ 2003 វេលាម៉ោង 9ព្រឹក អ្នកចំរៀងកម្ពុជាដ៏ល្បី កញ្ញា ទូច ស៊ុន និច, អាយុ 24 ឆ្នាំ នៅរស់រាន មានជីវិត បន្ទាប់ពីត្រូវឃាដករមិនស្គាល់អត្តសញ្ញាណ បាញ់ចំកនិងក្បាល ខណះដែលនាងធ្វើដំណើរ ចេញពីកន្លែង លក់ផ្កាមួយ នៅជិតផ្សារអូរឬស្សី។ ម្តាយរបស់នាង ត្រូវស្លាប់ក្នុងការបាញ់ប្រហារនោះ។ ពេលនោះ កញ្ញា ទូច ស៊ុន និច ទើបតែថតបណ្តាបទចំរៀង អោយគណបក្ស ភុនស៊ីប៉ិច។ ទង្វើទាំងនេះ សុទ្ធសឹងជាទង្វើរបស់ក្រុមឧក្រឹដ្ឋជន រហ័សនាម “៣ហ” ដែលមាន ហ៊ុន សែន ជាមេ

– នៅថ្ងៃ 19តុលា ឆ្នាំ 2003 វេលាម៉ោង 8:15ព្រឹក គឺ ពីរថ្ងៃមុននោះ, នៅមុខស្ថានីយវិទ្យុតាព្រហ្មតែម្ដង, ឃាដករបាន មកក្បែរ លោក ជួរ ជេដ្ឋារិទ្ធិ, អាយុ 37, ជាអ្នកយកពត៌មានដ៏ល្បី របស់ស្ថានីយវិទ្យុតាព្រហ្ម FM 90.5 របស់គណបក្ស ភុនស៊ីប៉ិច ហើយបានបាញ់សំលាប់ គាត់មួយគ្រាប់ទៅលើក្បាល ខណះដែលលោកមកបំពេញការ ងារនៅពេលព្រឹក។ ការបាញ់សំលាប់នេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពី បុគ្គល ឈ្មោះ ហ៊ុន សែន ជាមេ “៣ហ” បានធ្វើការគំរាម។

-នៅថ្ងៃ 06កុម្ភះ ឆ្នាំ 2003 គឺ ខ្ទង់5ខែ មុនថ្ងៃ 27 កក្កដា 2003, ព្រះតេជគុណ សោម ប៊ុន ធឿន, ជន្មាយុ 47, ត្រូវ ឃាតករបាញ់ពីរគ្រាប់ ចំទ្រូង នៅក្នុងបរិវេណវត្តលង្កា ជាទីដែលព្រះអង្គបានគង់នៅ បន្ទាប់ពីព្រះអង្គបាននិមន្ត មកពី ទេសនា អប់រំ ទូន្មាន ដល់ប្រជាពលរដ្ឋកម្ពុជា នៅភ្នំចិតរ៉ឹស ស្រុកឧត្តុង។ ព្រះអង្គ បានត្រូវសុគត នៅថ្ងៃ 08កុម្ភះ ឆ្នាំ 2003 គឺ ពីរថ្ងៃបន្ទាប់មក។ ព្រះអង្គជាប្រធានសង្ឃទេសនា ដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំភ្នំចិតរ៉ឹស ស្រុកឧត្តុង។

– នៅថ្ងៃ 22 មករា 2004 វេលាម៉ោង 9ព្រឹក, លោក ជា វិជ្ជា, អាយុ 40ឆ្នាំ ជាសកម្មជនការពារសិទ្ធិមនុស្សយ៉ាងអង់ អាច និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា ដ៏ល្បីខ្ទរខ្ទារលើសកលលោក ក្នុងការទាមទារសេរីភាពនិងលក្ខ័ណ្ឌ ការងារជូនកម្មករកម្មការិនីទាំងអស់នៅកម្ពុជា ជាពិសេសកម្មករកម្មការិនីរោងចក្រតំបាញ ក្នុងសង្គមផ្តាច់ការនៅកម្ពុជា ដែលមានមេ “៣ហ” ឈ្មោះ ហ៊ុន សែន ជាអ្នកដឹកនាំ, បានត្រូវឃាតករបាញ់សំលាប់យ៉ាងឃោរឃៅ

– នៅថ្ងៃ 07ឧសភា 2004 លោក រស់ សុវណ្ណារេត, អាយុ 42ឆ្នាំ ជាអតីតប្រធានស្តីទីសហជីពសេរីកម្មករកម្ពុជា, ត្រូវឃាតករជាទ័ពឆ័ត្រយោង បាញ់សំលាប់។

– នៅថ្ងៃ 18កុម្ភះ 2003 លោក ឱម រ៉ាឆាឌី, អាយុ 51ឆ្នាំ ទីប្រឹក្សាជាន់ខ្ពស់ របស់នរោត្តមរណរិទ្ធ ត្រូវឃាដករបាញ់ សំលាប់ទាំងថ្ងៃត្រង់ បានត្រូវឃាតករជាទ័ពឆ័ត្រយោងបាញ់សំលាប់ បន្ទាប់ពីលោកបានធ្វើដំណើរចេញពីបរិភោគ អាហារថ្ងៃត្រង់រួច ជាមួយមិត្តភក្តិ នៅភោជនីយដ្ឋាននៅផ្សារកាប់គោ ជិតវិមានឯករាជ។ លោកបានទទួលមរណភាព នៅម៉ោង5ល្ងាច នាថ្ងៃដដែល ក្នុងមន្ទីរពេទ្យកាល់មេត ភ្នំពេញ។

8. chandara - ខែតុលា 2, 2008

Very thank to all Of Khmer Love Khmer!!

9. ចេះមកពីរៀន - ខែកក្កដា 26, 2009

លោកអាខ្វាក់ពូកែបោកបា្រស់ណាស់ វាគិតស្មានតែខ្មែរឆ្កួតល្ងីល្ងឺដូចវា។ អីលូវ
ខ្មែរយល់ដឹងច្រើនណាស់អាលោកខ្វាក់អើយ។ ល្មមឈប់ហើយចុះចេញភ្លាម
ទៅទុកអោយគេធ្វើម្ដង។

10. danyla - ខែវិច្ឆិកា 5, 2012

កំណាព្យអនាមិគ

ស្តេច១០ជិត
ជិតទី១₋ព្រួយខ្លាចអស់ដំណែង ក្រែងពូជពង្សវង្សត្រកូលខ្លួន មិនបានសោយរាជ្យ។
ជិតទី២₋រកស៊ីដើម្បីអំណាចផ្ទាល់ខ្លួន ទោះឲដីទៅយួនក៏សុខ
ចិត្តដែរ។
ជិតទី៣₋យកស្រីដេកស្ទើរតែគ្រប់ខេត្ត រាស្រ្តឃើញក្រឡែត
ឆ្លើយថាបុណ្យ ពីជាតិមុនុ។
ជិតទី៤₋កើតរឿងគុំគួនបើមានគេដឹងថាមារយាទពូជ ខ្លួន
វាអន់ជាងរាស្រ្ត។
ជិតទី៥₋ភ្លេចបណ្តាំសម្តេចជួនណាត ប្រាប់ថាមិនស្អាតរបប
គុម្មុយនីស។
ជិតទី៦₋លើកស្ទួយអាដាបឈួន ឲបង្ក្រាបរាស្ត្រខ្លួនសំអាងថា
ពង្រឹងសន្តិសុខសង្គម។
ជិតទី៧₋យកទមិឡធ្វើជាមិត្រថ្វីត្បិតនយោបាយខ្ចី ឲយួនខ្ចីដី
រាស្ត្រស្លាប់ពេញដីនៅភូមិជិន្ត្រី ក្នុងខេត្តស្វាយរៀង។
ជិតទី៨₋សម្តីគ្មានខ្លឹមសារនិយាយថា ស្លាប់ក្នុងសម័យ
ប៉ុលពតច្រើនអីប៉ុណ្នឹងបន្តិចទៅគង់តែវាកើតវិញ។
ជិតទី៩₋ឲដៃទៅចិនយួនពុតធ្វើមិនដឹងខ្លួន ពួនមើលគេ
សម្លាប់ខ្មែរ។
ជិតទី១០₋ស្អប់ណាស់អ្នកណាហ៊ាននិយាយពីរឿងទឹកដី
កម្ពុជាក្រោម និង ជាតិ ប្រើគំនិតចោរម្សៀតចាប់គ្រូ
៦០នាក់ចងទម្លាក់ពីលើភ្នំបូកគោ។

ស្តេចពាលលាលោកនេះ ទៅស្តេចខ្វាក់ឃោរឃៅ នៅសន្សំកម្ម រង់ចាំព្រះធរណីស្រូប។

11. Kon Khmer - ខែវិច្ឆិកា 8, 2012

បើយើង​សង្កេត​មើល​ពីខាងក្រៅយើង​និង​ឃើញ​ លោក​ ហ៊ុន​ សែន​ ដែល​គេ​ អោយឈ្មោះថា​ជាបុរស​ខ្លាំងរបស់កម្ពុជា ជាបុគ្គល​ម្នាក់​ដែល​មានភាព​ អង់​អាច​ក្លាហាន​ និងពោពេញទៅដោយ​អំណាច។ បុន្តែបើយើង​សង្កេត​មើលទៅលើទង្វើ​ និងការ​អនុវត្តមូយចំនួន​​របស់​ គាត់​នោះយើងនិង​ ឃើញថា​គាត់​ជា​មនុស្ស​ម្នាក់​ ដែល​កំសាក មិនហ៊ាន​ទទួល​ស្គាល់​ការពិត នូវ​ទង្វើរដែលគាត់បាន​ធ្វើ ។ ម្យ៉ាងទៀតគាត់ជាបុគ្គលម្នាក់ដែលល្មោភអំណាច​ ដើម្បីរក្សា​អំណាច​គាត់បានព្យាយាម​ធ្វើអ្វីៗគ្រប់បែបយ៉ាង​ រួមទាំងការ​កាប់សម្លាប់​ ជាតិសាសន៏​ឯង ការព្រមទទួលយក​អទ្ធិពលបរទេសជិតខាង ការបំបិទសិទ្ធសេរីភាពរបស់​ប្រជាពលរដ្ឋ និងការប្រើប្រាស់​ប្រព័ន្ធតុលាការ​ពុករលូយនៅកម្ពូជា ដើម្បីកំចាត់នូវរាល់បុគ្គលណាដែល​គាត់គិត​ថា គំរាមកំហែង​ និងអាចបង្ករ​គ្រោះថ្នាក់​ដល់ការគ្រប់គ្រង និងប្រមូលផ្ដុំអំណាចរបស់គាត់ ។ គាត់ព្យាយាមបំបិទរាល់សារពត៏មាន ណាដែលហ៊ាន​និយាយ​ រិះគន់ និងថ្កោលទោសរដ្ឋាភិបាលពុករលួយរបស់គាត់ ។ ជាក់ស្ដែងការកាត់ទោស​ លោក ម៉ម សូណង់ដូ និងការរិះគន់វិទ្យុ សម្លេងសហរដ្ឋអាមេរិច និងវិទ្យអាស៊ីសេរី គឹជាសារមួយបញ្ជាក់អោយ​ឃើញពីភាពទន់ខ្សោយ និងការគេចវេសពីការពិតរបស់​គាត់ ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: