jump to navigation

ខ្សែស្រលាយពួកលួចជាតិ ជ្រួលច្របល់ខ្លាំង ចំពោះ សេចក្តី ថ្លែងការ របស់អង្គការអន្តរជាតិ GLOBAL WITNESS ! ខែវិច្ឆិកា 30, 2008

Posted by khmervipheak in ខ្សែស្រលាយលួចជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ផៃ ស៊ីផាន, ហ៊ុន សែន.
trackback

បើ កូនខ្មែរអាន/ស្តាប់ ត្រឹមបណ្តាញពត៌មាន ក្នុងប្រទេសខ្មែរ ប្រាកដជាកូនខ្មែរ គ្មានអាចទទួលបាន គ្រប់គ្រាន់ ពត៌មាន សំរាប់ស្វែងយល់/វិភាគ កំរិតត្រឹមត្រូវ/កំរិតជំរៅ នៃពត៌មាន ជាពិសេស ចំពោះ ពត៌មានរសើប ក្នុងនោះមាន អំពើពុរលួយ នៅប្រទេសខ្មែរ, លំហូរចូល និងតាំងទីលំនៅ របស់ពួកនិគម ជនយួន នៅគ្រប់ច្រក ល្ហក នៃប្រទេសខ្មែរ, ចំរូងចំរាស់ ព្រំដែនខ្មែរ-សៀម ដែលមាន ទំនាក់ទំនងអាថ៍ កំបាំង រវាងហ៊ុន សែន/ក្រុមថាក់ស៊ីន និង ទំនាក់ទំនងអាថ៍កំបាំង រវាង រដ្ឋាភិបាលខ្មែរ-អ្នកដឹកនាំយួន ចំពោះការបោះបង្គោលព្រំដែន ខ្មែរ-យួន … នៅពីក្រោយ, និង … ច្រើនទៀត។

hun1 khieu-kanharith
ហ៊ុន សែន, នាយករដ្ឋមន្ត្រី ប្រទេសខ្មែរ ខៀវ កញ្ញារិទ្ធិ, អ្នកនាំពាក្យ រដ្ឋាភិបាលខ្មែរ

ថ្មី ៗ នេះ មានប្រតិកម្មយ៉ាងខ្លាំង ពីរដ្ឋាភិបាលខ្មែរ តំណាងដោយ ខៀវ កញ្ញារិទ្ធិ (អ្នកនាំពាក្យ រដ្ឋាភិ បាលខ្មែរ), ពី អគ្គរាជទូតខ្មែរ (កូន របស់ហោ ណាំហុង) នៅប្រទេសអង់គ្លេស ជំទាស់ របាយការ របស់ អង្គការ ឈ្មោះ GLOBAL WITNESS (អ្នកឃ្លាំមើល សកល) ដែលជា អង្គការអន្តរជាតិ កំពូលល្បី តាម មើល គ្រប់សកម្មភាព ដែលប៉ះពាល់ដល់ ជីវិតរស់រាន លើផែនដី។

ប្រតិកម្ម របស់រដ្ឋាភិបាលខ្មែរ ជាទំលាប់ មិនទទួលស្គាល់កំហុស ដើម្បីកែប្រែ ឬ ជាអសមត្ថភាព ក្នុងកិច្ច អភិបាល ប្រទេសខ្មែរ ដែលពោរពេញ ដោយអំពើពុករលួយ, អំពើអបាយមុខ គ្រប់ប្រភេទ តាំងពីល្បែង, គ្រឿងញៀន…, អំពើផ្តាច់ការកុំមុយនិស្ត និង ម៉ាហ្វីយ៉ា លាយឡំគ្នា ក្រោមបញ្ជារបស់ហ៊ុន សែន, មេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ នៅប្រទេសខ្មែរ ?

មើលផងដែរ ៖

  1. http://ki-media.blogspot.com/2008/11/cambodian-governments-reactions-to.html
  2. http://ki-media.blogspot.com/2008/11/hor-5-bora-sent-to-rescue-of-hun-sens.html
  3. http://ki-media.blogspot.com/2008/11/global-witness-targets-graft-in.html
  4. http://www.rfa.org/khmer/indepth/govt-reaction-against-global-witness-11272008073801.html

មតិ»

1. អគ្គលីបុត្រ - ខែធ្នូ 2, 2008

សឹង​គ្រប់​ បណ្តាញពត៌មាន ទាំង​អស់​សុទ្ធតែ​នៅ​ក្រោម​អំនាច​រដ្ឋាភិបាល ខ្ញុំគាំទ្រ។ អំពើ​ពុក​រលួយ មាន​គ្រប់​ទិស​ទី ពី​ក្រោម​ដល់​លើ ពី​តូច​ដល់​ធំ ពី​រដ្ឋ​ដល់​ឯកជន ពី​ចាស់​ដល់​ក្មេង… យូរទៅ អ្នក​មាន​ចេះ​តែ​មាន​កប់​ពពក ឯអ្នក​ក្រ​រក​ដី​នៅ​គ្មាន រក​អ្វី​ចិញ្ចឹម​ជីវិត​ក៏​មិន​បាន…. បន្តិច​ទៀត​ស្លាប់​អស់​ហើយ​ គឺ​សល់​តែ​អ្នកមាន​ ឬអ្នក​ខ្លាំង ទេរ​ស់​នៅ​ស្រុក​ខ្មែរ…

2. Sambath - ខែធ្នូ 3, 2008

មិនត្រឹម​ប៉ុណ្ណឹង​ទេ មាន​សារព័ត៌មាន​ណា​​ហាន​ចេញ​មុខ​និយាយ​ពី​ពួក​វា បាត់​មុខ លែង​ឃើញ​ខ្លួន​ឥឡូវ​ហ្នឹង​ហើយ។
នេះ​ជា​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​សាដាត់យើង

3. អគ្គលីបុត្រ - ខែធ្នូ 6, 2008

ហ៊ាន​ក្អក បាត់ខ្លួន ! សុភាសិត​ថ្មី!

4. tha - ខែធ្នូ 6, 2008

សុភាសិតថ្មី ខុសហើយ ព្រោះពូខ្ញុំ ក្អករហូត ដល់របេង ដេកពេទ្យ គ្មានឃើញបាត់ខ្លួនផង ឃើញតែកូនគាត់ រត់រកគ្រប់វិធី ព្យាបាលជំងឺគាត់

5. ធាយ ពិសិដ្ឋ - ខែកក្កដា 30, 2012

ចំពោះមតិរបស់ខ្ញុំយល់ថា បើសិនជាយើងទាំងអស់គ្មារកមេដឹកនាំ១ដែលល្អសំរាប់ដឹកនាំនោះនឹងគ្មានូពូកនិគម យួនចូលទឹកខ្មែរជាដាច់ខាត់តែដោយថាមេដឹកនាំខ្មែរសព្វថ្អៃជាកញ្ជះយួនទើបមានយួនច្រើននៅកម្ពុជា។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: