jump to navigation

កូនខ្មែរ នឹងចាញ់បោកទៀត ហ៊ុន សែននិងគណបក្សប្រជា ជន ពីរឿងប្រាសាទព្រះវិហារ ឬ? ខែកក្កដា 24, 2008

Posted by khmervipheak in គណបក្សប្រជាជន, ប្រទេស ខ្មែរ, Uncategorized.
trackback

ថ្មីៗនេះ កូនខ្មែរបានចាញ់បោកទាំងភ្នែកស្រស់ ហ៊ុន សែននិងគណបក្សប្រជាជនដែល បានឃោសនាយ៉ាងថោកទាប បំភាន់ភ្នែកកូនខ្មែរថាប្រទេសខ្មែរមិនបាត់ដីមួយចំអាមទេ ដែលរដ្ឋាភិបាលខ្មែរ បានគូរផែនទីថ្មីបង្រួមប្រាសាទព្រះវិហារ តាមបង្គាប់រដ្ឋាភិបាលសៀម នោះ។ វាជាការមើលងាយកូនខ្មែរគ្រប់រូបជាម្ចាស់ប្រទេសខ្មែរ ដែលហ៊ុន សែននិងគណ បក្សប្រជាជន បានឃោសនាបែបនោះគិតថាកូនខ្មែរល្ងង់ណាស់ ទៅឬ ដែលនិយាយ បញ្ច្រាសការពិត ១៨០ អង្សា ដូច្នោះ?

គោលដៅដែលរដ្ឋាភិបាលហ៊ុន សែន និងគណបក្សប្រជាជន ដើម្បីរកសំលេងឆ្នោត មុន ពេលបោះឆ្នោត ថ្ងៃ ២៧ កក្កដា ២០០៨, គឺប្រើប្រាស់វិធីសាស្រ្តអោយកូនខ្មែរ ផ្ចុងផ្តោតតែ បញ្ហាប្រាសាទព្រះវិហារ កុំអោយកូនខ្មែរនឹកដល់ដំណោះស្រាយវិបត្តិសង្គម នៅចំពោះមុខ ដែលជាអសមត្ថភាព និងជាអំពើក្បត់ជាតិរបស់ហ៊ុន សែន ក្នុងនោះមាន៖

  1. តុលាការអយុត្តិធម៌
  2. អំពើពុករលួយ
  3. ទំនិញឡើងថ្លៃ
  4. យុវជនអត់ការងារធ្វើ
  5. ទំនាស់ដីធ្លី
  6. លំហូរយួនអន្តោប្រវេស នៅប្រទេសខ្មែរ
  7. ព្រំំប្រទល់ដីគោកខ្មែរ-យួន, ព្រំំប្រទល់ដីគោកខ្មែរ-សៀម, ព្រំំប្រទល់ដែនសមុទ្រខ្មែរ-យួន និង ខ្មែរ-សៀម. …

ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ដែលហ៊ុន សែនបានបញ្ជាអោយគូរ តាមបង្គាប់ របស់សៀម បានធ្វើអោយប្រទេសខ្មែរ បានបាត់បង់ផ្ទៃដី ៤,៦ គម² ព័ទ្ធជុំវិញប្រាសាទព្រះ វិហារ ទាំងភ្នែកស្រស់ ព្រោះសាលក្រមតុលាការអន្តរជាតិ ឆ្នាំ ១៩៦២ បានសំរេចទទួល ស្គាល់ ប្រាសាទព្រះវិហារ ព្រមទាំងផ្ទៃដី ៤,៦គម² ព័ទ្ធជុំវិញប្រាសាទព្រះវិហារ រួចទៅ ហើយ។

កូនខ្មែរគ្រប់គ្នាក៏ធ្លាប់បាន ឃើញផ្ទាល់នឹងភ្នែក ឮផ្ទាល់ត្រចៀក ទង្វើនិងសំដីរបស់ហ៊ុន សែន គ្រប់ពេល ដែលជាពាក្យសំដីប្រជាភិថុតផង ជាការគំរាមសំលាប់ផង។ សឹងតែគ្រប់ទង្វើទាំងនោះ របស់ហ៊ុន សែនបំរើ ៖

  1. អំពើឧក្រឹដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នៅកម្ពុជា ដូចជាការធ្វើឃាដ លើអ្នកប្រជាធិបតេយ្យកន្លងមក និង អ្នកកាសែត ដែលថ្មីៗនេះ មានករណីឃឹម សំបូរ ជាដើម
  2. អំពើពុករលួយ ជាប្រយោជពួកគណបក្សប្រជាជន និពួកខ្សែស្រលាយអ្នកលួចជាតិ
  3. អំពើក្បត់ជាតិ កាត់ដីប្រទេសខ្មែរ អោយទៅប្រទេសយួន, យួនអន្តោប្រវេសខុសច្បាប់, ដីសម្បទាន ៩៩ ឆ្នាំ អោយក្រុមហ៊ុនយួន

ពេលនេះដើម្បីរកសំលេងឆ្នោត, ហ៊ុន សែនធ្វើក្តុងក្តាំងប្រកាសម៉ាៗយកតែស៊ង មុនពេលបោះឆ្នោត អោយអន្តរជាតិ ជួយដោះស្រាយ ប៉ុន្តែគ្រាន់តែជាល្បិចនយោបាយបោកប្រាស់ យកសំលេងឆ្នោត ប៉ុណ្ណោះ។ សា ម៉ាក, នាយករដ្ឋមន្ត្រីសៀម បាននិយាយថា “ការដែលហ៊ុន សែនធ្វើអោយតានតឹងឡើង បញ្ហាប្រាសាទព្រះវិហារ គឺដើម្បីបោកប្រាស់រាស្ត្រខ្មែរ ដើម្បីយកសំលេងឆ្នោត មុនពេលបោះឆ្នោត”។

អ្នកវិភាគជាតិ និងអន្តរជាតិ បានឃើញជាស្រេច ថាហ៊ុន សែននឹងមិនត្រូវការអន្តរជាតិទេ ព្រោះបើអង្គការសហប្រជាជាតិដោះស្រាយ ប្រទេសខ្មែរ, កូនខ្មែរនឹងបានប្រយោជពិត ប្រាកដ ប៉ុន្តែហ៊ុន សែននឹងមិនបានចំណេញប្រយោជអ្វី ពីដំណោះស្រាយនោះ, វាខុសនឹង បំណងប្រាថ្នា របស់ហ៊ុន សែន។ បើហ៊ុន សែនជាប់ឆ្នោត ហ៊ុន សែនប្រាកដជានឹងដក ចេញ ការហៅអន្តរជាតិ ជួយដោះស្រាយ ព្រោះហ៊ុន សែនត្រូវការដោះស្រាយតែរវាង ខ្មែរ-សៀម ដើម្បីចំណេញប្រយោជដល់ហ៊ុន សែន និងពួកខ្សែស្រឡាយអ្នកលួចជាតិ។

កូនខ្មែរបានឃើញច្បាស់ និងឆ្អែតហើយ ព្រោះថាមិនមែនជាលើទី ១ ទេ ប៉ុន្តែជាលើកទីរាប់ភ្លេច ដែលហ៊ុន សែនបានបោកប្រាស់មហាជនខ្មែរនោះ ម៉្លោះហើយ ថ្ងៃ ២៧ កក្កដា ២០០៨ ជាថ្ងៃបោះឆ្នោតរើសតំណាងរាស្រ្ត ទូទាំងប្រទេសខ្មែរ, កូនខ្មែរត្រូវតែនាំគ្នាបោះឆ្នោត អោយគណបក្សសម រង្ស៊ី ព្រោះ មានតែគណបក្សសម រង្ស៊ីមួយគត់ ដែលអាចដឹកនាំប្រទេសបាន ហើយដែលហ៊ុន សែន និងគណបក្សប្រជាជន បារម្ភខ្វាយខ្វល់ជានិច្ច កំលាំងប្រជែង របស់គណបក្សសម រង្ស៊ី។

ឯកសារយោង៖

  1. http://ki-media.blogspot.com/search/label/Preah%20Vihear%20temple
  2. http://www.rfa.org/khmer/indepth/Cam-Thai-agree-2negotiate-again-07242008074244.html
  3. http://ki-media.blogspot.com/2008/07/parties-seize-on-border-crisis-in-bid.html

មតិ»

1. tateyachun - ខែកក្កដា 24, 2008

បើសិនជាខ្មែរបាត់បង់ដីទៅអោយសៀមមែន នុះសៀមនឹងមិនលើកទ័ពចូល
មកស្រុកខ្មែរដើម្បីដណ្តើមដីខ្មែរទៀតទេ? ហើយខ្មែរយើងក៏នឹងមិនបាច់ចាំនាំទ័ពម៉ានគរទៅតទល់ជាមួយវាដែរ,
កុំចេះតែថាពេកមានមាត់ទុកស៊ីបាយទៅ, ពេលហ៊ុនសែនអត់ទៅពឹង អ-ស-ប
ថាគាត់ស៊ីស៊ុស គូរផែនទីតាមបង្គាប់សៀមកាត់ដីអោយសៀម អស់ប៉ុននេះប៉ុន
នោះ ដល់ពេលគាត់ទៅពឹង អ ស ប ថាគាត់នឹងពឹងដើម្បីយកសន្លឹកឆ្នោត
យីស! ចំជាយ៉ាប់មែនតែម្តងហើយ! វិភាគតាមបែបប្រឆាំង វិភាគលំអៀង
ខ្ញុំមិនកាន់ជើងនរណាទេ ទោះជានរណាជាប់ក៏ខ្ញុំនៅតែជា ខ្ញុំមិនទទួលផលប្រយោជន៍អីដែរ តេសូមវិភាគកុំកាន់ជើងអាមួយនោះពេក
និយាយឡើងសុទ្ឌតែ ហ៊ុន​ សែន ក្បត់ជាតិ លក់ដីព្រៃ ព្រឹក្សា ពុករលួយ
អារឿងកាត់ដីអោយយួននេះមួយ តាមសន្ធិសញ្ញាឆ្នាំណានោះខ្ញុំមិនសូវចាំទេ
ហ៊ុន សែនសួរថា បើសិនជាហ៊ុនសែនកាត់ដីអោយយួនមែននោះគាត់
សូមរកភស្តុតាងមក ហើយគាតើនឹងចេញពីតំណែង តែបើរកមិនបានទេ
អ្នកឯងត្រូវមានបញ្ហា, ពេលនោះ សមរង្សី កឹមសុខា រុងឈុន ចូលគុកប៉ាម៉ាន
ង៉ៃ សួរថាភស្តុតាងនៅឯណា ចេះតែចោទគេដើម្បី ចំណេញនយោបាយទៅ
កើត។

2. ចិត្រា - ខែកក្កដា 24, 2008

ល្ងង់សព្វជាតិ ប្រហែលលោកឯងអត់យកខួរក្បាលគិតខ្លះចឹង មិនដឹងថាអាន ពត៌មានធ្វើអ្វីទេ! កូនខ្មែរណាមិនដឹងថាហ៊ុន សែនចុះសន្ធិសញ្ញាបន្ថែមឆ្នាំ ២០០៥ ដើម្បីសំរបច្បាប់សន្ធិសញ្ញព្រំដែនខ្មែរ-យួន ១៩៨០, ១៩៨៥, ១៩៨៩ ប្រគល់​អោយ​យួន? កូនខ្មែរណាមិនដឹងថាយួន នៅគ្រប់កន្លែងក្នុងប្រទេសខ្មែរ? កូនខ្មែរ ណាមិនដឹងថាផែនទីថ្មីបង្រួមបរិវេណព្រះវិហារ គូរដោយរដ្ឋាភិបាលខ្មែរ តាមបង្គាប់របស់ប្រទេសសៀម បាត់ផ្ទៃដី ៤,៦គម² ផ្ទុយនឹងសាលក្រមតុលាការ អន្តរជាតិឆ្នាំ ១៩៦២? កូនខ្មែរខ្លះនៅស្ងៀម មិននិយាយចេញ មិនមែនមិនដឹង ទង្វើក្បត់ជាតិរបស់ហ៊ុន សែននោះទេ, កូនខ្មែរខ្លះនិយាយចេញតែម្តង មិនអាច ហៃអើប្រាសចាកពីសប្បជញ្ញៈរបស់ខ្លួននោះទេ ព្រោះ បានដឹងឮផ្ទាល់ត្រចៀក បានអានពត៌មានផ្ទាល់ភ្នែក!

3. កូនខ្មែរ-បារាំង - ខែកក្កដា 24, 2008

ខ្ញុំមិនកាន់ជើងបក្សពួកណាទាំងអស់ តែខ្ញុំគាំទ្រទាំងស្រុងចំពោះតែគណបក្សណា​ដែលបម្រើប្រជាជនខ្មែរ, មិនពុករលួយ, មិនលក់បំផ្លាញជាតិឯង, មិនប្រកាន់បក្ស​​​ពួកនិយម, ប្រើលទ្ធិប្រជាធិបតេយ្យ ហើយមិនមែនជាអាយ៉ងនៃជនបរទេសណា​មួយនោះ។ នៅប្រទេសខ្មែរសព្វថ្ងៃ នរណាក៏ដឹងដែរថាអំពើពុករលួយវាមាន​ពេញប្រទេសខ្មែរ ចាប់តាំងពីរថ្នាក់រាស្ត្រសាមញ្ញរហូតដល់ថ្នាក់កំពូលនៃរាជរដ្ឋា​ភិបាល។ សឹងតែរាល់ថ្ងៃ, តាមរយៈវិទ្យុ, ឮតែប្រជាជនក្រីក្រត្រូវការគៀបសង្កត់​រឹបអូសយកដីធ្លីពីសំណាក់អ្នកមានអំណាច មានដូចជាប៉ូលីល, ទាហានជាដើម​ដោយចោតថាប្រជាជនក្រីក្រទាំងនោះប្រព្រឹត្តខុសច្បាប់ដោយស្ថិតនៅលើដី​របស់រដ្ឋ ឬជាដីធ្លីរបស់លោកឧកញ៉ានេះ ឯកឧត្ដមនោះ។ ទីបំផុតពួករំលោភ​អំណាចទាំងនោះលក់ដីធ្លីដែលខ្លួនរឹបអូសបាន ទៅឲ្យឈ្មួញទុច្ចរិតសោះ។
តាមធម្មតា តួនាទីរបស់ប៉ូលីស, ទាហាន ឬរាជការតំណាងរាស្រ្ត គឺដើម្បីបំរើ​ប្រជាជន តែផ្ទុយទៅវិញគេយកអំណាចរបស់ពួកគេទៅជាន់ករាស្ត្រឯនោះទៅ​វិញ។ រាជរដ្ឋាភិបាលសព្វថ្ងៃ គឺជារាជរដ្ឋាភិបាលបក្សពួកនិយមសុទ្ធសាធ ហើយបំផ្លាញជាតិទៀត! មើលចុះ ព្រៃឈើស្រុកខ្មែរត្រូវបានកាប់ខ្ទេចខ្ទីស្ទើរតែ​អស់ទៅហើយ។ នៅទស្សវត្ស១៩៧០ ព្រៃឈើស្រុកខ្មែរមានដល់ទៅ ៧០% សព្វថ្ងៃមាននៅសល់មិនដល់ ៣០% ផង។ សូមកូនខ្មែរគ្រប់ៗរូបជួយគិតទៅ​មើល៍ ថាតើនរណាជាអ្នកបំផ្លាញព្រៃឈើរបស់ខ្មែរ? សូមជំរាបថា មិនមែនប្រជា​ជនខ្មែរក្រីក្រតូចតាចនោះទេ ដែលជាអ្នកកាប់ព្រៃឈើលក់ទៅឲ្យបរទេសនោះ!​
ហើយក៏មិនមែនជនបរេទសទាំងនោះ មកបំផ្លាញស្រុកខ្មែរដោយចិត្តឯងនោះ​ក៏ទេដែរ ហើយសួរថាតើនរណាជាអ្នកអនុញ្ញាតឲ្យបរទេសចូលស្រុកខ្មែរដើម្បី​បំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ខ្មែរ​? គ្មាននរណាក្រៅអំពីអ្នកដែលមានអំ​ណាចឡើយ!!!!

4. ផេងជី - ខែកក្កដា 25, 2008

សុំ​រំខាន​បន្តិច​បងៗ
Go to see Thai talk about us:
http://globalvoicesonline.org/2008/07/20/cambodian-and-thai-bloggers-on-disputed-preah-vihear-temple/

5. ផេងជី - ខែកក្កដា 25, 2008
6. khmersport - ខែសីហា 7, 2008

កូនខ្មែរ ណាមិនដឹងថាផែនទីថ្មីបង្រួមបរិវេណព្រះវិហារ គូរដោយរដ្ឋាភិបាលខ្មែរ តាមបង្គាប់របស់ប្រទេសសៀម បាត់ផ្ទៃដី ៤,៦គម² ផ្ទុយនឹងសាលក្រមតុលាការ អន្តរជាតិឆ្នាំ ១៩៦២។​ ដី ៤,៦គម² ដែលលោកកំពុងនិយាយហ្នឹងឯងដែលមាន បញ្ហាសព្វថ្ងៃជាមួយសៀម។ ការពិតទៅដែលរដ្ឋាភិបាលខ្មែរគូរផែនទីថ្មីនោះ មិនមែនជាការកំណត់ព្រំដែននោះទេ។ ដែលគូរថ្មី​ គ្រាន់តែផែនទីដែលបញ្ជាក់ថា ដីត្រឹមណាដែលខ្មែរយើងដាក់បញ្ចូលជាមរតកពិភពលោក។ ហើយចំណែកដី ៤,៦គម² ក៏មិនមែនបានន័យថា ខ្មែរយើងកាត់អោយថៃដែរ គ្រាន់តែដីហ្នឹង យើងមិន បានដាក់បញ្ចូលជាមរតកពិភពលោកជាមួយនឹងប្រាសាទព្រះវិហារតែប៉ុណ្ណោះ(បើកាត់ អោយមិនមែន លើកទ័ពទៅកាន់ទីនោះទេ) ។
ខ្ញុំថាមុននឹងវិភាគពត៌មាន លោកគួរតែអានពត៌មានអោយច្បាស់លាស់ ចាំមកនិយាយ អោយអ្នកដទៃសា្តប់(កុំនិយាយការពិតត្រឹមតែពាក់កណ្តាលដែលបណ្តាលអោយអ្នក អានយល់ច្រលំឡើយ)។
សូមបញ្ជាក់ថាដី​ ៤,៦គម² វាជាដីបញ្ហា ។ បើទុកណាជាដីហ្នឹង វាស្ថិតនៅក្នុងទឹក ដីខ្មែរ តាមផែនទីដែលបារាំងគូរ ហើយទទួលស្គាល់ដោយតុលាការក្រុងឡាអេ ក៏ដោយ ប៉ុន្តែថៃមិនបានទទួលស្គាល់ជាមួយយើងទេ ព្រោះថៃគេប្រកាន់យកតាម ផែនទី ដែលគេគូរដោយឯកតោភាគីរបស់គេ។ គឺបានន័យថា យើងក៏ថារបស់យើង គេក៏ថារបស់គេ ។ ហេតុនេះដើម្បីជៀសវាង ការយឺតយ៉ាវក្នុងការដាក់បញ្ចូល ប្រាសាទព្រះវិហារទៅជាមរតកពិភពលោក យើងមានតែកាត់ដីហ្នឹងចេញ ពីផែនទីមរកតពិភពលោក ព្រោះបើស្នើដីហ្នឹងជាមរតកពិភពលោកផង UNESCO នឹងមិនទទួលពាក្យយើងឡើយ ត្រូវធើ្វការស្រាវជ្រាវថាដីហ្នឹងជារបស់នរណា ពិតប្រាកដសិន។ ប៉ុន្តែការស្រាវជ្រាវថាជារបស់នរណា ហើយទាំងពីរភាគីទទួល ស្គាល់នោះ វាមិនមែនជារឿងងាយនិងឆាប់ដែរ ដូចឃើញស្រាប់ ដោយសារតែដីហ្នឹង ធ្វើអោយទាហានទាំងពីរប្រទេស មកប្រចាំការនៅទៅនោះ។ សរុបទៅ បើដាក់ដី ៤,៦គម² ចូលផង មកដល់សព្វថ្ងៃនេះ ប្រាសាទព្រះវិហារនឹងមិនទាន់បានទទួល ស្គាល់ថាជាមរតកពិភពលោកនៅឡើយទេ ហើយបើយើងកាត់​ដី ៤,៦គម² ចេញពីផែនទីមរតកពិភពលោក ក៏មិនមែនបានន័យថា យើងកាត់ដីអោយថៃដែរ គ្រាន់តែដីហ្នឹងមិនបានដាក់ចូលជាមរតកពិភពលោករួមនឹងប្រាសាទព្រះវិហារ តែប៉ុណ្ណោះ។ (ជួយគិតបន្តិច)

7. khmersport - ខែសីហា 7, 2008

ចំណែកដីហ្នឹង ជារបស់អ្នកណាចាំគិតក្រោយ តែខ្ញុំគិតថាយ៉ាងណាក៏ជារបស់យើង ព្រោះផែនទីដែលយើងកាន់ ធ្លាប់ឈ្នះកី្តមកហើយ ចំនែកផែនទីដែលថៃអាងថាដិហ្នឹងជារបស់គេ គេគូមកតែខ្លួនឯងតែប៉ុណ្ណោះ ។
អូ សូមកែខាងលើផង ព្រោះដាច់ប្រយោគអស់ អានហើយមិនយល់ថាយ៉ាងម៉េច។

8. រំភើយ - ខែសីហា 7, 2008

-ក្បួនចាំហ្នឹងហើយ ដែលអស់ដីខាងកើត យួនចូលនៅពេញ ទាំងលើតំបន់ស ទាំងតំបន់មិនស, ធ្វើអីយួន! ទីបំផុតបោះបង្គោលព្រំដែនអស់ដីខ្មែរចឹងទៅ រហូត ដល់បច្ចុប្បន្ន។ រួចជំទាលថា នយោបាយឈ្នះ-ឈ្នះ,ជឿបានទេឈ្នះ-ឈ្នះនោះ
-ក្បួនចាំហ្នឹងហើយ ដែលសៀមចូលកាន់កាន់តំបន់វិវាទនោះ! ហើយខំប្រឹង ជំទាលថាឈ្នះ-ឈ្នះ ទៀត!
-ក្បួនចាំហ្នឹងហើយ ដែលទំនាស់ដីធ្លី រង់ចាំសំដាចម៍ហ៊ុន សែនទាល់ពួក ឧត្តមសេនីយ យកកាំភ្លើងមកបាញ់សំលាប់! សំដាចម៍ហ៊ុន សែនវាខ្វល់អី ដោះស្រាយ បើខ្លួនវាមេពុករលួយទាំងកូនទាំងប្រពន្ធ (ខ្សែស្រលាយពូជលួច ជាតិ)។
-ក្បួនចាំហ្នឹងហើយ អត់ភ្លៀងមិនដឹងធ្វើមេច បើមិនអត់ទឹកធ្វើស្រែ
-ក្បួនចាំហ្នឹងហើយ ចាំព្រេងវាសនា ទាល់តែយួនចូលធ្វើស្រែខ្មែរទាំងរំលោភ ក៏រដ្ឋាភិបាលមិនខ្វល់

ល្មមឈប់យកអា “ក្បួនចាំ” និង អាក្បួន “ឈ្នះ-ឈ្នះ” បោកប្រាស់កូនខ្មែរ ហ្នឹង ទៅ! បើនយោបាយអន្តរជាតិវាអន់ ថាវាអន់​ទៅ ដើម្បីដកបទពិសោធ, ហើយខំ ទទួលយកទៅ យោបល់ពីមហាជនខ្មែរ និង បញ្ញាវន្តខ្មែរ​នោះ។

សំដាចម៍ហ៊ុន សែនក្អេងក្អាងតែជាមួយខ្មែរអ្នកទន់ខ្សោយ បើជាមួយបរទេស វិញមិនដែលឃើញសំដាចម៍ហ៊ុន សែនធ្វើអីចំណេញដល់ខ្មែរទេ ដូចជារឿង ប្រាសាទព្រះវិហារ យកអាក្បួនចាំហ្នឹង មកបោកប្រាស់ប្រជារាស្រ្ត ដើម្បីគូរ ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់សៀម, ដូចជារឿងពួក អន្តោប្រវេសយួននៅពេញប្រទេស សំដាចម៍ហ៊ុន សែនមិនដែលលើកឡើង ប៉ុន្តែការពារពួកយួនថែមទៀត, ដូចជារឿងចុះសន្ធិសញ្ញាឆ្នាំ ២០០៥ ដើម្បីសំរបច្បាប់សន្ធិសញ្ញា ១៩៨០, ១៩៨៥, ១៩៩០ ប្រគល់ដីអោយយួន ជាដើម, …

បញ្ជាក់៖

-សម្តេច = មនុស្សដែល ជាពូជពង្សស្តេច

-សំដាចម៍ (បំព្រួញ របស់ពាក្យ សមនឹងអាចម៍) = (មិនមែនជាពូជពង្សស្តេច) ប្រភេទមនុស្សបាតសង្គម ដែល កូនខ្មែរគ្រប់គ្នា លែងអោយតំលៃ

9. khmersport - ខែសីហា 8, 2008

និយាយរឿងនយោបាយអន្តរជាតិ? តើអ្នកឯងមានដឹងទេថា អនុសញ្ញាស្តីពីរបស់ដែលត្រូវដាក់បញ្ចូលសម្បត្តិជាតិទៅជាមរតកពិភពលោក
អ្វីខ្លះ? បើសិនជាអ្នកឯងមើលប៉ុន្មានមាត្រានេះ អ្នកឯងនឹងយល់ថាហេតុអ្វីបាន
ជាគេដកដីហ្នឹងចេញពីមរតកពិភពលោក។(ក្រែងថាខ្លួនជាបញ្ញាវន្ត មិនអញ្ចឹង?)
ចំណាំ
មនុស្សដូចលោក រំភើយហ្នឹងហើយ ដែលធ្វើអោយកូនខ្មែរវង្វេងទិស។ សូម្បីតែប្រើ និងសរសេរពាក្យខ្មែរក៏តាមនឹកឃើញដែរ ។ បើសិនជាសរសេរតាមតែខ្លួនឯងនឹកឃើញ ចាំបាច់បង្កើតវចនានុក្រមធ្វើអ្វី?
សម្តេច​ ន័យមួយជាមនុស្សពូជស្តេច
ន័យមួយទៀត ជាគោរម្យងារដែលគេតាំងអោយ ដែលខ្មែរយើងមានប្រើ តាំងពីណាពីណីមកម្ល៉េះ សូម្បីតែប្រទេសជិតខាងក៏មានប្រើដូចយើងដែរ។

10. រំភើយ - ខែសីហា 8, 2008

Khmesport យកខួរវិភាគពិចារណាខ្លះផងទៅ កុំចាំតែទទួលពត៌មានដោយមិន ពិចារណា, កុំអោយគេហៅថា Khmesport ជាមនុស្សល្ងង់។
សំដាចម៍ហ៊ុន សែន, គណបក្សប្រជាជន (កុំមុយនិស្តតាមយួន) និងប្រព័ន្ធផ្សព្វផ្សាយ ពត៌មាន ហៃអើ (ទូរទស្សន៍ទទក, អប្សរា, បាយ័ន, CTN,… ) បិទបាំងការពិតបំភាន់ ភ្នែកកូនខ្មែរ តាមខ្សែញាក់សំដាចម៍ហ៊ុន សែនហ្នឹងហើយ ជាអ្នកធ្វើអោយ កូនខ្មែរ គ្រប់ជំនាន់ វង្វេងលែងស្គាល់ការពិត ពីប្រវត្តិសាស្រ្តខ្មែរ (ប្រទេសយួនឈ្លានពាន កាន់កាប់ប្រទេសខ្មែរ, ជនអន្តោប្រវេសយួន នៅពេញប្រទេសខ្មែរ, … )

បញ្ជាក់៖

-សម្តេច = មនុស្សដែល ជាពូជពង្សស្តេច

-សំដាចម៍ (បំព្រួញ របស់ពាក្យ សមនឹងអាចម៍) = (មិនមែនជាពូជពង្សស្តេច) ប្រភេទ មនុស្សបាតសង្គម ដែលកូនខ្មែរគ្រប់គ្នា លែងអោយតំលៃ ឬជាជនក្បត់ជាតិ ទាំង ភ្នែកស្រស់

11. khmersport - ខែសីហា 8, 2008

ឹចៃដន្យអី ខ្ញុំមិនបានមើលប្រព័ន្ធពត៌មានទាំងអស់នោះ ខ្ញុំមើលពត៌មានតាមអ៊ិនធើ ណិត ដែលមានលក្ខណៈជាសាកល។ អ្នកណាត្រូវ អ្នកណាខុសខ្ញុំអាចវិភាគបាន ព្រោះខ្ញុំមិនបានមើលតែមួយជ្រុងដូចអ្នកខ្លះ (ខ្មែរ ថៃ និងអង់គ្លេស ជាភាសាដែលខ្ញុំ មើលហើយប្រៀបគ្នា ) ។​ ហើយនរណាវិភាគដើម្បីតែភាពចំណេញខាងនយោបាយ ដែលមិនគិតពីលទ្ធផលចុងក្រោយថាខាតឬចំណេញ ខ្ញុំក៏អាចដឹង។ យើងកុំថាអ្នក ដទៃ ដែលមិនមានគំនិតដូចខ្ឡួនសុទ្ធតែល្អង់ សុទ្ធខុស អាគំនិតអញ្ចឹងហើយ ដែលនាំ អោយខ្មែរមានសង្គ្រាមស៊ីវិលរាប់សិបឆ្នាំ (ព្រោះប្រកាន់ថាខ្លួនឯងត្រូវ)។

12. រំភើយ - ខែសីហា 8, 2008

បើចេះត្រឹមតែអានភាសា សៀម យួន អង់គ្លេស បារាំង ចិន ចាម ហើយមិនចេះ វិភាគពត៌មានទាំងនោះ មិនមែនជាមនុស្សគ្រាន់បើនោះទេ! បើពិតជាចេះច្រើន ភាសាមែន កុំបានតែត្រឹមអួត ​គួរតែប្រែសំរួលពត៌មានទាក់ទងប្រទេសខ្មែរ ទាំងនោះ ពីភាសាបរទេស មកភាសាខ្មែរដើម្បី អោយកូនខ្មែរ បានវិភាគផង។ បើចេះភាសាបរទេស ចេះត្រឹមតែរាប់ ពី ១ ដល់ ១០ កុំនិយាយចេញ នាំខ្មាសគេ។

13. ខេមរកីឡា - ខែសីហា 10, 2008

សូមទោសផងខ្ញុំប្រហែលជាចេះមិនដល់លោកទេ ប៉ុន្តែការវិភាគពត៌មានអ្វីមួយ យើងត្រូវដឹងគ្រប់យ៉ាងទាក់ទងនឹងពត៌មានហ្នឹង ទើបវិភាគបានគ្រប់ជ្រុង ជ្រោយ និងនៅពេលដែលសរសេរចេញមកហើយធ្វើអោយអ្នក​អានៗហើយងក់ក្បាលយល់ ស្របតាម តែបើមិនអញ្ចឹងទេ ប្រាកដជាអានហើយគ្រវីក្បាល់មិនខាន ដែលបញ្ជាក់ ថា អ្នកសរសេរ អត្ថបទមិនបានទទួលជោគជ័យឡើយ។ ខ្ញុំទាន់មានសមត្ថភាពដែល សរសេរ អត្ថបទដែលមានលក្ខណៈអញ្ចឹងបានទេ ប៉ុន្តែក៏អាចអានរបស់អ្នកវិភាគ ហើយ យល់ថា អត្ថបទហ្នឹងវាយ៉ាងម៉េចបានដែរ។

14. ចិត្រា - ខែសីហា 10, 2008

ចំពោះខ្ញុំ ខ្ញុំសូមយល់ស្រប ការវិភាគរបស់ខ្មែរវិភាគពត៌មាន ព្រោះ បានវិភាគ ស៊ីជំរៅការពិតសមហេតុផល ហើយដែលគ្មានសាពត៌មានណា នៅប្រទេសខ្មែរ ហ៊ានវិភាគទង្វើពិត របស់រដ្ឋាភិបាលខ្មែរសព្វថ្ងៃទេ មានតែហៃអើតាមតែមាត់ហ៊ុន សែនប៉ុណ្ណោះ។

15. ភា - ខែសីហា 10, 2008

ហ៊ុន សែនបោកប្រាស់បីជាន់ កូនខ្មែរគ្រប់គ្នា ​មុនពេលបោះឆ្នោត ២៧កក្កដា ២០០៨ ៖
– បោកប្រាស់រឿងប្រាសាទព្រះវិហារ ថាប្រទេសខ្មែរអត់បាត់ទឹកដី (រីឯរដ្ឋមន្ត្រី ការបរទេសប្រទេសសៀម ក៏ថាអត់បាត់ទឹកដីសូម្បី ១ ស.ម.² នោះជាការពិត) ដោយគូរផែនទីបង្រួមប្រាសាទព្រះវិហារ តាមបង្គាប់ប្រទេសសៀម។
– បោកប្រាស់កូនខ្មែរ ដោយប្រើប្រាស់ គ.ជ.ប. ជាឧបករលុបឈ្មោះខ្មែរ ១ លាន ១ ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត ប្រែជាទុកឈ្មោះយួនក្នុងបញ្ជីបោះឆ្នោត ទៅវិញ
– បោកប្រាស់ យករឿងប្រាសាទព្រះវិហារបិទបាំងភ្នែកកូនខ្មែរ កុំអោយនឹកឃើញ រឿងទំនិញឡើងថ្លៃ រឿងច្បាប់ប្រឆាំងអំពើពុករលួយ រឿងយុវជនអត់ការងារធ្វើ រឿងយួនអន្តោ​ប្រវេសនៅប្រទេសខ្មែរ រឿងបូរណភាពទឹកដីខ្មែរ-យួន …

http://www.rfa.org/khmer/indepth/3parties-2boycott-NA-meeting-08102008004731.html

16. រំភើយ - ខែសីហា 10, 2008

យល់ថា រឿងងក់ក្បាល ឬគ្រវីក្បាល ជារឿងម្នាក់ៗ , រីឯរឿងពិត នៅតែជារឿងពិត ដូចជារឿងយួននៅពេញប្រទេសខ្មែរ មិនអោយខ្មែររកត្រីនៅក្បែរភូមិយួន (ខេត្ត កំពង់ឆ្នាំង) ជាដើម រដ្ឋាភិបាលខ្មែរថីមិនដឹង (បានផ្សព្វផ្សាយ នៅវិទ្យុអាស៊ីសេរី) តើមានដោះស្រាយទេ? រឿងច្បាប់ប្រឆាំងអំពើពុករលួយ មិនទាន់ចេញរួច ជាដើម! កូនខ្មែរត្រូវតែអង្គុយនៅស្ងៀម រង់ចាំភ្លៀងធ្លាក់ឬ? បើមិននិយាយចេញ អោយគេដឹងឮ

17. Thorng - ខែ​មីនា 21, 2009

យល់ថា រឿងងក់ក្បាល ឬគ្រវីក្បាល ជារឿងម្នាក់ៗ , រីឯរឿងពិត នៅតែជារឿងពិត ដូចជារឿងយួននៅពេញប្រទេសខ្មែរ មិនអោយខ្មែររកត្រីនៅក្បែរភូមិយួន (ខេត្ត កំពង់ឆ្នាំង) ជាដើម រដ្ឋាភិបាលខ្មែរថីមិនដឹង (បានផ្សព្វផ្សាយ នៅវិទ្យុអាស៊ីសេរី) តើមានដោះស្រាយទេ? រឿងច្បាប់ប្រឆាំងអំពើពុករលួយ មិនទាន់ចេញរួច ជាដើម! កូនខ្មែរត្រូវតែអង្គុយនៅស្ងៀម រង់ចាំភ្លៀងធ្លាក់ឬ? បើមិននិយាយចេញ អោយគេដឹងឮ

18. Khmer. - ខែ​មេសា 9, 2009

តើ​ថ្ងៃ​ណា​ ​ទើប​​​ខ្មែរ​រួច​ពី​ភព​ដ៏​ខ្មៅ​ងងឹត​​ ​​​ហើយ​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​នីតិរដ្ឋ​។​ ​ខ្ញុំ​ចង់​​ឃើញ​សកល​លោក​ប្រកប​ដោយ​សុខ​សន្តិភាព​ ​សំបូរ​ ​សប្បាយ។​ ​​ស្រុក​យើង​ពិត​ជា​កម្ម​មែន​ ​ពី​មួយ​ថ្ងៃ​ ​ទៅ​មួយ​ថ្ងៃ​ឃើញ​​តែ​ប្រទេស​ជិត​ខាង​ទន្រ្ទាន​ឈ្លាន​ពាន​គ្មាន​ស្រាក​ស្រាន្ត​ទាំង​​ផ្នែក​ច្បាប់​ទម្លាប់​ផ្សេងៗ​ ​ក៏​ដូចជា​ទឹក​ដី​….។ល។​ ​ជន​ជាតិ​ខ្មែរ​ជា​ជន​ជាតិ​ស្លូត​​​ត្រង់​ ​មិន​ចូល​ចិត្ត​ឈ្លាន​ពាន​​ ​គឺ​សុំ​តែ​សុខ​​ ​​ប៉ុន្តែ​ពួក​គេ​មាន​គំនិត​ខូច​ ​ថោក​ទាប​….។​ ​សូម​បួង​សួង​ដល់​បុណ្យ​បារមីវត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ ​ព្រលឹង​បុព្វ​បុរស​ខ្មែរ​​ ​​កម្ចាត់​សត្រូវ​ទាំង​អស់​​​​ ​ដែល​មាន​គំនិត​ចង់​ឈ្លាន​ពាន​ខ្មែរ​ ​​និង​អ្នក​សម​គំនិត​ ​ដើម្បី​តែ​លាភ​សក្ការៈ​​ ​ឱ្យ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​​។​ ​​

19. Khmer. - ខែ​មេសា 9, 2009
20. David - ខែកញ្ញា 4, 2009

លោក tateyachun អើយ!!!​ ឥន្ទ្រីទាំងប្រាំរបស់លោកពិការអស់ទៅហើយ ។ លើសពីនេះពិការទាំងខួរក្បាល ។​ មនុស្សបែបនេះសមនឹងថាខ្លួនជាខ្មែរទេ ។ បើលោកជាខ្មែរ លោកនឹងមិនយល់ថាដំណើរថយក្រោយនៃប្រទេសកម្ពុជាជាការជឿនលឿននោះទេ ។​ ខ្ញុំស្តាយណាស់ដែលមានខ្មែរភ្លើដូចលោកនេះ ។

21. honest - ខែមិថុនា 27, 2012

ខ្ញុំមិនកាន់ជើងអ្នកនយោបាយខាងណាឡើយ។តាំងពីខ្ញុំឃើញសាររបស់​លោក ​tateyachun​​​​​​​​​​​​​​​​​ ខ្ញុំចង់ប្រាប់ថាលោកឯងខ្វាក់ភ្នែកហើយណា!លោកមិនបានឃើញប្រទេសខែ្មរសព្វថ្ងៃទេរឺ?និស្សិតអត់ការងារធ្វើរាប់​សែននាក់,​រដ្ឋមន្រី្តcorruption គ្រប់លំដាប់,ជិះសុទ្ឋតែឡានទំនើបរាប់លាន​ដុល្លាជាដើម។ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប​ពេលខ្ញុំនិយាយពីរឿងនេះ ចង់ស្រក់ទឹកភ្នែក ។ខ្ញុំគ្រាន់តែចង់ប្តូរអ្នកដឹកនាំណា ដែលគិតប្រទេសជាតិ​និងប្រជាជនជាធំ។

22. honest - ខែមិថុនា 27, 2012

Dear Mr.Hun Sen,I think that you should Resign now,don’t continue anymore,because nowaday you have more money(estimate 50.000-100.000 millions)i support for Mr.Sam Reingsy to be a new Prime Minister of Cambodia and Leading for developing our country to be reach.Hun Sen is a slave of Vietnam.Vietnam and Thailand are very bad.the wife of Hun Sen is a killer.if have someone have the opinion please contact and give me more advice, i will get of all…….Thanks
(Honest_nation@yahoo.com)


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: