jump to navigation

អំពី ខ្មែរវិភាគពត៌មាន


ខ្មែរវិភាគពត៌មាន ជាដំណកស្រង់វិភាគពត៌មាន ពីសំណាក់ខ្មែរ គ្រប់ទិសទី ទាំង នៅក្នុងប្រទេសខ្មែរ ទាំង ពីក្រៅប្រទេសខ្មែរ។

ខ្មែរវិភាគពត៌មាន មានទិសដៅ កែប្រែជាបណ្តើរ ផ្នត់គំនិតកូនខ្មែរ ពីភាពភ័យខ្លាច (ក្នុងរបបផ្តាច់ការ) ទៅភាពក្លាហាន ហ៊ានឃើញ ហ៊ានផ្សព្វផ្សាយ អ្វីដែលខ្លួនប្រទៈ (តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស) ក្នុងន័យជំរុញផុលផុស ការបញ្ចេញមតិ ពីសំណាក់កូនខ្មែរ គ្រប់រូប។
ខ្មែរវិភាគពត៌មាន គ្មានគំនិតស្រប ដោយហៃអើ ជាមួយពត៌មាន/ព្រឹត្តិការ/សកម្មភាព ដែលបាន/កំពុង ឬ នឹងកើតឡើង តាមព្យាករវិភាគ នោះដែរ ប៉ុន្តែខ្មែរវិភាគពត៌មាន ប្រមូល/ផ្តល់ពត៌មាន ត្រឹមត្រូវ តាមហេតុផល ជូនកូនខ្មែរ គ្រប់ស្រទាប់ និង គ្រប់ទិសទី លើពិភពលោក។

កំណើត របស់ខ្មែរវិភាគពត៌មាន ជាកំលាំងជំរុញ កូនខ្មែរ អោយចេះវិភាគ គ្រប់ពត៌មាន ដែលពួកគេ បានប្រទៈ ទាំងក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ, ទាំងក្នុងសង្គម ដែលពួកគេកំពុងរស់នៅ/កំពុងរៀនសូត្រ/កំពុងសិក្សា និង កំពុងប្រកបវិជ្ជាជីវៈ ។

ប្រាកដណាស់ ខ្មែរវិភាគពត៌មាន បើកចំហ ពត៌មានពិត ទាក់ទិនប្រទេសខ្មែរ ជូនកូនខ្មែរគ្រប់រូប។

កូនខ្មែរ តាំងពីកូនក្មេង រហូតដល់មនុសចាស់ បានឃើញ/ដឹងស្រាប់ ដែល ភាគច្រើន នៃបណ្តាញពត៌ មានខ្មែរ ក្នុង/ក្រៅ ប្រទេសខ្មែរ បានផ្សព្វផ្សាយហៃអើ បិទបាំងពត៌មានពិត  ក្នុងគោលដៅ បំភាន់កូនខ្មែរ អោយភ្លេចភាពផ្តាច់ការ បែបកុំមុយនិស្ត នៃរដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន ព្រមទាំង បិទបាំង ភាពឈានទៅ ជាបណ្តើរៗ របស់ប្រទេសខ្មែរ ជារណបប្រទេសយួន ដោយមិនដឹងខ្លួន តាមលំហូរចូល/តាំងទីលំនៅ នៃ ពួកនិគមជនយួន នៅគ្រប់ទិសទី ពីទីក្រុង រហូតដល់ ទីជនបទដាច់ស្រយាល នៃប្រទេសខ្មែរ។

អរគុណ កូនខ្មែរគ្រប់រូប ដែលបានតាមអាន/វិភាគពត៌មាន, ដែលបានបញ្ចេញវិចារ បន្ទាប់ពីបានវិភាគ!

មតិ»

1. សុភ័ក្ត្រ - ខែមិថុនា 23, 2008

វេបសៃត៍​វិភាគ​ព័ត៌មាន​ឬ​វេបសៃត៍​ប្រឆាំង​រដ្ឋាភិបាល​ឲ្យ​ពិត​ប្រាកដ​នៀក!?!!!

2. សុខា - ខែមិថុនា 23, 2008

យល់ថា ខ្មែរវិភាគពត៌មានពិតជាល្អមែន ជាទីទុកអោយកូនខ្មែរវិភាគពត៌មាន។ វិភាគគ្រប់ពត៌មានអាថ៍កំបាំង ដែលកាសែតទូរទស្សន៍ខ្លះ មិនបានវិភាគ បែរជាបង្វក់អារម្មណ៍កូនខ្មែរ អោយភ្លេចវិភាគពត៌មានទៅវិញ។
កូនខ្មែរត្រូវតែទទួលយកគ្រប់ពត៌មាន ទាំងពត៌មានអាថ៍កំបាំង ទាំងពត៌មានលាតត្រដាង ដើម្បីអោយចេះវិភាគយល់បញ្ហា មិនទទួលការបង្វក់អារម្មណ៍ ដោយទទួលពត៌មានតែម្ខាង។

សូមគាំទ្រ និងសូមខ្មែរវិភាគពត៌មានបន្តការងារ ព្រោះបច្ចុប្បន្នមានកាសែតទូរទស្សន៍តិចតួចណាស់ ដែលហ៊ាននិយាយពត៌មាននៃពួកសង្គមងងិត ឬ ពួកម៉ាហ្វីយ៉ានោះ។ ភាគច្រើននៃកាសែតទូរទស្សន៍ទាំងនោះ បានផ្សព្វផ្សាយពត៌មានហៃអើ តាមអ្នកដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណោះ។

កូនខ្មែរល្មមកែប្រែ វិធីពិចារណារបស់ខ្លួនហើយ កុំគិតថាគេលើកយកពត៌មានពិតមកបង្ហាញ បែរជាគិតថាគេប្រឆាំង។
ចុះមេចមិនគិតផងថា អ្នកដឹកនាំរដ្ឋាភិបាលដែលរកល្បិច បំបាត់អ្នកប្រជាធិបតេយ្យ ជាអ្នកប្រឆាំងលទ្ធិប្រជាធិបតេយ្យ សេរី នៅប្រទេសខ្មែរ ឬប្រឆាំងសិទ្ធិបញ្ចេញមតិ របស់កូនខ្មែរ ផង? សូមវិភាគផង!

3. New generation - ខែមករា 25, 2009

Oppose the government or not is not an issue. I am glad to know lot of information that i can not find via TV and local pro government news papers. Cambodia is on the edge of losing its sovereignty to Yourn. Clearly,This block helps to spread this news to all khmer people.

Read, think and analyze.

4. ក្រាក់ម៉ូ - ខែ​មីនា 31, 2009

សួស្តី បងប្អូនទាំងអស់,
ខ្ញុំដូចជាបាត់ ការតាមដាននៃ ការចុះផ្សាយប្រចាំថ្ងៃ(ឬប្រចាំសប្បដាហ៍?)នៃ “ខ្មែរវិភាគពត៌មាន” ។
សុំសួរថាតើ នៅមានដំណើរការណ៍ជាប្រចាំដែរឬទេ? ឬមួយក៍ផ្អាកមួយរយៈ? ។
សូមអរគុណ,
ក្រាក់ម៉ូ

5. khmervipheak - ខែ​មេសា 5, 2009

អរគុណអនេក ការលើកទឹកចិត្ត និងការតាមដាន ពីសំណាក់ កូនខ្មែរគ្រប់រូប !!!

ខ្មែរវិភាគពត៌មាន នៅតែរស់រវើក, ជានិច្ចចែងពន្លឺ ក្នុងអារម្មណ៍កូនខ្មែរ គ្រប់ជំនាន់ គ្រប់ស្រទាប់ !!!

6. kroch - ខែ​មេសា 20, 2009

អរគុណ ចំពោះការបញ្ជាក់នៃការរស់នៅនៃ “វិភាគពត៌មាន” ។ ខ្ញុំគឹតថា ឆ្នាំថ្មី ឬឆ្នាំ ឆ្លូវ នឹងផ្តល់នូវសេចក្តីក្លាហាន ជាមួយនឹង សុភមង្គល សេរីសួស្តី អាយុវែង ព្រម ទាំង បន្តសកម្មភាពដ៍ថ្លៃថ្នូមួយ គឺ ជួយការពារជនក្រីក្រ ទន់ក្សោយ ជាពិសេស សេរីភាព យុត្តិធម៌ ទូទាំងប្រទេស ។
អរគុណ

7. kroch - ខែ​មេសា 21, 2009

Hi all,
I heart Samdatch iev return to Cambodia.
And last couple week I saw a mail written he want to go to ECCC.

I think, Bravo his courage!. Because he was the first responsible for the massacre of khmer people in KR periode.

Let wait & see!

8. Corry Whittam - ខែ​មេសា 17, 2011

យល់ថា ខ្មែរវិភាគពត៌មានពិតជាល្អមែន ជាទីទុកអោយកូនខ្មែរវិភាគពត៌មាន។ វិភាគគ្រប់ពត៌មានអាថ៍កំបាំង ដែលកាសែតទូរទស្សន៍ខ្លះ មិនបានវិភាគ បែរជាបង្វក់អារម្មណ៍កូនខ្មែរ អោយភ្លេចវិភាគពត៌មានទៅវិញ។កូនខ្មែរត្រូវតែទទួលយកគ្រប់ពត៌មាន ទាំងពត៌មានអាថ៍កំបាំង ទាំងពត៌មានលាតត្រដាង ដើម្បីអោយចេះវិភាគយល់បញ្ហា មិនទទួលការបង្វក់អារម្មណ៍ ដោយទទួលពត៌មានតែម្ខាង។
+1

9. Chantha Gech Lang - ខែកញ្ញា 17, 2011

ខ្ញុំយល់ថាខ្មែរវិភាគព័ត៌មានពិតជាល្អសម្រាប់កូនខ្មែរវិភាគនូវព្រឹត្តិការ និងហេតុការដែលកើតឡើង។

10. ស្រស់ - ខែតុលា 7, 2011

សួស្តី
ខ្ញុំគិតថា ខ្មែរវិភាគព័ត៌មាន ល្អ ។ ព្រោះវាបានអោយខ្ញុំដឹងអំពី អំពើអាក្រក់របស់មនុស្សមួយចំនួនធំ ដែលធ្វើអាក្រក់ហើយ ខិតខំព្យាយាមបិទបាំងលាក់បំពួននូវទង្វើរបស់ខ្លួនកុំអោយមានអ្នកផ្សេងដឹង ។ ហើយខ្ញុំកសង្ឃឹមថា ខ្មែរវិភាគព័ត៌មាន និង មានរឿងជាច្រើនទៀត ដែល គេមិនហ៊ានផ្សាយ យកមកផ្សាយ នៅក្នុង វ៉េបសាយរបស់ខ្លួន ដើម្បីដាស់តឿនអោយកូនចៅជំនាន់ក្រោយយល់ច្បាស់ អំពី ទង្វើរបស់មនុស្សអាក្រក់ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: