jump to navigation

លំដាប់ព្រឹត្តិការ


លំដាប់ព្រឹត្តិការប្រទេសខ្មែរ (Khmer Chronology) ជាឃ្លាំងសង្ខេប ព្រឹត្តិការដែលបានកើត ឡើង នៅប្រទេសខ្មែរ រៀបលំដាប់ (order) តាម ថ្ងៃ/ខែ/ឆ្នាំ, ជាកញ្ចក់ឆ្លុះបញ្ចាំងគ្រប់ព្រឹត្តិ ការ កន្លងមក ដែលពាក់ព័ន្ធនឹង ប្រទេសខ្មែរ។ វាក៏ជា ការប្រមែប្រមូល(collection)ចងក្រង ឡើងវិញ ព្រឹត្តិការបានកើតឡើងនៅប្រទេសខ្មែរ ហើយ ដែលកូនខ្មែរគ្រប់រូបត្រូវតែដឹង និង ចងចាំ ដើម្បីជាពន្លឺបទពិសោធ សំរាប់ដោះស្រាយបញ្ហាប្រទេសជាតិខ្មែរ ដែលកំពុង កើតឡើង បច្ចុប្បន្ន និង ចំពោះមុខ, ហើយក៏ជាពន្លឺបទពិសោធ សំរាប់កូនខ្មែរគ្រប់រូប វិភាគ ដើម្បីសំរេច ទិសដៅអនាគត របស់ប្រទេសខ្មែរ។

លំដាប់ព្រឹត្តិការ ប្រទេសខ្មែរ ១៩៧៥

1 មករា ១៩៧៥ កងទ័ពខ្មែរក្រហម បើកយុទ្ធនាការ វាយលុកចុងក្រោយ ដើម្បីកាន់កាប់រដ្ឋធានី ភ្នំពេញ
11 មករា ១៩៧៥ សហរដ្ឋអាមេរិក បានបង្កើន ការដឹកជញ្ជូនតាមអាកាស ទៅរដ្ឋធានីភ្នំពេញ ដោយការបះបោរវាយលុក កើនឡើង លើទន្លេមេគង្គ ត្រង់ទីប្រជុំជនអ្នកលឿង។
14 មករា ១៩៧៥ សាធារណរដ្ឋខ្មែរ និង សហរដ្ឋអាមេរិក បានផ្លាស់ប្តូរគ្នា កំណត់ត្រា (notes) វិសោធនកម្ម កិច្ចព្រមព្រៀង ខែ សីហា ១០, ១៩៧៤ ពាក់ព័ន្ធ ការលក់ទំនិញកសិកម្ម។
23 មករា ១៩៧៥ ក្រោមការផ្លោង អាវុធធុនធ្ងន់ ពីសំណាក់ខ្មែរក្រហម, ពីរកប៉ាល់ធំ ដឹកអាវុធយុទ្ធភណ្ឌ ពីប្រទេសយួនខាងត្បូង នៅតែទៅដល់រដ្ឋធានីភ្នំពេញ ដែលឡោមពទ្ធ ដោយពួកខ្មែរក្រហម។
26 មករា ១៩៧៥
29 មករា ១៩៧៥ ប្រធានាធិបតីអាមេរិកាំង Gerard Ford, ក្នុងកិច្ចប្រជុំនៅមន្ទីរប្រធានាធិបតី, បានសង្កត់ធ្ងន់ ថា “រដ្ឋបាល និង មន្ទីរប្រធានាធិបតី ត្រូវតែប្រកាន់ខ្ជាប់សន្យា ការគាំទ្រសរុប របស់ខ្លួន ទៅវិកយបត្រនេះ”។ រដ្ឋបាលសហរដ្ឋអាមេរិក ដាក់ស្នើទៅរដ្ឋសភា វិកយបត្រជំនួយបន្ថែម នៃ ៣០០ លាន $ សំរាប់ប្រទេសយួនខាងត្បូង និង ២២២ លាន $ សំរាប់ប្រទេសកម្ពុជា។ “វាជាសារាវន្ត (vital) និងជាការត្រឹមត្រូវ, ដែលយើងនឹងឈរពីក្រោយវា”។ … កងទ័ពខ្មែរក្រហម ពន្លិច ២ នាវាផ្ទុកប្រេងឥន្ទនៈ របស់ប្រទេសខោរៀ (Korea) និងដាក់អោយឆេះសន្ធោសន្ធៅ ចំងាយ ៨ គ.ម. ពីមូលដ្ឋានកងនាវា នៃកងទ័ពលន់ នល់ នៅទីប្រជុំជន អ្នកលឿង។
2 កុម្ភៈ ១៩៧៥ ខ្មែរក្រហម ផ្លោងគ្រាប់រ៉កកែត ធុន ១២០ ម.ម. ក្នុង និង ជុំវិញរដ្ឋធានី ភ្នំពេញ, សំលាប់ មនុស្ស ១៨ នាក់។
5 កុម្ភៈ ១៩៧៥ ពួកកុំមុយនិស្ត បិទទន្លេមេគង្គ, បង្ការគ្រប់ក្បួនដឹកជញ្ជូនស្បៀង, ប្រេងឥន្ទនៈ ឬ គ្រាប់រំសេវ ពីភ្នំពេញ ទៅតំបន់ត្រូវឡោមព័ទ្ធ។
6 កុម្ភៈ ១៩៧៥
12 កុម្ភៈ ១៩៧៥ សហរដ្ឋអាមេរិក បានបង្កើនទ្វេដង ការដឹកជញ្ជូនតាមអាកាស សព្វាវុធ និង គ្រាប់រំសេវ ពីប្រទេសសៀម ទៅរដ្ឋធានីភ្នំពេញ ព្រោះមានការបិទច្រកគមនាគម យ៉ាងខ្លាំង ពីពួកបះបោរ តាមដងទន្លេមេគង្គ ពីរដ្ឋធានីភ្នំពេញ ទៅ ទីក្រុងព្រៃនគរ។
15 កុម្ភៈ ១៩៧៥ ការដឹកជញ្ជូន របស់សហរដ្ឋអាមេរិក ពីប្រទេសសៀម ទៅរដ្ឋធានីភ្នំពេញ ត្រូវបានបន្ថែម ដោយប្រើប្រាស់យន្តហោះធំដឹកទំនិញ ប្រភេទ C-130 ដោយជញ្ជូនគ្រឿងសព្វាវុធ ចំនួន ២៧០ តោន។
17 កុម្ភៈ ១៩៧៥
20 កុម្ភៈ ១៩៧៥
21 កុម្ភៈ ១៩៧៥ ក្រុមនិស្សិតខ្មែរ ប្រឆាំងប្រទេសចិន បានធ្វើកុប្បកម្ម នៅរដ្ឋធានីភ្នំពេញ និង ទីក្រុងបាត់ដំបង
22 កុម្ភៈ ១៩៧៥ កងទ័ពខ្មែរក្រហម បានវាយលុក មួយជំរុំជនភៀសខ្លួន ក្នុងខេត្តកំពង់ឆ្នាំង, បានសំលាប់ ២០ ជនស៊ីវិល និង បានចាប់ពង្រត់ ៤០ ជនស៊ីវិលដទៃ។
23 កុម្ភៈ ១៩៧៥ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក បានសំភាស ជាមួយកម្មវិធី ‘បញ្ហា និង ចំលើយ’ នៃ ទូរទស្សន៍ ABC អាមេរិកាំង បានដាស់អារម្មណ៍ថា សាធារណរដ្ឋខ្មែរ នឹងរលំ បើគ្មានជំនួយឧបត្ថម្ភ, និងថា ភាពរលំ នៃសាធារណរដ្ឋខ្មែរ នឹងជាមហន្តរាយ នៃនយោបាយការបរទេស សហរដ្ឋអាមេរិក។
24 កុម្ភៈ ១៩៧៥
25 កុម្ភៈ ១៩៧៥ ប្រធានាធិបតី សហរដ្ឋអាមេរិក Gerard Ford និងសមាជិកជាន់ខ្ពស់ នៃមន្ទីរប្រធានាធិបតី បានព្រមាន រដ្ឋសភាសហរដ្ឋអាមេរិក ពីភាពរលំធំធេង នៃរដ្ឋាភិបាល លន់នល់ បើសំណើរដ្ឋបាល (Administration’s request) សំរាប់ ២២២ $ ជំនួយបន្ថែម មិនត្រូវបានយល់ស្រប។ ក្នុងមួយលិខិត ទៅ Carl Albert, អ្នកនាំពាក្យផ្ទះស (ផ្ទះប្រធានាធិបតី : White House) ប្រធានាធិបតី Ford បាននិយាយថា នឹងមិនអាចរស់រានបាន លើកលែង រដ្ឋសភាបានបញ្ចេញសកម្មភាព រហ័សបំផុត ដើម្បីផ្គត់ផ្គង់ការឧបត្ថម្ភបន្ថែម សេដ្ឋកិច្ច និង យោធា។ ប្រជាជនខ្មែរ, ដែលមានភស្តុភារអាវុធយុទ្ធភណ្ឌ (supply of ammunition) មិនដល់មួយខែផង, នឹងត្រូវលើកទង់ជ័យស ទៅខ្មែរក្រហម លើលែង ជំនួយ ត្រូវបានមកទាន់ពេល។
26 កុម្ភៈ ១៩៧៥ PNLAFK (People’s National Liberation Armed Forces of Kampuchea: កងទ័ពប្រដាប់អាវុធរំដោះជាតិ នៃប្រជាជនកម្ពុជា) ដែលធាតុពិតជា ពួកខ្មែរក្រហម បានដណ្តើមមកវិញ ទីក្រុងឧដុង្គ ថិតនៅចំងាយប្រហែល ៤០គម ពីរដ្ឋធានី ភ្នំពេញ។ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក, ក្នុងសក្ខីភាព ចំពោះមុខ គណកម្មការកំណត់ចំណាយ (House Appropriation Committee), បាននិយាយថា ភាពជាកាពិត ខ្ពស់បំផុត ដែលកម្ពុជាអាចរស់រាន បើមានជំនួយទាន់ពេល ប៉ុន្តែគ្មានរបៀបចឹង ជាធានា។
27 កុម្ភៈ ១៩៧៥ សហរដ្ឋអាមេរិក បានផ្តើមយុទ្ធនាការ ៣០ថ្ងៃ ដឹកជញ្ជូនតាមអាកាសបន្ទាន់ នូវ អង្ករ និង ប្រេងកាត ចំនួន ១៧,៥០០ តោន ពីទីក្រុងព្រៃនគរ ទៅរដ្ឋធានីភ្នំពេញ, ជាវិធីសំរាលបន្ទុក រដ្ឋធានី, ដែលត្រូវបានឡោមព័ទ្ធ យ៉ាងតឹងតែង េបស់ពួកខ្មែរក្រហម។
28 កុម្ភៈ ១៩៧៥ ខ្មែរក្រហម បានលុកលុយ ទួល លៀប, ចំងាយ ១៩.២ គ.ម. ពីរដ្ឋធានីភ្នំពេញ និង ព្រែក ហ្លួង, ចំងាយ តិចជាង ៨ គ.ម. ពីកណ្តាល នៃរដ្ឋធានីភ្នំពេញ។
3 មិនា ១៩៧៥ ខ្មែរក្រហម បានផ្លោងគ្រាប់ ចូលរដ្ឋធានីភ្នំពេញ, ស្លាប់មនុស្ស ១៩ នាក់ និង របួស ២៥ នាក់។ គណប្រតិភូ រកមើលការពិត នៃរដ្ឋសភា អាមេរិកាំង (congressional fact-finding delegation), ដែលទើបតែត្រលប់ពី ដំណើរវាយតំលៃ (assessment trip) ពេញមួយអាទិត្យ នៅ ប្រទេសយួនខាងត្បូង និង ប្រទេសកម្ពុជា បានអនុសាសយល់ស្រប បែបសភា ចំនួន ៧៥ លាន ដុល្លារអាមេរិក ជាការឧបត្ថម្ភបន្ទាន់ សេដ្ឋកិច្ច ទៅប្រទេសកម្ពុជា និង មិនទាន់កំណត់នៅឡើយ ជំនួយផ្នែកពេទ្យ។ ទោះយ៉ាងណា គណប្រតិភូ មិនទាន់ឯកភាពគ្នា លើការផ្តល់ការឧបត្ថម្ភ ជំនួយយោធា ទៅប្រទេសកម្ពុជា, ដែលភាគច្រើន នៃគណប្រតិភូនេះ ចារយល់ស្រប ការផ្គត់ផ្គង់បន្ទាន់សំរាប់ ៧៥ ថ្ងៃ នូវ សព្វាវុធ និង គ្រាប់រំសេវ ទៅរដ្ឋាភិបាលភ្នំពេញ។
5 មិនា ១៩៧៥ PNLAFK បានបង្កើនផ្លោងគ្រាប់ ១២០ ម.ម ទៅព្រលានយន្តហោះ ពោធិចិនតុង។
6 មិនា ១៩៧៥ FANK (Forces Armées Nationales Khmères: កំលាំងប្រដាប់អាវុធជាតិខ្មែរ) ដែលជាកងទ័ពសាធារណរដ្ឋខ្មែរ (លន់ នល់) ដកចេញពីទីតាំងផ្លូវគោគ ថិតនៅ ១៦ គ.ម. ខាងត្បូង ទីប្រជុំជនអ្នកលឿង, ដែលជាទីឈរជើងចុងក្រោយ លើទន្លេមេគង្គ ជាកំណាត់ទន្លេ ហូរពី រដ្ឋធានីភ្នំពេញ ទៅព្រំដែនយួនខាងត្បូង។
10 មិនា ១៩៧៥ ព្រឹទ្ធសភា សហរដ្ឋអាមេរិក អនុមតិ សេចក្តីសំរេច លេខ S.RES.94 ទាក់ទិននឹង ការឧបត្ថម្ភស្បៀងអាហារ ទៅប្រទេស កម្ពុជា។
11 មិនា ១៩៧៥ ប្រធានាធិបតី លន់ នល់ បញ្ជាទៅនាយករដ្ឋមន្ត្រី ឡុង បូរេត បង្កើតគណរដ្ឋមន្ត្រីថ្មី និង បំបាត់តំណែង អគ្គបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធ។
12 មិនា ១៩៧៥ ឧត្តមសេនីយ សាក់ ស៊ុតសាខន បានជំនួស ឧត្តមសេនីយ សុស្តែនហ្វែរណង់ដែស ជាមេបញ្ជាការ FANK។ ក្នុងមួយជំនួបគណរដ្ឋមន្ត្រី, ប្រធានាធិបតីសហរដ្ឋអាមេរិក Gerard Ford បានប្រាប់ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក បន្ទាន់សម័យ (Update) លើសភាពការអាស៊ីអគ្នេយ៍។
15 មិនា ១៩៧៥ FANK (Forces Armées Nationales Khmères: កំលាំងប្រដាប់អាវុធជាតិខ្មែរ) ដណ្តើមមកវិញ ទួល លៀប, ចំងាយ ៨ គ.ម. ពីព្រលានយន្តហោះ ពោធិចិនតុង។
17 មិនា ១៩៧៥ អ្នកធ្វើការនៅស្ថានទូតសហរដ្ឋអាមេរិក ផ្តើមជន្លៀសចេញ បុគ្គលិកប្តូរវេនអន្តរជាតិ ពីរដ្ឋធានីភ្នំពេញ។… អ្នកធ្វើការស្ទើរតែទាំងអស់ នៃស្ថានទូតបារាំង បានឈ្លាតពីរដ្ឋធានីភ្នំពេញ ទៅ ទីក្រុងបែងខក (Bangkok), ប្រទេសសៀម។
19 មិនា ១៩៧៥ និស្សិតសកលវិទ្យាល័យ នៅរដ្ឋធានីភ្នំពេញ បាតុកម្មប្រឆាំងការឧបត្ថម្ភយោធាបន្ថែមទៀត នៃសហរដ្ឋអាមេរិក និងស្រែកហៅ រដ្ឋាភិបាលលន់ នល់លាលែង។
23 មិនា ១៩៧៥ សហរដ្ឋអាមេរិក ពន្យួររៀងរហូត ការដឹកជញ្ជូនតាមអាកាស នូវគ្រប់ការផ្គត់ផ្គង់ស្បៀង ទៅរដ្ឋធានីភ្នំពេញ បន្ទាប់ពី ខ្មែរក្រហមបានផ្លោងរ៉កកែតធុនធ្ងន់ ជញ្ជ្រុំព្រលានយន្តហោះពោធិចិនតុង។
28 មិនា ១៩៧៥ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក បានជួបប្រជុំដើម្បីពិភាក្សា បញ្ហាមជ្ឈឹមបូព៌ា (middle East) និង បញ្ហាអេស៊ាអគ្នេយ៍ (Southeast Asia)
1 មេសា ១៩៧៥ លន់ នល់បានចេញដំណើរពី ប្រទេសកម្ពុជា; សុខាំ ខូយ, ប្រធានព្រឹទ្ធសភា ជាប្រធានាធិបតីស្តីទី នៃសាធារណរដ្ឋខ្មែរ។ PNLAFK (ខ្មែរក្រហម) បានកាន់កាប់ ទីប្រជុំជនអ្នកលឿង។
4 មេសា ១៩៧៥
7 មេសា ១៩៧៥
8 មេសា ១៩៧៥ នាយករដ្ឋមន្ត្រី ឡុង បូរេត បានបរាជ័យ ក្នុងការចរចារសន្តិភាព ជាមួយតំណាងខ្មែរក្រហម នៅទីក្រុងបាងកក។
9 មេសា ១៩៧៥ កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ទាក់ទង ប្រទេស នៅជ្រោយឥណ្ឌូចិន (ប្រទេសកម្ពុជា, ប្រទេសលាវ, ប្រទេសយួន)
12 មេសា ១៩៧៥
13 មេសា ១៩៧៥ ឧត្តមសេនីយ សាក់ ស៊ុតសាខន ត្រូវបានតែងតាំង ជាប្រធានគណកម្មការជាន់ខ្ពស់ (Supreme Committee president); បានថ្វាយសន្តិភាព ទៅសម្តេចសីហនុ។… យន្តហោះសហរដ្ឋអាមេរិក ផ្តើមទំលាក់ស្បៀង ទៅកងទ័ព FANK ដែលកំពុងការពាររដ្ឋធានីភ្នំពេញ។
14 មេសា ១៩៧៥
15 មេសា ១៩៧៥
16 មេសា ១៩៧៥
17 មេសា ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ រដ្ឋធានីភ្នំពេញ និងផ្តើមជន្លៀសចេញ ប្រជាពលរដ្ឋរដ្ឋធានី។
22 មេសា ១៩៧៥ ឧបនាយករដ្ឋមន្ត្រី ខៀវ សំផន ប្រកាស ភាពអព្យាក្រឹត មិនចូលបក្សសម្ពន្ធ នៃប្រទេសកម្ពុជា។
23 មេសា ១៩៧៥ ប្រទេស សៀម ពង្រឹង កំលាំងទ័ព របស់ខ្លួន តាមព្រំប្រទល់ ជាមួយប្រទេសកម្ពុជា ដើម្បីទប់ភាពចល័តចុះឡើង នៃជនភៀសខ្លួន និង សព្វាវុធ ទៅក្នុងប្រទេស សៀម
25 មេសា ១៩៧៥ GRUNK (Gouvernement Royal d’Union Nationale du Kampuchéa: រាជរដ្ឋាភិបាលបង្រួបង្រួមជាតិកម្ពុជា) បានប្រកាសថា នឹងជ្រើសរើស សម្តេចនរោត្តមសីហនុ ជាប្រធានរដ្ឋ អស់មួយជីវិត។
29 មេសា ១៩៧៥ រដ្ឋាភិបាលប្រទេសបារាំង បានរាយការថា គ្រប់ជនបរទេស ដែលបានចូលជ្រកខ្លួន ក្នុងស្ថានទូតបារាំង នៅភ្នំពេញ ក្រោយពីការរលំ នៃរដ្ឋធានី ត្រូវបានបណ្តេញចេញ។ មានការខ្វះខាតស្បៀង, ទឹក និង ថ្នាំសង្កូវ នៅស្ថានទូន ហើយ ច្រើនគ្នាបានធ្លាក់ខ្លួនឈឺ។ ក្រុងប៉ារីស បានទទូចអោយយន្តហោះ ដែលដាក់នៅទីក្រុងវៀងចន្ទ, ប្រទេសលាវ, មកចុះចត នៅរដ្ឋធានីភ្នំពេញ ដើម្បីជន្លៀសចេញ អ្នកជំងឺ។ ខ្មែរក្រហម ធ្វើមិនដឹង សំណើ ថ្មីបើរដ្ឋាភិបាលបារាំង បានផ្ញើការតវ៉ា ទៅសម្តេចសីហនុ, ប្រធានរដ្ឋ, ដែលបានថិតនៅ រដ្ឋធានី បេហ្ស៊ីង (Beijing), ប្រទេសចិន នៅឡើយ។
30 មេសា ១៩៧៥ យួនខាងជើង កាន់កាប់ ទីក្រុងព្រៃនគរ។… នៅភ្នំពេញ, ពួកអ្នកថិតក្នុងស្ថានទូតបារាំងទាំងស្រុង បានផ្តើមដកខ្លួនចេញ ទៅប្រទេស សៀម។ ក្រុមទីមួយ មាន ៥៨៥ នាក់, រួមមានជនជាតិបារាំង ៥១៥ នាក់ បានឃ្លាតពី ភ្នំពេញ តាម ២៥ ឡានទំនិញគ្មានដំបូល និង បានទៅដល់ ទីប្រជុំជនព្រំដែន ខ្មែរ-សៀម នៃ អារញ្ញប្រាថេត នៅ ៣ ថ្ងៃ ក្រោយមក។… សឺន ង៉ុក ថាញ់, អតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ នៅប្រទេសយួន។
1 ឧសភា ១៩៧៥
4 ឧសភា ១៩៧៥ ខ្មែរក្រហម វាយលុក កោះយួនទាំងឡាយ។
5 ឧសភា ១៩៧៥
6 ឧសភា ១៩៧៥ ក្រុមទី ២ នៃអ្នកថិតក្នុងស្ថានទូតបារាំង បានឃ្លាតពីភ្នំពេញ លើក្បួនឡាន ដែលមាន ២៨ ឡានដឹកទំនិញ, បានជញ្ជូន ប្រហែល ៥៥០ នាក់, រួមមានជនជាតិបារាំង ២៣០ នាក់ និង ជនជាតិ ផាគិស្តែន ចំនួន ២២០ នាក់។
12 ឧសភា ១៩៧៥
16 ឧសភា ១៩៧៥
19 ឧសភា ១៩៧៥
20 ឧសភា ១៩៧៥
23 ឧសភា ១៩៧៥
11 មិថុនា ១៩៧៥
12 មិថុនា ១៩៧៥
20 មិថុនា ១៩៧៥
21 មិថុនា ១៩៧៥
25 មិថុនា ១៩៧៥
11 កក្កដា ១៩៧៥
20 កក្កដា ១៩៧៥
21 កក្កដា ១៩៧៥
31 កក្កដា ១៩៧៥
18 សីហា ១៩៧៥

កញ្ញា ១៩៧៥
9 កញ្ញា ១៩៧៥
13 កញ្ញា ១៩៧៥
22 កញ្ញា ១៩៧៥
26 កញ្ញា ១៩៧៥
17 តុលា ១៩៧៥
2 វិច្ឆិកា ១៩៧៥
11 វិច្ឆិកា ១៩៧៥
16 ធ្នូ ១៩៧៥

មតិ»

1. កូនខ្មែរ-បារាំង - ខែសីហា 13, 2008

Chronologie = ព្រឹត្តិការណ៍កាល នេះជាការបកប្រែរបស់លោកបណ្ឌិត
រស់ ចន្ត្រាបុត្រ នៅក្នុងសៀវភៅរបស់លោក « ប្រវត្តិសាស្ត្រខ្មែរ » ភាគទី​ ១ (តាម​រឿងព្រេងនិទាន និង តាមរយៈសិលាចារិក) , paris l’Harmattan 1998, p.259

2. សីហា​ - ខែតុលា 2, 2010

សួស្តី​ខ្ញុំរីករាយណាស់នៅពេលដែលឃើញ វិបសាយនេះ​។​សូម​លោកជួយដាក់​ព្រឹត្តិការណថ្មី អំពីប្រាសាទវិហារ​ខ្ញុំចង់ដឹងខ្លាំងណាស់សូមមេត្តា

3. Seng - ខែតុលា 27, 2010

Dear Seiha ( I do apology ) 1. if I spell it wrong,2 next time I will type in Khmer.
We all Khmer know very well that The Temple of Preah Vihear belong to Khmer only . If we bring this matter ( Preah Vihear ) up to the international court as we did in 1965 we win again for sure.
But the queston is if so why Hun Sen never do that , kept dragging this matter year in year out. The answer is obvious:
Cambodia has an area of 181,035 square kilometers ( it was a lot bigger than this before we lost our land to Thai and Yuon during French colony ) only on paper but in reality it is a lot less than this so where the missing gone . It gone to Yuon and Thai.
That why Hun Sen never bring this matter to UN to solve the case peaceful means.
Hope you find this interesting to you.
Good by for now.
Good luck.

4. sarith - ខែ​មេសា 6, 2013

ខ្ញុំពេញ៧០និងគេហទំព័រមួយនេះណាស់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: