jump to navigation

កឹម សុខា មានគោលដៅបំផ្លាញ កំលាំងប្រជាធិបតេយ្យ! ខែសីហា 28, 2010

Posted by khmervipheak in ការរិះគន់, កឹម សុខា, កុំមុយនិស្ត, កូនខ្មែរ, ខួរយួន, ជនក្បត់ជាតិ, នយោបាយ, បណ្ឌិតសេះហោះ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រវត្តិសាស្រ្ត, ពត៌មាន, ពួកសំដាចម៍, ព្រំដែន, ព្រំដែនខ្មែរ-យួន, ភូមិវិទ្យា, មេរៀនកូនខ្មែរ, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, រណរិទ្ធ, ល្បិចយួនត្រួតខ្មែរ, សម រង្ស៊ី, សំដាចម៍ហ៊ុន សែន, សំដីអត់ពូជ.
1 comment so far

មើលផងដែរ៖ http://ki-media.blogspot.com/2010/08/merger-by-changing-srp-party-name-means.html

Advertisements

សំដាចម៍បណ្ឌិតសេះហោះឈ្មោះហ៊ុន សែន ក្អេងក្អាងបង្ក្រាបខ្មែរ ប៉ុន្តែលើកតំកើងយួន ខែសីហា 15, 2009

Posted by khmervipheak in កុំមុយនិស្ត, កូនខ្មែរ, ក្បាលខ្មែរ, ខួរយួន, ជនក្បត់ជាតិ, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, ពួកផ្តាច់ការ, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, រដ្ឋប្រហារ, រណរិទ្ធ, លទ្ធិប្រជាធិបតេយ្យ, សំដាចម៍ហ៊ុន សែន, សំដីអត់ពូជ, ហ៊ុន សែន, ឧក្រឹដ្ឋជនប្រឆាំងមនុស្សជាតិ.
1 comment so far

មានអាមួយនោះ មានងារសំដាចម៍ (ជនមានចរិកក្បត់ជាតិ ស្មើនឹងអាចម៍) ហើយដែល មហាជនខ្មែរ ស្គាល់ក្រយៅវា ថាជាជនក្បត់ជាតិខ្មែរ បំរើគោលដៅយួន នោះគឺ អាសំដាចម៍ហ៊ុន សែន។ វាបានតែក្អេងក្អាងបង្ក្រាបខ្មែរ ប៉ុន្តែវាខ្លាចយួនអោយញ័រ សម្បីពួកយួនអន្តោប្រេវេសន៍រាប់លាននាក់ នៅប្រទេសខ្មែរ។

Cheung Klaing Ei

សំដីអត់ពូជ របស់សំដាចម៍ហ៊ុន សែន ដែលមហាជនខ្មែរខ្ពើមរអើម ៖

សំដាចម៍ហ៊ុន សែនបាន​ស្រែកជំទាល ទាំងអសម្បជញ្ញៈជាខ្មែរ ៖ «មិន​មែន អង់សាន ស៊ូជី ទេ​ណា៎ កុំ​សង្ឃឹម។ ឥឡូវ​និយាយ​ប៉ុណ្ណឹង​ប្ដឹង​ទៀត​ទៅ! ប្ដឹង ខ្ញុំ​ប្ដឹង​ទៀត ហើយ​ដល់​គេ​ប្ដឹង​តាម​ផ្លូវ​តុលាការ ល្អ​ណាស់​ហើយ ប៉ះពាល់​គេ គេ​មិន​ប្រើ​អំណាច​គេ​នោះ។ ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​សុខ​ចិត្ត​ប្រើ​តុលាការ កង​ទ័ព​គេ​សុខចិត្ត​ប្រើ​តុលាការ ហើយ​ចុះ​បើ​មិន​ឲ្យ​គេ​ប្រើ​តុលាការ ឲ្យ​គេ​ប្រើ​កាំភ្លើង​ឬ​អី? និយាយ​គ្នា​ឲ្យ​ច្បាស់ ខ្ញុំ​បញ្ជា​ត្រូវការ​តែ​២​ម៉ោង​ទេ​ភ្នំពេញ​យក​អស់ សាក​ល​មើល៍។ បើ​ខ្ញុំ​ប្រើ​អំណាច​ផ្ដាច់ការ រត់​ទៅ​ណា​ក៏​វា​មិន​រួច​ដែរ ឃ្លុំបេ​យក​ទាំងអស់»

ទៅមិនរួចទេ អាសំដាចម៍អើយ សម័យនេះជាសម័យ Internet មិនអាចបិទបាំងពត៌មាន ដូចសម័យកុម្មុយនីស្តផ្តាច់ការយួន កាន់កាប់ប្រទេសខ្មែរ ពីឆ្នាំ ១៩៧៩ – ១៩៩០ ហើយក៏ មិនដូចសម័យផ្តាច់ការ ដែលអាសំដាចម៍ឯង ធ្វើរដ្ឋប្រហារទំលាក់សម្តេចក្រុមព្រះ កាលថ្ងៃ ៥-៦​ កក្កដា ឆ្នាំ​១៩៩៧ នោះដែរ! ​សូមអាសំដាចម៍ឯង ប្រើសម្បជញ្ញៈលើកតំកើងជាតិ​ខ្មែរ ភ្ញាក់រលឹកឡើង កុំដេកស្រមៃ តទៅទៀត!

កូនខ្មែរជាតិខ្មែរ ខ្មាសអៀនពិភពលោកណាស់ ដែលមាននាយករដ្ឋមន្ត្រី (សំដាចម៍ហ៊ុន សែន) ជាជនខ្វះការអប់រំ ក្បត់ជាតិឯងចឹង!

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/victory-over-sochua-is-justice-says-pm-08122009082224.html

http://ki-media.blogspot.com/2009/08/cheung-klaing-ei-poem-in-khmer-by-sam.html

ពូជពង្សស្តេចខ្មែរ អាចនឹងត្រូវបាន មហាជនខ្មែរអោយតំលៃ ដូច ពូជពង្សស្តេចសៀម ដែលមហាជនសៀម អោយតំលៃ ឬ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែធ្នូ 18, 2008

Posted by khmervipheak in កុំមុយនិស្ត, ខ្មែរក្រហម, គណបក្សប្រជាជន, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, មហាវរក្សត្រ, រណរិទ្ធ, រាជបល្លង្ក, រាជានិយម, ហ៊ុន សែន.
4 comments

រាស្ត្រខ្មែរបច្ចុប្បន្ន លែងមានជំនឿលើពួកស្តេចខ្មែរ ទោះជាពពួកស្តេចទាំងនោះ ប្រឹងពពាក់ពពូន បង្កើតជាក្រុមការពារ ពូជពង្សវង្សត្រកូលស្តេច តាមគំនិត របស់សីហនុ យ៉ាងណាក្តី។ សកម្មភាពប្រឹងស្តារឡើងវិញ មុខមាត់កិត្តិយស របស់ពូជពង្សស្តេចខ្មែរ ដែលបានបាត់បង់ ដោយសារ ទង្វើអបាយមុខដ៏ថោកទាប ងប់ងល់នឹងស្រី គ្មានគិតប្រទេសជាតិ របស់ពពួកស្តេចខ្មែរ, គ្មានអាចបិទបាំង ភ្នែក ត្រចៀក បញ្ញាវិភាគ របស់កូនខ្មែរ ជំនាន់បច្ចុប្បន្ន នេះទេ ហើយក៏កាន់តែ គ្មានអាចបិទបាំង ភ្នែក ត្រចៀក បញ្ញាវិភាគ របស់កូនខ្មែរ ជំនាន់បន្តបន្ទាប់ នោះដែរ។

ហេតុផលអ្វី បានជា ពូជពង្សវង្សត្រកូលស្តេចខ្មែរ លែងមានឥទ្ធិពល លើអារម្មណ៍ កូនខ្មែរ  ?

lonnol_small sihanoukcrime203 ranarith
សេនាប្រមុខ លន់ នល់, សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) នរោត្តមសីហនុ, ម៉ូ និក និង ពួកទ័ពយួនកុំមុយនិស្ត អំឡុងឆ្នាំ ១៩៧០-១៩៧៥ នរោត្តមរណរិទ្ធិ, ប្រជា ប្រិយ ខ្ពស់ត្រដែត (មុន រដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ១៩៩៧ ដឹកនាំដោយ ហ៊ុន សែន), ប្រជាប្រិយអន់អស់ជំរើស បច្ចុប្បន្ននេះ

ប្រទេសខ្មែរ មុនឯករាជ្យ ឆ្នាំ ១៩៥៣

នរោត្តមសីហនុ, អាយុ ១៩ឆ្នាំ, បានឡើងស្នងរាជ្យផ្លូវការ ថ្ងៃ ២៥ មេសា ១៩៤១ តាម ការតែងតាំង របស់ប្រទេសបារាំង បន្ទាប់ពីស្តេចខ្មែរឈ្មោះ ស៊ីសុវត្ថិមុនីវង្ស ជាជីតា បានស្លាប់ទៅ។ ពីឆ្នាំ ១៩៤១ ដល់ ១៩៥៣, ប្រទេសខ្មែរ ត្រូវបានឆ្លងកាត់ច្រើនព្រឹត្តិការ បន្តបន្ទាប់ ក្នុងនោះមាន ការប្រទាញប្រទង់អំណាច គ្រប់គ្រងតំបន់ឥណ្ឌូចិន រវាង ប្រទេសជប៉ុន និង ប្រទេសបារាំង ធ្វើអោយតំបន់ឥណ្ឌូចិន ចុះខ្សោយ ជាការហុចឱកាស ទៅប្រទេសសៀម វាយយកជាថ្មី ប្រទេសខ្មែរ។ រីឯ នរោត្តមសីហនុភ័យស្លន់ស្លោ ម្តងតាមជប៉ុន ម្តងតាមបារាំង ដើម្បីក្តោបជាប់អំណាច សំរាប់ខ្លួនគាត់។ អាចដោយសារ ចឹងហើយ ដែលបានធ្វើអោយ នរោត្តមសីហនុ ក្លាយជា មនុស្សក្រលិចក្រលុច រហូតដល់ បច្ចុប្បន្ន។ មួយជីវិត នៃភាពក្រលិចក្រលុច របស់សីហនុ មិនចំណេញបន្តិចណា ដល់ ប្រទេសខ្មែរ ប៉ុន្តែចំណេញដល់ បំណងបុគ្គល របស់គាត់ និង ក្រុមគ្រួសារពួកស្តេចខ្មែរ, ជាពិសេសចំណេញទាំងស្រុង ដល់បំណងរបស់ ម៉ូ និក, ប្រពន្ធយួន របស់សីហនុ។

ប្រទេសបារាំង បានប្រគល់ឯករាជ្យពិតប្រាកដ ដល់ប្រទេសខ្មែរ ថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ក្រោយពី ប្រទេសបារាំង ត្រូវខ្ទេចខ្ទាំចុះខ្សោយអំណាច លែងមានលទ្ធភាពគ្រប់គ្រង ប្រទេសក្រោមការត្រួតត្រា របស់ខ្លួន, ព្រោះតែសង្គ្រាមពិភពលោក លើកទី ២ (១៩៣៩១៩៤៥) ដែលបង្កឡើង ដោយបីប្រទេស ៖ ប្រទេសអាឡឺម៉ង់, ប្រទេសអ៊ីថឺលី, ប្រទេសជប៉ុន និង ក្រោយពីទីបញ្ជាការធំ ខាងទ័ព របស់បារាំង នៅ ឌៀនបៀនភូ ក្នុងដីយួនខាងជើង ក្បែរប្រទេសចិន ត្រូវរងកំហូចខាតធ្ងន់ធ្ងរ ដោយការវាយលុក របស់ពួកចលនាកុំមុយនិស្តយួន មានប្រទេសចិនកុំមុយនិស្ត ជាពិសេសពួកមេទ័ពចិន នៅពីក្រោយ។

ឆ្លៀតឱកាស ដែលប្រទេសបារាំងធ្លាក់ទ្រុឌទ្រោម ទាំងសំភារៈ ទាំងសេដ្ឋកិច្ច ទាំងយោធា ក្រោយសង្គ្រាមលោកលើកទីពីរ (១៩៣៩-១៩៤៥), គ្រប់ប្រទេស លើពិភពលោក ដែលធ្លាប់ក្រោមការគ្រប់គ្រង របស់ប្រទេសបារាំង ច្រើនសិបឆ្នាំ ឬ ជិតមួយសតវត្ស៍, នាំគ្នារើបំរះ បង្កើតជាចលនាហូរហែរ នៅគ្រប់ទ្វីប (ទ្វីបអាស៊ី, ទ្វីបអាភ្រិក, ទ្វីបអាមេរិក, ទ្វីបអូសេអានី) ប្រឆាំងប្រទេសបារាំង តាមអាវុធ/តាមច្បាប់អន្តរជាតិ ធ្វើអោយប្រទេសបារាំង រើខ្លួនលែងរួច ក៏លះបង់ប្រគល់ឯករាជ្យ ជាបណ្តើរ អោយពួកប្រទេស ដែលប្រទេសបារាំងយល់ថា មិនចំណេញទៀត ដល់ប្រទេសបារាំង។

ជាមួយសភាពការនោះ, នៅប្រទេសខ្មែរ ក៏កើតមាន ពីរចលនា៖ ចលនាខ្មែរសេរី និង ចលនាខ្មែរឥស្សរៈ, នៅប្រទេសយួន កើតមានចលនា យួនវៀតមិញ (យួនឥស្សរៈ), នៅប្រទេសលាវ កើតមាន ចលនាណែវឡាវហៈសាត (លាវឥស្សរៈ)។

ចលនាខ្មែរសេរី ដឹកនាំដោយក្រុម ប៉ាច ឈឿន, អ៊ីវ កឺស, សឺន ង៉ុកថាញ់ មានគោលដៅច្បាស់លាស់ របស់ចលនាផ្ទាល់ខ្លួន ក្នុងនោះ ភាគច្រើននៃអ្នកដឹកនាំចលនាខ្មែរសេរី ជាបញ្ញាវន្ត មានឧត្តមគតិជាតិខ្ពស់ និងមានទិសដៅច្បាស់លាស់ អភិវឌ្ឍប្រទេសខ្មែរ។

រីឯចលនាខ្មែរឥស្សរៈ ដែលភាគច្រើននៃពួកនោះ ជាអតីតចោរប្លន់ បង្កវិនាសកម្ម ដល់អ្នកស្រុក អ្នកភូមិ គ្រប់ទីកន្លែង ក្នុងប្រទេសខ្មែរ, ខ្លះជាពពួកប្រមឹកឃោរឃៅ គ្មានបានរៀនសូត្រ ស្រវឹងស្រាមួយថ្ងៃទល់ល្ងាច ខួរក្បាលវង្វេងទិសដោយស្រា ប្រព្រឹត្តអំពើហឹង្សាសព្វបែបយ៉ាង តាមតែនឹកឃើញម្តងៗ លើអ្នកស្រុកភូមិ, ខ្លះទៀត ជាពពួកគ្មានចំណេះដឹង ខ្វះការរៀនសូត្រ ដល់បានចូលជាខ្មែរឥស្សរៈ មានអាវុធ ការពារក្រុមគ្រួសាខ្លួន និងបង្កវិនាសកម្មលើអ្នកស្រុកអ្នកភូមិ ដូចស្តេចត្រាញ់ ឬដូចពួកចោរប្លន់ ចឹងដែរ។ ពួកខ្មែរឥស្សរៈ គ្មានគោលដៅជាតិច្បាស់លាស់ ប៉ុន្តែ អ្នកនៅពីក្រោយចលនាខ្មែរឥស្សរៈ (ពួកវៀតមិញ) មានគោលដៅច្បាស់លាស់ សំរាប់ចលនាខ្មែរឥស្សរៈ ទៅវិញ។ ដើម្បីបំភាន់ភ្នែកមហាជនខ្មែរ បិទបាំងធាតុពិត របស់ខ្មែរឥស្សរៈ ដែលមានយួននៅពីក្រោយ, យួនវៀតមិញ បានចាត់តាំងដោយសំងាត់ ទូ សាមុត, រួច សឺន ង៉ុកមិញ ជាប្រធានពួកខ្មែរឥស្សរៈ ប៉ុន្តែគ្មានខ្មែរឥស្សរៈណា ឮ ឬ ស្គាល់មុខពីរនាក់នេះទេ។ សកម្មភាពជាក់ស្តែង របស់ពីរនាក់នេះ គឺត្រឹមតែលឹប ល ស៊ើបការពីរពួកខ្មែរឥស្សរៈ រាយការអោយយួនវៀតមិញ ជាចៅហ្វាយ ដើម្បីដឹងការវិវត្ត របស់ពួកខ្មែរឥស្សរៈ។ យួនវៀតមិញ លាក់មុខរហូត ហើយរាល់សកម្មភាព របស់ពួកយួនវៀតមិញ គឺធ្វើតាមរយះ ពួកខ្មែរដែលភ្លេចជាតិឯងបំរើយួន ក្នុងនោះមាន ទូ សាមុត, សឺន ង៉ុកមិញជាដើម។ បញ្ជាក់ផងដែរ ពួកខ្មែរឥស្សរៈ អោយតំលៃ និងកោតខ្លាចតែ អ្នកចេះអាគមអូមអាម កាប់មិនមុត ដុតមិនឆេះ មានចរិកឃោរឃៅផ្តាច់ការ ទើសភ្នែក គឺសំលាប់ឥតប្រណី ហើយអ្នកដែលមានចរិកលេចធ្លោ មានចរិកដូច្នោះ ក្នុងសម័យនោះ គឺ ដាប ឈួន ដែលទីតាំងសកម្មភាពទ័ព របស់គាត់ នៅខេត្តសៀមរាប ហើយដែល សឹងតែគ្រប់ខ្មែរឥស្សរៈ តែងតែឮ ឬ ស្គាល់ឈ្មោះគាត់។

ចឹងឃើញថា ប្រទេសខ្មែរ មុនឯករាជ្យ ឆ្នាំ ១៩៥៣ មាន បីកំលាំង ត្រៀមដឹកនាំប្រទេសខ្មែរ ជំនួសប្រទេសបារាំង ក្នុងនោះមាន ពីរចលនាតស៊ូ និង មួយចលនា (ពួកសក្តិភូមិ) រង់ចាំទទួល បន្ទេរអំណាច ពីប្រទេសបារាំង, បីកំលាំងនោះ គឺ៖

ចលនាខ្មែរសេរី មានគំនិតជឿនលឿន ដែលភាគច្រើន នៃពួកអ្នកដឹកនាំ បានទទួលឥទ្ធិពល ពីប្រទេសជឿនលឿន ដូចជា ជប៉ុន, សហរដ្ឋអាមេរិក។

ចលនាខ្មែរឥស្សរៈ គ្មានគំនិតជាតិ ប៉ុន្តែមានគំនិតបុគ្គល គំនិតក្រុមគ្រួសារ, ហ្នុងជាគោលបំណង របស់ពួកវៀតមិញ ដែលជាពួកនៅពីក្រោយ ពួកខ្មែរឥស្សរៈ។ និយាយអោយចំ ពេលនោះ ចលនាខ្មែរឥស្សរៈ ជាចលនាកុំមុយនិស្ត លាក់មុខ ក្រោមបង្គាប់ របស់ពួកវៀតមិញ (ពួកចលនាកុំមុយនិស្តយួន ដឹកនាំ ដោយមេផ្តាច់ការយួន ឈ្មោះ ហូ ជី មិញ)។ ចលនាខ្មែរឥស្សរៈ មានភាពរញេរញៃ គ្មានស្តាប់មេកើយ ប៉ុន្តែជាចលនាខ្លាំង ព្រោះជាចលនា នៅរាយនៅគ្រប់ជនបទ ទូទាំប្រទេសខ្មែរ ប៉ុន្តែ រាល់កិច្ចការសំខាន់ ត្រូវបានបញ្ជា ដោយពួកយួនវៀតមិញ។

ពួកសក្តិភូមិ ក្នុងនោះមាន ពួកស្តេច, ពួកសាច់ញាតិ និង ពពួកបានលាភដោយសារស្តេច។ ពួកសក្តិភូមិ ជាពួកគ្មានគំនិតជាតិ ប៉ុន្តែមានគំនិតគ្រួសារនិយម។ ពួកស្តេចត្រូវបានគាំទ្រ ដោយប្រទេសបារាំង។

បន្ទាប់ពីបានទទួលអំណាចខ្លះ ពីប្រទេសបារាំង ជាពិសេសចាប់ពីឆ្នាំ ១៩៤៩, ពូជពង្សវង្សត្រកូល ស្តេចខ្មែរ ដែលភាគច្រើន គ្មានចំណេះដឹងអ្វី ព្រមទាំងខ្វះការអប់រំផងនោះ, មានអំណាចខ្លាំងក្លាណាស់ កុំថាឡើយតែកូនស្តេច សូម្បីតែចៅក្រៅខោ របស់ពពួកស្តេច ក៏មានអំណាចមិនតិចដែរ។ អាវុធគំរាម ដែលពពួកស្តេចខ្មែរ តែងតែប្រើប្រាស់ សំរាប់គំរាមរាស្រ្ត គ្រប់ស្រទាប់ គឺពាក្យ “ប្រមាថព្រះចេស្តា ឬ?” ដែលជាវិធីចែកវណ្ណះ រវាង ស្តេច និង រាស្ត្រ។ ពពួកស្តេចក៏បានអនុវត្ត អំណាចផ្តាច់ការ ស្រេចតែក្បាលចិត្ត ទៅលើគ្រប់ស្រទាប់ រាស្ត្រប្រជា ក្នុងន័យបំបាត់ពួកអ្នកជំទាស់ និង ក្នុងគោលដៅជិះជាន់រាស្ត្រ តាមគ្រប់រូបភាព។

នរោត្តមសីហនុ បានដឹងច្បាស់ថា ពួកកុំមុយនិស្តយួន នៅពីក្រោយចលនាខ្មែរឥស្សរៈ ហើយពួកខ្មែរឥស្សរៈនេះ នឹងមានគ្រោះថ្នាក់ ដល់ការដឹកនាំប្រទេសខ្មែរ របស់នរោត្តមសីហនុ ព្រោះចលនាខ្មែរឥស្សរៈ បានរាយពេញភូមិស្រុក នៅប្រទេសខ្មែរ ហើយក្នុងអនាគត ចលនាខ្មែរឥស្សរៈ នឹងក្លាយជាចលនាកុំមុយនិស្ត ដណ្តើមអំណាច ពីនរោត្តមសីហនុ និង បំបាត់របបសក្តិភូមិ។

ប្រទេសខ្មែរ ក្រោយឯករាជ្យ ឆ្នាំ ១៩៥៣

ចឹងហើយ, បន្ទាប់ពីបានកាន់អំណាច ពេញលេញ នៅឆ្នាំ ១៩៥៣, នរោត្តមសីហនុ បានប្រកូកប្រកាសបង្រួបង្រួមជាតិ ដោយវិធីសាស្ត្រ ផ្តល់តួនាទី ក្នុងជួរកងទ័ពរាជាណាចក្រកម្ពុជា (ចំពោះអ្នកគ្មានចំណេះ ក្នុងនោះសំដៅពួកខ្មែរឥស្សរៈ) និង ផ្តល់តួនាទីក្នុងជួរមន្ត្រីរាជការ (សំដៅចំពោះចលនាខ្មែរសេរី) ។ គោលដៅចំបង របស់នរោត្តមសីហនុ គឺរំលាយចលនាខ្មែរឥស្សរៈ ដែលមានអាវុធគ្រប់ដៃ និង ដែលបានរាយពេញភូមិស្រុក នៅប្រទេសខ្មែរ ប៉ុន្តែនរោត្តមសីហនុ បារម្ភផងដែរ ពួកខ្មែរសេរី ព្រោះភាគច្រើន នៃពួកនោះ ជាបញ្ញាវន្តខ្មែរបែបបស្ចឹមប្រទេស អាចដណ្តើមអំណាច ពីរបបរាជានិយមខ្មែរ ដ៏ក្មេងខ្ចី។

ក្រោយសង្គ្រាមលោក លើកទី ២ (១៩៣៩-១៩៤៥) គឺប្លុកកុំមុយនិស្ត កាន់តែមានកំលាំងរឹងមាំ ជាពិសេសថ្ងៃ ១ តុលា ១៩៤៩ ប្រទេសចិន ក្លាយជាប្រទេសកុំមុយនិស្ត​ ក្រោមការដឹកនាំផ្តាច់ការ របស់ម៉ៅ សេទុង ក៏ជាមួយនៃហេតុផល ជំរុញប្រទេសបារាំង ប្រគល់ឯករាជ្យ អោយប្រទេសខ្មែរ ប្រទេសលាវ ប្រទេសយួន ចឹងដែរ។

ដូចដឹងស្រាប់ ក្រោយសង្គ្រាមលោកលើកទី ១ (១៩១៤ ១៩១៨), ពិភពលោកត្រូវបានចែកចេញជា ពីរប្លុក (bloc : បក្សនយោបាយ) ឬ ពីរនិន្នាការធំ ៖ មូលធននិយម និង ពន្លកកុំមុយនិស្តផ្តាច់ការនិយម។ ប្លុកមូលធននិយម ជាក្រុមប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមាន សហរដ្ឋអាមេរិក ជាជំហរ, រីឯប្លុក កុំមុយនិស្តផ្តាច់ការនិយម ជាក្រុមប្រទេស ប្រកាន់អំណាចផ្តាច់ការនិយម ក្នុងនោះមានសហពន្ធរុស្សី ដែលមានប្រទេសរុស្ស៊ី ជាជំហរ ក្រោមការដឹកនាំ របស់ ឡេនីន, រួច ស្តាលីន។ នៅឆ្នាំ ១៩២៤ ប្លុកកុំមុយនិស្តកាន់តែរឹងមាំ ដោយប្រទេសរុស្ស៊ី អូសថែម ៧ ប្រទេសនៅអាស៊ីកណ្តាល អោយចូលរួម។ ប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជន លំដាប់ ២ លើពិភពលោក, ជាប្រទេស គ្មាននៅខាងប្លុកណា។

បញ្ជាក់ផងដែរ ប្លុកកុំមុយនិស្ត បានត្រូវរលាយរូបរាង នៅឆ្នាំ ១៩៨៩ ដោយសារសហភាពសូវៀត បានត្រូវរលាយរូបរាង ធ្វើអោយមួយចំនួនធំ នៃពួកប្រទេសកុំមុយនិស្ត ដទៃ អស់ទីពឹង ក៏បានត្រូវរលំបាត់រូបរាង បន្តបន្ទាប់។ បច្ចុប្បន្ន នៅមានប្រទេសមួយចំនួន នៅប្រកាន់លទ្ធិកុំមុយនិស្តផ្តាច់ការដដែល ក្នុងនោះមាន ប្រទេសចិនកុំមុយនិស្ត, ប្រទេកូរេខាងជើង, ប្រទេសគ្យូបា, ប្រទេសលាវ, ប្រទេសយួន ប៉ុន្តែរូភាព ភាពផ្តាច់ការត្រូវថមថយ នៅប្រទេសទាំងនោះ ព្រោះមានគំនាប ពីពួកប្រទេសមូលធននិយម។

ដើម្បីចៀសវាងរបិះគន់/ដើម្បីទទួលទំនុកចិត្ត ពីចលនាខ្មែរឥស្សរះ និង ពីចលនាខ្មែរសេរី ព្រមទាំង ដើម្បីពង្រឹងអំណាច របស់គាត់, នរោត្តមសីហនុ បានរៀបចំរដ្ឋធម្មនុញខ្មែរ ដោយកំណត់ប្រទេសខ្មែរ ជាប្រទេសអព្យាក្រឹត្យ គ្មានចូលបក្សសម្ពន្ធ (ផ្នែកទ័ព)

ប៉ុន្តែ បន្ទាប់ពី បាននាងបវរកញ្ញា ឈ្មោះ ម៉ូ និក (ដែលមានម្តាយយួន ឪពុកអ៊ីថឺលី ) ជាប្រពន្ធ នៅឆ្នាំ ១៩៥២ ក្នុងពិធីជ្រើសរើស បវរកញ្ញា នៅវិទ្យាល័យស៊ីសុវត្តិ រាជធានីភ្នំពេញ, គោលនយោបាយ របស់នរោត្តមសីហនុ លំអៀងបន្តិចម្តង ទៅតាមគំនិតប្រពន្ធ របស់គាត់ ជាក់ស្តែង នៅឆ្នាំ ១៩៦០ (១ ឆ្នាំ ក្រោយចំណាប់ផ្តើម សង្គ្រាម នៅប្រទេសយួន), សកម្មភាព របស់នរោត្តមសីហនុ បានមានទំនោរ ទៅពួកកុំមុយនិស្តយួន ដោយ លួចលាក់ផ្តល់ស្បៀងឧបភោគបរិភោគ និងសព្វាវុធ អោយពួកវៀតមិញ (ដែលខ្មែរ ហៅថា ពួកយួនឥស្សរះ, រីឯយួនខាងត្បូង ហៅថា ពួកយៀកកុង), អោយពួកយួនខាងជើង ដើម្បីច្បាំងដណ្តើមយក ប្រទេសយួនខាងត្បូង ។ បញ្ជាក់ផងដែរ មុនជាបវរកញ្ញា, ម៉ូនិក ជាសិស្សវិទ្យាល័យ Descartes (វិទ្យាល័យបារាំង ឈ្មោះ Lycée Descartes ក្បែរវត្តភ្នំ ទល់មុខសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ បច្ចុប្បន្ន), មានសង្សារឈ្មោះ ខែក វ៉ាន់ឌី រៀនជាមួយគ្នា នៅវិទ្យាល័យ Descartes។ ខែក វ៉ាន់ឌី បានថានេះ ជាអគ្គរាចទូតខ្មែរ នៅបរទេស ដោយសារ ម៉ូ និក (ប្រពន្ធយួន របស់សីហនុ), នៅសម័យសង្គមនិយម របស់សីហនុ។ បច្ចុប្បន្ន ខែក វ៉ានឌីជាប្តី (មិនដឹងទីប៉ុន្មានសិប) របស់បុប្ផាទេវី, កូនស្រី មិនដឹងរបស់ប្រពន្ធ ទីប៉ុន្មាន របស់សីហនុ ទេ។

សកម្មភាព របស់នរោត្តមសីហនុ កាន់តែបង្ហាញច្បាស់ក្រលែត ដែល នៅថ្ងៃ ២៨ មេសា ១៩៦៥ ពេលនរោត្តមសីហនុ បានបើកដៃអោយ សិស្សនិស្សិត វាយ/ដុត/បំផ្លាញ ស្ថានទូត/ស្ថានការពារជនជាតិអាមេរិកាំង (consulate) ទូទាំងប្រទេសខ្មែរ ក្នុងនោះមានផងដែរ នៅរាជធានីភ្នំពេញ, សំរាប់ជាលេស ផ្តាច់ចំណងការទូត ខ្មែរអាមេរិកាំង ដែលជាការបំពេញចិត្ត ប្រពន្ធយួន ឈ្មោះ ម៉ូ និក។

នោះអាចថាជា ដំណាក់កាលដំបូង ដែលស្តេចខ្មែរ ឈ្មោះនរោត្តមសីហនុ មានប្រពន្ធឈ្មោះ ម៉ូ និក ជាចៅហ្វាយ, បានផ្តើមរុញប្រទេសខ្មែរ (ដែលទើបតែបានឯករាជ្យ ពីប្រទេសបារាំង នៅ ឆ្នាំ ១៩៥៣) ទៅក្រោម ឥទ្ធិពល ពួកកុំមុយនិស្ត, ជាក់ស្តែង ក្រោមឥទ្ធិពល ពួកកុំមុយនិស្តយួន តែម្តង។

វាជា មួយអំពើរបស់ស្តេចខ្មែរ ដែលធ្វើអោយ ប្រទេសខ្មែរ ពូជពង្សកូនខ្មែរ ដែលធ្លាប់ជា ពូជពង្សបញ្ញាវន្ត សម័យអង្គរ, បានត្រូវអាប់អោនកិត្តិយស រងការឈឺចាប់ ក្រោមរបបសក្តិភូមិផ្តាច់ការ/ក្រោមរបបកុំមុយនិស្តផ្តាច់ការ ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន (ថ្វីបើប្រទេសខ្មែរបច្ចុប្បន្ន មានឈ្មោះជា ប្រទេសប្រកាន់ របបប្រជាធិបតេយ្យសេរី ពហុបក្ស តាំងពីឆ្នាំ ១៩៩៣ មែន ប៉ុន្តែ សារធាតុដឹកនាំប្រទេសខ្មែរ បច្ចុប្បន្ន របស់រដ្ឋាភិបាលហ៊ុន សែន ជា ការដឹកនាំផ្តាច់ការ បែបកុំមុយនិស្ត តាមដំបូន្មានពួកអ្នកដឹកនាំប្រទេសយួន, លាយឡំ ការដឹកនាំផ្តាច់ការ បែបម៉ាភីយ៉ា ទៀតផង)

ប្រទេសខ្មែរ, ក្រោមរបបសក្តិភូមិផ្តាច់ការ របស់នរោត្តមសីហនុ, បានត្រូវទ្រុឌទ្រោមជាបណ្តើរ ទាំងសេដ្ឋកិច្ច ទាំងនយោបាយ (ឯកោ ពីពួកមូលធន) បន្ទាប់ពី ផ្តាច់ចំណងការទូត ពីសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៦៥ ហើយ បែរទៅ បន្ថែមចំណងការទូតជាមួយ ពួកប្រទេសកុំមុយនិស្ត ក្នុងនោះ ដែលលេចធ្លោ មាន ប្រទេសកុំមុយនិស្តចិន, ប្រទេសកុំមុយនិស្តយួន,…

ផ្ទុយទៅវិញ ប្រទេសសៀម បានទទួលយ៉ាងសន្ធឹក ផលសេដ្ឋកិច្ច ពីស្ថានការសង្គ្រាម នៅប្រទេសយួន (ប្រទេសយួនខាងជើង ច្បាំងជាមួយ ប្រទេសយួនខាងត្បូង) និង ពីការផ្តាច់ចំណងការទូតខ្មែរអាមេរិកាំង, ព្រោះប្រទេសសៀម អនុវត្តនយោបាយគ្មានរើសអើង ចំណងការទូត (ពួកមូលធន ឬ ពួកកុំមុយនិស្ត) តាមគំរូ នយោបាយសហរដ្ឋអាមេរិក (ដែលបានក្លាយជា មហាអំណាចសេដ្ឋកិច្ច ទី ១ លើ ពិភពលោក ដោយ មានភារកិច្ចផ្តល់សេវា និង ផ្តល់សំភារៈសឹក អោយពួកសម្ពន្ធមិត្ត ក្នុងសង្គ្រាមលោកលើកទី ២ (១៩៣៩១៩៤៥))

របបសក្តិភូមិផ្តាច់ការ ក្រោយសម័យអង្គរ ដែលដឹកនាំដោយពពួកស្តេច អសមត្ថភាព ឬ គ្មានមនសិការជាតិ ឬ លោភលន់អំណាច គ្មានគិតប្រទេសជាតិ គ្មានគិតប្រជារាស្ត្រ បែរជាគិតតែ អំពើអបាយមុខ បំរើការសប្បាយ របស់ពួកខ្លួន, បានបង្រួមបន្តបន្ទាប់ ផ្ទៃដីប្រទេសខ្មែរ រហូតបច្ចុប្បន្ន ហើយ ដែលបានត្រូវពួកយួន មកតាំងទីលំនៅ គ្រប់ច្រកល្ហក ទូទាំងប្រទេសខ្មែរ តាមការបើកចំហ ពីពួកខ្មែរក្រហម តាមខ្សែញាក់របស់យួន ក្នុងនោះមាន ហ៊ុន សែន, ជា ស៊ីម, ហេងសំរិន, …

ចុងឆ្នាំ ១៩៦៩ (៦ ឆ្នាំ ក្រោយបណ្តាច់ចំណងការទូត ខ្មែរអាមេរិកាំង), ប្រទេសខ្មែរ ជួបវិបត្តិសេដ្ឋកិច្ចដុនដាប គ្មានស្តាររួច ដែលហេតុផល ៖

ទី ១ ៖ ពួកកុំមុយនិស្តវៀតកុងយួនខាងជើង ដើរតួ រក្សាចំណងមិត្តភាព ជាមួយខ្មែរ ពីខាងមុខ ប៉ុន្តែ បំផ្លាញសេដ្ឋកិច្ចខ្មែរ ពីខាងក្រោយ ដោយពួកវាបោះពុម្ភ ក្រដាសប្រាក់ខ្មែរ ក្លែងក្លាយ សំរាប់ ទិញ គ្រឿងឧបភោគបរិភោគ (អង្គរ ត្រីសាច់ ថ្នាំពេទ្យ) ពីខ្មែរ

ទី ២ ៖ ប្រពន្ធយួន ឈ្មោះ ម៉ូ និក របស់នរោត្តមសីហនុ ជាកត្តាចំបង អូសនរោត្តមសីហនុ ដឹកនាំប្រទេសខ្មែរ ទៅក្រោមឥទ្ធិពល ពូកវៀតកុងយួនខាងជើង (សូមបញ្ជាក់ថា កាលនោះ ប្រទេសយួនខាងជើង ជាប្រទេសកុំមុយនិស្ត មានចិន រុស្ស៊ី ជាជំហរ, ប្រទេសយួនខាងត្បូង ជាប្រទេសមូលធន មានសហរដ្ឋអាមេរិក ជាជំហរ, រីឯ យួនវៀតកុង ឬ យួនឥស្សរៈ ជារណសិរ្ស បង្កើតដោយប្រទេសយួនខាងជើង ដើម្បីជាលេសវាយយក ប្រទេសយួនខាងត្បូង)

ទី ៣ ៖ នយោបាយរារែក របស់នរោត្តមសីហនុ ធ្វើអោយ ទាំងពួកប្រទេស កុំមុយនិស្តនិយម (Communism) ទាំងពួកប្រទេសមូលធននិយម (Capitalism) មិនទុកចិត្ត នរោត្តមសីហនុ ហើយនរោត្តមសីហនុក៏មិនទុកចិត្ត ពួកទាំងពីរហ្នឹង ព្រោះគាត់ខ្លាចបាត់បង់ អំណាច ថ្វីបើមិនប្រាកដថា នឹងបាត់បង់អំណាចក៏ដោយ (ប៉ុន្តែ នយោបាយ របស់សីហនុ បានលំអៀងស្រេច ទៅរកពួកកុំមុយនិស្តយួន ដោយសារប្រពន្ធយួន របស់គាត់)(អាចនិយាយថា បើនយោបាយប្រទេសខ្មែរកាលណោះ លំអៀងខ្លាំង ទៅប្លុក (bloc) មូលធន (អាមេរិកាំង), ប្រហែល គ្មានកើតមានរបបខ្មែរក្រហមប៉ុល ពត, ពួកកុំមុយនិស្តយួន នឹងខ្សោយ, ព្រោះគ្មានអាចប្រើប្រាស់ទឹកដីខ្មែរ ដើម្បីធ្វើសង្គ្រាម ប្រឆាំងប្រទេសយួនខាងត្បូង និង សហរដ្ឋអាមេរិក ទេ)

ទី ៤ ៖ ប្រទេសខ្មែរ ខ្វះការគាំទ្រ ពីពួកប្រទេសប្លុកមូលធន ម៉្លោះហើយសេដ្ឋកិច្ចខ្មែរ នៅចុង ឆ្នាំ ១៩៦៩ បានត្រូវដុនដាប ក៏គ្មានប្រទេសមូលធនណា ជួយស្តារសេដ្ឋកិច្ចប្រទេសខ្មែរដែរ ព្រោះប្រទេសមូលធនទាំងនោះ គ្មានទុកចិត្តសីហនុ។ នៅចុងឆ្នាំ ១៩៦៩, សីហនុ ងាកដោយសំងាត់ រកជំនួយពីសហរដ្ឋអាមេរិក ប៉ុន្តែហួសពេលហើយ ព្រោះ សេដ្ឋកិចប្រទេសខ្មែរដុនដាបជ្រុល ដោយសារក្រដាសប្រាក់ខ្មែរក្លែងក្លាយ គ្មានរូបិយអន្តរជាតិ ចូលក្នុងថវិការដ្ឋ, នយោបាយសីហនុ គ្មានដាច់ស្រេច ពីពួកកុំមុយនិស្ត (ម៉ូ និក បានចងជាប់ស្រេចហើយ នយោបាយ របស់សីហនុ ជាមួយពួកកុំមុយនិស្តយួន) មិនធ្វើអោយសហរដ្ឋអាមេរិកទុកចិត្ត

វិបត្តិសេដ្ឋកិច្ចដុនដាប របស់ប្រទេសខ្មែរ នៅចុងឆ្នាំ ១៩៦៩ ត្រូវតែជាទីបញ្ចប់គ្មានជំរើស នៃរបបសក្តិភូមិ ក្រោមការគ្រប់គ្រង របស់សីហនុ ព្រោះវាជាភាពទាល់ច្រក របស់ប្រទេសខ្មែរ ជាពិសេស របស់សីហនុ ដែលត្រូវតែសំរេច ងាកដោយចេញមុខ ទៅ ពួកកុំមុយនិស្ត (យួន, ចិន) ឬ ងាកដោយចេញមុខ ទៅពួកមូលធននិយម (អាមេរិកាំង)

  1. បើសីហនុ ងាកដោយចេញមុខ ទៅរកពួកកុំមុយនិស្ត, កូនខ្មែរទូទាំងប្រទេស (តាមបញ្ជាប្រជាភិថុត របស់សីហនុ) ត្រូវតែចូលរួមកាន់អាវុធ ចៀសមិនរួច ជាមួយពួកកុំមុយនិស្តយួន ដើម្បីតស៊ូប្រឆាំង អាមេរិកាំង ក្នុងសង្គ្រាមប្រទេសយួន ព្រោះពេលនោះ ប្រទេសខ្មែរ ត្រូវចង ដោយប្រទេសយួន (ប្រពន្ធយួន របស់សីហនុ, ពួកទ័ពយៀកកុងយួនខាងជើង នៅពេញក្នុងដីខ្មែរ តាមព្រំដែនខ្មែរ-យួន ក្នុងទឹកដីខ្មែរ, ពួកគិញយួន នៅពេញទីក្រុងភ្នំពេញ និង តាមបណ្តាក្រុងសំខាន់ របស់ប្រទេសខ្មែរ, …)។ ប៉ុន្តែ វិធីរុញប្រទេសខ្មែរ កូនខ្មែរ ចូលរួមកាន់អាវុធ ជាមួយពួកយៀកកុង-យួនខាងជើង (ដែលធ្លាប់ជាសត្រូវ របស់កូនខ្មែរ ដែលកូនខ្មែរធ្លាប់រង ការឈឺចាប់ខ្លោចផ្សារ ក្នុងអំឡុង សតវត្ស៍ទី ១៧ សម័យជ័យជេដ្ឋាទី ២ (មានប្រពន្ធយួន) បណ្តោយអោយយួន កប់ខ្មែរត្រឹមក្បាល ជាម៉ុមចង្ក្រាន សំរាប់ដាំតែអោយយួន) ជាការផ្ទុយទាំងស្រុងឆន្ទះ របស់កូនខ្មែរ ឬ របស់ប្រទេសខ្មែរ, វាមិនជាបំណង របស់កូនខ្មែរ, របស់ប្រទេសខ្មែរ ប៉ុន្តែ វាជាបំណង របស់សីហនុ ជាពិសេស ជាបំណង ម៉ូ និក, ប្រពន្ធ របស់សីហនុ តែម្តង ក្នុងការរុញប្រទេសខ្មែរ ទៅក្រោមការគ្រប់គ្រង របស់យួន ពេលនោះតែម្តង។

  2. បើសីហនុ ប្រើប្រាស់វិធីងាកទៅ ប្រទេសមូលធន (សហរដ្ឋអាមេរិក) ដើម្បីរក្សាអំណាច របស់សីហនុ ច្បាស់ជា ទៅមិនរួច ព្រោះ ៖

  • នយោបាយ របស់សីហនុ គ្មានដាច់ស្រេច ព្រោះតែប្រពន្ធយួន របស់គាត់ ប៉ុន្តែធាតុពិត សីហនុ បានងាកទៅរកពួកកុំមុយនិស្តយួន រួចស្រេច ម៉្លោះហើយ មិនធ្វើអោយពួកប្រទេសមូលធនទុកចិត្ត នយោបាយ របស់សីហនុ
  • ប្រទេសខ្មែរ កំពុងជាទ្រនាប់គ្មានតំលៃ របស់ពួកយៀកកុង-យួនខាងជើង (គ្មានតំលៃ ព្រោះពួកកុំមុយនិស្ត ផលិតប្រើប្រាស់លុយខ្មែរក្លែងក្លាយ ដើម្បីបំផ្លាញសេដ្ឋកិច្ច ប្រទេសខ្មែរ អោយធ្លាក់ក្នុងភាពទាល់ច្រក ក្លាយជារណបយួន ជាស្វ័យប្រវត្ត ដោយ គ្មានអោយតំលៃលើប្រទេសខ្មែរ ព្រោះពួកយួនកុំមុយនិស្ត ក៏ដឹងច្បាស់ណាស់ ថា ប្រពន្ធយួន របស់សីហនុ ជារនុកសំខាន់បំផុត សំរាប់នយោបាយវាតទី របស់ពួកវា)
  • បើសីហនុ ងាកទៅរកសហរដ្ឋអាមេរិក, សីហនុនឹងត្រូវរង បីគំនាប ៖ គំនាប់ទី ១ គឺប្រពន្ធ របស់សីហនុ, គំនាបទី ២ គឺ ពួកកុំមុយនិស្តយួន បង្កប់ក្នុងប្រទេសខ្មែរ និង នៅតាមបណ្តោយព្រំដែនខ្មែរ-យួន ក្នុងទឹកដីខ្មែរ ពីខាងជើង រហូតដល់ខាងត្បូង គំនាបទី បី គឺ ប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់សំភារៈសឹក អោយកងទ័ពប្រទេសខ្មែរ (សីហនុ) និងអោយទ័ពខ្មែរក្រហម (អតីតខ្មែរឥស្សរៈ) ដែលកំពុងថិតនៅក្រោមបញ្ជា របស់ពួកកុំមុយនិស្តយួន។ ប្រទេសចិនក៏ជា អ្នកផ្គត់ផ្គង់ចំបងផងដែរ សំភារៈសឹក អោយពួកកុំមុយនិស្តយួន រីឯពួកខ្មែរក្រហម បានទទួលសំភារៈសឹក ពីប្រទេសកុំមុយនិស្តចិន តាមរយៈប្រទេសកុំមុយនិស្តយួន
  • សហរដ្ឋអាមេរិក ថ្វីបើយល់ច្បាស់ថា បើប្រទេសខ្មែរ ក្លាយជាប្រទេសកុំមុយនិស្ត នឹងបង្កភាពលំបាក ដល់សហរដ្ឋអាមេរិក ក្នុងសង្គ្រាម នៅប្រទេសយួន ប៉ុន្តែ សហរដ្ឋអាមេរិក មិនអាចទទួលសំណើក្រលិចក្រលុច បំរើពួកកុំមុយនិស្ត របសសីហនុ នោះទេ អោយជួយស្តារសេដ្ឋកិច្ចខ្មែរ ហើយសហរដ្ឋអាមេរិក ក៏ដឹងច្បាស់ថា នៅប្រទេសខ្មែរ មានតែអ្នកក្រីក្រ តាមជនបទ ទើបគាំទ្រនយោបាយប្រជាភិថុត របស់សីហនុ រីឯពួកបញ្ញាវន្តខ្មែរ ក្នុងនោះមានពួកស្តេចផងដែរ គ្មានពេញចិត្តសូម្បីតែបន្តិច នយោបាយ របស់សីហនុ ព្រោះពួកបញ្ញាវន្ត (ក្នុងនោះមាន គ្រូ សិស្សនិស្សិត ផងដែរ) និង អ្នកចេះដឹងខ្មែរភាគច្រើន បានឃើញ ស្ថានភាពសេដ្ឋកិច្ចដុនដាប របស់ប្រទេសខ្មែរ និង ភាពងាកទៅរក ពួកកុំមុយនិស្តយួន របស់សីហនុ

សេដ្ឋកិច្ចដុនដាប កំរិតលែងស្តាររួច, លុយខ្មែរដែលសុទ្ធតែក្លែងក្លាយ លែងមានតំលៃ ជាហេតុធ្វើអោយ អតិផរណា (inflation) ជាតិ កើនរាល់ថ្ងៃ (គ្រឿងឧបភោគបរិភោគ ជាពិសេស ស្រូវអង្ករ ឡើងថ្លៃគួរអោយញញើត បើប្រៀបជាមួយប្រាក់ខែ), ពួកកុំមុយនិស្ត បង្កើនប្រើប្រាស់លុយខ្មែរក្លែងក្លាយ ទិញស្រូវអង្គរត្រីសាច់ថ្នាំពេទ្យ តាមព្រំដែនខ្មែរ-យួន ក្នុងដីខ្មែរ, ទាំងអស់ហ្នឹង ជាដំណើរដាំក្បាលតំរង់ដី នៃសេដ្ឋកិច្ចកិច្ចខ្មែរ ប៉ុន្តែវាជាដំណឹងល្អ សំរាប់ពួកកុំមុយនិស្តយួន ហើយក៏ជាដំណឹងល្អផងដែរ របស់ ម៉ូ និក, ប្រពន្ធយួន របស់សីហនុ, ដែលទ្រាំទ្រ រស់នៅជាមួយសីហនុ ក៏ព្រោះតែបំណងរុញ ប្រទេសខ្មែរ អោយនៅក្រោមការគ្រប់គ្រង របស់យួនកុំមុយនិស្ត។ នៅចំពោះ សភាពការរើខ្លួន លែងរួច, សីហនុគំនិតទាល់ច្រក នឹកដល់មួយវិធីថ្មី ទៅពឹង សហភាពសូវៀត (CCCP) ដែលជាប្លុក (bloc) កុំមុយនិស្តធំបំផុត លើពិភពលោក ខុសពីលទ្ធិកុំមុយនិស្តបែប ប្រទេសចិន។ ពេលនោះ ពិភពលោក កំពុងត្រូវរង ការប្រទាញប្រទង់កែប្រែ រវាង ពីរប្លុក ៖ ប្លុកកុំមុយនិស្ត (Communism) និង ប្លុកមូលធន (Capitalism)។

មហន្តរាយបន្តបន្ទាប់ របស់ប្រទេសខ្មែរ ក្រោយឯករាជ្យពីប្រទេសបារាំង កើតចេញពី ពពួកស្តេច ដែលគ្មានបានគិតដល់ប្រទេសជាតិ ប៉ុន្តែគិតតែអំពើអបាយមុខ ត្រេកត្រអាល ក្នុងពូជពង្សវង្សត្រកូលស្តេច, ជាក់ស្តែង ក្នុងសម័យសីហនុគ្រប់គ្រងអំណាច សីហនុបានបង្កើតពាក្យ ដើម្បីរាស្រ្តមើលទៅគាត់ លើសលោកា គ្មានអ្វីប្រៀបបាន ដូចជាពាក្យ បិតាឯករាជ្យជាតិ បិតាភាពយន្តជាតិ បិតាកីឡាជាតិ បិតានិពន្ធជាតិ និង ច្រើនទៀត ប៉ុន្តែ គាត់ភ្លេចបង្កើតពាក្យ បិតាកំទេចជាតិខ្មែរ ដែលត្រូវនឹងសកម្មភាព របស់គាត់។ ពាក្យទាំងអស់នោះ រួមទាំងនយោបាយគ្មានជឿនលឿន (នយោបាយ តាមខ្សែញាក់ របស់ម៉ូ និក) របស់សីហនុ ធ្វើអោយពួកបញ្ញាវន្តខ្មែរ (សឹម វ៉ារ, ចៅ សេង, …) ដែលមានបញ្ញាវិភាគរិះគន់ មិនជាទីពេញចិត្ត របស់សីហនុ។ សីហនុ តែងតែរកគ្រប់វិធីកំចាត់ ពួកអ្នកជំទាស់នយោបាយសីហនុ ប៉ុន្តែវិធីប្រើប្រាស់ចេញមុខ ដែលសីហនុ ប្រើប្រាស់ញឹកញាប់ គឺការវាយប្រហារតាមវិទ្យុ ទូរទស្សន៍ ពួកអ្នកជំទាស់ ដើម្បីអោយប្រជារាស្ត្រ ដែលខ្វះការវិភាគ, ស្អប់ពួកអ្នកជំទាស់ តាមការវាយប្រហារ របស់សីហនុ។

បញ្ជាក់ផងដែរ ហ៊ុន សែនកំពុងអនុវត្តវិធីវាយប្រហារ តាមបណ្តាញពត៌មានខ្មែរ ពួកអ្នកប្រជាធិបតេយ្យ ពួកអ្នកជំទាស់, តាមគំរូប្រើប្រាស់ របស់សីហនុ កាលពី ជិតកន្លះសតវត្ស មុន។ ប៉ុន្តែខុសគ្នាត្រង់សំដីប្រើប្រាស់ ៖

  • ហ៊ុន សែនប្រើប្រាស់សំដីព្រៃ ខ្វះការអប់រំ វាយប្រហារ ពួកអ្នកប្រជាធិបតេយ្យ ពួកអ្នកជំទាស់។ ហ៊ុន សែនខូចសរសៃប្រសាទ និង គ្មានមនោសញ្ចេតនា អាណិតអាសូរអ្នកណា។ ហ៊ុន សែនជាមនុស្ស បំរើយួន មិនចាញ់សីហនុ ប៉ុន្មានទេ ជាក់ស្តែងលំហូរចូលតាំងទីលំនៅ របស់ពួកយួនអន្តោប្រវេស នៅប្រទេសខ្មែរ បច្ចុប្បន្ន។
  • រីឯ សីហនុ ប្រើប្រាស់ សំដីចាក់បណ្តាយtតាមរាស្ត្រ ធ្វើដូចសីហនុ ត្រឹមត្រូវ, ដែលបានត្រូវពួកអ្នកជំទាស់ ធ្វើអោយគាត់វេទនាអារម្មណ៍ខ្លាំងណាស់ ចឹង ប៉ុន្តែធាតុពិត របស់សីហនុ ជាមនុស្សលាក់ពុត។

អាចនិយាយផងដែរថា របបខ្មែរក្រហមប៉ុល ពតកើតមាន ដោយសារ នរោត្តមសីហនុ, ប្រជារាស្ត្រខ្មែររស់រងទុក្ខវេទនា ក្នុងសម័យកុំមុយនិស្តផ្តាច់ការ ប៉ុល ពក និង ក្នុងសម័យកុំមុយនិស្តផ្តាច់ការ យួនកាន់កាប់, … ក៏ដោយសារសីហនុ។

នៅមានត

រណរិទ្ធិ អនាគតជា មហាក្សត្រ នៃប្រទេសខ្មែរ ឬ ជា ការអភិរក្ស របបរាជានិយម តាមគំនិត មហាវរក្សត្រ? ខែតុលា 3, 2008

Posted by khmervipheak in កុំមុយនិស្ត, ខ្មែរក្រហម, គណបក្សប្រជាជន, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, មហាវរក្សត្រ, រណរិទ្ធ, រាជបល្លង្ក, រាជានិយម.
2 comments

គ្មានអ្វីភ្ញាក់ផ្អើល ដែលរណរិទ្ធិ បានប្រកាស លាពីឆាកនយោបាយ ​នៅ​ថ្ងៃ​ទី ២ តុលា ២០០៨ ក្នុងពិធីជប់លៀង នៅសណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ នោះទេ។

រំលឹកផងដែរថា រណរិទ្ធិ ធ្លាប់ជានាយករដ្ឋមន្ត្រី ជាប្រធានគណបក្សហ្វ៊ុនស៊ីប៉ិច ដែលជាគណបក្ស បានទទួលសំលេងឆ្នោត ច្រើនបំផុត ក្នុងការបោះឆ្នោត រើសតំណាងរាស្រ្ត ដំបូងនៅប្រទេសខ្មែរ ក្នុងឆ្នាំ ១៩៩៣ ចាត់ចែងឡើងដោយ អង្គការអ៊ុនតាក់ (UNTAC) តំណាងអង្គការសហប្រជាជាតិ។

នៅសន្និសីទសន្ធិសញ្ញា ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ស្តីពីសន្តិភាព ប្រទេសកម្ពុជា មាន ពីរភាគីធំៗ បានចូលរួមចរចារ ៖ ម្ខាងជា ត្រីភាគី (គណបក្សហ្វ៊ុនស៊ីប៉ិច មានសីហនុ ជាប្រធាន, គណបក្សសឺនសាន មានសឺន សាន ជាប្រធាន, គណបក្ស កម្ពុជាប្រជាធិបតេយ្យ មានខៀវ សំផនជាតំណាង) តំណាងដោយសីហនុ និង ម្ខាងទៀត ជារបបសាធារណរដ្ឋ ប្រជាមានិត្យកម្ពុជា តំណាង ដោយហ៊ុន សែនយួនបន្តុប និង ងៀង កឺថាច់, រដ្ឋមន្ត្រីការបរទេសយួនកុំមុយនិស្ត។

ទ័ពត្រីភាគី មានបីប្រភេទទ័ព ៖ ទ័ពស្តេច (គណបក្សហ្វ៊ុនស៊ីប៉ិច), ទ័ពសេរីកា (គណបក្សសឺនសាន), ទ័ពខ្មែរក្រហម (គណបក្សកម្ពុជាប្រជាធិបតេយ្យ) ជាទ័ពខ្លាំងបង្អស់ នៃទ័ពត្រីភាគី។

រីឯទ័ពសាធារណរដ្ឋប្រជាមានិត្យកម្ពុជា (របបយួនបន្តុប) ជាទ័ពខ្មែរ បង្វឹក និងបន្តុប ដោយយួន ដែលមានលាយឡំ ទ័ពយួនបង្កប់ដោយពាក់ឯកសណ្ឋានទ័ពខ្មែរលាយឡំ។

ដោយញញើតកំលាំងទ័ព និង ប្រជាប្រិយភាព របស់ខ្មែរក្រហម,  យួនបង្គាប់ គណបក្សប្រជាជន អោយរាំងខ្ទប់ គណបក្សកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មិនអោយចូលរួម ឈរឈ្មោះបោះឆ្នោត នៅឆ្នាំ ១៩៩៣ ដោយបានអោយហ៊ុន សែនបង្កើតបាតុកម្មនិស្សិតពេទ្យ វាយខៀវ សំផន បែកក្បាលហូរឈាម ពេលខៀវ សំផនចុះពីយន្តហោះ ចូលទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៩២ ដើម្បីចូលរួមការបោះឆ្នោត។

ប៉ុល ពត និង អៀង សារី មិនបានចូលមកភ្នំពេញ ទេ ព្រោះមានឈ្មោះ ជាឧក្រឹដ្ឋជន ប្រល័យពូជសាសន៍ តាមការកាត់ទោស នៃតុលាការឆាកល្ខោន, ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៧៩ បានបង្តើតឡើង ដោយយួន បន្ទាប់ពីកាន់កាប់ ប្រទេសខ្មែរ បាន ៧ ខែ

បច្ចុប្បន្ន ពីរគណបក្ស ក្នុងត្រីភាគី (ដែលតំណាងក្នុងសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១) បានត្រូវរលាយរូប នៅសល់តែ គណបក្សហ៊្វុនស៊ីនប៉ិច ដែលមានតែឈ្មោះ អត់វិញ្ញាណ បាត់ទាំងឧត្តមគតិរាជានិយម របស់សីហនុ ទៅទៀត។

ត្រីភាគី បានត្រូវរលាយរូប, នោះជាជោគជ័យដ៏សំបើម និង ជាគោលដៅ របស់ប្រទេសយួន និងជាជោគជ័យខ្លះ របស់គណបក្សប្រជាជន បន្តុបដោយយួន។ ឈ្មោះគណបក្សហ៊្វុនស៊ីនប៉ិច បច្ចុប្បន្ន លែងមានខ្លឹមសារ បាត់ទាំងធាតុដើម របស់ខ្លួន ទៅទៀត, វានឹងបាត់ទាំងឈ្មោះ ក្នុងពេលមិនយូរ។

សូមអ្នក រួមគ្នារៀនវិភាគ ប្រកាសនេះ សាកទៅ! ហើយ មេច រណរិទ្ធិ ប្រកាសលាពីឆាកនយោបាយ ពេលចូលមក ប្រទេសខ្មែរហើយនោះ ចុះពួកស្តេចដទៃ ដូចជាចក្រពង្ស, ស៊ីសុវត្ថិសេរីវុធ, ស៊ីសុវត្ថិធម្មកោ, … មេចមិនធ្វើដូចគ្នាចឹងទៅ អោយមហាជនខ្មែរ ភ្ញាក់ផ្អើលផង? មានអាថ៍កំបាំងអ្វី នៅពីក្រោយវាំងនន នោះឬ?

(នឹងសរសេរបន្ត)

មើលផងដែរ៖

http://www.rfa.org/khmer/indepth/ranariddh-quits-politics-10032008045041.html

http://www.rfa.org/khmer/program/krhistory

អាចមាន កុប្បកម្មប្រឆាំងសៀម ដូចកាលឆ្នាំ ២០០៣ ឬ? ខែកក្កដា 3, 2008

Posted by khmervipheak in កុប្បកម្ម, នយោបាយ, រណរិទ្ធ, សម រង្ស៊ី, ហ៊ុន សែន.
9 comments

ស៊ូវ៉ាន់ណន្ត គង់់យីង

(Suvanant Kongying)

(ហៅ នាងផ្កាយព្រឹក)

តួឯកភាពយន្តសៀម

ហ៊ុន សែន

នាយករដ្ឋមន្ត្រីខ្មែរ បច្ចុប្បន្ន

(ច្រើន​ទៀត…)

%d bloggers like this: