jump to navigation

ពលរដ្ឋខ្មែររស់ ក្នុងសង្គមភ័យខ្លាច ខែ​តុលា 27, 2010

Posted by khmervipheak in កុំមុយនិស្ត, ក្បាលខ្មែរ, ខួរយួន, ខ្មែរក្រហម, គណបក្សប្រជាជន, ជនក្បត់ជាតិ, ជា ស៊ីម, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, ពុករលួយ, ព្រឹត្តិការអន្តរជាត, ព្រំដែនខ្មែរ-យួន, មេពេជ្ឈឃាដ, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, ល្បិចយួនត្រួតខ្មែរ, ល្បិចឧក្រឹដ្ឋកម្ម, សំដាចម៍ហ៊ុន សែន, សំដីអត់ពូជ, ឧក្រឹដ្ឋជនប្រឆាំងមនុស្សជាតិ.
2 comments

មើលផងដែរ៖ http://ki-media.blogspot.com/2010/10/cambodians-live-in-fearful-society-op.html

៤ មិថុនា ជាថ្ងៃរំលឹក ៦១ ឆ្នាំ កុនខ្មែរបាត់សិទ្ធិជាម្ចាស់លើទឹកដីកម្ពុជាក្រោម ខែ​មិថុនា 4, 2010

Posted by khmervipheak in កុំមុយនិស្ត, កូនខ្មែរ, ខ្មែរក្រោម, តំណក់ទឹកភ្នែក, ទឹកភ្នែកកូនខ្មែរ, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រវត្តិសាស្រ្ត, ពួកសំដាចម៍, ព្រឹត្តិការអន្តរជាត, ព្រំដែនខ្មែរ-យួន, មហាវរក្សត្រ, មេដឹកនាំខ្មែរ, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, សង្គ្រាម, ហេង សំរិន, ហ៊ុន សែន.
Tags:
add a comment

មើលផងដែរ៖ http://ki-media.blogspot.com/2010/06/kkf-statement-for-04-june-2010.html

ការប៉ះទង្គិច អាវុធ រវាង ទ័ព ខ្មែរ-សៀម ជា ការតបត របស់ ហ៊ុន សែន ចំពោះ ពាក្យរិះគន់ របស់ កាសិត (Kasit) ថា ហ៊ុន សែន ជា អ្នកលេង ឬ? ខែ​មេសា 5, 2009

Posted by khmervipheak in ការរិះគន់, កូនខ្មែរ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ព្រឹត្តិការអន្តរជាត, ហ៊ុន សែន.
4 comments

គ្រប់គ្នាគ្មានឆ្ងល់, ហ៊ុន សែនជានិច្ចរស់ ក្នុងភាពក្តៅក្រហាយ គ្មានស្រណុកអារម្មណ៍ ព្រោះយ៉ាងតិចក៏ ២ ដងដែរ ក្នុងមួយខែ, បើមហាជនខ្មែរមិនរិះគន់ ទង្វើខុស របស់ហ៊ុន សែន, ក៏ហ៊ុន សែនរិះគន់ ជេរមហាជនខ្មែរដែរ នោះជាប្រពៃណីខ្វះការអប់រំ និង សរសៃប្រសាទមិនប្រក្រតី របសហ៊ុន សែន ទៅហើយ ដែលហ៊ុន សែនមិនដែលស្តាប់/កែប្រែកំហុស បែរជាតបត ដូចឆ្កែទាល់ច្រក ប៉ុន្តែ បើជាមួយចៅហ្វាយយួន របស់ហ៊ុន សែនៗ ទទួលទាំងអស់ ជាក់ស្តែង លំហូរពួកយួនអន្តោប្រវេស ចូលតាំងទីដោយសេរី  គ្រប់ច្រកល្ហក ក្នុងប្រទេសខ្មែរ!

ចុះការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-ទ័ពសៀម ជាការតបត របស់ហ៊ុន សែន ចំពោះសំដីរិះគន់ របស់កាសិត ភិរម្យា (Kasit Piromya) នៅរដ្ឋសភាប្រទេសសៀម ដែលបានរិះគន់ ហ៊ុន សែន ថាជាអ្នកលេង (gangster) ឬ?

នោះពិតជាហ៊ុន សែនកំពុង  យកឈាមកូនខ្មែរ យកជីវិតទាហានខ្មែរ បំរើគោលដៅ ផ្ទាល់ខ្លួន ហើយ, វា ជារឿងគ្មានកូនខ្មែរណា ពេញចិត្ត សូម្បីបន្តិច!!! សូមហ៊ុន សែនវិភាគឡើងវិញ ទង្វើអំបាលម៉ាន របស់ហ៊ុន សែន!!!

hun1 kasit-piromya-02-afp1
ហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ
កាសិត ភិរម្យា (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសសៀម

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/fighting-situation-near-pv-temple-04042009044303.html

http://ki-media.blogspot.com/2009/04/i-didnt-mean-it-kasit.html

លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសសៀម គ្រាន់បើជាងឆ្ងាយ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ! ខែ​វិច្ឆិកា 30, 2008

Posted by khmervipheak in ការបោះឆ្នោត, កុំមុយនិស្ត, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ព្រឹត្តិការអន្តរជាត, លទ្ធិប្រជាធិបតេយ្យ, ហ៊ុន សែន, Uncategorized.
2 comments

ពិភពលោកទាំងមូល កំពុងផ្តោតអារម្មណ៍ លើព្រឹត្តិការមហាបាតុកម្ម របស់មហាជនសៀម រាប់សែននាក់ ទាមទារ លោក សំចៃ វង់សាវ៉ាត, នាយករដ្ឋមន្ត្រី ប្រទេសសៀម, ចុះចេញពីតំណែង។

siamnewsមហាបាតុករមហាជនសៀម បាន/កំពុងកាន់កាប់ បី ទីតាំង៖ ទីស្តីការនាយករដ្ឋមន្ត្រីសៀម, ស្ថានីយយន្ត ហោះអន្តរជាតិ ចាស់, និង ស្ថានីយយន្តហោះអន្តរជាតិ ថ្មី ។ ថ្ងៃនេះ មានការផ្ទុះ ដោយគ្រាប់ផ្លោង M ៧៩ នៅ ទីស្តីការ នាយករដ្ឋមន្ត្រីសៀម ធ្វើអោយរបួស បាតុករ ចំនួន កន្លះរយនាក់, ក្នុងនោះ ៤នាក់របួសធ្ងន់។

រំលឹកផងដែរ, មហាបាតុកម្មមហាជនសៀម ត្រូវបាន អូសបន្លាយ បន្ទាប់ពី វិបត្តិនយោបាយ ទាក់ទិន មហា អំពើពុករលួយ រាប់រយលាន ដុល្លាអាមេរិក លួចពន្ធ រដ្ឋសៀម របស់ថាក់ស៊ីន ស៊ីណាវ៉ាត្រា, អតីតនាយក រដ្ឋមន្ត្រីប្រទេសសៀម និងប្រពន្ធ របស់គាត់។

សេរីភាពបញ្ចេញមតិ នៅប្រទេសសៀម បានឆ្លុះបញ្ចាំង ភាពខ្វះសេរីភាព បញ្ចេញមតិ នៅប្រទេសខ្មែរ។ ព្រឹត្តិការ នៅប្រទេសសៀម ជាព្រឹត្តិការ ជាពិសេស សេរីភាពបញ្ចេញមតិពេញលេញ លើកាសែត/ទស្ស នាវដ្តីសៀម ដែលកូនខ្មែរ ត្រូវតែហាត់រៀនវិភាគ អំពីកង្វះសេរីភាពបញ្ចេញមតិ ផ្សព្វផ្សាយពត៌មាន លើ កាសែត/ទស្សនាវដ្តីខ្មែរ សំរាប់ប្រទេសខ្មែរ។

មើលផងដែរ ៖

  1. http://www.nytimes.com/2008/12/01/world/asia/01thai.html?hp
  2. http://2bangkok.com/08/highD-Day.shtml
  3. http://2bangkok.com/high.shtml

បញ្ហា ហ្សរហ្ស៊ា (Georgia) ៖ ភាពតានតឹង រវាង សហរដ្ឋអាមេរិក (USA) និង ប្រទេសរ៉ាស្ស៊ា (Russia) ! មេរៀន សំរាប់ ប្រទេសខ្មែរ ?? ខែ​សីហា 11, 2008

Posted by khmervipheak in ព្រឹត្តិការអន្តរជាត.
6 comments

ថ្ងៃអាទិត្យ ម្សិលមិញ សហរដ្ឋអាមេរិកបានចោទ ប្រទេសរ៉ាស្ស៊ា ដែលប៉ងរំលំរបប ហ្សរហ្ស៊ា (Georgia) ស្និទ្ធបស្ចឹមប្រទេស, ពេលការទំលាក់គ្រប់បែករ៉ាស្ស៊ា កំពុងបន្ត នៅប្រទេសហ្សរហ្ស៊ា (Georgia) ហើយដែល ប្រធានាធិបតីបារាំង នីកូឡាសាកូហ្ស៊ី (Nicolas Sarkozy) បាននៅទីក្រុង Moscow ដើម្បី មួយការសំរបសំរួល។

ហ្សកប៊ូស្ស,ប្រធានាធិបតីសហរដ្ឋអាមេរិក

និង

ភូធីន,នាយករដ្ឋមន្ត្រីប្រទេសរ៉ាស្ស៊ា

ប្រទេសរ៉ាស្ស៊ា បានផ្តើម ព្រលឹមថ្ងៃចន្ទ វាយតាមអាកាសទៅលើ ទីដៅយោធា នៃជាយរដ្ឋធានី Tbilissi, តាមសំដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសហ្សរហ្ស៊ា (Georgia) ទៅទីភ្នាក់ងារពត៌មាន AFP, បន្ទាប់ពីបានឮមួយការផ្ទុះ នៅទីក្រុង។

“មានយ៉ាងតិច ពីរគ្រាប់បែកយន្តហោះ ត្រូវបានទំលាក់”, តាមសំដី Chota Outiachvili, អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ថា មួយគ្រាប់បែកយន្តហោះ បានវាយភូមិ Kodjori (ចំងាយ ១០ គម ពីរដ្ឋធានី Tbilissi) ដែលជាមូលដ្ឋានកងវៈសេនាតូច (bataillon) នៃកំលាំងពិសេសហ្សរហ្ស៊ា (Georgia) បានឈរជើង, និងមួយគ្រាប់បែកយន្តហោះទៀត បានវាយចំ មណ្ឌលត្រួតពិនិត្យអាកាសចរ, ចំងាយ ៥ គម ពីកណ្តាលរដ្ឋធានី Tbilissi។ ព្រលប់យប់ថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ, Outiachvili បានសំគាល់ស្ថានភាព នៃ “ការទំលាក់រះគ្រាប់បែកយន្តហោះ” ដោយកងអាកាសចរប្រទេសរ៉ាស៊្សា លើទីក្រុង Gori នៃ ប្រទេសហ្សរហ្ស៊ា (Georgia)។

សហរដ្ឋអាមេរិក បានព្រមាន Moscow ថា នឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ចំពោះទំនាក់ទំនង ជាមួយរដ្ឋធានី វ៉ាស៊ីនតោន (Washington) បើ Moscow បន្តព្យាយាមឈ្លានពាន ប្រឆាំងទិសដៅស៊ីវិល និង យោធា នៅប្រទេសហ្សរហ្ស៊ា។

Dick Cheney, អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស ពេលសន្ទនាទូរស័ព្ទ ជាមួយ Mikheil Saakashvili, ប្រធានាធិបតីប្រទេសហ្សរហ្ស៊ា, ថា “ការឈ្លានពានរ៉ាស្ស៊ា មិនត្រូវនៅស្ងៀមគ្មានចំលើយ, ហើយបើវានៅតែបន្ត វានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” លើទំនាក់ទំនង​ របស់រ៉ាស្ស៊ា ជាមួយសហរដ្ឋអាមេរិក, និង ទូលាយជាងហ្នឹង, ជាមួយសហគមអន្តរជាតិ”, បានបង្ហាញនៅថ្ងៃចន្ទ ដោយអ្នកនាំពាក្យ របស់ Dick Cheney។

រំលឹកប្រវត្តិសាស្ត្រ នៃ សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត ៖

នៅឆ្នាំ ១៩៩១ ប្រទេសហ្សរហ្ស៊ា ក៏ដូចជាប្រទេសមួយចំនួន នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត (USSR : Union of Soviet Socialist Republics) បានឯករាជ្យពីនឹមកុំមុយនិស្តផ្តាច់ការ ក្រោមអំណាច របស់ប្រទេសរ៉ាស្សា។

គឺនៅឆ្នាំ ១៩៩១ នេះហើយ ដែល សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត (USSR : Union of Soviet Socialist Republics) បានត្រូវរលំរលាយរូបរាង ក្រោមការគ្រប់គ្រង របស់ ហ្កកបេឆេវ (Gorbachev), អគ្គលេខាបក្សកុំមុយនិស្ត សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត និង ក្រោមបាតដៃរបស់ ពួកស៊ីអាយអៃ (CIA), ភ្នាក់ងារសំងាត់អាមេរិកាំង ត្រូវបានបង្កប់ក្នុង របបកុំមុយនិស្តរ៉ាស្ស៊ា តាំងពីរាប់សិបឆ្នាំមក ផងដែរ។ រីឯសហរដ្ឋអាមេរិក ពេលនោះមាន រ៉ូណលដ៍ រេហ្កឹន (Ronald Reagan) ជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្រោយសង្គ្រាមលោកលើកទី ១ (២៨កក្កដា១៩១៤-១១វិច្ឆិកា១៩១៨) មានបដិវត្តរំលំស្តេច នៅប្រទេសរ៉ាស្ស៊ា។ សង្គ្រាមស៊ីវិល រវាង ពួកសក្តិភូមិរ៉ាស៊្សា និង ពួកបដិវត្តរ៉ាស៊្សា ពីឆ្នាំ ១៩១៨ រហូតដល់ឆ្នាំ ១៩២១ ហើយ ពួកបដិវត្តរ៉ាស៊្សា បានទទួលជ័យជំនះ ព្រមទាំងបានប្រកាសជា រដ្ឋសហព័ន្ធសង្គមនិយម នៅឆ្នាំ ១៩២២ ក្រោមការដឹកនាំ របស់លែណឹន (Lenin), ជនអនុវត្តទ្រឹស្តីកុំមុយនិស្ត របស់ Karl Marx និង Friedrich Engels។ ពេលនោះ រដ្ឋសហព័ន្ធសង្គមនិយម មាន បួនប្រទេស (ប្រទេសរ៉ាស្ស៊ា, ប្រទេស Ukraina, ប្រទេស Belarussia និង ប្រទេស Transcaucasia)។

នៅឆ្នាំ ១៩៥៦ (ក្រោយសង្គ្រាមលោកលើកទី ២ ៖ ១កញ្ញា១៩៣៩-២កញ្ញា១៩៤៥), សាធារណរដ្ឋសហព័ន្ធសូវៀត (Soviet Union Republic) រួមមាន ១៦ សាធារណរដ្ឋង្គមនិយមសូវៀត (SSR: Soviet Socialist Republic ) ក្នុងនោះមាន ៖ 1- សសស Armenia, 2- សសស Azerbaijan, 3- សសស Bielorussia, 4- សសស Estonia, 5- សសស Georgia, 6- សសស Kazakh, 7- សសស Kirghiz , 8- សសស Latvian, 9- សសស Lithuania, 10- សសស Moldavia, 11- សាធារណរដ្ឋសហព័ន្ធ Russia, 12- សសស Tajikistan, 13- សសស Turkmenia , 14- សសស Ukrainia, 15- សសស Uzbekistan, និង 16- សសស Karelia

មុនឆ្នាំ ១៩៩១ ពិភពលោក ត្រូវបានចែកជា ពីរប្លុក (Block) ៖​ ប្លុកសេរី (ពួកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមការដឹកនាំ របស់សហរដ្ឋអាមេរិក ជាមហាអំណាច) និង ប្លុកកុំមុយនិស្តផ្តាច់ការ (ពួកប្រទេសកុំមុយនិស្តផ្តាច់ការ ក្រោមការដឹកនាំ របស់សាធារណរដ្ឋង្គមនិយមសូវៀត ជាមហាអំណាច ក្នុងនោះមានប្រទេសរ៉ាស្ស៊ា ជាមេ)។

(កំពុងសរសេរ)

មើលផងដែរ៖

  1. http://en.wikipedia.org/wiki/World_War_I
  2. http://en.wikipedia.org/wiki/World_War_II
  3. http://en.wikipedia.org/wiki/Soviet_Union
%d bloggers like this: