jump to navigation

បញ្ហាព្រះវិហារ មិននាំគ្នាទាររកច្បាប់ ខែ​កុម្ភៈ 7, 2011

Posted by khmervipheak in កូនខ្មែរ, ខួរយួន, ជនក្បត់ជាតិ, ជំលោះ, ទឹកភ្នែកកូនខ្មែរ, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រវត្តិសាស្រ្ត, ប្រាសាទព្រះវិហារ, ពត៌មាន, ពុករលួយ, ពួកផ្តាច់ការ, ព្រំដែន, ព្រំដែនខ្មែរ-យួន, ព្រំដែនខ្មែរ-សៀម, មេខ្មែរក្រហម, មេឃាដករ, មេដឹកនាំខ្មែរ, មេរៀនកូនខ្មែរ, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, ល្បិចក្បត់ជាតិ, ល្បិចយួនត្រួតខ្មែរ, ល្បិចឧក្រឹដ្ឋកម្ម, សង្គ្រាម, សហពន្ធឥណ្ឌូចិន, សំដាចម៍ហ៊ុន សែន, ហ៊ុន សែន.
add a comment

មើលផងដែរ៖ http://ki-media.blogspot.com/2011/02/panhaha-preah-vihear-poem-in-khmer-by.html

Advertisements

មហិច្ឆិតារបស់យួនថ្មី បង្ខិតព្រំដីខាងកើត ខែសីហា 12, 2010

Posted by khmervipheak in កុំមុយនិស្ត, ក្បាលខ្មែរ, ខួរយួន, ខ្មែរក្រហម, គណបក្សប្រជាជន, ជនក្បត់ជាតិ, ជា ស៊ីម, ទឹកភ្នែកកូនខ្មែរ, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រវត្តិសាស្រ្ត, ប្រាសាទព្រះវិហារ, ពួកសំដាចម៍, ព្រំដែនខ្មែរ-យួន, យួន, យួនកាន់កាប់ប្រទេសខ្មែរ, យួនអន្តោប្រវេស, សំដាចម៍ហ៊ុន សែន, ហេង សំរិន, ហ៊ុន សែន.
2 comments

មើលផងដែរ៖ http://ki-media.blogspot.com/2010/08/chumluos-khmer-siem-chea-lbech-yuon.html

សង្គ្រាម រវាង សៀម និង ខ្មែរ!! យួន ជា អ្នកឈ្នះ ខែ​កុម្ភៈ 12, 2010

Posted by khmervipheak in ជំលោះ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រវត្តិសាស្រ្ត, ប្រាសាទព្រះវិហារ, ផ្កាយខ្មែរ, ផ្កាយពុករលួយ, យួន, សង្គ្រាម, ហ៊ុន សែន.
add a comment

មើលផងដែរ៖ http://ki-media.blogspot.com/2010/02/sangkream-khmer-siem-hanoi-neak-chhneah.html

ការប៉ះទង្គិច អាវុធ រវាង ទ័ព ខ្មែរ-សៀម ជា ការតបត របស់ ហ៊ុន សែន ចំពោះ ពាក្យរិះគន់ របស់ កាសិត (Kasit) ថា ហ៊ុន សែន ជា អ្នកលេង ឬ? ខែ​មេសា 5, 2009

Posted by khmervipheak in ការរិះគន់, កូនខ្មែរ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ព្រឹត្តិការអន្តរជាត, ហ៊ុន សែន.
4 comments

គ្រប់គ្នាគ្មានឆ្ងល់, ហ៊ុន សែនជានិច្ចរស់ ក្នុងភាពក្តៅក្រហាយ គ្មានស្រណុកអារម្មណ៍ ព្រោះយ៉ាងតិចក៏ ២ ដងដែរ ក្នុងមួយខែ, បើមហាជនខ្មែរមិនរិះគន់ ទង្វើខុស របស់ហ៊ុន សែន, ក៏ហ៊ុន សែនរិះគន់ ជេរមហាជនខ្មែរដែរ នោះជាប្រពៃណីខ្វះការអប់រំ និង សរសៃប្រសាទមិនប្រក្រតី របសហ៊ុន សែន ទៅហើយ ដែលហ៊ុន សែនមិនដែលស្តាប់/កែប្រែកំហុស បែរជាតបត ដូចឆ្កែទាល់ច្រក ប៉ុន្តែ បើជាមួយចៅហ្វាយយួន របស់ហ៊ុន សែនៗ ទទួលទាំងអស់ ជាក់ស្តែង លំហូរពួកយួនអន្តោប្រវេស ចូលតាំងទីដោយសេរី  គ្រប់ច្រកល្ហក ក្នុងប្រទេសខ្មែរ!

ចុះការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-ទ័ពសៀម ជាការតបត របស់ហ៊ុន សែន ចំពោះសំដីរិះគន់ របស់កាសិត ភិរម្យា (Kasit Piromya) នៅរដ្ឋសភាប្រទេសសៀម ដែលបានរិះគន់ ហ៊ុន សែន ថាជាអ្នកលេង (gangster) ឬ?

នោះពិតជាហ៊ុន សែនកំពុង  យកឈាមកូនខ្មែរ យកជីវិតទាហានខ្មែរ បំរើគោលដៅ ផ្ទាល់ខ្លួន ហើយ, វា ជារឿងគ្មានកូនខ្មែរណា ពេញចិត្ត សូម្បីបន្តិច!!! សូមហ៊ុន សែនវិភាគឡើងវិញ ទង្វើអំបាលម៉ាន របស់ហ៊ុន សែន!!!

hun1 kasit-piromya-02-afp1
ហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ
កាសិត ភិរម្យា (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសសៀម

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/fighting-situation-near-pv-temple-04042009044303.html

http://ki-media.blogspot.com/2009/04/i-didnt-mean-it-kasit.html

ខ្សែស្រលាយពួកលួចជាតិ ជ្រួលច្របល់ខ្លាំង ចំពោះ សេចក្តី ថ្លែងការ របស់អង្គការអន្តរជាតិ GLOBAL WITNESS ! ខែវិច្ឆិកា 30, 2008

Posted by khmervipheak in ខ្សែស្រលាយលួចជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ផៃ ស៊ីផាន, ហ៊ុន សែន.
5 comments

បើ កូនខ្មែរអាន/ស្តាប់ ត្រឹមបណ្តាញពត៌មាន ក្នុងប្រទេសខ្មែរ ប្រាកដជាកូនខ្មែរ គ្មានអាចទទួលបាន គ្រប់គ្រាន់ ពត៌មាន សំរាប់ស្វែងយល់/វិភាគ កំរិតត្រឹមត្រូវ/កំរិតជំរៅ នៃពត៌មាន ជាពិសេស ចំពោះ ពត៌មានរសើប ក្នុងនោះមាន អំពើពុរលួយ នៅប្រទេសខ្មែរ, លំហូរចូល និងតាំងទីលំនៅ របស់ពួកនិគម ជនយួន នៅគ្រប់ច្រក ល្ហក នៃប្រទេសខ្មែរ, ចំរូងចំរាស់ ព្រំដែនខ្មែរ-សៀម ដែលមាន ទំនាក់ទំនងអាថ៍ កំបាំង រវាងហ៊ុន សែន/ក្រុមថាក់ស៊ីន និង ទំនាក់ទំនងអាថ៍កំបាំង រវាង រដ្ឋាភិបាលខ្មែរ-អ្នកដឹកនាំយួន ចំពោះការបោះបង្គោលព្រំដែន ខ្មែរ-យួន … នៅពីក្រោយ, និង … ច្រើនទៀត។

hun1 khieu-kanharith
ហ៊ុន សែន, នាយករដ្ឋមន្ត្រី ប្រទេសខ្មែរ ខៀវ កញ្ញារិទ្ធិ, អ្នកនាំពាក្យ រដ្ឋាភិបាលខ្មែរ

ថ្មី ៗ នេះ មានប្រតិកម្មយ៉ាងខ្លាំង ពីរដ្ឋាភិបាលខ្មែរ តំណាងដោយ ខៀវ កញ្ញារិទ្ធិ (អ្នកនាំពាក្យ រដ្ឋាភិ បាលខ្មែរ), ពី អគ្គរាជទូតខ្មែរ (កូន របស់ហោ ណាំហុង) នៅប្រទេសអង់គ្លេស ជំទាស់ របាយការ របស់ អង្គការ ឈ្មោះ GLOBAL WITNESS (អ្នកឃ្លាំមើល សកល) ដែលជា អង្គការអន្តរជាតិ កំពូលល្បី តាម មើល គ្រប់សកម្មភាព ដែលប៉ះពាល់ដល់ ជីវិតរស់រាន លើផែនដី។

ប្រតិកម្ម របស់រដ្ឋាភិបាលខ្មែរ ជាទំលាប់ មិនទទួលស្គាល់កំហុស ដើម្បីកែប្រែ ឬ ជាអសមត្ថភាព ក្នុងកិច្ច អភិបាល ប្រទេសខ្មែរ ដែលពោរពេញ ដោយអំពើពុករលួយ, អំពើអបាយមុខ គ្រប់ប្រភេទ តាំងពីល្បែង, គ្រឿងញៀន…, អំពើផ្តាច់ការកុំមុយនិស្ត និង ម៉ាហ្វីយ៉ា លាយឡំគ្នា ក្រោមបញ្ជារបស់ហ៊ុន សែន, មេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ នៅប្រទេសខ្មែរ ?

មើលផងដែរ ៖

  1. http://ki-media.blogspot.com/2008/11/cambodian-governments-reactions-to.html
  2. http://ki-media.blogspot.com/2008/11/hor-5-bora-sent-to-rescue-of-hun-sens.html
  3. http://ki-media.blogspot.com/2008/11/global-witness-targets-graft-in.html
  4. http://www.rfa.org/khmer/indepth/govt-reaction-against-global-witness-11272008073801.html

ផៃ ស៊ីផាន ជា ជនបោកប្រាស់ មានសញ្ញាបត្រ ឬ ? ខែតុលា 21, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ផៃ ស៊ីផាន, ស៊ាន ប៉េងសែ.
add a comment

គួរអោយចង់សើច តែសើចមិនរួច ព្រោះតែ មានជនខ្លះ សុទ្ធតែថានះ ជំពូក រដ្ឋលេខាធិការ ដូច ផៃ ស៊ីផានជាដើម ដែលនិយាយស្តី ភូតភរបោកប្រាស់ ដូចចោរ ត្រូវគេតាមទាន់ កូនខ្មែរ ប្រយ័ត្ន ចាញ់បោកតទៅទៀត ជនឈ្មោះផៃ ស៊ីផាន ឬ មួយចំនួនសមាជិក គណបក្សប្រជាជន, ដែលជា គណបក្សកុំមុយនិស្ត, មានខួរក្បាលជាខ្មែរ តែបំរើយួន បំផ្លាញជាតិខ្មែរ (=ក្បត់ជាតិ) ធ្លាប់ប្រើប្រាស់ ក្បួនបោកប្រាស់ដដែលហ្នឹង ក្នុងគ្រប់ការបោះឆ្នោត ជាពិសេស ការបោះឆ្នោត រើសតំណាងរាស្ត្រ ថ្ងៃ ២៧​កក្កដា ២០០៨ ជាដើម !

មើលមុខ ផៃ ស៊ីផាន, ជនបោកប្រាស់ មានសញ្ញាបត្រ។ អំពើបោកប្រាស់ របស់ផៃ ស៊ីផាន ជាអំពើមើលងាយ សំបើមណាស់ កូនខ្មែរ។ ផៃ ស៊ីផាន ត្រូវតែទទួលទោស ជាប់គុក ពីបទ គ្មានសម្បជញ្ញៈជាខ្មែរ ដែលបាន/កំពុង ប្រើប្រាស់ ទាំងភ្នែកស្រស់ សំដីភូតភរបោកប្រាស់ បំភាន់ប្រជាជាតិខ្មែរ ទូទាំងពិភពលោក។

ផៃ ស៊ីផាន ជាជនបោកប្រាស់ មានសញ្ញាបត្រ ឬ ជាជនបោកប្រាស់ កំពុងស្វែងរក សញ្ញាបត្រ បណ្ឌិតកិត្តិយស ស្អីគេនោះ ជំនាញខាងបោកប្រាស់ ដូចដែល ពួកចៅហ្វាយខ្លួន ក្នុងនោះ មាន សុខ អាន, ហ៊ុន សែន, ជាម យៀប, …, ជាដើម បានធ្វើកន្លងមក?

ខាងក្រោម ជាបទយកការ ដកស្រង់ពីវិទ្យុអាស៊ីសេរី ជាវិទ្យុ មានទេពកោសល្យកំពូល ក្នុងវិជ្ជាជីវៈ យកពត៌មាន និង ផ្តល់ពត៌មាន សំរាប់បំរើ ការស្តាប់ពត៌មាន/ការតាមដាន ព្រឹត្តិការ ជាតិ/អន្តរជាតិ របស់កូនខ្មែរ។

– – –


ស៊ាន ប៉េងសែ បដិសេធ​ថា ពុំ​បាន​ជួប​ជាមួយ ផៃ ស៊ីផាន ទេ

(ប៉ុន្តែ ផៃ ស៊ីផាន បោកប្រាស់កូនខ្មែរ ថា ខ្លួនវា បានជួប លោក ស៊ាន ប៉េងសែ)

ផៃ ស៊ីផាន ធ្លាប់បានបោកប្រាស់ចឹង ច្រើនដង កូនខ្មែរ !

ដោយ ជីវិតា

2008-10-21

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ដែល​មាន​ទីស្នាក់ការ​ធំ នៅ​ប្រទេស​បារាំង ​បាន​បដិសេធ​ថា លោក​ពុំ​បាន​ជួប​ផ្ទាល់​ ជាមួយ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​ នៅ​ប្រទេស​បារាំង កាលពី​ដើម​ខែ​តុលា​នេះ ដូច​ការអះអាង​ របស់​លោក ផៃ ស៊ីផាន នោះ​ទេ។

លោក ស៊ាន ប៉េងសែ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អត់​ដែល​ជួប​លោក ផៃ ស៊ីផាន ទេ ខ្ញុំ​អត់​ទៅ​ជួប​ក្នុង​ពេល​ជំនុំ​ទេ ហើយ​ដែល​បាន​ទូរស័ព្ទ​ប្រហែល​ជា​២​សេកុង​ហ្នឹង។ គាត់​សុំ​ទោស​ពី​រឿង​ដែល​គាត់​និយាយ​អាក្រក់​ពី​ខ្ញុំ ហើយ​ទៅ​វា​ដាច់​ត្រឹម​ហ្នឹង​ទៅ ហើយ​គាត់​ព្យាយាម​ទូរស័ព្ទ​មក​ខ្ញុំ ខ្ញុំ​ដឹង ខ្ញុំ​នៅ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​អត់​លើក​ទេ»

នៅ​ក្នុង​បទសំភាស ​ជាមួយ​វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ ​កាលពី​ព្រឹក​ថ្ងៃ ​ច័ន្ទ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ ​នៃ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ថា ៖ «ហើយ​ជាមួយ​គ្នា​នេះ យើង​ឃើញ​ភាព​រីក​ស្រាយ​នៃ​អ្នក​មក​ប្រជុំ។ ដោយ​ឡែក​ជាមួយ​រៀម​ច្បង លោក ស៊ាន ប៉េងសែ ខ្ញុំ​បាន​ពន្យល់​លោក ហើយ​លោក​បាន​ថ្លែង​អំណរគុណ​ខ្ញុំ ហើយ​នេះ​ជា​ជំហរ​របស់​ខ្ញុំ​បាទ​ផ្ទាល់ ហើយ​ក៏​ជា​ការឆ្លុះ​បញ្ចាំង​នៃ​សកម្មភាព​ទន់ភ្លន់​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការពន្យល់​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​យល់​ពី​សភាពការណ៍​ការដោះស្រាយ​ នៃ​វិបត្តិ ហើយ​ការលើក​ទឹក​ចិត្ត​បន្ត​ទៅ​ទៀត​ក្នុង​ការចូលរួម​កសាង​និង​ការពារ​ ប្រជាជាតិ​កម្ពុជា»

មើលផងដែរ ៖

កូនខ្មែរ រៀនបាន អ្វីខ្លះ ពី ចំរូងចំរាស់ ខ្មែរ-សៀម លើ បញ្ហា ប្រាសាទ ព្រះវិហារ, ប្រាសាទ តាមាន់ និង ប្រាសាទ តាក្របី? ខែកញ្ញា 29, 2008

Posted by khmervipheak in នយោបាយ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, មេរៀនកូនខ្មែរ, សម រង្ស៊ី, ហ៊ុន សែន.
4 comments

រាល់បញ្ហា ទាំងបញ្ហាជាតិ ទាំងបញ្ហាបុគ្គល បានកើតឡើងពីអតីតកាល នៃប្រវត្តិសាស្ត្រ និង កំពុងកើតឡើងបច្ចុប្បន្ន សុទ្ធសឹងជាមេរៀន និង ជាបទពិសោធសំរាប់ កូនខ្មែរគ្រប់រូប។

ចុះ ចំរូងចំរាស់ខ្មែរ-សៀម លើបញ្ហាប្រាសាទព្រះវិហារ រាលដាល ដល់ប្រាសាទតាមាន់ និង ប្រាសាទតាក្របី ដែលអាចនិយាយថា ចំរូងចំរាស់ តាមបណ្តោយព្រំដែនខ្មែរ-សៀម បានបង្រៀនអ្វីខ្លះ ដល់កូនខ្មែរបច្ចុប្បន្ន និង កូនខ្មែរជំនាន់បន្តបន្ទាប់?

បញ្ហាចំរូងចំរាស់ ជាមួយប្រទេសមានព្រំដែនជាប់ប្រទេសខ្មែរ (ក្នុងនោះមាន ប្រទេស សៀម, ប្រទេសយួន, ប្រទេសលាវ) ជាបញ្ហារស៊ើបបំផុត ប៉ុន្តែគ្មានន័យថា ប្រទេសខ្មែរ ត្រូវតែអោនលំទោន សព្វបែបបយ៉ាង ដូចដែលហ៊ុន សែនធ្លាប់ធ្វើ (គូរផែនទីថ្មី បង្រួម បរិវេណជុំវិញប្រាសាទព្រះវិហារ តាមបង្គាប់សៀម, ចុះហត្ថលេខាលើសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ប្រគល់បូរណភាពទឹកដីខ្មែរ ទៅប្រទេសយួន, អនុញ្ញាតិលំហូរចូលរស់នៅ ប្រទេសខ្មែរ នៃពួកនិគមជនយួន ដោយគ្មានលក្ខណ្ឌ, ការប្រគល់ លោកសង្ឃខ្មែរ ទឹម សាខន អោយទៅយួន ដាក់គុក,… ) ដើម្បីប្រយោជនៃប្រទេសទាំងនោះ ៗទេ។

កូនខ្មែរត្រូវតែបង្ហាញ កំលាំងអធិបតីភាពប្រទេស របស់ខ្លួន, រកប្រយោជអោយប្រទេស របស់ខ្លួន, តាមរូបភាព មិនត្រឹមតែ នយោបាយអន្តរជាតិ, នយោបាយជាតិ, នយោបាយសេដ្ឋកិច្ច, នយោបាយយោធា ប៉ុន្តែ កុំភ្លេចផងដែរ កំលាំងដ៏សំខាន់ណាស់ មួយទៀត គឺ សេរីភាពចូលរួមបញ្ចេញមតិ របស់ មហាជនខ្មែរ រួមគ្នាដោះស្រាយបញ្ហា ដែលនោះជាកត្តាបង្ហាញកំលាំងរួបរួមគ្នា របស់ កូនខ្មែរគ្រប់ស្រទាប់ ពេលមានបញ្ហា នៅចំពោះមុខ ពួកប្រទេសជិតខាងខ្មែរ, នឹងធ្វើអោយ បរទេសជិតខាងទាំងនោះ មានការញញើតចំពោះកំលាំងរួបរួម របស់កូនខ្មែរ ចឹងដែរ។

ចំរូងចំរាស់ខ្មែរ-សៀម លើបញ្ហា ប្រាសាទព្រះវិហារ, ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅចំពោះមុខ មិនត្រឹមតែធ្វើអោយ រដ្ឋាភិបាលហ៊ុន សែនភ្ញាក់ខ្លួន ដែលធ្លាប់បានប្រព្រឹត្ត ញឹកញាប់ កំហុស បំផ្លាញអធិបតីភាព និងកិត្តិយស របស់ប្រទេសខ្មែរនោះ ប៉ុន្តែវាធ្វើអោយ កូនខ្មែរគ្រប់រូប រំលឹកឡើងវិញមេរៀន/បទពិសោធ ល្អនិងអាក្រក់ នៃប្រវត្តិសាស្រ្ត រាប់ពាន់ ឆ្នាំ របស់ប្រទេសខ្មែរ ដើម្បីសំលឹងទៅ អភិវឌ្ឍ អនាគត នៃសង្គម/ជាតិសាសន៍ខ្មែរ។

គំនិតជាតិនិយម របស់កូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរ ម៉្លេះ ប៉ុន្តែ ពួកដឹក នាំផ្តាច់ការ បែរជាបង្ក្រាប ផ្នត់គំនិតជាតិនិយម របស់កូនខ្មែរ, ដោយលើកតំកើង ឡើងវិញ ជាតិសាសន៍ដទៃ ៖ នោះជាទង្វើ ជាក់ស្តែងបច្ចុប្បន្ន របស់ហ៊ុន សែន

(កូនខ្មែរមានអារម្មណ៍យ៉ាងណា ចំពោះ ជនដែលរស់ធំធាត់ ដោយសារខ្មែរ [កើតមកជាខ្មែរ ធំធាត់ដឹងក្តីលើទឹកដីខ្មែរ ស៊ីបាយខ្មែរ បានបុណ្យសក្តិមាសប្រាក់រុងរឿង ជានាយករដ្ឋមន្ត្រី ដោយសារ ប្រទេសខ្មែរ] ទីបំផុត ជននោះមិនបំរើខ្មែរ បែរជាបំរើយួន [យួនអន្តោប្រវេស ពេញប្រទេសខ្មែរ, ហ៊ុន សែនប្រគល់ លោកសង្ឃខ្មែរ ទឹម សាខន ទៅយួន,…] ទៅវិញ?)

កូនខ្មែរ មិនមែនទើបតែមានគំនិតជាតិនិយម ពេលមានចំរូងចំរាស់ខ្មែរ-សៀម ដូចដែល ប្រព័ន្ធពត៌មានខ្មែរខ្លះ ហៃអើ តាមហ៊ុន សែន បានចុះផ្សាយនោះទេ ប៉ុន្តែផ្នត់គំនិតជាតិ និយម របស់ពូជពង្សជា ជាតិសាន៍ខ្មែរ ជាកូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរម៉្លេះ។ ផ្នត់គំនិតជាតិនិយមនោះ បានចាក់ឫសយ៉ាងជ្រៅ ក្នុងអារម្មណ៍កូនខ្មែរ តាំងតែពីរាប់ពាន់ឆ្នាំ មក ដែល ភស្តុតាងជាក់ស្តែងបំផុត បានស្តែងចេញជាសកម្មភាពនោះ គឺ ប្រាសាទអង្គរវត្ត និង ជិតពីរពាន់ប្រាសាទ កំពុងឈរ ជ្រងោពីរាប់ពាន់ឆ្នាំមក បញ្ជាក់សក្ខីភាព នៃផ្នត់គំនិត ជាតិនិយម របស់កូនខ្មែរ ទៅពិភពលោក។

បុព្វបុរសខ្មែរ ទាំងស្តេច ទាំងរាស្ត្រ គ្មានគិតពីកំលាំងនឿយហត់ បានរួមគ្នាខិតខំជាគំនិត និង ជាកំលាំង កសាង/ការពារ ពីមួយជំនាន់ទៅមួយជំនាន់  ប្រាសាទទាំងអស់ ដើម្បី បង្ហាញអត្តសញ្ញាជាតិសាសន៍ខ្មែរ ទៅពិភពលោក, នោះហើយជា គំនិតជាតិនិយម លេចធ្លោបំផុត របស់កូនខ្មែរ។

កូនខ្មែរបច្ចុប្បន្ន និងកូនខ្មែរជំនាន់បន្តបន្ទាប់ មានគំនិតជាតិនិយម មិនអន់ជាង កូនខ្មែរ រៀមច្បង ពីអតីតកាលនោះដែរ, ទោះជាមានគំនាបគ្រប់រូបភាព ពីជនផ្តាច់ការហ៊ុន សែន បង្ក្រាបផ្នត់គំនិតជាតិនិយម របស់កូនខ្មែរ តាមគ្រប់វិធី ជាពិសេស ដែលរដ្ឋាភិបាលហ៊ុន សែន បានគូរផែនទីថ្មី បង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ តាមបង្គាប់សៀម, ហ៊ុន សែនបានចុះ ហត្ថលេខាលើសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ប្រគល់បូរណភាពទឹកដីខ្មែរ ទៅប្រទេសយួន, ហ៊ុន សែនបានអនុញ្ញាតិ លំហូរចូលរស់នៅប្រទេសខ្មែរ នៃពួកនិគមជន យួន ដោយគ្មានលក្ខណ្ឌ, ហ៊ុន សែនបានប្រគល់ ទៅអោយយួន ដាក់គុកលោកសង្ឃខ្មែរ ឈ្មោះទឹម សាខន,… ,  ក៏គំនិតជាតិនិយម នៅតែមិនសាបរលាប ពីផ្នត់គំនិត របស់កូនខ្មែរ គ្រាន់តែផ្នត់គំនិតជាតិនិយម នោះ បង្ហាញចេញ តាមពេលវេលាសមស្រប, ក៏គ្មានន័យថា កូនខ្មែរញញើតនោះដែរ បុគ្គលផ្តាច់ការបំរើយួន ឈ្មោះហ៊ុន សែន។

កូនខ្មែរពិតជាគ្មានអាវុធ ជាសំភារៈ ប៉ុន្តែ អាវុធជាសំណេរ អាវុធជាការរួមគ្នាបញ្ចេញមតិ ក៏គ្រប់គ្រាន់តំរង់ចឹងដែរ ផ្លូវដើរ អោយហ៊ុន សែន។ ភស្តុតាងជាក់ស្តែង ដែលប្រទេសខ្មែរ មានត្រួយប្រជាធិបតេយ្យសេរី បន្តិចបន្តួច ដូចបច្ចុប្បន្ន ក៏ដោយសារ ការរួបរួមគ្នា និង ការតស៊ូពលីជីវិត មិនតិចទេ របស់កូនខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងនោះមានកូនខ្មែរ នៅជំរំខ្មែរ-សៀម, កូនខ្មែរ ក្រោមការកាន់កាប់ របស់យួន, កូនខ្មែរ នៅឯនាយសមុទ្រ តាំងតែពី ប្រទេសយួនកាន់កាប់ ប្រទេសខ្មែរ ក្រោមរូបភាពថារំដោះ រួចត្រួតត្រាតែម្តង (១៩៧៩-១៩៩០) រហូតដល់ប្រទេសខ្មែរ ត្រូវបានបោះឆ្នោតលើកដំបូង នៅឆ្នាំ ១៩៩៣ ដែលបានរៀបចំ/ចាត់ចែងដោយអ៊ុនតាក (UNTAC) តំណាងអង្គការសហប្រជាជាតិ។

ក្រោយឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន, ហ៊ុន សែនតែងតែរកគ្រប់មធ្យោបាយ (ក្នុងនោះ មាន រដ្ឋប្រហារច្រើនដងផង ដែលលេចធ្លោគឺ រដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ១៩៩៧) ទាញ ប្រទេសខ្មែរ ចូលគន្លងកុំមុយនិស្តផ្តាច់ការ បែបយួន, ជួនកាលស្តែងចេញ ជាសកម្មភាព ទាញប្រទេសខ្មែរ ចូលគន្លងយោធាផ្តាច់ការ បែបភូមា ដូចដែលហ៊ុន សែនបានចិញ្ចឹមគំនិត យូរមកហើយ ប៉ុន្តែហ៊ុន សែនមិនអាចធ្វើទៅរួច ព្រោះតែកំលាំងមហាជនខ្មែរ មិនអន់ ជាពិសេសកំលាំងរិះគន់ ពីមហាជនខ្មែរគ្រប់ស្រទាប់, ពីគ្រប់អង្គការក្រៅរដ្ឋាភិបាល, ពីគណបក្សប្រឆាំង ដែលលេចធ្លោ គឺពីគណបក្សសមរង្ស៊ី និង ពីសហគមអន្តរជាតិ ផងដែរ ក្នុងនោះមានសហរដ្ឋអាមេរិក និង សហគមអឺរ៉ុប។

នោះសរបញ្ជាក់ថា នយោបាយផ្តាច់ការ របស់ហ៊ុន សែន ត្រូវបានបរាជ័យ នៅចំពោះមុខ កំលាំងព្យុះ នៃការរួមគ្នាតស៊ូបញ្ចេញមតិ តាមរយៈ អាវុធ ជាសំណេរ អាវុធជាការរួមគ្នា តស៊ូបញ្ចេញមតិ របស់កូនខ្មែរ។  ការរួមគ្នាតស៊ូបញ្ចេញមតិ ជាការរួមចំណែក ដ៏ធំធេង អភិវឌ្ឍ ប្រទេសជាតិ និង អភិវឌ្ឍត្រួយលទិ្ធប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ហើយ បាន និង កំពុងទាញចេញជាបណ្តើរៗ ហ៊ុន សែន ពីគន្លងផ្តាច់ការ ពីគន្លងក្អេងក្អាង ជាមួយខ្មែរ ពីគន្លងបំផ្លាញជាតិខ្មែរ ដោយអោនលំទោន ស្តាប់បង្គាប់ប្រទេសជិតខាង ពីគន្លងមើលងាយខ្មែរ អោយតំលៃទៅបរទេស ពីគន្លងបង្ក្រាបគំនិតជាតិនិយម របស់កូនខ្មែរ និងច្រើនទៀត។

រីឯលទ្ធផល, បាន ពីការរួមគ្នាតស៊ូបញ្ចេញមតិ ពលីជីវិត ដោយសាច់ស្រស់ ឈាមស្រស់ (ដើម្បីកូនខ្មែរជំនាន់ក្រោយ) កន្លងមក របស់កូនខ្មែរ រួមផ្សំ ការជ្រោមជ្រែង ពីសហគម អន្តរជាតិ ក្នុងនោះមាន សហរដ្ឋអាមេរិក និង សហគមអឺរ៉ុប, ក៏លេចឡើងជាបណ្តើរៗ នោះគឺ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ដុះពីពន្លកជាត្រួយ នឹងក្លាយជាមែក រួចនឹងក្លាយជាដើមឈើ បន្ទាប់ពីមែករឹងប៉ឹង ត្រូវបានផ្សាំបណ្តុះ, បើការតស៊ូបញ្ចេញមតិ របស់កូនខ្មែរ រួមផ្សំ ការជ្រោមជ្រែងពីសហរដ្ឋអាមេរិក និង សហគមអឺរ៉ុប នៅតែបន្ត គ្មានទីបញ្ចប់។

កូនខ្មែរ នឹងកាន់តែមានសេរីភាព បញ្ចេញមតិ, សង្គមខ្មែរ នឹងជឿនលឿន, ជាតិសាន៍ខ្មែរ នឹងត្រូវបានអន្តរជាតិ ស្គាល់ និង អោយតំលៃខ្ពស់ លើឆាកអន្តរជាតិ។

ចំណុចខ្សោយកន្លងមក របស់រដ្ឋាភិបាលខ្មែរ ក្នុងការដឹកនាំប្រទេស ហើយ ដែលកូនខ្មែរគ្រប់រូប ត្រូវតែជំរុញអោយកែលំអ

សំលឹងសំបកក្រៅ តាមតួលេខ ឃើញថាប្រទេសខ្មែរ មានកំណើនសេដ្ឋកិច្ច បើប្រៀបនឹង សម័យ ដែលប្រទេស កុំមុយនិស្តយួនផ្តាច់ការ កាន់កាប់ ប្រទេសខ្មែរ (១៩៧៩-១៩៩០) ដែលមិនត្រឹមជា សម័យសេដ្ឋកិច្ចងាប់ ប៉ុន្តែជាសម័យ ដែលកូនខ្មែររស់លំបាកវេទនា និង ស្លាប់មិនតិច ក្រោមការចោទថា ជាទ័ពសេរីកា ឬ ជាទ័ពប៉ុលពត ពីសំណាក់យួន និង រដ្ឋាភិបាលខ្មែរ ដែលយួនបន្តុប។

បើវិភាគ អោយសមហេតុផល ចាប់ពីក្រោយឆ្នាំ ១៩៩៣ មកបច្ចុប្បន្ន ឃើញថា កំណើន សេដ្ឋកិច្ចមធ្យម របស់ប្រទេសខ្មែរ ជាកំណើនសេដ្ឋកិច្ចពើមៗ ទៅតាមវាយោបក់ ក្នុងន័យ បំរើផលប្រយោជ ពពួកជនពុករលួយ មួយចំនួនតូច ដែលលេចធ្លោបំផុតគឺខ្សែស្រលាយ ពួកលួចជាតិ រួមមានប្រពន្ធកូន ប្អូនជីដូនមួយ (ហ៊ុន ចូច) ក្មួយ (ហ៊ុន តូ) …និង ច្រើនទៀត របស់ហ៊ុន សែន។

ដែលថា កំណើនសេដ្ឋកិច្ចទៅតាមវាយោបក់ ព្រោះមិនមែនជាកំណើនគ្រប់វិស័យព្រមគ្នា បានន័យថា ជាការអភិវឌ្ឍសេដ្ខកិច្ច ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ, សំរុកខ្លាំងតែ លើការលក់ដីគ្មានទិសដៅ (អោយតែបានលុយដាក់ហោប៉ៅ មិនខ្វល់ ជាតិលង់ ជាតិលិច ឬអ្នកក្រភាគច្រើន វេទនា ទេ) មិនគិតថាដីរដ្ឋ ឬ ដីអ្នកក្រ ឬ លក់ដីរដ្ឋអោយបរទេស ឬ លក់ដីរដ្ឋអោយយួនរាប់សិបម៉ឺនហិកតា។ វានឹង ជាវិបត្តិបូរណភាពទឹកដី ដែលកូនខ្មែរ ជំនាន់បន្តបន្ទាប់ នឹងត្រូវរែក និងត្រូវដោះស្រាយ ជាពិសេស ជាមួយប្រទេសយួន។

កំណើនសេដ្ឋកិច្ច ចេញពីជំនួញដីរដ្ឋ បំពានដីអ្នកក្រ ដែលផលបានទៅ ពពួកមានអំណាច មួយក្តាប់តូច រីឯ ៖

  • អំពើពុករលួយ (មិនថយ) កើនលើសដើម (ចំណាត់ថ្នាក់ ១៦៦ ខាងពុករលួយ តាមការវាយតំលៃ របស់អង្គការ តំលាភាព (Transparency)),
  • វិបត្តិសង្គម មិនត្រូវបានដោះស្រាយ (យុវជន បន្ថែម ៣០០០០០ នាក់/ឆ្នាំ អត់ការងារធ្វើ,
  • គ្រប់ទំនិញឡើងថ្លៃ (ផុតពី កំរិតជីវភាពប្រជាពលរដ្ឋ),
  • ជីវភាពរាស្រ្តខ្មែរ កាន់តែដុនដាប (មន្ត្រីរាជការ, គ្រូបង្រៀន, បុគ្គលិកកម្មការ, អ្នកស្រែចំការ),
  • វិស័យពត៌មានវិទ្យា កាន់តែថយក្រោយ (បើប្រៀបជាមួយ ប្រទេសជិតខាង) ព្រោះត្រូវបានអភិវឌ្ឍពើមៗ ព្រោះតែពួកមានអំណាច គិតតែពុករលួយ យកប្រាក់ដាក់ហោប៉ៅ ចង់ជាតិលិចលង់ យ៉ាងមេចក៏មិនខ្វល់ អោយតែអញស្រណុក
  • ប្រព័ន្ធតុលាការ គ្មានយុត្តិធម៌ (ច្បាប់ត្រូវបានអនុវត្ត លើអ្នកក្រ លើអ្នកមានអំណាចតិចជាង)
  • ច្រើនទៀត…

ទាំងអស់ហ្នឹងហើយ ដែលថា សេដ្ឋកិច្ចខ្មែរ ត្រូវបានអភិវឌ្ឍ តាមវាយោបក់ គ្មានទិសដៅជាតិ និងសង្គម ព្រោះវាមិននាំមក ការអភិវឌ្ឍព្រមគ្នា លើគ្រប់វិស័យ ជាពិសេស អំពើពុករលួយ បានកើនលើសមុន, កំរិតជីវភាពប្រជាពលរដ្ឋ នៅតែដុនដាបវេទនា, ចំនួនយុវជនអត់ការងារ កាន់តែកើន ពីមួយឆ្នាំ ទៅមួយឆ្នាំ, ប៉ុន្តែបែរជា ផ្តល់ឱកាស អោយពួកពុករលួយ សំរុកធ្វើមានធ្វើបាន តែតាមការលក់ដី ដោយមិនខ្វល់សំរុក អភិវឌ្ឍព្រមគ្នា វិស័យផ្សេង ដើម្បីសង្គមខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់។ ប្រទេស អាចជឿនលឿនទៅមុខពិតប្រាកដ អាស្រ័យ ចំណេះដឹង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់, ចុះបើជីវភាព ភាគច្រើន នៃប្រជាពលរដ្ឋ រកតែអង្ករដាក់ឆ្នាំ មិនបានផង បានអីមានប្រាក់ចិញ្ចឹមកូន អោយទៅរៀនសូត្រ នៅសាលា។

ចំរូងចំរាស់ខ្មែរ-សៀម កាន់តែបង្ហាញ កូនខ្មែរ ឃើញកាន់តែច្បាស់ ភាពខ្សោយ សឹងតែ គ្រប់វិស័យ របស់រដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន និងកន្លងមក បើប្រៀបនឹងប្រទេសសៀម ហើយ ដែលរដ្ឋាភិបាលហ៊ុន សែនត្រូវតែពិនិត្យឡើងវិញ នោះគឺ៖

  1. លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ នៅខ្សោយ (សិទ្ធិបញ្ចេញមតិ បានត្រូវគំរាម, ប្រព័ន្ធពត៌មាន ទូទាំងប្រទេស ផ្សព្វផ្សាយពត៌មាន ក្រោមការត្រួត ពិនិត្យបែបផ្តាច់ការ លាយឡំបែបម៉ាហ្វីយ៉ា របស់រដ្ឋាភិបាល, ច្បាប់ត្រូវបានអនុវត្ត ចំពោះតែអ្នកទន់ខ្សោយ, ប្រព័ន្ធតុលាការ ជាមធ្យោបាយបង្ក្រាបគ្រប់សិទ្ធិ របស់ ប្រជាពលរដ្ឋ, …) ជាហេតុមិនអាច ធ្វើអោយសង្គមខ្មែរ ជឿនលឿន ពិតប្រាកដ
  2. សេដ្ឋកិច្ចខ្មែរ ផុយស្រួយ គ្មានគ្រឹះរឹងមាំ (កំណើនសេដ្ឋកិច្ច តែសំបកក្រៅ ប៉ុន្តែ បញ្ហាសង្គម នៅដដែល មានតែដំណោះស្រាយ អវិជ្ជមាន)
  3. នយោបាយការពារជាតិ ពេញដោយអំពើពុករលួយ និង អន់ទាំងធនធានមនុស្ស អន់ទាំងសំភារៈសឹក ថ្វីបើរដ្ឋាភិបាលខ្មែរ បានចំណាយ ៤០%  នៃថវិកាចំណាយ សរុបប្រចាំឆ្នាំ របស់ជាតិ លើវិស័យយោធា (អន់​មិនទំនើប ត្រង់ទ័ពខ្មែរគ្មានត្រូវ បានបណ្តុះបណ្តាលត្រឹមត្រូវ ពីកូនទាហាន រហូតដល់ពួកឧត្តមសេនីយ ដែលពាក់ ផ្កាយគ្មានសាលា, គ្មានសំភារៈសឹកទំនើប, ជីវភាពវេទនា ខ្វះស្បៀង ខ្វះថ្នាំសង្កូវ, …; ពុករលួយ ត្រង់ សូកលុយ ពាក់ផ្កាយ គ្មានយល់អំពីជំនាញធ្វើសឹក បែរជា យល់ច្បាស់ អំពីជំនាញខាងបង្ក្រាប បំពានយកដីធ្លី ពីរាស្រ្តទន់ខ្សោយ ដើម្បីជា សម្បត្តិផ្ទាល់ខ្លួន
  4. អំពើពុករលួយ (ហេតុដើម បង្អាក់ការអភិវឌ្ឍពិតប្រាកដ នៃសង្គម)
  5. ចំណេះដឹង របស់កូនខ្មែរ ផ្នែកអន្តរជាតិ នៅទាប (នយោបាយអន្តរជាតិ របស់ខ្មែរ ចាញ់ប្រៀប សៀម ហៅលែងឮ ព្រោះតែរដ្ឋាភិបាលខ្មែរ មិនទទួលយកមតិកែលំអ ពីមហាជនខ្មែរ, …)
  6. ចំណេះបច្ចេកទេសវិទ្យាសាស្ត្រ របស់ខ្មែរ នៅអន់ណាស់ (រដ្ឋាភិបាលខ្មែរ មិនបាន ផ្ចុងផ្តោតខ្លាំង លើបច្ចេកវិទ្យាពត៌មាន។ ពត៌មានអំពីចំរូងចំរាស់ខ្មែរ-សៀម ជា ភាសាសៀម ជាភាសាអង់គ្លេស ត្រូវបានបំផ្លោង លើអិនរើណែត ដោយជនជាតិ សៀម សំបូរលើសខ្ទង់ សាមសិបដង ជាង ពត៌មានអំពីចំរូងចំរាស់ខ្មែរ-សៀម ជាភាសាខ្មែរ ជាភាសាអង់គ្លេស បំផ្លោងលើអិនរើណែត ដោយជនជាតិខ្មែរ ពេល ចំរូងចំរាស់ខ្មែរ-សៀម តានតឹងដល់កំរិតកំពូល)
  7. ចំណេះដឹង និង កំរិតជីវភាព ប្រជាពលរដ្ឋខ្មែរ នៅទាបពេក បើប្រៀប នឹង ចំណេះដឹង និង កំរិតជីវភាព ប្រជាពលរដ្ឋសៀម
  8. មួយភាគធំ នៃស្បៀងអាហារ ឧបភោគបរិភោគ (ទាំងអគ្គីសនី ផងដែរ) របស់ខ្មែរ បានត្រូវពឹងផ្អែក លើការផ្គត់ផ្គង់ ពីប្រទេសសៀម និង ប្រទេសយួន ដែលជាពួកប្រទេសជិតខាង ប្រទេសខ្មែរ
  9. ហេដ្ឋារចនាសម្ពន្ធខ្មែរ (អគ្គីសនី, ផ្លូវថ្នល់, ទឹកស្អាត, គ្រឿងឧបភោកបរិភោគ, កំរិតជីវភាព) មិនទាន់គ្រប់គ្រាន់ នៅតាមទីជនបទ ដាច់ស្រយាល

អំពើពុករលួយ

វិស័យអបរំ

នយោបាយអន្តរជាតិ

វិស័យការពារជាតិ (កងទ័ព)

សុខមាលភាពគ្រួសារ

មើលផងដែរ៖

http://in.reuters.com/article/worldNews/idINIndia-35974320081015

បញ្ហាចំរូងចំរាស់ខ្មែរ-សៀម ពីរឿងផ្ទៃដី ៤,៦ គ,ម² ជុំវិញ ប្រាសាទព្រះវិហារ នឹងចប់ អង្កាល់ ? ខែសីហា 28, 2008

Posted by khmervipheak in នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ.
2 comments

អ្វីៗ សុទ្ធតែមានទីបញ្ចប់ របស់វា!

ចុះបញ្ហាចំរូងចំរាស់ខ្មែរ-សៀម នឹងបញ្ចប់ដោយ ប្រទេសខ្មែរ នឹងបាត់បង់ប្រាសាទតាមាន់ធំ និងផ្ទៃដីជុំវិញនោះ ឬ ផ្ទៃដី ៤,៦ គ,ម² ជុំវិញប្រាសាទព្រះវិហារ ដែលទាំងអស់សុទ្ធជារបស់ខ្មែរ តាមសាលក្រមសំរេច នៃតុលាការអន្តរជាតិ ឆ្នាំ ១៩៦២ អោយទៅប្រទេស សៀម ឬ?

ពិតជាអញ្ចឹង បើប្រទេសខ្មែរ នៅតែត្រាំត្រែងដោះស្រាយទ្វេភាគីរវាងខ្មែរ-សៀម ដោយមិនបញ្ជូន សំណុំរឿងបញ្ហាចំរូងចំរាស់ ប្រាសាទព្រះវិហារ ទៅអង្គការសហប្រជាជាតិ ទេនោះ!

មានតែជំរើសមួយគត់ ដើម្បីបញ្ចប់បញ្ហាចំរូងចំរាស់ខ្មែរ-សៀម គឺការសំគាល់ឡើងវិញ ខ្សែបន្ទាត់ព្រំដែនខ្មែរ-សៀម តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ ដោយដាក់ស្នើសំណុំរឿង ដល់អង្គការសហប្រជាជាតិ ដោះស្រាយ។

រលឹកផងដែរ ប្រាសាទព្រះវិហារ និង ផ្ទៃដី ៤,៦ គ,ម² របស់ប្រាសាទព្រះវិហារ ត្រូវបានតុលាការអន្តរជាតិ ទីក្រុង The Hague, បានកាត់សេចក្តីជាកម្មសិទ្ធិ របស់ប្រទេសខ្មែរ តាំងពីថ្ងៃ ១៥ មិថុនា ១៩៦២។ ប៉ុន្តែថ្មីៗ នេះ រដ្ឋាភិបាលខ្មែរ​បែរជាគូរផែនទីថ្មីបង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ អោយនៅត្រឹម ៣០ ម. ចេញពីជើងប្រាសាទ តាមបង្គាប់រដ្ឋាភិបាលសៀម ទៅវិញ។ នេះជាវិធីផ្តល់ដៃអោយប្រទេសសៀម នឹងទទួលបានផ្ទៃដី ៤.៦ គម² ដែលជារបស់ខ្មែរ។ ប្រាសាទព្រះវិហារ ក្លាយជាបេតិកភណ្ឌពិភពលោក រួចហើយ ប៉ុន្តែបញ្ហាចមរូចំរាស់ នៅដដែលមិនចប់ ព្រោះផែនទីថ្មី បង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ ជាការកំណត់ព្រំប្រទល់ ដោយរដ្ឋាភិបាលខ្មែរ ខ្លួនឯង រួចទៅហើយ ប៉ុន្តែផ្ទៃដី ៤.៦ គម² មិនទាន់បានទៅ ប្រទេសសៀមទាំងស្រុង នៅឡើយដែរ។ មិនត្រឹមតែ បញ្ហាចំរូងចំរាស់ទ័ពខ្មែរ-សៀមជុំវិញប្រាសាទព្រះវិហារ នៅតែដដែលទេ ប៉ុន្តែថែមពីលើ គឺប្រាសាទតាមាន់ធំ និងជុំវិញហ្នុង ទោះមានដល់ទៅ ៣ កិច្ចប្រជុំខ្មែរ-សៀម កន្លងមកហើយក្តី។

ចំរូងចំរាស់ខ្មែរ-សៀម កាន់តែកើនខ្លាំង ចាប់ពីថ្ងៃ ១៥ កក្កដា ២០០៨, កូនខ្មែរគ្រប់ស្រទាប់ កំពុងចោទសួរ បញ្ហាចំរូងចំរាស់ខ្មែរ-សៀម នឹងចប់នៅពេលណា?

ជារួម គ្មានដំណោះស្រាយណា ដែលរដ្ឋាភិបាលខ្មែរ អាចមានប្រៀបលើសៀម នោះទេ ព្រោះថា៖

  • បើប្រើប្រាស់កំលាំងទ័ព, កងទ័ពខ្មែរពិបាកឈ្នះកងទ័ពសៀម ព្រោះ
    • កងទ័ពខ្មែរខ្វះសំភារៈសឹកទំនើប, ខ្វះការបណ្តុះបណ្តាលម៉ត់ចត់
    • កងទ័ពសៀមមាននិងចេះប្រើប្រាស់សំភារៈសឹកទំនើប, បណ្តុះបណ្តាលម៉ត់ចត់
  • បើតាមនយោបាយអន្តរជាតិ ប្រទេសខ្មែរ បានបាត់បង់រួចស្រេចហើយ ៖
    • គូរផែនទីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់រដ្ឋាភិបាលសៀម បាត់បង់ផ្ទៃដី
    • បានដោះស្រាយទ្វេភាគី ចំរូចំរាស់, ខ្មែរ នឹងបាត់បង់ដីខ្មែរ​ទៅសៀម
  • លទ្ធិប្រជាធិបតេយ្យ នៅប្រទេសខ្មែរ នៅអន់ខ្សោយ ដែលរដ្ឋាភិបាលខ្មែរ ច្រើនអត្តនោមតិ គ្មានទទួលយក យោបល់មហាជនខ្មែរ។ រដ្ឋាភិបាលខ្មែរ ប្រើប្រាស់ពាក្យថា នយោបាយឈ្នះ-ឈ្នះ ដើម្បីបោកប្រាស់ បង្ក្រាបមតិមហាជនខ្មែរ
  • លទ្ធិប្រជាធិបតេយ្យ នៅប្រទេសសៀម មានភាពប្រសើរជាងប្រទេសខ្មែរ ដោយទទួលយកគ្រប់មតិយោបល់ ដើម្បីដោះស្រាយបញ្ហា

រដ្ឋាភិបាលខ្មែរ នៅតែបន្ទន់សភាពការ ទៅក្នុងអារម្មណ៍កូនខ្មែរ ថ្វីបើកូនខ្មែរបានមើលឃើញជាមុន ផលវិបាកនៃកិច្ចចរចារខ្មែរ-សៀម ពីរឿងប្រាសាទព្រះវិហារ ម៉្លោះហើយទើប រ៉ុង ឈុន, ជា មុនី បានដឹកនាំបាតុកម្មអហឹង្សា ថ្ងៃ ១៧ សីហា ២០០៨ ទាមទារទ័ពសៀម ដកចេញពីតំបន់ ដែលទ័ពសៀម កំពុងកាន់កាប់។

មិននិយាយ ក៏កូនខ្មែរគ្រប់រូប បានដឹងថា នយោបាយអន្តរជាតិ របស់រដ្ឋាភិបាលហ៊ុន សែន អន់ស្រេចទៅហើយ ពីរឿងគូរផែនទីថ្មី តាមបង្គាប់សៀម ដែលនាំមកផលវិបាកធ្ងន់ធ្ងរ ពីរឿងផ្ទៃដី ៤.៦ គម² ជុំវិញប្រាសាទព្រះវិហារ នៅពេលនេះ។

(កំពុងសរសេ)

មើលផងដែរ៖

  1. http://ki-media.blogspot.com/2008/08/thailand-and-cambodia-trying-to-tie-up.html
  2. http://in.reuters.com/article/worldNews/idINIndia-35974320081015

កំណត់់បញ្ហា ប្រាសាទព្រះវិហារ៖ សៀវភៅរៀបរាប់ សារៈ ប្រយោជ នៃប្រាសាទព្រះវិហារ និង ហេតុភេទវិវាទ រវាង ខ្មែរ-សៀម ខែសីហា 4, 2008

Posted by khmervipheak in នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ហ៊ុន សែន.
3 comments

តាំងតែពី ក្រមអក្សរខ្មែរ យូនីកូដ-នីដា បានចាប់កំណើតមក, សៀវភៅព្រឹត្តិការពិត ជា ភាសាខ្មែរ បានកើតឡើងព្រោងព្រាត ព្រោះតែ ភាពងាយស្រួលប្រើប្រាស់អក្សរខ្មែរ និង វាយអក្សរខ្មែរ បានរហ័ស។ សូមអរគុណ ក្រុមអ្នករៀបរៀងក្រមអក្សរខ្មែរ យូនីកូដ-នីដា!

កំណត់បញ្ហាប្រាសាទព្រះវិហារ ជាសៀវភៅ មានខ្លឹមសារមិនអន់ សំរាប់កូនខ្មែរប្រើប្រាស់ វា ជាបង្អែកវិភាគ ព្រឹត្តិការពាក់ព័ន្ធនានា។

ចុច ទីនេះ

ដើម្បីទាញយក និង អាន

ឯកសារ ជា PDF

អានផងដែរ៖

  1. http://ki-media.blogspot.com/2008/08/note-on-preah-vihear-issues-document-in.html
  2. ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ដែលរដ្ឋាភិបាលហ៊ុន សែនបានគូរតាម បង្គាប់ របស់រដ្ឋាភិបាលសៀម

វិវាទ ខ្មែរ-សៀម មិនមែន ជា រឿង ធំ, រឿង ធំ ប៉ុន ភ្នំ សំខាន់ ស្មើ ជីវិត ប្រទេស ជាតិ ខ្មែរ ជា រឿង អន្តោប្រវេស យួន ខុសច្បាប់ នៅ ពាសពេញ ប្រទេសខ្មែរ, រឿង… … ខែកក្កដា 25, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ហ៊ុន សែន.
3 comments

វិវាទខ្មែរ-សៀមជារឿងជាតិ ប៉ុន្តែមិនជារឿងពិបាកដោះស្រាយ, រឿងយួនអន្តោប្រវេស ខុសច្បាប់ នៅពាសពេញប្រទេសកម្ពុជា (ដែល គណបក្សប្រជាជន បានអនុញ្ញាតិលំហូរ បន្ថែមយួនចូលប្រទេសខ្មែរ រៀងរាល់ឆ្នាំ តាំង៉ពីឆ្នាំ ១៩៧៩​ រៀងមក និងជាពិសេសមុន ពេលបោះឆ្នោតរើសតំណាងរាស្រ្ត ម្តងៗ) ជារឿងពិបាកដោះស្រាយបំផុត នឹងធ្វើអោយ ប្រទេសខ្មែរលែងមានអត្តសញ្ញាណជាខ្មែរ ក្នុងអនាគតមិនយូរ។

ផ្ទៃដី ៤,៦គម² វិវាទខ្មែរ-សៀម

(ច្រើន​ទៀត…)

%d bloggers like this: