jump to navigation

ការប៉ះទង្គិច អាវុធ រវាង ទ័ព ខ្មែរ-សៀម ជា ការតបត របស់ ហ៊ុន សែន ចំពោះ ពាក្យរិះគន់ របស់ កាសិត (Kasit) ថា ហ៊ុន សែន ជា អ្នកលេង ឬ? ខែ​មេសា 5, 2009

Posted by khmervipheak in ការរិះគន់, កូនខ្មែរ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ព្រឹត្តិការអន្តរជាត, ហ៊ុន សែន.
trackback

គ្រប់គ្នាគ្មានឆ្ងល់, ហ៊ុន សែនជានិច្ចរស់ ក្នុងភាពក្តៅក្រហាយ គ្មានស្រណុកអារម្មណ៍ ព្រោះយ៉ាងតិចក៏ ២ ដងដែរ ក្នុងមួយខែ, បើមហាជនខ្មែរមិនរិះគន់ ទង្វើខុស របស់ហ៊ុន សែន, ក៏ហ៊ុន សែនរិះគន់ ជេរមហាជនខ្មែរដែរ នោះជាប្រពៃណីខ្វះការអប់រំ និង សរសៃប្រសាទមិនប្រក្រតី របសហ៊ុន សែន ទៅហើយ ដែលហ៊ុន សែនមិនដែលស្តាប់/កែប្រែកំហុស បែរជាតបត ដូចឆ្កែទាល់ច្រក ប៉ុន្តែ បើជាមួយចៅហ្វាយយួន របស់ហ៊ុន សែនៗ ទទួលទាំងអស់ ជាក់ស្តែង លំហូរពួកយួនអន្តោប្រវេស ចូលតាំងទីដោយសេរី  គ្រប់ច្រកល្ហក ក្នុងប្រទេសខ្មែរ!

ចុះការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-ទ័ពសៀម ជាការតបត របស់ហ៊ុន សែន ចំពោះសំដីរិះគន់ របស់កាសិត ភិរម្យា (Kasit Piromya) នៅរដ្ឋសភាប្រទេសសៀម ដែលបានរិះគន់ ហ៊ុន សែន ថាជាអ្នកលេង (gangster) ឬ?

នោះពិតជាហ៊ុន សែនកំពុង  យកឈាមកូនខ្មែរ យកជីវិតទាហានខ្មែរ បំរើគោលដៅ ផ្ទាល់ខ្លួន ហើយ, វា ជារឿងគ្មានកូនខ្មែរណា ពេញចិត្ត សូម្បីបន្តិច!!! សូមហ៊ុន សែនវិភាគឡើងវិញ ទង្វើអំបាលម៉ាន របស់ហ៊ុន សែន!!!

hun1 kasit-piromya-02-afp1
ហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ
កាសិត ភិរម្យា (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសសៀម

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/fighting-situation-near-pv-temple-04042009044303.html

http://ki-media.blogspot.com/2009/04/i-didnt-mean-it-kasit.html

មតិ»

1. Phirum - ខែ​មេសា 6, 2009

ខ្ញុំ​មិន​យល់​​ស្រប​ទេ នោះ​មក​ពី​លោក​មាន​គំនិត​ស្អប់​គាត់​រួច​ទៅ​ហើយ។ បើ​និយាយ​ដោយ​មិន​លំ​អៀង​នោះ​ លោក​ កាសិត​ ភិរម្យា​ វិញ​ទេ​ ដែល​និយាយ​ដូចជា​មនុស្ស​គ្មាន​ការអប់រំ ទាំង​ខ្លួន​មាន​ថានៈ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ។ ហើយ​ប្រសិន​បើ​ពិត​ដូច​ពត៌មាន​ដែល​ថា​ទ័ព​ថៃ​ចូល​ទឹក​ដី​យើង​ដោយ​គ្មាន​ការ​អនុ​ញ្ញាត្តិ​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំ​​​​​​​​​​​​​​​​​​​ពុង​មាន​ជម្លោះ​ទៀត​នោះ វា​ជា​រឿង​មួយ​ដ៏​ខុស​ឆ្គង​របស់​ពួក​គេ។​ ហើយ​យើង​គួរ​តែ​ប្រើ​សិទ្ធិ​របស់​យើង​ក្នុង​ការការពារ​ខ្លួន ជាការត្រឹម​ត្រូវ​បំផុត។ តាម​ខ្ញុំ​ទោះ​បី​លោក​ កាសិត​ ភិរម្យា​ ប្រមាទ​ឬ​មិន​ប្រមាទ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ក៏​ដោយ​កាល​បើ​ទ័ព​របស់​ថៃ​ចូល​មក​យ៉ាង​នេះ​ ទង្វើរ​នៃ​ការ​ការពារ​ទឹក​ដី,​កិត្តិយស​ជាតិ​របស់​បងៗ​កង​ទ័ព​កម្ពុជា​កន្លង​មក​គឺ​ជា​ការ​ត្រឺម​ត្រូវ​បំផុត។

2. vandakimseok - ខែ​មេសា 7, 2009

សូមអែកភាពទាំងស្រុងចំពោះគំនិតរបស់ ភិរម្យ។
បើសិនជាពួកទាហានសៀមវាមកឈ្លានពានដីខ្មែរមែននោះទោះបីជាខ្ញុំក៏បូជា
ជីវិតជូនជាតិការពារបូរណភាពទឹកដីដែរ។ត្រង់អ្នកនិយាយថា ហ៊ុន សែនយក
ជីវិតកូនខ្មែរជាឈ្នាន់នោះដូចជាវាមិនត្រូវ។
អ្នកប្រឆាំងដូចអ្នកអែងនេះ ពូកែខាងរិះគន់ណាស់ បើសិនជាទាហានសៀមចូល
មកហើយយើងមិនតបតទេអ្នកអែងនឹងរិះគន់ថា រដ្ឋាភិបាលហ៊ុនសែនកំសាក
ខ្លបខ្លាចពួកសៀម តែដល់ពេលទាហានរដ្ឋាភិបាលវាយបកវិញអ្នកអែងថា
ហ៊ុនសែនធ្វើស្រែលើខ្នងរាស្ត្រ……..។
ប្រឆាំង ចេះតែពូកែរិះគន់….។

3. sichoeun - ខែ​មេសា 7, 2009

សូមអែកភាពទាំងស្រុងចំពោះគំនិតរបស់ ភិរម្យ និងvandakimseok​។​​​សូមលោក​កុំមាន​គំនិត​ស្អប់​គាត់​ពេក។​​Please be optimistic.I am sorry I am neutral actually. Sometime he does the good thing as well. People always have error in their life, but the people need to understand the error and prevent it from happen again

4. Soriam - ខែ​មេសា 27, 2009

គេមកជាន់ក្បាលដល់ផ្ទះហើយនៅអង្គុយស្ងៀមទើបហៅថាកំសាក។
ហើយក្នុងកាលៈទេសៈបែបនេះគួរចេះស្រលាញ់គ្នាខ្លះ សត្រូវចូលដល់
ផ្ទះហើយនៅប្រកូកប្រកាសខ្មែរអោយស្អប់មេដឹកនាំខ្លួនឯងទៀត តើមាន
ន័យយ៉ាងម៉េចវិញ​ ចង់ឃើញខ្មែរបែកបាក់ណាស់ឫ?។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: