jump to navigation

ពពួកវិចារ ដេញដោល លើអប្សរាសិចស៊ី របស់រាហ៊ូ ឆ្លុះបញ្ចាំង ភាពគ្មានផ្នត់គំនិតឆ្នៃអភិវឌ្ឍសង្គម របស់កូនខ្មែរ ក្នុងប្រទេសខ្មែរ ឬ ? ខែមករា 31, 2009

Posted by khmervipheak in កុំមុយនិស្ត, គណបក្សប្រជាជន, ប្រទេស ខ្មែរ, ពួកផ្តាច់ការ, លទ្ធិប្រជាធិបតេយ្យ, ហ៊ុន សែន.
trackback

សំណួរត្រូវលើកឡើងថា ហេតុមេចកូនខ្មែរ ជាពិសេស មួយចំនួនកូនខ្មែរ ក្នុងប្រទេសខ្មែរ ស្រែកហៃអើ តាមអ្នកស្រី អ៊ឹង កន្ថាផាវី, រដ្ខមន្ត្រី កិច្ចការនារី រិះគន់ រូបភាពអប្សរាឆ្នៃប្រឌិត រស់រវើក ក្នុងអារម្មណ៍ របស់អ្នកមើល? ពេលដែល នៅប្រទេសខ្មែរទាំងមូល មាន អំពើអាសអាភាសអាវ៉ាសែ ស្រីពេស្យា ស្រីរាំស្រាតតាមក្លិបកំសាន្ត ល្បែងស៊ីសង ជំនួញដូរក្មេងមិនទាន់គ្រប់អាយុ ជំនួញដូរគ្រឿងញៀន គ្មានថមថយ ដែលគ្មានរដ្ឋមន្ត្រីណា រិះគន់ចេញមុខ ឬ បង្ក្រាបបំបិទ !

ការរិះគន់ រូបភាពអប្សរារាហ៊ូ ពី រដ្ឋមន្ត្រីកិច្ចការនារី ខ្វះការងារធ្វើ និង ការរិះគន់ល្ខោនអូប៉េរា “ទីដំរីយំ” ពី សង្ឃកុំមុយនិស្តឈ្មោះទេព វង្ស មានគោលដៅអ្វី ?

reahu_special_site reahu-yeak-2php
សៃថ៍ ដែលជនបរទេស ក៏ត្រូវតែលាន់មាត់សរសើរ រូបភាព ពេញដោយគំនិត កំរប្រទះ

http://reahu.net

កូនខ្មែរគ្រប់រូប មិនថានៅក្នុងប្រទេស ឬ នៅឯនាយសមុទ្រ ដឹងគ្រប់គ្នាថា ប្រទេសខ្មែរ កំពុងត្រូវថិត ក្រោមអំណាច របស់ពួកអ្នកដឹកនាំកុំមុយនិស្តផ្តាច់ការខ្មែរ ក្រោមបង្គាប់យួន។ ជាប្រពៃណី, នយោបាយកុំមុយនិស្ត គឺបិទពត៌មាន ពីខាងក្រៅ តាមគ្រប់វិធី ព្រោះពត៌មានពីខាងក្រៅហ្នឹងហើយ ដែលបណ្តុះគំនិត ចេះវិភាគ របស់កូនខ្មែរ។ ការចេះវិភាគ របស់កូនខ្មែរ នឹងធ្វើអោយកូនខ្មែរ ត្រូវការសេរីភាពបញ្ចេញមតិ រិះគន់អ្វីដែលផ្ទុយ នឹងសិទ្ធិ របស់កូនខ្មែរ។ ពួកកុំមុយនិស្ត មិនត្រូវការការរិះគន់ ពីមហាជនខ្មែរទេ ប៉ុន្តែពួកវា ត្រូវការ មហាជនខ្មែរ គ្មានចេះវិភាគពត៌មាន ហៃអើតាម គោលបំណង របស់ពួកវា។

កូនខ្មែរស្រលាញ់ជាតិខ្មែរ ពិតជាចឹង, គ្មានកូនខ្មែរណា ស្រលាញ់ជាតិបរទេស ជាងកូនខ្មែរនោះទេ លើកលែងករណីខ្លះ (បានឃើញចំពោះមុខ ករណីពួកកុំមុយនិស្តខ្មែរ កញ្ជះយួន) ប៉ុន្តែ អ្វីដែលធ្វើអោយកូនខ្មែរ ចំរើនអភិវឌ្ឍទៅមុខ គឺ ៖

  • គំនិតឆ្នៃអភិវឌ្ឍសង្គមខ្មែរ របស់កូនខ្មែរ ទាំងក្នុងប្រទេស ទាំងនៅឯនាយសមុទ្រ សំរាប់ប្រទេសខ្មែរ
  • គំនិតឆ្នៃអភិវឌ្ឍសង្គមខ្មែរ របស់បរទេស សំរាប់ប្រទេសខ្មែរ, សំរាប់ជាតិខ្មែរ (ក្នុងនោះមាន ការនាំមកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស របស់អង្គការសហប្រជាជាតិ ជូនដល់ប្រទេសខ្មែរ នៅថ្ងៃ ២៣-២៨ ឧសភា ១៩៩៣ ដែលជាថ្ងៃបោះឆ្នោត ទូទាំងប្រទេសខ្មែរ លើកដំបូង រើសតំណាងរាស្ត្រខ្មែរ)។

ចឹង កូនខ្មែរ មានគំនិតឆ្នៃប្រឌិតសង្គមខ្មែរ ពិតប្រាកដ ហើយ ឬ នៅ? ចុះគំនិតឆ្នៃប្រឌិតសង្គម របស់បរទេស សំរាប់ជាតិខ្មែរ មានអ្វីដែរ? បើមាន មានអ្វីខ្លះ ដែលធ្វើអោយ ប្រទេសខ្មែរ បាន (អភិវឌ្ឍពើមៗ អត់ខ្លឹម) ដូចសព្វថ្ងៃ ? ទាំងអស់ហ្នឹងហើយ ដែលកូនខ្មែរ ត្រូវតែចេះវិភាគ !! សូមបញ្ជាក់ថា ខ្មែរវិភាគពត៌មាន មិនជារបស់ ប្លកខ្មែរវិភាគពត៌មានទេ ប៉ុន្តែ ជារបស់ត្រូវការ កូនខ្មែរគ្រប់រូប វិភាគពត៌មាន។

កូនខ្មែរខ្លះ (មិនទាំងអស់) មានគំនិតឆ្នៃអភិវឌ្ឍសង្គមខ្មែរ ពិតប្រាកដ ! ហេតុមេច មិនទាំងអស់?

ប្រទេសខ្មែរបច្ចុប្បន្ន ជាប្រទេសខ្មែរ របស់យុវជនស្រករ ចន្លោះអាយុ ពី ៣០ – ៤០ ឆ្នាំ (៧០ % នៃប្រជាជនខ្មែរ ទូទាំងប្រទេស) បានន័យថា ជាពួកយុវជន ពេញកំលាំងកាយ និង កំលាំងគំនិត សំរាប់អភិវឌ្ឍប្រទេសខ្មែរ,​ ជាពួកយុវជន បានកើត/ធំដឹងក្តី ក្រោយរបបកុំមុយនិស្តផ្តាច់ការប៉ុល ពត, ក្រោមរបបកុំមុយនិស្តផ្តាច់ការ យួនកាន់កាប់ ដែលបង្កើនការសាបព្រួស ប្រពៃណីហឹង្សា ផ្តាច់ការបន្តបន្ទាប់ លើសង្គមខ្មែរ  ក្រោមរូបភាពចោទថា ជាខ្មាំងប្រឆាំងយួន ជាខ្មែរសេរីកា ជាខ្មែរក្រហមប៉ុល ពត, ជាកូនចៅចិន (កូនចៅចិន នាំគ្នាប្តូរមកឈ្មោះខ្មែរ បើមិនដូច្នោះ ពិបាករស់ក្នុងសង្គម), … ថ្វីបើ កូនខ្មែរទាំងនោះ គ្មានបានធ្វើអ្វីខុស ៖

  • របបកុំមុយនិស្តខ្មែរផ្តាច់ការ យួនកាន់កាប់ (១៩៧៩-១៩៩១) បានសាបព្រួស ប្រពៃណីហឹង្សាផ្តាច់ការ លើសង្គមខ្មែរ តាមរយះ ពួកអ្នកកុំមុយនិស្តខ្មែរផ្តាច់ការ កញ្ជះយួន ៖
  • បង្កភាពភ័យខ្លាច ក្នុងសង្គមខ្មែរ ដោយដាក់គុក/សំលាប់កូនខ្មែរ តាមវិធីចោទមហាជនខ្មែរ ជាខ្មែរសេរីកា, ជាខ្មែរក្រហមប៉ុល ពត
  • មិនអនុញ្ញាតិ អោយកូនខ្មែររៀនភាសាអង់គ្លេស (ប៉ុន្តែ នៅប្រទេសយួន, រដ្ឋាភិបាលយួន អនុញ្ញាតិអោយពួកយួន រៀនភាសាអង់គ្លេស),
  • ចាប់ដាក់គុកអ្នកណា បង្រៀនភាសាអង់គ្លេស (ប៉ុន្តែ កូនខ្មែរ នៅតែលួចលាក់ បង្រៀនភាសាអង់គ្លេស ថ្វីបើមានកូនខ្មែរមិនតិច ជាគ្រូបង្រៀនភាសាអង់គ្លេស ត្រូវជាប់គុក គ្មានត្រូវបានដោះលែង, អ្នកខ្លះទៀតរត់ចោលប្រពន្ធកូន, ចោលគ្រួសារ ចូលព្រៃ គេចការតាមចាប់)
  • បង្ខំកូនខ្មែរ អោយរៀនភាសាយួន តាមសាលាបថមសិក្សា ចាប់ពី ថ្នាក់ទី ៦ ឡើងទៅ (អនុវត្ត នៅឆ្នាំ ១៩៨៥)
  • បណ្តុះបណ្តាល ថ្នាក់បរិញ្ញាភាសាយួន (នៅមហាវិទ្យាល័យភាសា ក្បែរសាលាតិចណូ) បង្ខំកូនខ្មែរ ចេញធ្វើគ្រូភាសាយួន បង្រៀនបន្ត នៅសាលាបថមសិក្សា និង នៅមហាវិទ្យាល័យ ទូទាំងប្រទេសខ្មែរ
  • ការចាប់រំលោភ រួមភេទនារីខ្មែរ តាមជនបទ និង តាមទីក្រុង ពីសំណាក់ ពួកទាហានយួន/ពួកជំនាញការយួន ដែលនារីខ្មែរទាំងនោះ មិនដឹងត្រូវទៅប្តឹងអ្នក។ មាននារីមិនតិច សុខចិត្តលះបង់គ្រួសារ រត់ទៅជំរុំជនភៀសខ្លួន ក្បែរព្រំដែនខ្មែរ-សៀម ដើម្បីគេចពី របបយួនកាន់កាប់។
  • បង្ខំប្រុសៗខ្មែរ ទូទាំងប្រទេស តាំងពីរាស្ត្រ ដល់អ្នកធ្វើការរដ្ឋ ទៅចលនា “ក៥” ជាចលនាឆ្ការព្រៃចំការមីន តាមព្រំដែន ខ្មែរ-សៀម ដែលជាសមរភូមិប្រយុទ្ធ រវាងពួកទ័ពកុំមុយនិស្តយួន និង ពួកទ័ពខ្មែរត្រីភាគី (ទ័ពភុនស៊ីប៉ិច របស់សីហនុ, ទ័ពសេរីកា របស់សឺន សាន, ទ័ពរបស់ខ្មែរក្រហមប៉ុល ពត), ធ្វើអោយប្រុសៗ ខ្មែរ រាប់សិបម៉ឺននាក់ ដែលថិតក្រោមរបបយួនកាន់កាប់ បានត្រូវស្លាប់ និងពិការ ដោយសារ ចលនា “ក៥”។
  • រាល់ការផ្តល់តួនាទី ថានះបុណ្យសក្តិ ដល់កូនខ្មែរ អាស្រ័យលើ ពួកជំនាញការយួន (សូម្បីហ៊ុន សែនក៏ត្រូវទៅក្រាបលូន ជាមួយជំនាញការយួន នៅតំបន់ជំនាញការ អា ៥១, បច្ចុប្បន្ន សង្កាត់បឹងព្រលិត, ចន្លោះរបងខាងកើត ស្តាតអូឡាំពិក និង មហាវិថីមុនីវង្ស )
  • រាល់ការបញ្ចេញមតិរិះគន់ របស់កូនខ្មែរ បានត្រូវពួកកុំមុយនិស្តយួន ចោទថា ជាខ្មែរសេរីកា ជាខ្មែរក្រហមប៉ុលពត ព្រមទាំងចាប់យកទៅ (ពេលយប់) ហើយគ្មានឃើញ អ្នករិគន់ទាំងនោះ ត្រលប់មកវិញ ដែលជាទង្វើ ធ្វើអោយ មហាជនខ្មែររស់ ក្នុងភាពភ័យខ្លាច ជានិច្ច គ្មានហ៊ាននិយាយស្តី ទោះបានត្រូវទទួលរងហឹង្សា ពីពពួកកុំមុយនិស្តយួន និង ពីពពួកកុំមុយនិស្តខួរខ្មែរ ប៉ុន្តែបំរើយួន ក៏ដោយ។
  • ច្រើនទៀត …

។ ថ្វីបើ ពួកគេកើត/ធំដឹងក្តី ក្រោយរបបកុំមុយនិស្តខ្មែរផ្តាច់ការប៉ុលពត មែន ប៉ុន្តែពួកនៅតែ ត្រូវរងឥទ្ធិពលហឹង្សាផ្តាច់ការ ក្រោយៗមក ជាពិសេស ៖

  • ទាំងពីរ បានអប់រំមនុស្ស សាបព្រួសអំពើហឹង្សាលើកូនខ្មែរ  ប៉ុន្តែភាគច្រើនគ្មាន ឬ មានតិចតួច បណ្តោយសង្គមខ្មែរ វិវត្តតាមដំណើរ !

កូនខ្មែរ ត្រូវតែរំលឹកឡើងវិញ រាល់ទង្វើកន្លងមក ទើបមើលឃើញច្បាស់ អ្វីដែល

មើលផងដែរ ៖

មតិ»

1. 4cambodia - ខែ​កុម្ភៈ 2, 2009

អ្វីដែលខ្លួនបានធ្វើ! មែនទេ? ខ្ញុំក៏ជាអ្នករិះគន់ការគូររូបនោះមួយដែរ ព្រោះខ្ញុំយល់ថាវាមិនល្អសម្រាប់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ្ញ ប្រពៃណីវប្បធម៌ជាតិខ្ញុំ មិនមែនចាំតែហៃអើតាម អ្នកណាមួយនោះទេ ! យ៉ាងទៀតបណ្តាញអ៊ិនធឺណេត ជាកន្លែងបញ្ចញមតិដោយសេរី រាល់ទង្វើណាមិនល្អសម្រាប់យើង ឡេង មួយអស់ដៃទៅ ជាជាងការប្រើអំពើហិង្សាគ្មានត្រាប្រណីដាក់គ្នា ។

2. kooms - ខែ​កុម្ភៈ 2, 2009

4cambodian និយាយត្រូវ គ្មាននរណាមកហាមយើង ឬបង្ខំយើង​មិន​អោយបញ្ចេញមតិនោះដែរ សំរាប់អ្វីដែលមើលទៅ គឺត្រូវតែនិយាយ។

3. អគ្គលីបុត្រ - ខែ​កុម្ភៈ 2, 2009

ខ្មែរ​វិភាគ​ស្តាប់​ខ្ញុំ​ឲ្យ​ច្បាស់​!
រាល់​ការ​សរសេរ​របស់​ខ្មែរ​វិភាគ​កន្លង​មក​ខ្ញុំ​គាំទ្រ សឹង​តែ​ទាំងអស់​ តែ​ថ្ងៃ​នេះ​ លោក​ឯង​​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​មែន​ទែន។
អត្ថបទ​ដែល​លោក​ឯង​សរសេរ​ខាង​លើ បង្ហាញ​ថា​លោកឯង​ ជាមនុស្ស​ប្រឆាំង​ងប់​ងល់ គ្មាន​វិចារ​ណញ្ញាណ ឬ​និយាយ​ឲ្យ​ខ្លី​ថា អ្នក​​ប្រឆាំង​លីលា។
គិត​មើល​ខ្លួន​ឯងទៅ ហា​ឡើង​សុទ្ធ​ប្រឆាំង​របប​យួន តាម​និយាយ​ខាង​លើ ក្នុង​ចិត្ត​ប្រហែល​ជា​ចង់​ឲ្យ​ខ្មែរ​រលំ​រលាយ​ច្រើនជាង!

4. កូនខ្មែរ-បារាំង - ខែ​កុម្ភៈ 2, 2009

ការឆ្នៃប្រឌិតគឺត្រូវតែមាន ក៏ប៉ុន្តែឲ្យមានលក្ខខណ្ឌផង។ ខ្មែរវិភាគមានសិទ្ធិពេញលេញ​ក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែការបញ្ចេញមតិនីមួយៗក៏ត្រូវមានព្រំដែនកំណត់ផងដែរ។​ព្រោះថា៖ សេរីភាពជ្រុលពេក ធ្វើឲ្យសរីភាពស្លាប់ Trop de liberté tue la Liberté!
សូមរំលឹកថា ការបញ្ចេញមតិរបស់រាហ៊ូ ជាសិទ្ធិសេរីភាពរបស់គាត់ ក៏ប៉ុន្តែការបញ្ចេញមតិ​របៀបលោកខាងលិចនេះ គឺវាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌នឹងអារ្យធម៌របស់សង្គមខ្មែរ។ សូមកុំភ្លេចថា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ មិនដូចជារបស់ប្រជាជននៃប្រទេស​លោកខាងលិចទេ!!! Un homme qui perd ses racines est un homme perdu.

5. ខ្ញុំក៏ខ្មែរ - ខែ​កុម្ភៈ 3, 2009

ខ្មែរវិភាគ ស្ពឹក….មុខ!!!

6. រដ្ឋា - ខែ​កុម្ភៈ 7, 2009

ខ្ញុំយល់ស្របថាការផ្តល់តម្លៃឲ្យការបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ គឺជាការត្រឹមត្រូវ។ ជាទូទៅការបង្កើតអ្វីដែលថ្មីៗ តែងតែមានការខុសឆ្គង ប៉ុន្តែយើងគួរតែគាំទ្រ មានន័យថា យើងគួរឲ្យជាមត្តិជួយកែលម្អ មិនមែនឃើញគេបង្កើតអ្វីថ្មីៗ ឃើញ​ខុសចេះតែជាន់យរៗទេ។ ដូចជាការចិញ្ចឹមឲ្យកូន ដើម្បីឲ្យកូនឆ្លាតត្រូវផ្តល់ឲ្យ​កូននូវសេរីភាពក្នុងការបញ្ចេញមត្តិ ទើបកូនមានគំនិតថ្មីៗ។​ កូនខ្មែរ-បារាំង និយាយខុសហើយ គួរតែឧស្សាហ៍មកលែងស្រុកខ្មែរផង ស្អីគេលោកខាងលិច ស្ងីគេលោកខាងកើត។ សេរីភាពនាំមនុស្សទៅរកភាពចម្រើន ភាពខុសហើយ​និងត្រូវមិនមានមាត្រកំណត់ច្បាស់លា់ទេ គឺស្ថិតនៅលើការគិតរបស់មនុស្ស។ ជួយគ្នាទៅ ក្រែងនៅឆ្នាំ២១៧៥ នៅមានឈ្មោះកម្ពុជានៅក្នុងផែនទីពិភពលោក។

7. ខ្មែរវិភាគពត៌មាន - ខែ​កុម្ភៈ 28, 2009

ជាការរីករាយ ដែលបានទទួលគ្របវិចារ ទោះនោះជាវិចារជំទាស់ ឬ ជាវិចារស្រប! វិចារទាំងអស់ ពិតជាសំខាន់ ព្រោះវាចេញពីគំនិតផ្ទាល់ របស់ម្ចាស់វិចារ ប៉ុន្តែអ្វីដែលសំខាន់ រាប់លានដង លើសវិចារទាំងនោះ គឺ ចំណេះវិភាគពត៌មាន របស់កូនខ្មែរគ្រប់រូប ជាពិសេសក្នុង ស្រទាប់យុវជនខ្មែរ សម័យ Internet នេះ បានជួប ក្នុងគោលដៅបណ្តុះពន្លក សេរីភាពហ៊ានបញ្ចេញមតិ លើគ្រប់បញ្ហាប្រទះក្នុងជីវិត។
ខ្មែរវិភាគពត៌មាន បានសំគាល់​កន្លងមក ភាគច្រើននៃអត្ថបទ ជាប្រភេទអត្ថបទពត៌មាន ឬជាអត្ថបទហៃអើ មិនជាអត្ថបទវិភាគ សមហេតផល ប៉ុន្តែក៏មានមិនតិច អត្ថបទផ្តល់ចំណេះវិភាគល្អៗ សំរាប់កូនខ្មែរចឹងដែរ!!

8. botrakhmer - ខែ​មេសា 25, 2009

ខ្ញុំ​យល់​ថា បើ​គេ​ជំទាស់​ដាច់ខាត​បំបិទ​រូបគំនូរ​អប្សរា​ស៊ិចស៊ី គេក៏​គួរ​តែ​វាយ​បំបែក​រូប​ចម្លាក់​អប្សរាដើមទ្រូងទទេ​នៅ​លើ​ជញ្ជាំង​ប្រាសាទទាំងអស់​ចោលដែរ។ ខ្ញុំ​មិន​យល់​សោះ រូប​ចម្លាក់​ដើម​ទ្រូង​ននលគោក ត្រូវ​បាន​អះ្នក​ខ្លះ​ចាត់​ទុក​ជា​របស់​សក្ការៈ រីឯ​រូបគំនូរ​ស៊ិច​ស៊ី​ដែល​យក​លំនាំ​តាម​រូប​ចម្លាក់​ដែល​មាន​ស្រាប់ បែរ​ជា​ត្រូវ​គេ​ថ្កោលទោសទៅ​វិញ​ហ្ន៎!? …យីអើ… នេះ​បាន​ហៅថា Double Standard!!

9. LoveTruth - ខែ​ឧសភា 6, 2009

ខ្មែរវិភាគ! ចំពោះរូបភាពស្ទើរតែននលគោកប្រៀបដូចសត្ថនោះរបស់រាហ៊ូស្អីគេ នោះ ល្អសំរាប់ក្រុមរបស់គេដែលស្ថិតក្រោមឥទ្ធិពលលោកខាងលិច ដែលមាន វប្បធម៍រួមសិច free​ ស្អីគេនោះ ! វាមិនល្អសំរាប់វប្បធម៍ខ្មែរនោះទេ​ !

ចំពោះ BotraKhmer! ខ្ញុំសូមប្រាប់រឿងមួយ គ្រូអក្សរសាស្រ្តរបស់ខ្ញុំបានលើក ឡើងថា រូបអប្សរមិនមែនននលគោកនោះឡើយ គឺសុទ្ធតែពាក់អាវគ្រប់ៗគ្នា ដូចជាអាវរបស់អ្នករបាំប្រពៃណីនាសម័យឥឡូវអញ្ចឹង ។ ហើយដូចយើងឃើញ ស្រាប់ អាវរបស់អ្នករបាំ គឺដេរជាប់នឹងដងខ្លួន ពេលត្រូវការសំដែងម្តងៗ ហើយ មើលពីចំងាយទៅ អ្នករបាំ​ (រូបអប្សរ) ហាក់ដូចជាអត់ពាក់អាវអញ្ចឹង ប្រសិន បើអាវមានពណ៍សាច់ !

ដោយសារខ្មែរយើងឆ្លងកាត់សង្រ្គាមជាច្រើន យើងបាត់បង់ឯកសារ និងអ្នកចេះ ដឹងខាងវប្បធម៍ ហើយអ្នកស្រាវជ្រាវយើងមិនមានលទ្ធភាព ឬមិនបានផ្សព្វ ផ្សាយចំណេះដឹងនេះឲ្យបានទូលំទូលាយតៗគ្នា ទើបធ្វើឲ្យមានការយល់ខុស ក្នុងសង្គមទាក់ទងនឹងរូបអប្សរលើជញ្ជាំងប្រាសាទបុរាណរបស់យើងថា អប្សរ ននលគោក​ ។

ដូច្នេះសូម (បងប្ងូនដែលបានដឹង) ជួយផ្សព្វផ្សាយ !

សំគាល់: ពាក្យ “អប្សរ” ជាពាក្យខ្មែរ ឯពាក្យ “អប្សារា Apsara” គឺជាពាក្យបារាំង សរសេរសំរាប់សំគាល់ពាក្យ “អប្សរ” របស់ខ្មែរ ដែលបារាំងមិនអាចបន្លឺសំលេង ដូចខ្មែរបាន ។

10. nokorsoft - ខែ​ឧសភា 14, 2009

និយាយពី​ទឺកដៃ គឺរាហ៊ូ​ធ្វើបានស្អាត​មែន ​ខ្ញុំសូមសរសើរ។​និយាយពីការឆ្នៃប្រឌិតវិញ យកស្រី្តខ្មែរននលគោក​ ​យកទៅបង្ហាញគេ តើលោកចង់បង្ហាញពីអី ការឆ្នៃប្រឌិតអី?​​ ចង់បង្ហាញថាប្រពៃណីវប្បធម៌ខ្មែរ ស្រី្តចូលចិត្តននលគោកអញ្ចឺងហ្អ៎?​ មើលលោក ននលគោកហ្នីង​ឆ្នៃអភិវឌ្ឍសង្គមខ្មែរអីខ្លះ?

ចង់​អភិវឌ្ឍសង្គមខ្មែរ​មានច្រើនផ្នែកណាស់ដែលយើងកំពុងខ្វះ។​
លោកគូរយល់ពីកំរិតផង​​ មុននិងលោកនិយាយពាក្យថា​ស្រឡាញ់ជាតិ លោកគួរយល់ថាជនជាតិយើងពីដើមមក យកស្រ្តីជាធំ បើលោកធ្វើអោយប៉ះពាល់ស្រ្តីខ្មែរ ទាំងខ្ញុំ​ទាំងគេគឺមិនគាំទ្រទេបាទ។​ វាមិនទាក់ទង លទ្ធិកុំមុយនិស្ត ​ឫប្រជាធិបតេយ្យអ្វីនោះទេ។

11. កញ្ញា - ខែមិថុនា 9, 2009

គំនិតច្នៃប្រឌិតអីបែបនេះមិនគោរពពីតំលៃនារីខ្មែរអីបន្តិចសោះ!
មានស្នាដៃល្អល្អះគួរអោយស្ងើចសរសើរ​តែបែជាយកមកប្រើក្នុងផ្លូវខុស​បង្អាប់តម្លៃស្រីខ្មែរបែបនេះខ្ញុំមិនគាំទ្រឡើយ។

Better not to use the true talent in the wrong way!!!

12. កញ្ញា - ខែមិថុនា 9, 2009

គំនិតច្នៃប្រឌិតអីបែបនេះមិនគោរពពីតំលៃនារីខ្មែរអីបន្តិចសោះ!
មានស្នាដៃល្អល្អះគួរអោយស្ងើចសរសើរ​តែបែជាយកមកប្រើក្នុងផ្លូវខុស​បង្អាប់តម្លៃស្រីខ្មែរបែបនេះខ្ញុំមិនគាំទ្រឡើយ។

Better not use the true talent in the wrong way!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: