jump to navigation

៧ មករា ១៩៧៩, ៣០ ឆ្នាំមុន, ជាថ្ងៃ កូនខ្មែររងទុក្ខវេទនា ចេញពី របបកុំមុយនិស្តផ្តាច់ការ ប៉ុល ពត ចូលទៅបន្តរស់ទ្រាំទ្រវេទនា គ្មានសេរីភាព ក្រោមរបបកុំមុយនិស្តផ្តាច់ការ យួនកាន់កាប់! ខែមករា 6, 2009

Posted by khmervipheak in ការរិះគន់, កុំមុយនិស្ត, ឃ្លាំងចំណេះ, ជា ស៊ីម, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, ពួកផ្តាច់ការ, យួនកាន់កាប់ប្រទេសខ្មែរ, រដ្ឋប្រហារ, ល្បិចឧក្រឹដ្ឋកម្ម, ហ៊ុន សែន, ៧ មករា.
trackback

“ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពល និងជាថ្ងៃដែលកូនខ្មែរចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្តផ្តាច់ការ (យួនកាន់កាប់) មួយទៀត។ កូនខ្មែររស់ទ្រាំទ្រវេទនា ជាពិសេសក្រោមការកាន់កាប់ របស់យួនរហូតដល់ ថ្ងៃ ២៣ តុលា ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបបានស្គាល់ពន្លឺសេរីភាពខ្លះៗ។
ប៉ុន្តែ ថ្ងៃដែលកូនខ្មែរពិតជាបានស្គាល់សេរីភាពដំបូង គឺ ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត រើសតំណាងរាស្រ្តលើកដំបូង ទូទាំងប្រទេសខ្មែរ រៀបចំឡើងដោយអង្គការ  UNTAC តំណាងអង្គការសហប្រជាជាតិ) ហើយរាជាណាចក្រទី ២ ក៏បានចាប់បដិសន្ធិឡើង នៅឆ្នាំ ១៩៩៣ ដែរ”
នោះជាឃ្លាដែល កូនខ្មែរគ្រប់ជំនាន់ ត្រូវតែចងចាំជានិច្ច គ្មានភ្លេចមួយវិនាទី ព្រោះថ្ងៃ ៧ មករា ១៩៧៩ ជានិមិត្តរូប នៃលំហូរពួកយួន ចូលតាំងទី នៅប្រទេសខ្មែរ ក្នុងគោលដៅលេប យកប្រទេសខ្មែរ ដោយសន្តិវិធី ក្នុងអនាគតមិនយូរ, ក៏ជាថ្ងៃរំលឹកឡើងវិញ អំពើក្បត់ជាតិ របស់អាសំដាចម៍ក្បត់ជាតិ អគ្គមហាសេវាដៃចោរហ៊ុន សែនខូចសរសៃប្រសាទ (បើតាមសំដីរបស់ប៉ែន សុវណ្ណ, អតីតចៅហ្វាយរបស់ហ៊ុន សែន) កាត់ដីអោយយួន នៅឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០, ២០០៥។

criminal-chronology-in-cambodia10

ហេតុមេចបានមាន ថ្ងៃ ៧ មករា ១៩៧៩ ??  វាជាចំងល់ ជាសំណួរដែលកូនខ្មែរគ្រប់រូប ចង់ដឹង ព្រោះពួកកុំមុយនិស្តផ្តាច់ការខ្មែរ បច្ចុប្បន្ន ខិតខំបិទបាំងធាតុពិត នៃថ្ងៃ ៧ មករា ១៩៧៩ ។

ថ្ងៃ ៧ មករា ១៩៧៩ គិតទៅទើបតែកន្លងទៅ ៣០ ឆ្នាំគត់។ តាមរយះហ្នុង យួនបានកាន់កាប់ប្រទេសខ្មែរ ១២ ឆ្នាំ

មតិ»

1. អគ្គលីបុត្រ - ខែមករា 6, 2009

តើ​ខ្មែរ​វិភាគ​យល់​យ៉ាង​ណា​ចំពោះ ការ​ដាក់​គ្រាប់​បែក​នៅ​ក្រសូង​ការ​ពារ​ជាតិ?

2. រាជ - ខែមករា 8, 2009

គ្មានអ្នកណាទាយដឹងទេ ហើយក៏មិនបាច់ចង់ដឹងដែរ

3. ជា - ខែមករា 8, 2009

បើគិតថា “គ្មានអ្នកណាទាយដឹងទេ” នោះជារឿងខ្មាសអៀនណាស់ ដែលអ្នកនិយាយ បានកើតជាមនុស្ស ប៉ុន្តែនិយាយភាសាសត្វ,
ហើយបើគិតថា “មិនបាច់ចង់ដឹង” នោះជារឿង ដែលអ្នកនិយាយមិនគួរកើតមក ជាមនុស្ស នោះទេ!!!

4. រដ្ឋា - ខែមករា 9, 2009

រឿងហ្នឹងគ្រប់ប្រជាជនខ្មែរទាំងអស់សុទ្ធតែដឹងហើយ ប៉ុន្តែអត់ដឹងថាត្រូវធ្វើ​យ៉ាងម៉េច។ តាមខ្ញុំយល់ អ្នកកំពុងប្រព្រឹត្តអំពើពុករលួយក៏ដឹង អ្នកខំប្រឹងហៃអើ​ក៏ដឹង ប្រជាជនគ្រប់រូបក៏ដឹង តែគ្មានវិធីដោះស្រាយទេ ព្រោះខ្មែរអត់ចេះរូបរួម​សាមគ្គីគ្នាទេភាសាអង់កាលេសថា ធីមវើគ ប្រែថាធ្វើការជាក្រុម។ បើគណៈ ទាំងបីរួបរួមគ្នាក្នុងឪកាសបោះឆ្នោត២០០៨ ប្រហែលជាមានលទ្ធផលល្អជាង នេះ។ តែដោយសារម្នាក់ៗគិតពីអំណាចរៀងៗខ្លួនទើបធ្វើឲ្យប្រជាជនខ្មែរ​អស់សង្ឃឹមយ៉ាងខ្លាំង។ និយាយៗទៅថាជាកម្មប្រជាជនខ្មែរទៅចុះ៕

5. រាជ - ខែមករា 9, 2009

មានតែអ្នកធ្វើទេដែលដឹង រីឯអ្នករិះគន់ជាគ្រូទាយ

6. ជា - ខែមករា 9, 2009

បើអ្នកធ្វើទេដែលដឹង ហើយនៅតែគាំទ្រទៀត បានន័យថា ក្បត់ជាតិពេញទំហឹងហើយ។
បើថា អ្នករិះគន់ជាគ្រូទាយ នោះពិតជាសំដីល្ងង់ ព្រោះបើគ្មានអ្នករិះគន់តំរង់ទិស ប្រទេសខ្មែរនឹងផ្តាច់ការ ជាងបច្ចុប្បន្នទៅទៀត សូមជ្រាប, ហើយ សូមប្រើប្រាស់ខួរក្បាល នឹកគិតដល់កូនខ្មែរគ្រប់រូប ដែលបានបូជាជីវិតសាច់ស្រស់ ឈាមស្រស់ កន្លងមក ដើម្បីលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សំរាប់កូនខ្មែរបច្ចុប្បន្ន ផង, បើគ្មានកូនខ្មែរ ដែលបានតស៊ូ ដើម្បីប្រជាធិបតេយ្យសេរី នោះទេ ម៉្លេះសមប្រទេសខ្មែរ មិនបានដូចសព្វថ្ងៃទេ!!!
កូនខ្មែរគ្រប់គ្នា បានរិះគន់តំរង់ខួរ អ្នកដឹកនាំរដ្ឋាភិបាលខ្មែរ ចឹងហើយ នៅតែប្រទេសខ្មែរ គ្មានសិទ្ធិបញ្ចេញមតិផង ព្រមទាំង ពួកយួននៅពេញភូមិស្រុក រហូតដល់ ជនបទដាច់ស្រយាល់!!! ចុះបើមិនរិះគន់, ច្បាស់ជា… វិភាគខ្លួនឯងទៅ!!!

7. chansoreach - ខែមករា 10, 2009

តាំងពីណាពីណីមោ ខ្ញុំមិនដែលទុកចិត្តនរណាទេ គឺវាដូចតែគ្នាទាំងអស់ហ្នឹង

8. ចិត្រា - ខែមករា 10, 2009

យល់ថា លើលោកនេះ គ្មានអ្វីត្រូវស្មើគ្នា ក៏គ្មានអ្វីខុសស្មើគ្នានោះដែរ, ហើយបើយល់ថា វាដូចតែគ្នាទាំងអស់ហ្នឹង បានន័យថា មានខួរក្បាលហ្នឹងគេដែរ ប៉ុន្តែខ្វះការវិភាគ ចាំតែគេដឹកច្រមុះហៃអើ ដូចគោចឹងទៅ, គ្មានគំនិតប្រៀបធៀប អ្វីដែលចំរើន អ្វីដែលមិនចំរើន សំរាប់សិទ្ធិរស់នៅ របស់ខ្លួន ឬ របស់សង្គមសោះ។

9. chansoreach - ខែមករា 10, 2009

មិនដឹងជាអ្នកណាហៃអើនោះ គ្មានអីដែលប្រៀបធៀបមិនបានទេ ដូចលោកឯង និង លោកជា គឺដូចតែគ្នា ។

10. ចិត្រា - ខែមករា 10, 2009

ហៃអើ ប្រែថាអ្នកនិយាយតាមគ្មានខួរវិភាគ បានជានិយាយថា អ្នកណាក៏ដូចអ្នកណា!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: