jump to navigation

ឆ្នាំថ្មី២០០៩, ជូនពរកូនខ្មែរគ្រប់រូប ប្រែក្លាយពីផ្នត់គំនិតចាស់ ជា ផ្នត់គំនិតថ្មី ហ៊ានឃើញហ៊ានផ្សព្វផ្សាយ ដើម្បីគោលដៅអភិវឌ្ឍ ខែធ្នូ 31, 2008

Posted by khmervipheak in ប្រទេស ខ្មែរ, លទ្ធិប្រជាធិបតេយ្យ, សួស្តីឆ្នាំថ្មី.
trackback

ជូន  ពរ  ឆ្នាំ  ថ្មី

២ ០ ០ ៩

កូនខ្មែរ ត្រូវតែមានផ្នត់គំនិតថ្មី (ហ៊ានឃើញ ហ៊ានផ្សពផ្សាយ), បំបាត់ចោលផ្នត់គំនិតចាស់ ដែលជា កាកសំណល់ ពពួកសក្តិភូមិ និង ពពួកកុំមុយនិស្តផ្តាច់ការ បានសាបព្រួសកន្លងមក រាប់សតវត្ស៍ លើអារម្មណ៍កូនខ្មែរ ក្នុងន័យបង្រ្កាបសិទ្ធិបញ្ចេញមតិ របស់កូនខ្មែរគ្រប់ស្រទាប់។

ហ៊ានឃើញ ហ៊ានផ្សពផ្សាយ ជាវិធីចែករំលែកពត៌មាន អោយមហាជនខ្មែរគ្រប់ស្រទាប់ បានជ្រាប និង ប្រតិកម្មរិះគន់ ចំពោះអំពើទាំងអស់ ក្នុងនោះមានអំពើពុករលួយ និង អំពើក្បត់ជាតិ របស់ពួកកុំមុយនិស្ត ផ្តាច់ការខ្មែរ កញ្ជះយួន ផងដែរ ព្រោះកុំសង្ឍឹមលើ តុលាការខ្មែរ កុំសង្ឍឹមលើរដ្ឋភិបាលកុំមុយនិស្ត ហ៊ុន សែនផ្តាច់ការ មហាពុករលួយ និង កញ្ជះយួន អោយសោះ។

មានតែកំលាំងមហាជនខ្មែរ តាមការផ្សព្វផ្សាយពត៌មាន និង តាមសន្លឹកឆ្នោត ដែលជាអាវុធមុតស្រួច បំបាត់ការដឹកនាំបែបកុំមុយនិស្តផ្តាច់ការ របស់សំដាចម៍ហ៊ុន សែន និងដៃជើងរបស់វា។

ខ្មែរវិភាគពត៌មាន ទើបតែមានអាយុ ៦ ខែគត់ ប៉ុន្តែខ្មែរវិភាគពត៌មាន បានទទួលការគាំទ្រយ៉ាងសំបើម ពីកូនខ្មែរអ្នកអាននៅគ្រប់ទិសទី ក្នុងនោះមាន កូនខ្មែរក្នុងប្រទេស កូនខ្មែរនៅឯនាយសមុទ្រ កូនខ្មែរនៅកម្ពុជាក្រោម កូនខ្មែរសុរិន (ប្រទេសសៀម)។

សូមអរគុណអនេក ការគាំទ្រពីសំណាក់ កូនខ្មែរអ្នកអានទាំងអស់, អរគុណ។

ឆ្លៀតឱកាសឆ្នាំថ្មីសកល ២០០៩, ខ្មែរវិភាគពត៌មាន ជូនពរកូនខ្មែរគ្រប់រូប ទទួលយកផ្នត់គំនិតថ្មី ហ៊ានឃើញ ហ៊ានផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ នៅប្រទេសជាតិខ្មែរ,  អភិវឌ្ឍ សេរីភាព បញ្ចេញមតិ ក្នុងសង្គមខ្មែរ និង បំបាត់ការគំរាមសិទ្ធិបញ្ចេញមតិ នៅប្រទេសខ្មែរ។ ក៏ជូនពរផងដែរ កូនខ្មែរគ្រប់រូប ជួបសេចក្តីសុខគ្រប់ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

បច្ចុប្បន្ន មធ្យោបាយផ្សព្វផ្សាយពត៌មាន សំបូរណាស់, សូមកូនខ្មែរគ្រប់រូប រួមចំណែកចែករំលែក យោបល់គំនិត របស់ខ្មួន និង ចែករំលែក អ្វីដែលកូនខ្មែរ បានជួបប្រទះផ្ទាល់ ឬ ជួបប្រទះប្រយោល ក្នុងជីវិតជាក់ស្តែង ជូនមហាជនខ្មែរបានដឹងឮ ដើម្បីជាកំលាំងមហាជន តំរង់ផ្លូវ ថ្នាក់ដឹកនាំខ្មែរ ជាពិសេសតំរង់ផ្លូវ ពួកកុំមុយនិស្តផ្តាច់ការ ប៉ុន្មាននាក់នោះ មានខួរជាខ្មែរ ប៉ុន្តែកញ្ជៈយួន ។

មតិ»

1. 4cambodia - ខែមករា 2, 2009

អគុណ! ពរឆ្នាំសាកលប៉ុណ្ណឹងហើយ ទំរាំពរឆ្នាំខ្មែរមិនដឹងយ៉ាងណាទេ! រីករាយឆ្នាំថ្មី២០០៩ ។

2. រដ្ឋា - ខែមករា 3, 2009

CHANGE we can belive in


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: