jump to navigation

លែងតំលើងខ្ទង់ចំណាយយោធា ៥៨០លានដុល្លារសហរដ្ឋ អាមេរិក សំរាប់គំរោងឆ្នាំ ២០០៩ ជាភាពអាម៉ាស់ ឬ ជាភាពខ្វះ សមត្ថភាពផែនការចំណាយ របស់រដ្ឋាភិបាលហ៊ុន សែន? ខែធ្នូ 11, 2008

Posted by khmervipheak in Uncategorized.
trackback

ការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ដោយរដ្ឋាភិបាលហ៊ុន សែនគូរផែនទីថ្មីបង្រួមបរិវេណ ប្រាសាទព្រះវិហារ តាមបង្គាប់ប្រទេសសៀម ធ្វើអោយប្រទេសខ្មែរបាត់បង់ផ្ទៃដី ៤.៦ គម² ជុំវិញប្រាសាទព្រះវិហារ, ជាសន្លឹកបៀ ស្វែងរកសន្លឹកឆ្នោត រួមនឹងវិធីបន្លំសន្លឹកឆ្នោត របស់​គ.ជ.ប.(គណកម្មការជាតិ រៀបចំការបោះឆ្នោត) នៅថ្ងៃ ២៧ កក្កដា ២០០៨ ដែលគណបក្សប្រជាជន (គណបក្សកុំមុយនិស្ត បំរើតាមខ្សែញាក់ របស់យួន) បានប្រើប្រាស់ ដើម្បីបោកប្រាស់កូនខ្មែរគ្រប់រូប ទាំងកូនខ្មែរម្ចាស់សំលេងឆ្នោត។

តាមក្រសែភ្នែក ប្រទេសសៀម, ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់ប្រទេសសៀម ជាការទទួលស្គាល់ពេញទំហឹង បន្ទាត់ព្រំដែនថ្មី ជុំវិញប្រាសាទព្រះវិហារ ដោយខ្លួនឯង របស់រដ្ឋាភិបានហ៊ុន សែនតែម្តង។

នៅថ្ងៃ ១៥ កក្កដា ២០០៨, ចំរូងចំរាស់ខ្មែរសៀម អំពីផ្ទៃដី ៤.៦ គម² ជុំវិញប្រាសាទព្រះវិហារ ត្រូវបានផ្តើម ដោយប្រទេសសៀម បានចូលកាន់កាប់ ផ្ទៃដី ៤.៦ គម² ដែលធ្លាប់ជា របស់ខ្មែរ។ មានការផ្ទុះអាវុធ រវាងខ្មែរ-សៀម ពេលមានការប្រទាញប្រទង់ នៅតំបន់យុទ្ធសាស្ត្រវាលឥន្ទ្រី ក្បែរប្រាសាទព្រះវិហារ, ធ្វើអោយទ័ពខ្មែរ ស្លាប់ ៣ នាក់ និង របួស ច្រើននាក់។

ទាំងកូនខ្មែរ, ទាំងបណ្តាញពត៌មានខ្មែរ និង ទាំងបណ្តាញពត៌មានអន្តរជាតិ បានវាយតំលៃយ៉ាងច្បាស់ ទ័ពខ្មែរ នឹងមិនច្បាំងឈ្នះទ័ពសៀម បើមានសង្គ្រាមពេញទំហឹង រវាងខ្មែរ-សៀម ព្រោះ ទ័ពខ្មែរ៖

  • ខ្វះជីវភាព ៖ ខ្វះឯកសណ្ឋានត្រឹមត្រូវ, ខ្វះអាហារ, ខ្វះថ្នាំសង្កូវ, ខ្វះអនាម័យសុខភាព
  • ខ្វះសំភារះ ៖ ភាគច្រើនកាំភ្លើង ហួសសម័យ សល់ពីសម័យកុំមុយនិស្តផ្តាច់ការ យួនត្រួតត្រា (១៩៧៩-១៩៩១), គ្មានយន្តហោះប្រដេញ, គ្មានរថក្រោះទំនើប (មានតែរថក្រោះ ប្រើប្រាស់គំរាមរំលោភដីធ្លី ខ្មែរក្រីក្រ), …
  • ខ្វះចំណេះទ័ព៖ ជាទូទៅ គ្មានបានបណ្តុះបណ្តាល, ភាគច្រើនពាក់ផ្កាយគ្មានសាលា (ទិញផ្កាយពាក់ ដើម្បីរំលោភដីធ្លី ជួញដូរគ្រឿងញៀន,…), ថានៈផ្កាយខ្លះ អត់ចេះមើលផែនទី
  • ខ្វះចំណេះបច្ចេកវិទ្យាទំនើប៖ បើមានអាវុធទំនើប ក៏មិនដឹងរបៀបប្រើប្រាស់, បើមានយន្តហោះប្រដេញទំនើប ក៏ពិបាករកអ្នកចេះបើក។

ចំណាយប្រចាំឆ្នាំ កន្លងមក រហូតដល់ឆ្នាំ ២០០៨ សំរាប់វិស័យយោធាខ្មែរ អាចសមល្មម ពង្រឹងជាមធ្យម ជីវភាព, ចំណេះ, សំភារៈ សំរាប់កងទ័ពខ្មែរ ទៅហើយ ប៉ុន្តែ ពីរកត្តាចំបង ដែលធ្វើអោយទ័ពខ្មែរ ខ្វះខាតរបស់ទាំងនោះ ថិតលើ  ៖

  1. អំពើពុករលួយ ក្នុងជួរកងទ័ព ប្រទេសខ្មែរ ក្នុងនោះ មានអំពើកេងប្រវញ្ជលើកូនទាហាន,  កិបកេងប្រាក់ខែពួកទ័ពខ្មោច (ទ័ព មានតែឈ្មោះ)  បានទៅពួកឧត្តមសេនីយ សំរាប់សង់ភូមិគ្រឹះ
  2. អភិបាលកិច្ចអន់ ក្នុងជួរកងទ័ព ប្រទេសខ្មែរ ក្នុងនោះ គ្មានការហ្វឹកហាត់ក្បួនទ័ព ប្រចាំឆ្នាំ, គ្មានការបណ្តុះបណ្តាល ចំណេះបច្ចេកវិទ្យាទំនើប ដល់ពួកទាហាន ជាពិសេស ពពួកផ្កាយគ្មានសាលា

ពិតណាស់ អាចបង្កើនខ្ទង់ចំណាយ សំរាប់កងទ័ព ប៉ុន្តែមិនមែនបង្កើន ខ្អង់ចំណាយ ដល់ទៅ ៣ – ៤ ដង លើសមុននោះទេ ដែលរដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន មិនទាំងបានប្រើប្រាស់ ខ្ទង់ចំណាយខាងកងទ័ពបច្ចុប្បន្ន បានសមស្រប ផងនោះ។ ចឹងហើយ មុននឹងបង្កើន ខ្ទង់ចំណាយខាងកងទ័ព, រដ្ឋាភិបាលខ្មែរ ត្រូវតែបំបាត់ កង្វះខាត (អំពើពុករលួយ, ទាហានខ្មោច, អភិបាលកិច្ច,…)  បើមិនដូច្នោះ ខ្ទង់ចំណាយទាំងនោះ បានត្រឹមតែធ្លាក់ ទៅក្នុងភូមិគ្រឹះ របស់ពួកមេពុករលួយ ពាក់ផ្កាយ តែប៉ុណ្ណោះ។

ដោយលេស ពីការផ្ទុះអាវុធខ្មែរ-សៀម ធ្វើអោយខ្មែរ ស្លាប់ ៣ នាក់ និង របួស ច្រើនទៀត និង ដោយជិតដល់ពេលប្រជុំពួកម្ចាស់ជំនួយ, ហ៊ុន សែនក៏ស្រែកប្រកូកប្រកាស បង្កើនខ្ទង់ចំណាយយោធា ឡើងដល់ ជាង ៥៨០ លានដុល្លារ សហរដ្ឋអាមេរិក ដែលរាល់ឆ្នាំ ខ្ទង់ចំណាយនេះ ធ្លាប់តែមានចំនួន ជាង ១០០ លាន ដុល្លារសហរដ្ឋអាមេរិក សោះ។

ការតំលើងខ្ទង់ចំណាយយោធា ដល់ទៅ ជាង កន្លះ កោដិ ដុល្លារសហរដ្ឋអាមេរិក នឹងផ្តល់ផលអាក្រក់ និង ល្អ ណាខ្លះ សំរាប់ប្រទេសខ្មែរ ?

មើលផងដែរ៖

  1. http://www.rfa.org/khmer/indepth/2009-budget-saw-military-spending-increase-12102008062105.html
  2. http://www.rfa.org/khmer/indepth/concerns-over-defense-budget-increase-12012008213214.html
  3. http://www.rfa.org/khmer/indepth/srp-criticizes-gov-over-using-foreign-aid-11272008233333.html
  4. http://in.reuters.com/article/worldNews/idINIndia-35974320081015

មតិ»

1. vandakimseok - ខែធ្នូ 12, 2008

កុំគិតយ៉ាងដូច្នេះ​​​ មិនត្រូវទេ អាថ៌កំបាំងរបស់កងទព័មិនគួរយកមកនិយាយ
សោះ។ពឹងលើអ្វីដែលអ្នកគិតថាចាញ់ថៃ?
ចំបាំងគេមិនដែលគិតពីអាវិធយុទ្ធភ័ណ្ឌពេកទេ​​ តាមពិតគេពឹងលើយុទ្ធសាស្ត្រ
និងភាពក្លាហានទេ ហើយនឹងចំនុចគួបផ្សំមួយចំនួនទៀត….
តាមខ្ញុំដឹងកងទព័ថៃមិនមានវិន័យ និង ភាពក្លាហានដូចទាហានខ្មែផងទេ។
ឆ្លងតាមសភាពការផ្ទុះកន្លងមក។
កុំភ្លេចថាខ្មែមានបទពិសោធន៍ទាក់ទងនឹងសង្រ្គាមជាង២០ឆ្នាំហើយណា។
កុំគិតថាអាវុធខ្មែរមិនទំនើប ជារបស់ពួកកុំម្មុនីយច្បាំងមិនឈ្នះថៃនោះ
ការគិតដូច្នោះដូចជាវិភាគបែបមើលងាយខ្លួនឯងហើយ។
ឡាវកាលពីឆ្នាំ១៩៨០បានឆ្បាំងនឹងសៀមម្តងដែរ(ឡាវជាប្រទេសក្រក្រីដូចខ្មែរ
ថែមទាំងមានទ័ពតិចជាងខ្មែរទៅទៀត ហើយអាវុធក៏មិនទំនើបដូចថៃដែរតែ
លទ្ធផលយ៉ាងម៉េចអ្នកដឹងទេ?……។
ស្រាវជ្រាវវិភាគទៀតទៅមើល…..?

2. chea - ខែធ្នូ 14, 2008

@vandakimseok៖
សូមគាំទ្រ ខ្មែរវិភាគពត៌មាន លើឡើងបញ្ហាខាងលើ ទុកគ្រាន់ រដ្ឋាភិបាលខ្មែរ វិភាគពិចារណា។

យល់ថា នោះមិនជាអាថ៍កំបាំង របស់កងទ័ព ស្អីនោះទេ ព្រោះវាជារឿង ដែលឃើញផ្ទាល់ភ្នែក និង ច្បាស់ក្រលែតទៀតផង កុំថាឡើយតែ កូនខ្មែរ បានឃើញដូច្នោះ សូម្បីបរទេស បានឃើញ និង វិភាគលំអិត ច្បាស់ជាងកូនខ្មែរ ទៅទៀត។ មើល http://in.reuters.com/article/worldNews/idINIndia-35974320081015

បើយល់ថា ជាអាថ៍កំបាំង មេចក៏សំដាចុម៍ហ៊ុន សែនមិនធ្វើអោយ ទ័ពខ្មែរហូបចុកស្លៀកពាក់ អាវុធទំនើប បណ្តុះបណ្តាលគ្រប់គ្រាន់ ដើម្បីបិទបាំងភាពខ្សោយ របស់កងទ័ពខ្មែរ?

ពាក្យថាជាអាថ៍កំបាំង របស់កងទ័ព ដែលសំដាចម៍ហ៊ុន សែនបាននិយាយ មិនត្រឹមជាការបិទបាំង ការពិត ថែមទាំងជាការបិទបាំង អំពើពុករលួយក្នុងជួរកងទ័ព និង ភាពខ្សោយ ការទូត/យោធា នៃ រដ្ឋាភិបាលហ៊ុន សែន នៅចំពោះមុខសភាពការ ចំរូងចំរាស់ខ្មែរ-សៀម បច្ចុប្បន្ន ជាពិសេស ភាពដែលខ្មែរ (ហ៊ុន សែន) ចាញ់បោកសៀម ដោយសៀមបង្គាប់គូរផែនទីថ្មី បង្រួមផ្ទៃដីជុំវិញ ប្រាសាទព្រះវិហារ នៅត្រឹម ៣០ ម ពីជើងប្រាសាទ ដោយបំបាត់ផ្ទៃដីខ្មែរ ៤,៦ គម² នៅជុំវិញ ប្រាសាទ។ ទង្វើនោះ ជាវិធីកំណត់ឡើងវិញ បន្ទាត់ព្រំដែនថ្មីខ្មែរ-សៀម តំបន់ប្រាសាទព្រះ វិហារ ផ្ទុយនឹងសេចក្តីសំរេចតុលាការក្រុងឡាអេ ថ្ងៃ ១៥ មិថុនា ១៩៦២ កំណត់ប្រាសាទព្រះវិហារ និង ផ្ទៃដី ៤,៦ ជុំវិញ ជារបស់ប្រទេសខ្មែរ។

រយះពេលនៅក្បែរគ្នា រវាងទ័ពខ្មែរ-សៀម និងពេលប៉ះទង្គិចអាវុធខ្មែរ-សៀម កន្លងមក, សៀម អាចវាយតំលៃ/ស្ទាបស្ទង់ រួចស្រេច លទ្ធភាពសំភារះអាវុធ និង ជីវភាពរស់នៅ ខ្វះថ្នាំពេទ្យ ខ្វះអាហារ … គ្មានបិទបាំងបាន របស់កងទ័ពខ្មែរ។ ហ្នឹងមិនទាន់ជា សង្គ្រាមពេញទំហឹងផង !

សូមបញ្ជាក់ថា ចិត្តក្លាហាន យុទ្ធសាស្រ្ត សៀមមានដូចគ្នា មិនមែនមានតែខ្មែរទេ ហើយក៏មិនមែន គ្រប់គ្នាក្នុងកងទ័ពខ្មែរ ឬ ក្នុងកងទ័ពសៀម សុទ្ធតែមានចិត្តក្លាហាននោះដែរ។ ហ្នឹងនិយាយ សមហេតុ សមផល សំរាប់វិភាគ។

បើគ្មានអាវុធទំនើប ច្បាស់ជារត់ប៉ោងខោ ឡូវហើយ កុំឆ្ងល់ ព្រោះអាវុធធម្មតា គ្មានប្រដាប់តំរង់ ទំនើប បាញ់ ២០ គ្រាប់ ត្រូវ ១ គ្រាប់ រីឯអាវុធទំនើប មានប្រដាប់តំរង់ទំនើប បាញ់ ១ គ្រាប់ ត្រូវ ១ គ្រាប់ ទោះចំងាយឆ្ងាយក្តី។

សូមប្រឹងវិភាគតិចមើល កុំចាំគេរុញគូថ ទើបចេះវិភាគ!! ត្រឹមប៉ុណ្ណឹង មិនចេះវិភាគទេ ខួរក្បាល នោះ ច្បាស់ជា ខួរក្បាលស្ទក់ហើយ! ត្រូវតែហាត់រៀន វិភាគឡើងវិញ កុំអោយខ្មាសក្មេង មិនទាន់ ចប់មហាវិទ្យាល័យ!

3. អគ្គលីបុត្រ - ខែធ្នូ 24, 2008

ចំណាយ​ច្រើន​ពេក​ប្រយ័ត្ន អ្នក​ក្រ​អត់អី​ស៊ី! សេដ្ឋកិច្ច​កំ​ពុង​ដុនដាប​ផង!
នេះ​មិន​ខុស​ពី គោបាត់​ទើប​ធ្វើ​របងទេ! កាល​គេ​មិន​ទាន់​រករឿង គ្មាន​យក​ខួរ​គិត​សោះ ដល់​គេ​រក​វ៉ៃ​ តាំង​បង្កើន​ថវិការអីណា! អូម៉ាយ​គូទ!

4. vandakimseok - ខែធ្នូ 30, 2008

និយាយអញ្ចឹងលោកអ្នកពូកែវិភាគ
ខ្ញុំមានសំនួរមួយចង់សួរលោកព្រោះខ្ញុំព្យាយាមស្វែងរកព៌័តមានមិនបានសោះ
ទាក់ទងការផ្ទុះអាវុធអំពី ទាហាន​ស្លាប់និងរបួសទាំងសងខាង
ព្រោះមិនមានប្រភពពត៌មានឯករាជ្យណាបញ្ជាក់អោយច្បាស់សោះ?
លោកពូកែវិភាគ ពូកែស្វែងពត៌មានប្រហែលចាលោកនឹងដឹង!
សូមអរគុណទុកជាមុន។

5. រដ្ឋា - ខែធ្នូ 31, 2008

សូមអរគុណចំពោះប្រិយមិត្តដែលបានផ្តល់មត្តិយោបល់ ។ ប្រិយមិត្តខ្លះមានមត្តិ​​យល់ថាការចំណាយលើកងទ័ព្ទច្រើនពេកគឺមិនល្អ ប្រិយមិត្តមួយរូបដឹងហើយក៏​ធ្វើមិនដឹង ប្រហែលប្រិយមិត្តហ្នឹងទើបក្រោកពីដេកទេដឹង។ រឿងថាទិញស័ក​ទិញអីហ្នឹងគឺជាការពិត ព្រោះសព្វថ្ងៃហ្នឹងខ្ញុំក៏កំពុងពាក់ស័កបានមកពីការទិញ​ដែរ ទិញធើអី? ទិញដើម្បីកិចកេងលុយទាហានមានតែឈ្មោះនឹងណា ។ អូ លឺ ថាឆ្នាំក្រោយហ្នឹងលុយចំណាយលើទ័ព្ទឡើងដល់កន្លះកោដ ប្រហែលជា ប្រាក់ខែទាហានត្រូវឡើងហើយមើលទៅ។ ហាសហា ឆ្ងាញ់មាត់ទៀតហើយ កនយើង។ ទេសំឡាញ់ កិចកេងស៊ីលុយខ្មោចចឹង តិចលោខ្មោចមកស៊ីវិញ​ទៅ អាសម្លាញ់។
ប្រជាជនៈ ហឺ… សង្ស័យតែលុយកន្លះកោដហ្នឹងអត់អភិវឌ្ឍន៍ទាហាន តែបែ​ជាអភិវឌ្ឍន៍ចំណតឡានថ្មីទេដឹង។ យី… កុំនិយាយច្រើនពេក ប្រយ័ត្នខានបាន និយាយទៀតណា … ទុកអោយគាត់យកលុយជាតិហូបចាយអោយ សប្បាយទៅព្រោះអីកម្មប្រជាជនខ្មែរទេ ដែលកើតចំរបបរបស់ពួកគាត់ អោយគាត់សប្បាយមាជាតិហ្នឹងទៅព្រោះគាត់ធើបុណ្យពីជាតិមុនៗមកយូហើយ អោយគាត់ចាយបុណ្យអោយអស់សិនទៅ ចាំមើយពាក់កណ្តាលឆ្នាំ២០០៩ ហ្នឹងមានអ្នកទៅជាបណ្តើរៗទៀតហើយ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: