jump to navigation

លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសសៀម គ្រាន់បើជាងឆ្ងាយ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ! ខែវិច្ឆិកា 30, 2008

Posted by khmervipheak in ការបោះឆ្នោត, កុំមុយនិស្ត, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស យួន, ប្រទេស សៀម, ព្រឹត្តិការអន្តរជាត, លទ្ធិប្រជាធិបតេយ្យ, ហ៊ុន សែន, Uncategorized.
trackback

ពិភពលោកទាំងមូល កំពុងផ្តោតអារម្មណ៍ លើព្រឹត្តិការមហាបាតុកម្ម របស់មហាជនសៀម រាប់សែននាក់ ទាមទារ លោក សំចៃ វង់សាវ៉ាត, នាយករដ្ឋមន្ត្រី ប្រទេសសៀម, ចុះចេញពីតំណែង។

siamnewsមហាបាតុករមហាជនសៀម បាន/កំពុងកាន់កាប់ បី ទីតាំង៖ ទីស្តីការនាយករដ្ឋមន្ត្រីសៀម, ស្ថានីយយន្ត ហោះអន្តរជាតិ ចាស់, និង ស្ថានីយយន្តហោះអន្តរជាតិ ថ្មី ។ ថ្ងៃនេះ មានការផ្ទុះ ដោយគ្រាប់ផ្លោង M ៧៩ នៅ ទីស្តីការ នាយករដ្ឋមន្ត្រីសៀម ធ្វើអោយរបួស បាតុករ ចំនួន កន្លះរយនាក់, ក្នុងនោះ ៤នាក់របួសធ្ងន់។

រំលឹកផងដែរ, មហាបាតុកម្មមហាជនសៀម ត្រូវបាន អូសបន្លាយ បន្ទាប់ពី វិបត្តិនយោបាយ ទាក់ទិន មហា អំពើពុករលួយ រាប់រយលាន ដុល្លាអាមេរិក លួចពន្ធ រដ្ឋសៀម របស់ថាក់ស៊ីន ស៊ីណាវ៉ាត្រា, អតីតនាយក រដ្ឋមន្ត្រីប្រទេសសៀម និងប្រពន្ធ របស់គាត់។

សេរីភាពបញ្ចេញមតិ នៅប្រទេសសៀម បានឆ្លុះបញ្ចាំង ភាពខ្វះសេរីភាព បញ្ចេញមតិ នៅប្រទេសខ្មែរ។ ព្រឹត្តិការ នៅប្រទេសសៀម ជាព្រឹត្តិការ ជាពិសេស សេរីភាពបញ្ចេញមតិពេញលេញ លើកាសែត/ទស្ស នាវដ្តីសៀម ដែលកូនខ្មែរ ត្រូវតែហាត់រៀនវិភាគ អំពីកង្វះសេរីភាពបញ្ចេញមតិ ផ្សព្វផ្សាយពត៌មាន លើ កាសែត/ទស្សនាវដ្តីខ្មែរ សំរាប់ប្រទេសខ្មែរ។

មើលផងដែរ ៖

  1. http://www.nytimes.com/2008/12/01/world/asia/01thai.html?hp
  2. http://2bangkok.com/08/highD-Day.shtml
  3. http://2bangkok.com/high.shtml

មតិ»

1. អគ្គលីបុត្រ - ខែធ្នូ 6, 2008

ពួក​សៀម​អាច់គ្រី​នេះ​ មិន​ដឹង​ចង់​លេង​ក្បាច់​អី​ទេ មើល​មិន​យល់​សោះ!

2. ខ្មែរ វិភាគពត៌មាន - ខែធ្នូ 6, 2008

បញ្ហាមិនដូចអ្នកគិតថា អាចម៍គ្រី ស្អីគេនោះ ទេ!

សូមអ្នក ខិតខំប្រមែប្រមូលវិភាគពត៌មាន ជាពិសេស ពត៌មានភាសាអង់គ្លេស, អ្នកនឹងឃើញ គោលដៅ របស់ពួកបាតុករ និងមាគ៌ានយោបាយសេរី (ផ្ទុយពីនយោបាយ ពួកកុំមុយនិស្តផ្តាច់ការ) របស់ប្រទេសសៀម។

គោលដៅចំបង របស់មហាបាតុកម្មនោះ មិនជាបញ្ហាប្រាសាទព្រះវិហារ ព្រោះប្រទេសសៀម បានក្តាប់ជាប់ក្នុងដៃ បញ្ហាប្រាសាទព្រះវិហារ តាមកំលាំងទ័ព ស្រេចទៅហើយ បន្ទាប់ពី រដ្ឋាភិបាលខ្មែរ គូរ ផែនទីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់ ប្រទេសសៀម នោះ។ កុំសង្ឃឹមថា ប្រទេសសៀម នឹងដកទ័ពចេញ ពីតំបន់មានជំលោះ ជុំវិញប្រាសាទព្រះវិហារ លើកលែងរដ្ឋាភិបាលខ្មែរ ប្តឹងបញ្ហាប្រាសាទព្រះវិហារ ទៅតុលាការអន្តរជាតិ ដោះស្រាយ ទើបធ្វើអោយទ័ពសៀម នឹងដកចេញ។

ហេតុមេច រដ្ឋាភិបាលខ្មែរ មិនប្តឹងបញ្ហាប្រាសាទព្រះវិហារ ទៅអង្គការសហប្រជាតិ ដោះស្រាយ?
ព្រោះអង្គការសហប្រជាតិ នឹងសើរើឡើងវិញ សន្ធិសញ្ញាក្រុងប៉ារីស ឆ្នាំ ១៩៩១, នាំអោយសើរើ ទាំងអស់ឡើងវិញ បន្ទាត់ព្រំដែនខ្មែរ ទាំងព្រំដែនខ្មែរ-យួនផង។ ពេលនោះ នឹងវែកមុខហ៊ុន សែនយ៉ាងក្រលែត ឥតប្រកែកបាន អំពីការបាត់បង់ ដែនសមុទ្រ/ដែនដីខ្មែរ ដែលហ៊ុន សែនបានចុះហត្ថ លេខា ប្រគល់ទៅប្រទេសយួន កាលឆ្នាំ ១៩៩៨០, ១៩៨៥, ១៩៩០, ២០០៥, និង បង្ហាញចេញ ផងដែរ ដែលយួន-សៀមបានលួចចុះសន្ធិសញ្ញា បង្រួមដែនសមុទ្រខ្មែរ ពីក្រោយខ្នងខ្មែរ, … ច្រើនទៀត។ យួនក៏ដឹងដូច្នោះដែរ និងបានទូន្មានហ៊ុន សែនអោយរាំងខ្ទប់ បណ្តឹងបញ្ហាប្រាសាទព្រះវិហារ ទៅអង្គការសហប្រជាជាតិ។ បណ្តឹងបញ្ហាប្រាសាទព្រះវិហារ ទៅអង្គការសហប្រជាជាតិ នឹងដោះស្រាយបាន បញ្ហាព្រំដែន ខ្មែរ-យួន, ខ្មែរ-សៀម, ខ្មែរ-លាវ បានប្រសិទ្ធិភាព តាមច្បាប់អន្តរជាតិ។

ទោះយ៉ាងណា មហាបាតុកម្មនោះ មិនធ្វើអោយ ប្រទេសសៀមក្រទេ (ប៉ុន្តែ វាបានបង្ហាញខ្លឹមសារ/ប្រសិទ្ធិភាព នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសសៀម) ព្រោះ GDP ប្រចាំឆ្នាំ របស់សៀម មានចំនួន រាប់រយ កោដិដុល្លារ ឯណោះ, រីឯ GDP ប្រចាំឆ្នាំ របស់ប្រទេសខ្មែរ មានចំនួន ប្រហែល ពីរកោដិដុល្លារ ប៉ុណ្ណោះ។

មហាបាតុកម្មនោះ វាបានឆ្លុះបញ្ចាំងមកសង្គមខ្មែរ ដែល សូម្បីការបញ្ចេញមតិ ក៏បានត្រូវដាក់កំរិត ជា បទបរិហារកេរ្តិ៍ តាមបែបកុំមុយនិស្តផ្តាច់ការ នោះដែរ!!!

អ្នកហាត់វិភាគទៅ ! មហាបាតុកម្មប្រទេសសៀមនោះ បាន/នឹង ធ្វើអោយខ្មែរ ខាតបង់អ្វីខ្លះ (អគ្គី សនី តពីសៀម, ច្រកទូរគមនាគម/ច្រកបញ្ញើប្រៃសណីខ្មែរ នៅប្រទេសសៀម, វិស័យទេសចរ, ​ការបណ្តាក់ទុន ប្រទេសសៀម នៅប្រទេសខ្មែរ,…) ?

ហ្នឹងហើយ ដែល ខ្មែរត្រូវតែមានវិធីណា ម្ចាស់ការ លើហេដ្ឋារចនាសម្ពន្ធ ទាំងអស់ហ្នុង របស់ខ្លួន នោះ !!!

សូមអ្នក ហាត់វិភាគឡើងវិញ ពត៌មាន ដែលបានកើតឡើង ជុំវិញ/ទាក់ទង សង្គមខ្មែរ ដោយវិធី ប្រមែប្រមូលពត៌មាន ពាក់ពន្ធ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: