jump to navigation

ផៃ ស៊ីផាន ជា ជនបោកប្រាស់ មានសញ្ញាបត្រ ឬ ? ខែតុលា 21, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ផៃ ស៊ីផាន, ស៊ាន ប៉េងសែ.
trackback

គួរអោយចង់សើច តែសើចមិនរួច ព្រោះតែ មានជនខ្លះ សុទ្ធតែថានះ ជំពូក រដ្ឋលេខាធិការ ដូច ផៃ ស៊ីផានជាដើម ដែលនិយាយស្តី ភូតភរបោកប្រាស់ ដូចចោរ ត្រូវគេតាមទាន់ កូនខ្មែរ ប្រយ័ត្ន ចាញ់បោកតទៅទៀត ជនឈ្មោះផៃ ស៊ីផាន ឬ មួយចំនួនសមាជិក គណបក្សប្រជាជន, ដែលជា គណបក្សកុំមុយនិស្ត, មានខួរក្បាលជាខ្មែរ តែបំរើយួន បំផ្លាញជាតិខ្មែរ (=ក្បត់ជាតិ) ធ្លាប់ប្រើប្រាស់ ក្បួនបោកប្រាស់ដដែលហ្នឹង ក្នុងគ្រប់ការបោះឆ្នោត ជាពិសេស ការបោះឆ្នោត រើសតំណាងរាស្ត្រ ថ្ងៃ ២៧​កក្កដា ២០០៨ ជាដើម !

មើលមុខ ផៃ ស៊ីផាន, ជនបោកប្រាស់ មានសញ្ញាបត្រ។ អំពើបោកប្រាស់ របស់ផៃ ស៊ីផាន ជាអំពើមើលងាយ សំបើមណាស់ កូនខ្មែរ។ ផៃ ស៊ីផាន ត្រូវតែទទួលទោស ជាប់គុក ពីបទ គ្មានសម្បជញ្ញៈជាខ្មែរ ដែលបាន/កំពុង ប្រើប្រាស់ ទាំងភ្នែកស្រស់ សំដីភូតភរបោកប្រាស់ បំភាន់ប្រជាជាតិខ្មែរ ទូទាំងពិភពលោក។

ផៃ ស៊ីផាន ជាជនបោកប្រាស់ មានសញ្ញាបត្រ ឬ ជាជនបោកប្រាស់ កំពុងស្វែងរក សញ្ញាបត្រ បណ្ឌិតកិត្តិយស ស្អីគេនោះ ជំនាញខាងបោកប្រាស់ ដូចដែល ពួកចៅហ្វាយខ្លួន ក្នុងនោះ មាន សុខ អាន, ហ៊ុន សែន, ជាម យៀប, …, ជាដើម បានធ្វើកន្លងមក?

ខាងក្រោម ជាបទយកការ ដកស្រង់ពីវិទ្យុអាស៊ីសេរី ជាវិទ្យុ មានទេពកោសល្យកំពូល ក្នុងវិជ្ជាជីវៈ យកពត៌មាន និង ផ្តល់ពត៌មាន សំរាប់បំរើ ការស្តាប់ពត៌មាន/ការតាមដាន ព្រឹត្តិការ ជាតិ/អន្តរជាតិ របស់កូនខ្មែរ។

– – –


ស៊ាន ប៉េងសែ បដិសេធ​ថា ពុំ​បាន​ជួប​ជាមួយ ផៃ ស៊ីផាន ទេ

(ប៉ុន្តែ ផៃ ស៊ីផាន បោកប្រាស់កូនខ្មែរ ថា ខ្លួនវា បានជួប លោក ស៊ាន ប៉េងសែ)

ផៃ ស៊ីផាន ធ្លាប់បានបោកប្រាស់ចឹង ច្រើនដង កូនខ្មែរ !

ដោយ ជីវិតា

2008-10-21

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ដែល​មាន​ទីស្នាក់ការ​ធំ នៅ​ប្រទេស​បារាំង ​បាន​បដិសេធ​ថា លោក​ពុំ​បាន​ជួប​ផ្ទាល់​ ជាមួយ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​ នៅ​ប្រទេស​បារាំង កាលពី​ដើម​ខែ​តុលា​នេះ ដូច​ការអះអាង​ របស់​លោក ផៃ ស៊ីផាន នោះ​ទេ។

លោក ស៊ាន ប៉េងសែ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អត់​ដែល​ជួប​លោក ផៃ ស៊ីផាន ទេ ខ្ញុំ​អត់​ទៅ​ជួប​ក្នុង​ពេល​ជំនុំ​ទេ ហើយ​ដែល​បាន​ទូរស័ព្ទ​ប្រហែល​ជា​២​សេកុង​ហ្នឹង។ គាត់​សុំ​ទោស​ពី​រឿង​ដែល​គាត់​និយាយ​អាក្រក់​ពី​ខ្ញុំ ហើយ​ទៅ​វា​ដាច់​ត្រឹម​ហ្នឹង​ទៅ ហើយ​គាត់​ព្យាយាម​ទូរស័ព្ទ​មក​ខ្ញុំ ខ្ញុំ​ដឹង ខ្ញុំ​នៅ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​អត់​លើក​ទេ»

នៅ​ក្នុង​បទសំភាស ​ជាមួយ​វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ ​កាលពី​ព្រឹក​ថ្ងៃ ​ច័ន្ទ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ ​នៃ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ថា ៖ «ហើយ​ជាមួយ​គ្នា​នេះ យើង​ឃើញ​ភាព​រីក​ស្រាយ​នៃ​អ្នក​មក​ប្រជុំ។ ដោយ​ឡែក​ជាមួយ​រៀម​ច្បង លោក ស៊ាន ប៉េងសែ ខ្ញុំ​បាន​ពន្យល់​លោក ហើយ​លោក​បាន​ថ្លែង​អំណរគុណ​ខ្ញុំ ហើយ​នេះ​ជា​ជំហរ​របស់​ខ្ញុំ​បាទ​ផ្ទាល់ ហើយ​ក៏​ជា​ការឆ្លុះ​បញ្ចាំង​នៃ​សកម្មភាព​ទន់ភ្លន់​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការពន្យល់​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​យល់​ពី​សភាពការណ៍​ការដោះស្រាយ​ នៃ​វិបត្តិ ហើយ​ការលើក​ទឹក​ចិត្ត​បន្ត​ទៅ​ទៀត​ក្នុង​ការចូលរួម​កសាង​និង​ការពារ​ ប្រជាជាតិ​កម្ពុជា»

មើលផងដែរ ៖

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: