jump to navigation

សន្និសីទ ក្រុងប៉ារីស ឆ្នាំ ១៩៩១ និង ចំណាត់ចែង បោះឆ្នោត របស់ Untac ឆ្នាំ១៩៩៣ ជា បរាជ័យ ប្រវត្តិសាស្ត្រ នៃ យួន កុំមុយនិស្ត ដែល ត្រួតត្រា ប្រទេសខ្មែរ (១៩៧៩-១៩៩១)! ខែតុលា 7, 2008

Posted by khmervipheak in ការបោះឆ្នោត, នយោបាយ, ប្រទេស ខ្មែរ, ប្រទេស យួន, មហាវរក្សត្រ, ហ៊ុន សែន.
trackback

សន្និសីទ/សន្ធិសញ្ញា ក្រុងប៉ារីស ឆ្នាំ ១៩៩១ និង ការបោះឆ្នោតលើកដំបូង នៅប្រទេសខ្មែរ រៀបចំចាត់ចែង ឆ្នាំ ១៩៩៣ ដោយអង្គការអ៊ុនតាក់ (UNTAC) ជាជោគជ័យ ប្រវត្តិសាស្ត្រ របស់កូនខ្មែរ និង របស់ប្រទេសខ្មែរ បន្ទាប់ពី យួនត្រួតត្រា ប្រទេសខ្មែរ រយះពេល ជាង ១០ ឆ្នាំ (១៩៧៩ -១៩៩១) មក។

ប៉ុន្តែ ថ្ងៃ ៦ តុលា ២០០៨ នៅសន្និសីទអន្តរជាតិ លើកទី ៩ ស្តីអំពីសុខភាពកម្ពុជា ហ៊ុន សែនបែរជាថ្លែងសន្ទរកថាបែបអវិជ្ជា ខុសប្រធានបទ បែបអគតិ រិះគន់ ការបោះឆ្នោត រើសតំណាងរាស្រ្ត លើកដំបូង ចាត់ចែង នៅ ឆ្នាំ ១៩៩៣ ដោយអ៊ុនតាក់ ថាជា ការបោះ ឆ្នោតគ្មានភាពត្រឹមត្រូវ ទៅវិញ។ សំដីហ៊ុន សែនអាចបំភាន់តែ កូនខ្មែរដែលគ្មានវិភាគ ប៉ុណ្ណោះ ប៉ុន្តែ កូនខ្មែរចេះវិភាគ មិនអោយតំលៃ សំដី នៃ់ជនអគតិរមិលគុណ ប្រភេទហ៊ុន សែននោះទេ។

សំដី របស់ហ៊ុន សែនពេលនេះ បង្ហាញក្រយៅក្បត់ជាតិ មិនអាចប្រកែកបាន បំរើយួន របស់ហ៊ុន សែន ដែលមិនអោយមានពិធីរំលឹក ខួបទី ១៧ នៃសន្ធិសញ្ញាទីក្រុងប៉ារីស ចុះថ្ងៃ ២៣ តុលា ១៩៩១ ព្រោះសន្ធិសញ្ញាក្រុងប៉ារីស ចុះថ្ងៃ ២៣ តុលា ១៩៩១ នឹងធ្វើ អោយកូនខ្មែរ គ្រប់ជំនាន់ នឹងបានឃើញ ការឈ្លានពានត្រួតត្រា របស់យួន រយៈពេល ១២ ឆ្នាំ (១៩៧៩-១៩៩១) លើប្រទេសខ្មែរ បានសំលាប់រាស្ត្រខ្មែរ ឃោរឃៅ ឥតត្រាប្រណី ព្រមទាំងលំហូរចូល ប្រទេសខ្មែរ នៃយួនអន្តោប្រវេស តាមស្ថិតិបច្ចុប្បន្ន មានចំនួនជាង ៥ លាននាក់ នៅប្រទេសខ្មែរ។

ហេតុមេច បានមាន សន្និសីទ/សន្ធិសញ្ញា ក្រុងប៉ារីស ឆ្នាំ ១៩៩១ និង ការបោះឆ្នោត រើសតំណាងរាស្រ្ត លើកដំបូង ចាត់ចែង នៅ ឆ្នាំ ១៩៩៣ ដោយអ៊ុនតាក់? វាជាទីពេញចិត្ត ឬ ជាការបង្ខំចិត្ត របស់ហ៊ុន សែន និង យួនជាចៅហ្វាយ របស់ហ៊ុន សែន ?

មើលផងដែរ៖

http://ki-media.blogspot.com/2008/10/hun-sen-tells-countries-facing.html

http://www.rfa.org/khmer/indepth/pm-criticizes-un-era-elections-10072008225519.html

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: