jump to navigation

កូនខ្មែរ រៀនបាន អ្វីខ្លះ ពី ចំរូងចំរាស់ ខ្មែរ-សៀម លើ បញ្ហា ប្រាសាទ ព្រះវិហារ, ប្រាសាទ តាមាន់ និង ប្រាសាទ តាក្របី? ខែកញ្ញា 29, 2008

Posted by khmervipheak in នយោបាយ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, មេរៀនកូនខ្មែរ, សម រង្ស៊ី, ហ៊ុន សែន.
trackback

រាល់បញ្ហា ទាំងបញ្ហាជាតិ ទាំងបញ្ហាបុគ្គល បានកើតឡើងពីអតីតកាល នៃប្រវត្តិសាស្ត្រ និង កំពុងកើតឡើងបច្ចុប្បន្ន សុទ្ធសឹងជាមេរៀន និង ជាបទពិសោធសំរាប់ កូនខ្មែរគ្រប់រូប។

ចុះ ចំរូងចំរាស់ខ្មែរ-សៀម លើបញ្ហាប្រាសាទព្រះវិហារ រាលដាល ដល់ប្រាសាទតាមាន់ និង ប្រាសាទតាក្របី ដែលអាចនិយាយថា ចំរូងចំរាស់ តាមបណ្តោយព្រំដែនខ្មែរ-សៀម បានបង្រៀនអ្វីខ្លះ ដល់កូនខ្មែរបច្ចុប្បន្ន និង កូនខ្មែរជំនាន់បន្តបន្ទាប់?

បញ្ហាចំរូងចំរាស់ ជាមួយប្រទេសមានព្រំដែនជាប់ប្រទេសខ្មែរ (ក្នុងនោះមាន ប្រទេស សៀម, ប្រទេសយួន, ប្រទេសលាវ) ជាបញ្ហារស៊ើបបំផុត ប៉ុន្តែគ្មានន័យថា ប្រទេសខ្មែរ ត្រូវតែអោនលំទោន សព្វបែបបយ៉ាង ដូចដែលហ៊ុន សែនធ្លាប់ធ្វើ (គូរផែនទីថ្មី បង្រួម បរិវេណជុំវិញប្រាសាទព្រះវិហារ តាមបង្គាប់សៀម, ចុះហត្ថលេខាលើសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ប្រគល់បូរណភាពទឹកដីខ្មែរ ទៅប្រទេសយួន, អនុញ្ញាតិលំហូរចូលរស់នៅ ប្រទេសខ្មែរ នៃពួកនិគមជនយួន ដោយគ្មានលក្ខណ្ឌ, ការប្រគល់ លោកសង្ឃខ្មែរ ទឹម សាខន អោយទៅយួន ដាក់គុក,… ) ដើម្បីប្រយោជនៃប្រទេសទាំងនោះ ៗទេ។

កូនខ្មែរត្រូវតែបង្ហាញ កំលាំងអធិបតីភាពប្រទេស របស់ខ្លួន, រកប្រយោជអោយប្រទេស របស់ខ្លួន, តាមរូបភាព មិនត្រឹមតែ នយោបាយអន្តរជាតិ, នយោបាយជាតិ, នយោបាយសេដ្ឋកិច្ច, នយោបាយយោធា ប៉ុន្តែ កុំភ្លេចផងដែរ កំលាំងដ៏សំខាន់ណាស់ មួយទៀត គឺ សេរីភាពចូលរួមបញ្ចេញមតិ របស់ មហាជនខ្មែរ រួមគ្នាដោះស្រាយបញ្ហា ដែលនោះជាកត្តាបង្ហាញកំលាំងរួបរួមគ្នា របស់ កូនខ្មែរគ្រប់ស្រទាប់ ពេលមានបញ្ហា នៅចំពោះមុខ ពួកប្រទេសជិតខាងខ្មែរ, នឹងធ្វើអោយ បរទេសជិតខាងទាំងនោះ មានការញញើតចំពោះកំលាំងរួបរួម របស់កូនខ្មែរ ចឹងដែរ។

ចំរូងចំរាស់ខ្មែរ-សៀម លើបញ្ហា ប្រាសាទព្រះវិហារ, ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅចំពោះមុខ មិនត្រឹមតែធ្វើអោយ រដ្ឋាភិបាលហ៊ុន សែនភ្ញាក់ខ្លួន ដែលធ្លាប់បានប្រព្រឹត្ត ញឹកញាប់ កំហុស បំផ្លាញអធិបតីភាព និងកិត្តិយស របស់ប្រទេសខ្មែរនោះ ប៉ុន្តែវាធ្វើអោយ កូនខ្មែរគ្រប់រូប រំលឹកឡើងវិញមេរៀន/បទពិសោធ ល្អនិងអាក្រក់ នៃប្រវត្តិសាស្រ្ត រាប់ពាន់ ឆ្នាំ របស់ប្រទេសខ្មែរ ដើម្បីសំលឹងទៅ អភិវឌ្ឍ អនាគត នៃសង្គម/ជាតិសាសន៍ខ្មែរ។

គំនិតជាតិនិយម របស់កូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរ ម៉្លេះ ប៉ុន្តែ ពួកដឹក នាំផ្តាច់ការ បែរជាបង្ក្រាប ផ្នត់គំនិតជាតិនិយម របស់កូនខ្មែរ, ដោយលើកតំកើង ឡើងវិញ ជាតិសាសន៍ដទៃ ៖ នោះជាទង្វើ ជាក់ស្តែងបច្ចុប្បន្ន របស់ហ៊ុន សែន

(កូនខ្មែរមានអារម្មណ៍យ៉ាងណា ចំពោះ ជនដែលរស់ធំធាត់ ដោយសារខ្មែរ [កើតមកជាខ្មែរ ធំធាត់ដឹងក្តីលើទឹកដីខ្មែរ ស៊ីបាយខ្មែរ បានបុណ្យសក្តិមាសប្រាក់រុងរឿង ជានាយករដ្ឋមន្ត្រី ដោយសារ ប្រទេសខ្មែរ] ទីបំផុត ជននោះមិនបំរើខ្មែរ បែរជាបំរើយួន [យួនអន្តោប្រវេស ពេញប្រទេសខ្មែរ, ហ៊ុន សែនប្រគល់ លោកសង្ឃខ្មែរ ទឹម សាខន ទៅយួន,…] ទៅវិញ?)

កូនខ្មែរ មិនមែនទើបតែមានគំនិតជាតិនិយម ពេលមានចំរូងចំរាស់ខ្មែរ-សៀម ដូចដែល ប្រព័ន្ធពត៌មានខ្មែរខ្លះ ហៃអើ តាមហ៊ុន សែន បានចុះផ្សាយនោះទេ ប៉ុន្តែផ្នត់គំនិតជាតិ និយម របស់ពូជពង្សជា ជាតិសាន៍ខ្មែរ ជាកូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរម៉្លេះ។ ផ្នត់គំនិតជាតិនិយមនោះ បានចាក់ឫសយ៉ាងជ្រៅ ក្នុងអារម្មណ៍កូនខ្មែរ តាំងតែពីរាប់ពាន់ឆ្នាំ មក ដែល ភស្តុតាងជាក់ស្តែងបំផុត បានស្តែងចេញជាសកម្មភាពនោះ គឺ ប្រាសាទអង្គរវត្ត និង ជិតពីរពាន់ប្រាសាទ កំពុងឈរ ជ្រងោពីរាប់ពាន់ឆ្នាំមក បញ្ជាក់សក្ខីភាព នៃផ្នត់គំនិត ជាតិនិយម របស់កូនខ្មែរ ទៅពិភពលោក។

បុព្វបុរសខ្មែរ ទាំងស្តេច ទាំងរាស្ត្រ គ្មានគិតពីកំលាំងនឿយហត់ បានរួមគ្នាខិតខំជាគំនិត និង ជាកំលាំង កសាង/ការពារ ពីមួយជំនាន់ទៅមួយជំនាន់  ប្រាសាទទាំងអស់ ដើម្បី បង្ហាញអត្តសញ្ញាជាតិសាសន៍ខ្មែរ ទៅពិភពលោក, នោះហើយជា គំនិតជាតិនិយម លេចធ្លោបំផុត របស់កូនខ្មែរ។

កូនខ្មែរបច្ចុប្បន្ន និងកូនខ្មែរជំនាន់បន្តបន្ទាប់ មានគំនិតជាតិនិយម មិនអន់ជាង កូនខ្មែរ រៀមច្បង ពីអតីតកាលនោះដែរ, ទោះជាមានគំនាបគ្រប់រូបភាព ពីជនផ្តាច់ការហ៊ុន សែន បង្ក្រាបផ្នត់គំនិតជាតិនិយម របស់កូនខ្មែរ តាមគ្រប់វិធី ជាពិសេស ដែលរដ្ឋាភិបាលហ៊ុន សែន បានគូរផែនទីថ្មី បង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ តាមបង្គាប់សៀម, ហ៊ុន សែនបានចុះ ហត្ថលេខាលើសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ប្រគល់បូរណភាពទឹកដីខ្មែរ ទៅប្រទេសយួន, ហ៊ុន សែនបានអនុញ្ញាតិ លំហូរចូលរស់នៅប្រទេសខ្មែរ នៃពួកនិគមជន យួន ដោយគ្មានលក្ខណ្ឌ, ហ៊ុន សែនបានប្រគល់ ទៅអោយយួន ដាក់គុកលោកសង្ឃខ្មែរ ឈ្មោះទឹម សាខន,… ,  ក៏គំនិតជាតិនិយម នៅតែមិនសាបរលាប ពីផ្នត់គំនិត របស់កូនខ្មែរ គ្រាន់តែផ្នត់គំនិតជាតិនិយម នោះ បង្ហាញចេញ តាមពេលវេលាសមស្រប, ក៏គ្មានន័យថា កូនខ្មែរញញើតនោះដែរ បុគ្គលផ្តាច់ការបំរើយួន ឈ្មោះហ៊ុន សែន។

កូនខ្មែរពិតជាគ្មានអាវុធ ជាសំភារៈ ប៉ុន្តែ អាវុធជាសំណេរ អាវុធជាការរួមគ្នាបញ្ចេញមតិ ក៏គ្រប់គ្រាន់តំរង់ចឹងដែរ ផ្លូវដើរ អោយហ៊ុន សែន។ ភស្តុតាងជាក់ស្តែង ដែលប្រទេសខ្មែរ មានត្រួយប្រជាធិបតេយ្យសេរី បន្តិចបន្តួច ដូចបច្ចុប្បន្ន ក៏ដោយសារ ការរួបរួមគ្នា និង ការតស៊ូពលីជីវិត មិនតិចទេ របស់កូនខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងនោះមានកូនខ្មែរ នៅជំរំខ្មែរ-សៀម, កូនខ្មែរ ក្រោមការកាន់កាប់ របស់យួន, កូនខ្មែរ នៅឯនាយសមុទ្រ តាំងតែពី ប្រទេសយួនកាន់កាប់ ប្រទេសខ្មែរ ក្រោមរូបភាពថារំដោះ រួចត្រួតត្រាតែម្តង (១៩៧៩-១៩៩០) រហូតដល់ប្រទេសខ្មែរ ត្រូវបានបោះឆ្នោតលើកដំបូង នៅឆ្នាំ ១៩៩៣ ដែលបានរៀបចំ/ចាត់ចែងដោយអ៊ុនតាក (UNTAC) តំណាងអង្គការសហប្រជាជាតិ។

ក្រោយឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន, ហ៊ុន សែនតែងតែរកគ្រប់មធ្យោបាយ (ក្នុងនោះ មាន រដ្ឋប្រហារច្រើនដងផង ដែលលេចធ្លោគឺ រដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ១៩៩៧) ទាញ ប្រទេសខ្មែរ ចូលគន្លងកុំមុយនិស្តផ្តាច់ការ បែបយួន, ជួនកាលស្តែងចេញ ជាសកម្មភាព ទាញប្រទេសខ្មែរ ចូលគន្លងយោធាផ្តាច់ការ បែបភូមា ដូចដែលហ៊ុន សែនបានចិញ្ចឹមគំនិត យូរមកហើយ ប៉ុន្តែហ៊ុន សែនមិនអាចធ្វើទៅរួច ព្រោះតែកំលាំងមហាជនខ្មែរ មិនអន់ ជាពិសេសកំលាំងរិះគន់ ពីមហាជនខ្មែរគ្រប់ស្រទាប់, ពីគ្រប់អង្គការក្រៅរដ្ឋាភិបាល, ពីគណបក្សប្រឆាំង ដែលលេចធ្លោ គឺពីគណបក្សសមរង្ស៊ី និង ពីសហគមអន្តរជាតិ ផងដែរ ក្នុងនោះមានសហរដ្ឋអាមេរិក និង សហគមអឺរ៉ុប។

នោះសរបញ្ជាក់ថា នយោបាយផ្តាច់ការ របស់ហ៊ុន សែន ត្រូវបានបរាជ័យ នៅចំពោះមុខ កំលាំងព្យុះ នៃការរួមគ្នាតស៊ូបញ្ចេញមតិ តាមរយៈ អាវុធ ជាសំណេរ អាវុធជាការរួមគ្នា តស៊ូបញ្ចេញមតិ របស់កូនខ្មែរ។  ការរួមគ្នាតស៊ូបញ្ចេញមតិ ជាការរួមចំណែក ដ៏ធំធេង អភិវឌ្ឍ ប្រទេសជាតិ និង អភិវឌ្ឍត្រួយលទិ្ធប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ហើយ បាន និង កំពុងទាញចេញជាបណ្តើរៗ ហ៊ុន សែន ពីគន្លងផ្តាច់ការ ពីគន្លងក្អេងក្អាង ជាមួយខ្មែរ ពីគន្លងបំផ្លាញជាតិខ្មែរ ដោយអោនលំទោន ស្តាប់បង្គាប់ប្រទេសជិតខាង ពីគន្លងមើលងាយខ្មែរ អោយតំលៃទៅបរទេស ពីគន្លងបង្ក្រាបគំនិតជាតិនិយម របស់កូនខ្មែរ និងច្រើនទៀត។

រីឯលទ្ធផល, បាន ពីការរួមគ្នាតស៊ូបញ្ចេញមតិ ពលីជីវិត ដោយសាច់ស្រស់ ឈាមស្រស់ (ដើម្បីកូនខ្មែរជំនាន់ក្រោយ) កន្លងមក របស់កូនខ្មែរ រួមផ្សំ ការជ្រោមជ្រែង ពីសហគម អន្តរជាតិ ក្នុងនោះមាន សហរដ្ឋអាមេរិក និង សហគមអឺរ៉ុប, ក៏លេចឡើងជាបណ្តើរៗ នោះគឺ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ ដុះពីពន្លកជាត្រួយ នឹងក្លាយជាមែក រួចនឹងក្លាយជាដើមឈើ បន្ទាប់ពីមែករឹងប៉ឹង ត្រូវបានផ្សាំបណ្តុះ, បើការតស៊ូបញ្ចេញមតិ របស់កូនខ្មែរ រួមផ្សំ ការជ្រោមជ្រែងពីសហរដ្ឋអាមេរិក និង សហគមអឺរ៉ុប នៅតែបន្ត គ្មានទីបញ្ចប់។

កូនខ្មែរ នឹងកាន់តែមានសេរីភាព បញ្ចេញមតិ, សង្គមខ្មែរ នឹងជឿនលឿន, ជាតិសាន៍ខ្មែរ នឹងត្រូវបានអន្តរជាតិ ស្គាល់ និង អោយតំលៃខ្ពស់ លើឆាកអន្តរជាតិ។

ចំណុចខ្សោយកន្លងមក របស់រដ្ឋាភិបាលខ្មែរ ក្នុងការដឹកនាំប្រទេស ហើយ ដែលកូនខ្មែរគ្រប់រូប ត្រូវតែជំរុញអោយកែលំអ

សំលឹងសំបកក្រៅ តាមតួលេខ ឃើញថាប្រទេសខ្មែរ មានកំណើនសេដ្ឋកិច្ច បើប្រៀបនឹង សម័យ ដែលប្រទេស កុំមុយនិស្តយួនផ្តាច់ការ កាន់កាប់ ប្រទេសខ្មែរ (១៩៧៩-១៩៩០) ដែលមិនត្រឹមជា សម័យសេដ្ឋកិច្ចងាប់ ប៉ុន្តែជាសម័យ ដែលកូនខ្មែររស់លំបាកវេទនា និង ស្លាប់មិនតិច ក្រោមការចោទថា ជាទ័ពសេរីកា ឬ ជាទ័ពប៉ុលពត ពីសំណាក់យួន និង រដ្ឋាភិបាលខ្មែរ ដែលយួនបន្តុប។

បើវិភាគ អោយសមហេតុផល ចាប់ពីក្រោយឆ្នាំ ១៩៩៣ មកបច្ចុប្បន្ន ឃើញថា កំណើន សេដ្ឋកិច្ចមធ្យម របស់ប្រទេសខ្មែរ ជាកំណើនសេដ្ឋកិច្ចពើមៗ ទៅតាមវាយោបក់ ក្នុងន័យ បំរើផលប្រយោជ ពពួកជនពុករលួយ មួយចំនួនតូច ដែលលេចធ្លោបំផុតគឺខ្សែស្រលាយ ពួកលួចជាតិ រួមមានប្រពន្ធកូន ប្អូនជីដូនមួយ (ហ៊ុន ចូច) ក្មួយ (ហ៊ុន តូ) …និង ច្រើនទៀត របស់ហ៊ុន សែន។

ដែលថា កំណើនសេដ្ឋកិច្ចទៅតាមវាយោបក់ ព្រោះមិនមែនជាកំណើនគ្រប់វិស័យព្រមគ្នា បានន័យថា ជាការអភិវឌ្ឍសេដ្ខកិច្ច ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ, សំរុកខ្លាំងតែ លើការលក់ដីគ្មានទិសដៅ (អោយតែបានលុយដាក់ហោប៉ៅ មិនខ្វល់ ជាតិលង់ ជាតិលិច ឬអ្នកក្រភាគច្រើន វេទនា ទេ) មិនគិតថាដីរដ្ឋ ឬ ដីអ្នកក្រ ឬ លក់ដីរដ្ឋអោយបរទេស ឬ លក់ដីរដ្ឋអោយយួនរាប់សិបម៉ឺនហិកតា។ វានឹង ជាវិបត្តិបូរណភាពទឹកដី ដែលកូនខ្មែរ ជំនាន់បន្តបន្ទាប់ នឹងត្រូវរែក និងត្រូវដោះស្រាយ ជាពិសេស ជាមួយប្រទេសយួន។

កំណើនសេដ្ឋកិច្ច ចេញពីជំនួញដីរដ្ឋ បំពានដីអ្នកក្រ ដែលផលបានទៅ ពពួកមានអំណាច មួយក្តាប់តូច រីឯ ៖

  • អំពើពុករលួយ (មិនថយ) កើនលើសដើម (ចំណាត់ថ្នាក់ ១៦៦ ខាងពុករលួយ តាមការវាយតំលៃ របស់អង្គការ តំលាភាព (Transparency)),
  • វិបត្តិសង្គម មិនត្រូវបានដោះស្រាយ (យុវជន បន្ថែម ៣០០០០០ នាក់/ឆ្នាំ អត់ការងារធ្វើ,
  • គ្រប់ទំនិញឡើងថ្លៃ (ផុតពី កំរិតជីវភាពប្រជាពលរដ្ឋ),
  • ជីវភាពរាស្រ្តខ្មែរ កាន់តែដុនដាប (មន្ត្រីរាជការ, គ្រូបង្រៀន, បុគ្គលិកកម្មការ, អ្នកស្រែចំការ),
  • វិស័យពត៌មានវិទ្យា កាន់តែថយក្រោយ (បើប្រៀបជាមួយ ប្រទេសជិតខាង) ព្រោះត្រូវបានអភិវឌ្ឍពើមៗ ព្រោះតែពួកមានអំណាច គិតតែពុករលួយ យកប្រាក់ដាក់ហោប៉ៅ ចង់ជាតិលិចលង់ យ៉ាងមេចក៏មិនខ្វល់ អោយតែអញស្រណុក
  • ប្រព័ន្ធតុលាការ គ្មានយុត្តិធម៌ (ច្បាប់ត្រូវបានអនុវត្ត លើអ្នកក្រ លើអ្នកមានអំណាចតិចជាង)
  • ច្រើនទៀត…

ទាំងអស់ហ្នឹងហើយ ដែលថា សេដ្ឋកិច្ចខ្មែរ ត្រូវបានអភិវឌ្ឍ តាមវាយោបក់ គ្មានទិសដៅជាតិ និងសង្គម ព្រោះវាមិននាំមក ការអភិវឌ្ឍព្រមគ្នា លើគ្រប់វិស័យ ជាពិសេស អំពើពុករលួយ បានកើនលើសមុន, កំរិតជីវភាពប្រជាពលរដ្ឋ នៅតែដុនដាបវេទនា, ចំនួនយុវជនអត់ការងារ កាន់តែកើន ពីមួយឆ្នាំ ទៅមួយឆ្នាំ, ប៉ុន្តែបែរជា ផ្តល់ឱកាស អោយពួកពុករលួយ សំរុកធ្វើមានធ្វើបាន តែតាមការលក់ដី ដោយមិនខ្វល់សំរុក អភិវឌ្ឍព្រមគ្នា វិស័យផ្សេង ដើម្បីសង្គមខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់។ ប្រទេស អាចជឿនលឿនទៅមុខពិតប្រាកដ អាស្រ័យ ចំណេះដឹង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់, ចុះបើជីវភាព ភាគច្រើន នៃប្រជាពលរដ្ឋ រកតែអង្ករដាក់ឆ្នាំ មិនបានផង បានអីមានប្រាក់ចិញ្ចឹមកូន អោយទៅរៀនសូត្រ នៅសាលា។

ចំរូងចំរាស់ខ្មែរ-សៀម កាន់តែបង្ហាញ កូនខ្មែរ ឃើញកាន់តែច្បាស់ ភាពខ្សោយ សឹងតែ គ្រប់វិស័យ របស់រដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន និងកន្លងមក បើប្រៀបនឹងប្រទេសសៀម ហើយ ដែលរដ្ឋាភិបាលហ៊ុន សែនត្រូវតែពិនិត្យឡើងវិញ នោះគឺ៖

  1. លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ នៅខ្សោយ (សិទ្ធិបញ្ចេញមតិ បានត្រូវគំរាម, ប្រព័ន្ធពត៌មាន ទូទាំងប្រទេស ផ្សព្វផ្សាយពត៌មាន ក្រោមការត្រួត ពិនិត្យបែបផ្តាច់ការ លាយឡំបែបម៉ាហ្វីយ៉ា របស់រដ្ឋាភិបាល, ច្បាប់ត្រូវបានអនុវត្ត ចំពោះតែអ្នកទន់ខ្សោយ, ប្រព័ន្ធតុលាការ ជាមធ្យោបាយបង្ក្រាបគ្រប់សិទ្ធិ របស់ ប្រជាពលរដ្ឋ, …) ជាហេតុមិនអាច ធ្វើអោយសង្គមខ្មែរ ជឿនលឿន ពិតប្រាកដ
  2. សេដ្ឋកិច្ចខ្មែរ ផុយស្រួយ គ្មានគ្រឹះរឹងមាំ (កំណើនសេដ្ឋកិច្ច តែសំបកក្រៅ ប៉ុន្តែ បញ្ហាសង្គម នៅដដែល មានតែដំណោះស្រាយ អវិជ្ជមាន)
  3. នយោបាយការពារជាតិ ពេញដោយអំពើពុករលួយ និង អន់ទាំងធនធានមនុស្ស អន់ទាំងសំភារៈសឹក ថ្វីបើរដ្ឋាភិបាលខ្មែរ បានចំណាយ ៤០%  នៃថវិកាចំណាយ សរុបប្រចាំឆ្នាំ របស់ជាតិ លើវិស័យយោធា (អន់​មិនទំនើប ត្រង់ទ័ពខ្មែរគ្មានត្រូវ បានបណ្តុះបណ្តាលត្រឹមត្រូវ ពីកូនទាហាន រហូតដល់ពួកឧត្តមសេនីយ ដែលពាក់ ផ្កាយគ្មានសាលា, គ្មានសំភារៈសឹកទំនើប, ជីវភាពវេទនា ខ្វះស្បៀង ខ្វះថ្នាំសង្កូវ, …; ពុករលួយ ត្រង់ សូកលុយ ពាក់ផ្កាយ គ្មានយល់អំពីជំនាញធ្វើសឹក បែរជា យល់ច្បាស់ អំពីជំនាញខាងបង្ក្រាប បំពានយកដីធ្លី ពីរាស្រ្តទន់ខ្សោយ ដើម្បីជា សម្បត្តិផ្ទាល់ខ្លួន
  4. អំពើពុករលួយ (ហេតុដើម បង្អាក់ការអភិវឌ្ឍពិតប្រាកដ នៃសង្គម)
  5. ចំណេះដឹង របស់កូនខ្មែរ ផ្នែកអន្តរជាតិ នៅទាប (នយោបាយអន្តរជាតិ របស់ខ្មែរ ចាញ់ប្រៀប សៀម ហៅលែងឮ ព្រោះតែរដ្ឋាភិបាលខ្មែរ មិនទទួលយកមតិកែលំអ ពីមហាជនខ្មែរ, …)
  6. ចំណេះបច្ចេកទេសវិទ្យាសាស្ត្រ របស់ខ្មែរ នៅអន់ណាស់ (រដ្ឋាភិបាលខ្មែរ មិនបាន ផ្ចុងផ្តោតខ្លាំង លើបច្ចេកវិទ្យាពត៌មាន។ ពត៌មានអំពីចំរូងចំរាស់ខ្មែរ-សៀម ជា ភាសាសៀម ជាភាសាអង់គ្លេស ត្រូវបានបំផ្លោង លើអិនរើណែត ដោយជនជាតិ សៀម សំបូរលើសខ្ទង់ សាមសិបដង ជាង ពត៌មានអំពីចំរូងចំរាស់ខ្មែរ-សៀម ជាភាសាខ្មែរ ជាភាសាអង់គ្លេស បំផ្លោងលើអិនរើណែត ដោយជនជាតិខ្មែរ ពេល ចំរូងចំរាស់ខ្មែរ-សៀម តានតឹងដល់កំរិតកំពូល)
  7. ចំណេះដឹង និង កំរិតជីវភាព ប្រជាពលរដ្ឋខ្មែរ នៅទាបពេក បើប្រៀប នឹង ចំណេះដឹង និង កំរិតជីវភាព ប្រជាពលរដ្ឋសៀម
  8. មួយភាគធំ នៃស្បៀងអាហារ ឧបភោគបរិភោគ (ទាំងអគ្គីសនី ផងដែរ) របស់ខ្មែរ បានត្រូវពឹងផ្អែក លើការផ្គត់ផ្គង់ ពីប្រទេសសៀម និង ប្រទេសយួន ដែលជាពួកប្រទេសជិតខាង ប្រទេសខ្មែរ
  9. ហេដ្ឋារចនាសម្ពន្ធខ្មែរ (អគ្គីសនី, ផ្លូវថ្នល់, ទឹកស្អាត, គ្រឿងឧបភោកបរិភោគ, កំរិតជីវភាព) មិនទាន់គ្រប់គ្រាន់ នៅតាមទីជនបទ ដាច់ស្រយាល

អំពើពុករលួយ

វិស័យអបរំ

នយោបាយអន្តរជាតិ

វិស័យការពារជាតិ (កងទ័ព)

សុខមាលភាពគ្រួសារ

មើលផងដែរ៖

http://in.reuters.com/article/worldNews/idINIndia-35974320081015

មតិ»

1. happy - ខែវិច្ឆិកា 12, 2008

សូរស្តី
ថៃគឺជាចោរលួចទឹកដីខែ្មរនៅតាមជាយដែន

2. happy - ខែវិច្ឆិកា 12, 2008

សូមឧិ្យប្រុងប្រយ័ត្ន

3. happy - ខែវិច្ឆិកា 12, 2008

វាថាកនែ្លងណាដែលមិនមានប្រជាជនខែ្មររស់វានឹងយកដោយស្រួល

4. សុខ - ខែវិច្ឆិកា 12, 2008

សូស្តី
សៀមជាចោរលួចទឹកដីខែ្មរ នៅតាមជាយដែន, យួន ជាចោរកាន់កាប់ទឹកដីខ្មែរ និងកោះខ្មែរ នៅតាមជាយដែន


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: