jump to navigation

ហេតុមេច ហ៊ុន សែន ត្រូវការ រណរិទ្ធិ ពេលនេះ ? ខែកញ្ញា 22, 2008

Posted by khmervipheak in កុំមុយនិស្ត, គណបក្សប្រជាជន, នយោបាយ, ប្រទេស ខ្មែរ, ល្បិចឧក្រឹដ្ឋកម្ម, ហ៊ុន សែន.
trackback

ហាជនខ្មែរគ្មានឆ្ងល់ ដែលហ៊ុន សែនបានប្រកាសទទួលរណរិទ្ធិ រួមជាមួយគណបក្ស ប្រជាជន បន្ទាប់ពីព្រះមហាក្សត្រខ្មែរ បានលើកលែងទោស រណរិទ្ធិ។

ដើម្បីយល់ហេតុផល ត្រូវលើកសំណួរថា ចុះហេតុមេច បានហ៊ុន សែន ត្រូវការរណរិទ្ធិ ពេលនេះ មេចមិនត្រូវការរណរិទ្ធិ មុនពេលបោះឆ្នោត?

នរោត្តម រណរិទ្ធិ, ស្តេច ដែល រាស្រ្តខ្មែរគ្រប់គ្នា មើលងាយ ហ៊ុន សែន, ជនដែល ធ្វើតាមបង្គាប់ ប្រទេស សៀម និងប្រទេសយួន ដើម្បីអំណាច និងបំ ផ្លាញបូរណភាពទឹកដីខ្មែរតាមគំរូលើសស្តេច ធម្មោរាជា (បុត្រព្រះបាទពញ្ញាយ៉ាត) ដែល បានប្រគល់បូរណភាពទឹកដីខ្មែរ ទៅសៀម

គណបក្ស ប្រជាជន (មហាជនខ្មែរគ្រប់គ្នា ដឹងថា ជាគណបក្សកុំមុយនិស្ត បំរើតាមបញ្ជា របស់ប្រទេសយួន) ដែលបានទទួលអាសនៈ ៩០ កៅអី (តាមការបន្លំឆ្នោត ពីគ.ជ.ប.) នៅរដ្ឋសភា នឹងមានអំណាចសំរេចគ្រប់គ្រាន់ លើច្បាប់នានា ប៉ុន្តែមេចបានត្រូវការ គណបក្សរណរិទ្ធិ និង គណបក្សហ្វ៊ុនស៊ីនប៉ិច?

រណរិទ្ធិ ជាសន្លឹកបៀចាំបាច់ សំរាប់ហ៊ុន សែន ដូចកាលក្រោយបោះឆ្នោត ឆ្នាំ ២០០៣ ឬ?

រំលឹកថា សារជាតិដើម របស់ហ៊ុន សែនគឺខ្វះការអប់រំ ទាំងចំណេះ (រៀនថ្នាក់ទី ៧ ចាស់ = ថ្នាក់ទី ៥ ថ្មី), ខ្វះការអប់រំ ទាំងអត្តចារឹក សំដីសំដៅ (ប្រើប្រាស់ពាក្យ អា ម៉ឹង អញ ហ្អែង ជាដើម), ទាំងអស់ហ្នឹងគ្មានកំបាំងភ្នែក កូនខ្មែរទេ។ ម៉្យាងទៀត ក្នុងអំឡុងយួនកុំមុយនិស្ត កាន់កាប់ ប្រទេសខ្មែរ ពីឆ្នាំ ១៩៧៩ – ១៩៩១, ហ៊ុន សែនបានទៅជានាយករដ្ឋមន្ត្រី នៅឆ្នាំ ១៩៨៥ ដោយពួកកុំមុយនិស្តយួនបន្តុប ហើយតាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន ហ៊ុន សែនជានិច្ចកាល ធ្វើតាមបង្គាប់យួន ទោះនោះជាអំពើក្បត់ជាតិ ក្បត់ប្រជារាស្រ្តខ្មែរ ក៏ដោយ, ជាក់ស្តែង ការចុះសន្ធិសញ្ញាព្រំដែនបន្ថែម នៅឆ្នាំ ២០០៥ ដើម្បីបំពេញភាព ស្របច្បាប់ នៃសន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ ដែលហ៊ុន សែនធ្លាប់ ចុះហត្ថលេខា ជាមួយយួន; លំហូរចូល នៃពួកយួនអន្តោប្រវេសខុសច្បាប់ រាប់លាននាក់ បច្ចុប្បន្ន នៅប្រទេសខ្មែរ តាំងពីទីក្រុង រហូតដល់ជនបទ ដាច់ស្រយាល ព្រមទាំង បោះឆ្នោតជំនួសខ្មែរ, ការចាប់ផ្សឹកលោកសង្ឃទឹម សាខន ប្រគល់អោយយួន, ក៏គ្រប់គ្រាន់បង្ហាញថា ហ៊ុន សែន បាននិងកំពុងបំពេញបំណងយួន គ្រប់ពេលទៅហើយ។

តើទង្វើ របស់ហ៊ុន សែននោះ ជាទង្វើស្នេហាជាតិ ឬ ជាទង្វើក្បត់ជាតិ? នោះពិតជាទង្វើក្បត់ជាតិ របស់ហ៊ុន សែនដែល ចៀសមិនផុតពីប្រវត្តិសាស្ត្រចារទុក នោះទេ សំរាប់កូនខ្មែរជំនាន់ក្រោយ។ ហ្នឹងមិនទាន់គិតពី ផែនទីថ្មីបង្រួមបរិវេណ ប្រាសាទព្រះវិហារ ពី ៤,៦ គម² មកនៅត្រឹម ៣០ម ចេញពីជើងប្រាសាទ គូរតាមបង្គាប់របស់ប្រទេសសៀម នោះផង ដែលបានប្រគល់ផ្ទៃដីខ្មែរ ៤,៦ គម² ទៅប្រទេសសៀម ជាអាថ៍កំបាំងនៃផលប្រយោជ រវាងហ៊ុន សែន និង ប្រទេសសៀម។

ថ្វីបើ បានអាសនៈ ៩០ កៅអី មែន ប៉ុន្តែមិនអាចធ្វើអ្វីតាមចិត្តនោះទេ (ជាពិសេស អំពើពុករលួយនឹងរីកដុះដាល ខ្លាំងទៀត នៅជួរថ្នាក់ដឹកនាំ ពេលប្រេងកាតខ្មែរ ផ្តល់ផល) ម៉្លោះហើយច្បាស់ជាមាន ៖

  • ការរិះគន់ របស់អន្តរជាតិ ជាពិសេស សហរដ្ឋអមេរិក សហគមអឺរ៉ុប ព្រោះ សារជាតិពិត របស់គណបក្សប្រជាជន គឺកុំមុយនិស្តផ្តាច់ការ ម៉្លោះហើយមិនសូវ យល់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាអ្វីនោះទេ ហើយតែងតែប្រើប្រាស់ វិធីគំរាមកំហែង ឬ ធ្វើឃាដ កនុងការគ្រប់គ្រង ដូចដែលធ្លាប់ធ្វើកន្លងមក
  • ការរិះគន់ របស់អង្គការក្រៅរដ្ឋាភិបាល, គណបក្សសមរង្ស៊ី។ ថ្វីបើគណបក្ស សមរង្ស៊ី និង អង្គការក្រៅរដ្ឋាភិបាល មិនកាន់អំណាចមែន ប៉ុន្តែសំលេងពួកគេ ជាពិសេសសំលេងគណបក្សសមរង្ស៊ី មានឥទ្ធិពលខ្លាំងណាស់ ដល់អន្តរជាតិ ដែលត្រូវប្រតិកម្ម លើរដ្ឋាភិបាលហ៊ុន សែន ហើយក៏ដោយសារតែ សំលេង របស់អង្គការក្រៅរដ្ឋាភិបាល, របស់គណបក្សសមរង្ស៊ី ហ្នឹងហើយ ដែលទោះជាហ៊ុន សែនប្រឹងទាញទាំងស្រុង ប្រទេសខ្មែរ ចូលទៅគន្លងផ្តាច់ការបែបភូមា ឬ បែបកុំមុយនិស្តយួន ក៏ទៅមិនរួច ប៉ុន្តែហ៊ុន សែននៅតែចិញ្ចឹមចិត្ត ដូច្នោះដដែល។
  • ប្រតិកម្មពី មហាជនខ្មែរ អំពីទង្វើខុស របស់ រដ្ឋាភិបាល ដូចជាច្បាប់ប្រឆាំងអំពើ ពុករលួយ, ជនអន្តោប្រវេសយួន, បូរណភាពទឹកដីខ្មែរ, បូរណភាពទឹកដីខ្មែរ, … ។ ជារួម មហាជនខ្មែរ ដែលមានចិត្តក្លាហាន និងចេះវិភាគ ក៏អាស្រ័យកំលាំងអប់រំពួកគេ អោយស្គាល់សិទ្ធិរបស់ពួកគេ ពីសំណាក់ អង្គការក្រៅរដ្ឋាភិបាល និងគណបក្សសមរង្ស៊ី ចឹងដែរ។
  • … និង ច្រើនទៀត

ទាំងអស់ខាងលើ ស្តែងចេញពីទង្វើ និងសកម្មភាពអត្តនោមតិ បំផ្លាញជាតិ បំផ្លាញសង្គម កន្លងមក របស់ហ៊ុន សែន ដែលមិនកំបាំង ពីភ្នែកមហាជនខ្មែរ ក្នុងនោះ មាន៖

  • ពួកជនអន្តោប្រវេសយួន នៅពេញប្រទេស ពីទីក្រុង រហូតដល់ជនបទដាច់ ស្រយាល ដែលជាលំហូរចូលខុសច្បាប់ អនុញ្ញាតិដោយរដ្ឋាភិបាលហ៊ុន សែ
  • ការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនបន្ថែម នៅឆ្នាំ ២០០៥ ដោយបំពេញភាពស្របច្បាប់លើសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ ដែលសុទ្ធសឹងជាការប្រគល់បូរណភាពទឹកដីខ្មែរ អោយទៅយួន
  • តុលាការខ្មែរ គ្មានភាពឯករាជ្យ ថិតក្រោមឥទ្ធិពល នៃរដ្ឋាភិបាល
  • ប្រព័ន្ធផ្សព្វផ្សាយពត៌មាន ៩៨% គ្មានភាពឯករាជ្យក្នុងការផ្សព្វផ្សាយ ព្រោះថិតនៅក្រោមឥទ្ធិពល នៃរដ្ឋាភិបាល
  • អំពើពុករលួយ តាមបែបម៉ាហ្វីយ៉ា និង ខ្សែស្រលាយពួកលក់/លួចជាតិ ត្រូវបានអនុវត្តតាំងពីហ៊ុន សែន ជា ស៊ីម ហេង សំរិន រហូតដល់ពួកសមាជិកមានអំណាច ក្នុងជួរគណបក្សប្រជាជាជន ទាំងមូល ដែលប្រជាពលរដ្ឋខ្មែរ គ្មានអំណាច ត្រូវរងគ្រោះធ្ងន់ធ្ងរ ពីអំពើពុករលួយទាំងនោះ ជាក់ស្តែងដោយសារប្រព័ន្ធតុលាការខ្មែរ
  • ប្រព័ន្ធម៉ាហ្វីយ៉ា ក្រោមបញ្ជារបស់ហ៊ុន សែន នៅតែដដែល ជាពិសេស ធ្វើឃាដអ្នកដែលរិះគន់ទង្វើ របស់ហ៊ុន សែន ដូចជា ឃាតកម្មលើ ជា វិជ្ជា, ឱម រ៉ាឆាឌី, សុខ សុវណ្ណរេត, ជួរ ជេដ្ឋរិទ្ធ, …, ហើយថ្មីៗនេះ ឃាតកម្ម លើលោកឃឹម សំបូរ (អ្នកកាសែត មនសិការខ្មែរ) និងកូនប្រុស របស់គាត់ ដែលរកមិនឃើញឃាតករពិតប្រាកដបាននៅឡើយ ព្រោះឃាតកម្មទាំងនោះ ជាទង្វើក្រោមបញ្ជា របស់ហ៊ុន សែន។ គ្រាន់តែរឿងហេង ពៅមួយ ក៏គ្រប់គ្រាន់វាយតំលៃបានទៅហើយ
  • ប្រទេសខ្មែរ ជាប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មែន ប៉ុន្តែ ធាតុពិត ប្រទេសខ្មែរ កំពុងត្រូវបានដឹកនាំ តាមបែបកុំមុយនិស្តផ្តាច់ការ ដោយហ៊ុន សែនបាននិងកំពុងយកគំរូតាមយួន ជាពិសេសអោយឱម យិន ទៀង ទៅរៀនគំរូ ប្រឆាំងអំពើពុករលួយ ពីប្រទេសយួនកុំមុយនិស្ត (ចុះមេចមិនទៅយកគំរូ ច្បាប់ប្រឆាំងអំពើពុករលួយ ពីប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក ប្រទេសបារាំង ដែលប្រទេសទាំងនោះ ត្រៀមខ្លួនជានិច្ច ដើម្បីជួយ)

ក្រោយបោះឆ្នោត ថ្ងៃ ២៧ កក្កដា ឆ្នាំ ២០០៨ នេះ, ហ៊ុន សែនបានប្រកាសជាស្រេចថា គណបក្សប្រជាជន​នឹងគ្រប់គ្រងទាំងអស់ គ្រប់គណកម្មការ ក្នុងរដ្ឋសភា ដោយមិនចែក រំលែកអោយ គណបក្សណានោះទេ (សំដៅ គណបក្សសមរង្ស៊ី) ជាសញ្ញាឈានទៅរក គោលដៅគ្រប់គ្រងផ្តាច់ការ លែងអោយមាន សំលេងជំទាស់ស្របច្បាប់ ចំពោះរាល់ទង្វើ របស់រដ្ឋាភិបាលហ៊ុន សែន។

ប្រតិកម្ម នឹងការប្រកាសនោះ, សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានប្រកាសពញ្ញាក់ អារម្មណ៍មហាជនខ្មែរ និង អន្តរជាតិ អំពីគោលដៅ របស់ហ៊ុន សែនឈានទៅរក ភាពផ្តាច់ ការស៊ីជំរៅ តាមគន្លងផ្តាច់ការ នៃប្រទេសភូមា។ សម រង្ស៊ីបានប្រកាស សមាជិក គណបក្សសម រង្ស៊ី ចំនួន ២៦ នាក់ នឹងធ្ចើពហិការ មិនចូលរួមសំបថ ថ្ងៃ ២៤ កញ្ញា នៅរដ្ឋសភា ព្រោះមានការបន្លំឆ្នោត ពី គ.ជ.ប. ដែលប្រជាពលរដ្ឋខ្មែរ ជាង ពីរលាននាក់ បាត់ឈ្មោះសំរាប់បោះឆ្នោត ដែលភាគច្រើនលើសលុប ជាពួកអ្នកគាំទ្រគណបក្សសម រង្ស៊ី។ វាជារឿង គួរអោយហ៊ុន សែនខ្វាយខ្វល់ ព្រោះការមិនចូលរួមសំបថ របស់គណបក្សសមរង្ស៊ី (២៦ កៅអី) នឹងធ្វើអោយរដ្ឋសភា មិនស្របច្បាប់។

ដល់តែធ្វើអីសម រង្ស៊ីមិនកើត, ហ៊ុន សែនប្រើប្រាស់ វិធីបំបែកគណបក្សហ្វ៊ុនស៊ីប៉ិក, គណបក្សរណរិទ្ធិ ចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លើសពីហ្នឹង ហ៊ុន សែនលើកឡើងចោទគំរាមសម រង្ស៊ី ពីបទថា បាននិយាយ “សភាខ្មែរ អណត្តិទី ៤ ជាសភាយួន, ជាសភាចោរ, ជាសភាលួចជាតិ”។

រឿងនេះស្រដៀងចឹងដែរ រឿងហ៊ុន សែនសុំហត្ថលេខាចារយល់ស្រប លើសន្ធិសញ្ញា បន្ថែម ថ្ងៃ ១០ ខែតុលា ២០០៥ ពីព្រះមហាក្សត្រ (នរោត្តម សីហនុ) ប៉ុន្តែ នរោត្តម សីហនុ បានគេចមុន ដោយលេសទៅព្យាបាលជំងឺ នៅប្រទេសចិន; ជា ស៊ីម, ប្រធានព្រឺទ្ធសភា ជំនួសមុខ នរោត្តម សីហនុ ក៏បានគេច ទៅព្យាបាលជំងឺ នៅប្រទេសសៀម នៅថ្ងៃហ្នុង; ទីបំផុត អ្នកដែលបានចារយល់ស្រប គឺ ញឹក ប៊ុន ឆៃ, ប្រធានព្រឹទ្ធសភាស្តីទី។

ហេតុដែល នរោត្តម សីហនុ និង ជា ស៊ីម គេចមិនចារយល់ស្រប ព្រោះយល់ច្បាស់ណាស់ថា នោះជាការស៊ុមគ្រលុម ក្បត់ជាតិ ជាមួយហ៊ុន សែន ប្រគល់បូរណភាពទឹកដីខ្មែរ អោយទៅប្រទេសយួន ដែលប្រវត្តិសាស្ត្រខ្មែរ ច្បាស់ជាចារទុកសំរាប់កូនខ្មែរគ្រប់ជំនាន់ មិនខាន។

ជារួមហ៊ុន សែនមិនត្រូវការរណរិទ្ធ ដូចក្រោយបោះឆ្នោត ឆ្នាំ ២០០៣ នោះទេ ព្រោះ ជាមួយ៩០ កៅអីនៅរដ្ឋសភា, ហ៊ុន សែន អាចជិះសេះលែងដៃខ្លះចឹងដែរ។ ប៉ុន្តែហ៊ុន សែនត្រូវតែបញ្ចេញអការៈខាងក្រៅ ត្រូវការរណរិទ្ធ ដើម្បីយកចំណេញនយោបាយ ៖

  • បង្ហាញមហាជនខ្មែរថា ហ៊ុន សែនមានអំណាច (ប៉ុន្តែហ៊ុន សែនខ្លាចអំណាចមហាជនខ្មែរ​៝ណោះទៅវិញ)
  • អូសបំបែករណរិទ្ធ ពីគណបក្សសម រង្ស៊ី របស់សម រង្ស៊ីនិង ពីគនបក្សសិទ្ធិមនុស្ស របស់កឹម សុខា ព្រោះហ៊ុន សែនដឹងថា ពួកគេរួមគ្នា ពួកគេនឹងមានឥទ្ធិពលខ្លាំង ខាងសំលេងរិះគន់រដ្ឋាភិបាលហ៊ុន សែន (បានន័យថាសំលេងពួកគេមានដល់បី ទល់សំលេងហ៊ុន សែនម្នាក់ឯង)

ទោះយ៉ាងណា ចារិករបស់រណរិទ្ធ អន់ផុតលេខ សូម្បីកូនក្មេងទើបចេះនិយាយ ក៏លែងអោយតំលៃរណរិទ្ធទៅទៀតៗ រណរិទ្ធគ្រាន់តែជាឧបករជេរ ឬ ហៃអើតាមបង្គាប់ តែប៉ុណ្ណោះ មិនខុសពីកាលពីឆ្នាំ ១៩៩៨ ហ៊ុន សែនប្រើប្រាស់ងួន សឿ អោយជេរ រណរិទ្ធ  រួចពេលសភាពការស្ងប់ ហ៊ុន សែនក៏ប្រើប្រាស់លេសផ្សេងៗ ដើម្បិបំបិទចោលដកទាំងតំណែងងួន សឿ ពី អគ្គនាយកកំចាត់គ្រឿងញៀន។ ករណីរណរិទ្ធ ស្រដៀងគ្នា ហើយរណរិទ្ធ ក៏គ្មានជំរើសដែរ ក្រៅពីទៅធ្វើខ្ញុំគេ តែប៉ុណ្ណោះ។

មើលផងដែរ៖

http://wms.cfcambodge.org/mambo/index.php?option=com_content&task=view&id=277&Itemid=2

មតិ»

1. yearytuk - ខែធ្នូ 4, 2008

ហេ! មេដឹកកម្ពុជា
ពេលនេះអ្នកទាំងអស់គ្នាដឹងហើយរឺនៅ
ធើ្វមេដឹកនាំហេតុបានជាមិនគ្នាដើរមើល
តាមស្រុកស្រែជនបទខ្លះ
ហេ! មិនមានផ្លូវដើរទេវឹយ​ភើ្លងក៏មិនមានទឹកក៏មិនមាន
និយាយរួមអត់ទាំងអស់
មានតែផ្លូវដីក្រហមហើយនឹងដីគ្រួសវាហុយណាស់វឹយ

2. yearytuk - ខែធ្នូ 4, 2008

ផ្លូវឡើងទៅប្រាសាទតាមាន់ធំបើសិនជាអ្នកណាបានធើ្វ
សូមអោយធើ្វបែបខ្នាតអន្តរជាតិ
គឺចាក់កៅស៊ូហាមចាក់ដីក្រហមណាស់
ពីព្រោះសម័យនេះហើយគេប្រើតែកៅស៊ូ
ហើយម្យ៉ាងវិញទៀតវាអៀលប្រទេសដែលនៅជិតខាងផង
ប្រសិនបើយើងចាក់ដីក្រហម

3. yearytuk - ខែធ្នូ 4, 2008

ប្រទេសដែលមានការរីកចំរើនចំណុចសំខាន់បំផុតគឺ

១មានផ្លូវ
២មានភើ្លង
៣មានទឹក
ពិសេសតាមស្រុកជនបទគឺដើម្បីអោយប្រជាជន
មានសេចក្តីសុខ
មិនសុខតែខ្លួនអេងទេណាស់
នៅតែក្នុងក្រុងអាណិតប្រជាពលរដ្ឋតាមស្រុកស្រែផង

4. yearytuk - ខែធ្នូ 4, 2008

ខ្មុំនៅស្រុកស្រែ
ខ្ញុំចង់មើលទូរទស្សន៌ចង់ដឹព័ត៌មានខ្លះៗ
ប៉ុនែ្តមិនមានភើ្លង
មេដឹកនាំខ្មែរអត់ដាក់ភើ្លងអោយគ្នាប្រើ

ពេលយប់អុចតែចង្កៀង យ៉ាប់ដល់កតែម៉ង អុចតែចន្លុះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: