jump to navigation

បញ្ហាចំរូងចំរាស់ខ្មែរ-សៀម ពីរឿងផ្ទៃដី ៤,៦ គ,ម² ជុំវិញ ប្រាសាទព្រះវិហារ នឹងចប់ អង្កាល់ ? ខែសីហា 28, 2008

Posted by khmervipheak in នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ.
trackback

អ្វីៗ សុទ្ធតែមានទីបញ្ចប់ របស់វា!

ចុះបញ្ហាចំរូងចំរាស់ខ្មែរ-សៀម នឹងបញ្ចប់ដោយ ប្រទេសខ្មែរ នឹងបាត់បង់ប្រាសាទតាមាន់ធំ និងផ្ទៃដីជុំវិញនោះ ឬ ផ្ទៃដី ៤,៦ គ,ម² ជុំវិញប្រាសាទព្រះវិហារ ដែលទាំងអស់សុទ្ធជារបស់ខ្មែរ តាមសាលក្រមសំរេច នៃតុលាការអន្តរជាតិ ឆ្នាំ ១៩៦២ អោយទៅប្រទេស សៀម ឬ?

ពិតជាអញ្ចឹង បើប្រទេសខ្មែរ នៅតែត្រាំត្រែងដោះស្រាយទ្វេភាគីរវាងខ្មែរ-សៀម ដោយមិនបញ្ជូន សំណុំរឿងបញ្ហាចំរូងចំរាស់ ប្រាសាទព្រះវិហារ ទៅអង្គការសហប្រជាជាតិ ទេនោះ!

មានតែជំរើសមួយគត់ ដើម្បីបញ្ចប់បញ្ហាចំរូងចំរាស់ខ្មែរ-សៀម គឺការសំគាល់ឡើងវិញ ខ្សែបន្ទាត់ព្រំដែនខ្មែរ-សៀម តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ ដោយដាក់ស្នើសំណុំរឿង ដល់អង្គការសហប្រជាជាតិ ដោះស្រាយ។

រលឹកផងដែរ ប្រាសាទព្រះវិហារ និង ផ្ទៃដី ៤,៦ គ,ម² របស់ប្រាសាទព្រះវិហារ ត្រូវបានតុលាការអន្តរជាតិ ទីក្រុង The Hague, បានកាត់សេចក្តីជាកម្មសិទ្ធិ របស់ប្រទេសខ្មែរ តាំងពីថ្ងៃ ១៥ មិថុនា ១៩៦២។ ប៉ុន្តែថ្មីៗ នេះ រដ្ឋាភិបាលខ្មែរ​បែរជាគូរផែនទីថ្មីបង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ អោយនៅត្រឹម ៣០ ម. ចេញពីជើងប្រាសាទ តាមបង្គាប់រដ្ឋាភិបាលសៀម ទៅវិញ។ នេះជាវិធីផ្តល់ដៃអោយប្រទេសសៀម នឹងទទួលបានផ្ទៃដី ៤.៦ គម² ដែលជារបស់ខ្មែរ។ ប្រាសាទព្រះវិហារ ក្លាយជាបេតិកភណ្ឌពិភពលោក រួចហើយ ប៉ុន្តែបញ្ហាចមរូចំរាស់ នៅដដែលមិនចប់ ព្រោះផែនទីថ្មី បង្រួមបរិវេណ ជុំវិញប្រាសាទព្រះវិហារ ជាការកំណត់ព្រំប្រទល់ ដោយរដ្ឋាភិបាលខ្មែរ ខ្លួនឯង រួចទៅហើយ ប៉ុន្តែផ្ទៃដី ៤.៦ គម² មិនទាន់បានទៅ ប្រទេសសៀមទាំងស្រុង នៅឡើយដែរ។ មិនត្រឹមតែ បញ្ហាចំរូងចំរាស់ទ័ពខ្មែរ-សៀមជុំវិញប្រាសាទព្រះវិហារ នៅតែដដែលទេ ប៉ុន្តែថែមពីលើ គឺប្រាសាទតាមាន់ធំ និងជុំវិញហ្នុង ទោះមានដល់ទៅ ៣ កិច្ចប្រជុំខ្មែរ-សៀម កន្លងមកហើយក្តី។

ចំរូងចំរាស់ខ្មែរ-សៀម កាន់តែកើនខ្លាំង ចាប់ពីថ្ងៃ ១៥ កក្កដា ២០០៨, កូនខ្មែរគ្រប់ស្រទាប់ កំពុងចោទសួរ បញ្ហាចំរូងចំរាស់ខ្មែរ-សៀម នឹងចប់នៅពេលណា?

ជារួម គ្មានដំណោះស្រាយណា ដែលរដ្ឋាភិបាលខ្មែរ អាចមានប្រៀបលើសៀម នោះទេ ព្រោះថា៖

  • បើប្រើប្រាស់កំលាំងទ័ព, កងទ័ពខ្មែរពិបាកឈ្នះកងទ័ពសៀម ព្រោះ
    • កងទ័ពខ្មែរខ្វះសំភារៈសឹកទំនើប, ខ្វះការបណ្តុះបណ្តាលម៉ត់ចត់
    • កងទ័ពសៀមមាននិងចេះប្រើប្រាស់សំភារៈសឹកទំនើប, បណ្តុះបណ្តាលម៉ត់ចត់
  • បើតាមនយោបាយអន្តរជាតិ ប្រទេសខ្មែរ បានបាត់បង់រួចស្រេចហើយ ៖
    • គូរផែនទីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់រដ្ឋាភិបាលសៀម បាត់បង់ផ្ទៃដី
    • បានដោះស្រាយទ្វេភាគី ចំរូចំរាស់, ខ្មែរ នឹងបាត់បង់ដីខ្មែរ​ទៅសៀម
  • លទ្ធិប្រជាធិបតេយ្យ នៅប្រទេសខ្មែរ នៅអន់ខ្សោយ ដែលរដ្ឋាភិបាលខ្មែរ ច្រើនអត្តនោមតិ គ្មានទទួលយក យោបល់មហាជនខ្មែរ។ រដ្ឋាភិបាលខ្មែរ ប្រើប្រាស់ពាក្យថា នយោបាយឈ្នះ-ឈ្នះ ដើម្បីបោកប្រាស់ បង្ក្រាបមតិមហាជនខ្មែរ
  • លទ្ធិប្រជាធិបតេយ្យ នៅប្រទេសសៀម មានភាពប្រសើរជាងប្រទេសខ្មែរ ដោយទទួលយកគ្រប់មតិយោបល់ ដើម្បីដោះស្រាយបញ្ហា

រដ្ឋាភិបាលខ្មែរ នៅតែបន្ទន់សភាពការ ទៅក្នុងអារម្មណ៍កូនខ្មែរ ថ្វីបើកូនខ្មែរបានមើលឃើញជាមុន ផលវិបាកនៃកិច្ចចរចារខ្មែរ-សៀម ពីរឿងប្រាសាទព្រះវិហារ ម៉្លោះហើយទើប រ៉ុង ឈុន, ជា មុនី បានដឹកនាំបាតុកម្មអហឹង្សា ថ្ងៃ ១៧ សីហា ២០០៨ ទាមទារទ័ពសៀម ដកចេញពីតំបន់ ដែលទ័ពសៀម កំពុងកាន់កាប់។

មិននិយាយ ក៏កូនខ្មែរគ្រប់រូប បានដឹងថា នយោបាយអន្តរជាតិ របស់រដ្ឋាភិបាលហ៊ុន សែន អន់ស្រេចទៅហើយ ពីរឿងគូរផែនទីថ្មី តាមបង្គាប់សៀម ដែលនាំមកផលវិបាកធ្ងន់ធ្ងរ ពីរឿងផ្ទៃដី ៤.៦ គម² ជុំវិញប្រាសាទព្រះវិហារ នៅពេលនេះ។

(កំពុងសរសេ)

មើលផងដែរ៖

  1. http://ki-media.blogspot.com/2008/08/thailand-and-cambodia-trying-to-tie-up.html
  2. http://in.reuters.com/article/worldNews/idINIndia-35974320081015

មតិ»

1. កូនខ្មែរ-បារាំង - ខែសីហា 29, 2008

Sans commentaire à propos de la politique de Hun Sen. Tant que le Cambodge n’utilise pas son droit auprès du Conseil de Sécurité de l’ONU, le Cambodge le sera( ou prèsque ) perdant dans l’histoire!
Est-ce Hun Sen pense à ses propres intérêts( ou celui de son clan ) ou alors Hun sen pense-t-il à l’intérêt du Cambodge? On le saura peut être un jour!

2. KHMER » Blog Archive » HUNSEN - ខែកញ្ញា 26, 2008

[…] bBaðacMrUgcMras;Exµr-esom BIerOgépÞdI 4,6 K,m² CuMvij R)asaTRBHvihar nwgcb; Ggáal; ? Ex sIha 28, 2008 […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: