jump to navigation

បញ្ហា ហ្សរហ្ស៊ា (Georgia) ៖ ភាពតានតឹង រវាង សហរដ្ឋអាមេរិក (USA) និង ប្រទេសរ៉ាស្ស៊ា (Russia) ! មេរៀន សំរាប់ ប្រទេសខ្មែរ ?? ខែសីហា 11, 2008

Posted by khmervipheak in ព្រឹត្តិការអន្តរជាត.
trackback

ថ្ងៃអាទិត្យ ម្សិលមិញ សហរដ្ឋអាមេរិកបានចោទ ប្រទេសរ៉ាស្ស៊ា ដែលប៉ងរំលំរបប ហ្សរហ្ស៊ា (Georgia) ស្និទ្ធបស្ចឹមប្រទេស, ពេលការទំលាក់គ្រប់បែករ៉ាស្ស៊ា កំពុងបន្ត នៅប្រទេសហ្សរហ្ស៊ា (Georgia) ហើយដែល ប្រធានាធិបតីបារាំង នីកូឡាសាកូហ្ស៊ី (Nicolas Sarkozy) បាននៅទីក្រុង Moscow ដើម្បី មួយការសំរបសំរួល។

ហ្សកប៊ូស្ស,ប្រធានាធិបតីសហរដ្ឋអាមេរិក

និង

ភូធីន,នាយករដ្ឋមន្ត្រីប្រទេសរ៉ាស្ស៊ា

ប្រទេសរ៉ាស្ស៊ា បានផ្តើម ព្រលឹមថ្ងៃចន្ទ វាយតាមអាកាសទៅលើ ទីដៅយោធា នៃជាយរដ្ឋធានី Tbilissi, តាមសំដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសហ្សរហ្ស៊ា (Georgia) ទៅទីភ្នាក់ងារពត៌មាន AFP, បន្ទាប់ពីបានឮមួយការផ្ទុះ នៅទីក្រុង។

“មានយ៉ាងតិច ពីរគ្រាប់បែកយន្តហោះ ត្រូវបានទំលាក់”, តាមសំដី Chota Outiachvili, អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ថា មួយគ្រាប់បែកយន្តហោះ បានវាយភូមិ Kodjori (ចំងាយ ១០ គម ពីរដ្ឋធានី Tbilissi) ដែលជាមូលដ្ឋានកងវៈសេនាតូច (bataillon) នៃកំលាំងពិសេសហ្សរហ្ស៊ា (Georgia) បានឈរជើង, និងមួយគ្រាប់បែកយន្តហោះទៀត បានវាយចំ មណ្ឌលត្រួតពិនិត្យអាកាសចរ, ចំងាយ ៥ គម ពីកណ្តាលរដ្ឋធានី Tbilissi។ ព្រលប់យប់ថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ, Outiachvili បានសំគាល់ស្ថានភាព នៃ “ការទំលាក់រះគ្រាប់បែកយន្តហោះ” ដោយកងអាកាសចរប្រទេសរ៉ាស៊្សា លើទីក្រុង Gori នៃ ប្រទេសហ្សរហ្ស៊ា (Georgia)។

សហរដ្ឋអាមេរិក បានព្រមាន Moscow ថា នឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ចំពោះទំនាក់ទំនង ជាមួយរដ្ឋធានី វ៉ាស៊ីនតោន (Washington) បើ Moscow បន្តព្យាយាមឈ្លានពាន ប្រឆាំងទិសដៅស៊ីវិល និង យោធា នៅប្រទេសហ្សរហ្ស៊ា។

Dick Cheney, អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស ពេលសន្ទនាទូរស័ព្ទ ជាមួយ Mikheil Saakashvili, ប្រធានាធិបតីប្រទេសហ្សរហ្ស៊ា, ថា “ការឈ្លានពានរ៉ាស្ស៊ា មិនត្រូវនៅស្ងៀមគ្មានចំលើយ, ហើយបើវានៅតែបន្ត វានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” លើទំនាក់ទំនង​ របស់រ៉ាស្ស៊ា ជាមួយសហរដ្ឋអាមេរិក, និង ទូលាយជាងហ្នឹង, ជាមួយសហគមអន្តរជាតិ”, បានបង្ហាញនៅថ្ងៃចន្ទ ដោយអ្នកនាំពាក្យ របស់ Dick Cheney។

រំលឹកប្រវត្តិសាស្ត្រ នៃ សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត ៖

នៅឆ្នាំ ១៩៩១ ប្រទេសហ្សរហ្ស៊ា ក៏ដូចជាប្រទេសមួយចំនួន នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត (USSR : Union of Soviet Socialist Republics) បានឯករាជ្យពីនឹមកុំមុយនិស្តផ្តាច់ការ ក្រោមអំណាច របស់ប្រទេសរ៉ាស្សា។

គឺនៅឆ្នាំ ១៩៩១ នេះហើយ ដែល សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត (USSR : Union of Soviet Socialist Republics) បានត្រូវរលំរលាយរូបរាង ក្រោមការគ្រប់គ្រង របស់ ហ្កកបេឆេវ (Gorbachev), អគ្គលេខាបក្សកុំមុយនិស្ត សាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត និង ក្រោមបាតដៃរបស់ ពួកស៊ីអាយអៃ (CIA), ភ្នាក់ងារសំងាត់អាមេរិកាំង ត្រូវបានបង្កប់ក្នុង របបកុំមុយនិស្តរ៉ាស្ស៊ា តាំងពីរាប់សិបឆ្នាំមក ផងដែរ។ រីឯសហរដ្ឋអាមេរិក ពេលនោះមាន រ៉ូណលដ៍ រេហ្កឹន (Ronald Reagan) ជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្រោយសង្គ្រាមលោកលើកទី ១ (២៨កក្កដា១៩១៤-១១វិច្ឆិកា១៩១៨) មានបដិវត្តរំលំស្តេច នៅប្រទេសរ៉ាស្ស៊ា។ សង្គ្រាមស៊ីវិល រវាង ពួកសក្តិភូមិរ៉ាស៊្សា និង ពួកបដិវត្តរ៉ាស៊្សា ពីឆ្នាំ ១៩១៨ រហូតដល់ឆ្នាំ ១៩២១ ហើយ ពួកបដិវត្តរ៉ាស៊្សា បានទទួលជ័យជំនះ ព្រមទាំងបានប្រកាសជា រដ្ឋសហព័ន្ធសង្គមនិយម នៅឆ្នាំ ១៩២២ ក្រោមការដឹកនាំ របស់លែណឹន (Lenin), ជនអនុវត្តទ្រឹស្តីកុំមុយនិស្ត របស់ Karl Marx និង Friedrich Engels។ ពេលនោះ រដ្ឋសហព័ន្ធសង្គមនិយម មាន បួនប្រទេស (ប្រទេសរ៉ាស្ស៊ា, ប្រទេស Ukraina, ប្រទេស Belarussia និង ប្រទេស Transcaucasia)។

នៅឆ្នាំ ១៩៥៦ (ក្រោយសង្គ្រាមលោកលើកទី ២ ៖ ១កញ្ញា១៩៣៩-២កញ្ញា១៩៤៥), សាធារណរដ្ឋសហព័ន្ធសូវៀត (Soviet Union Republic) រួមមាន ១៦ សាធារណរដ្ឋង្គមនិយមសូវៀត (SSR: Soviet Socialist Republic ) ក្នុងនោះមាន ៖ 1- សសស Armenia, 2- សសស Azerbaijan, 3- សសស Bielorussia, 4- សសស Estonia, 5- សសស Georgia, 6- សសស Kazakh, 7- សសស Kirghiz , 8- សសស Latvian, 9- សសស Lithuania, 10- សសស Moldavia, 11- សាធារណរដ្ឋសហព័ន្ធ Russia, 12- សសស Tajikistan, 13- សសស Turkmenia , 14- សសស Ukrainia, 15- សសស Uzbekistan, និង 16- សសស Karelia

មុនឆ្នាំ ១៩៩១ ពិភពលោក ត្រូវបានចែកជា ពីរប្លុក (Block) ៖​ ប្លុកសេរី (ពួកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមការដឹកនាំ របស់សហរដ្ឋអាមេរិក ជាមហាអំណាច) និង ប្លុកកុំមុយនិស្តផ្តាច់ការ (ពួកប្រទេសកុំមុយនិស្តផ្តាច់ការ ក្រោមការដឹកនាំ របស់សាធារណរដ្ឋង្គមនិយមសូវៀត ជាមហាអំណាច ក្នុងនោះមានប្រទេសរ៉ាស្ស៊ា ជាមេ)។

(កំពុងសរសេរ)

មើលផងដែរ៖

  1. http://en.wikipedia.org/wiki/World_War_I
  2. http://en.wikipedia.org/wiki/World_War_II
  3. http://en.wikipedia.org/wiki/Soviet_Union

មតិ»

1. កូនខ្មែរ - ខែសីហា 12, 2008

នែ ទើបតែបានដាក់ អក្សរសាស្រ្តខ្មែរ រួចអស់ហើយ អាចចូលទៅស្ដាប់បានណាបង
http://socheatk.blogspot.com/2008/08/khmer-literature-vol-01.html

2. វិចិត្រ - ខែសីហា 13, 2008

លេង​សុទ្ធ​តែ​រ៉ាស្ស៊ា (រុស្ស៊ី)ស្តាប់​មិន​ចង់​បាន។ តាម​មិន​ទាន់សម័យ​និយម​សោះ ខ្ញុំ។

ឃ្លា​ខ្លះ​ខ្ញុំ​នៅ​តែ​ស្តាប់​មិន​យល់ “​ …ពីរ​គ្រាប់​បែក​យន្តហោះ…” យន្តហោះ​ទំលាក់​គ្រាប់​បែក​ពីរ​គ្រឿង​ទេ​ដឹង?
.

3. Khmer Blog - ខែសីហា 13, 2008

Don’t worry about this Bong Vichet!
It’s normal today.

4. ខេមរកីឡា - ខែសីហា 13, 2008

ប្រទេស​ ចចៀ និង ប្រទេស រុស្ស៊ី ដូចជាត្រូវជាង គ្រាន់តែជាយោយល់ទេ បើមិនត្រូវចោលទៅចុះ។

5. កូនខ្មែរ-បារាំង - ខែសីហា 14, 2008

រុស្ស៊ី គឺយើងប្រើតាមភាសាបារាំង​ Russie ឯពាក្យ រ៉ាស្ស៊ា ជាពាក្យអានតាមភាសា​អង្គ្លេស ឯពាក្យ Georgia ជាបារាំងថា Géorgie ហ្សកហ្ស៊ី !

6. វិចិត្រ - ខែសីហា 15, 2008

កូនខ្មែរ-បារាំង “​ដឹង​ហើយ!” តែ​បើ​ខ្លះ​ហៅ​តាម​បារាំង ខ្លះ​តាម​អង់គ្លេស ខ្លះ​តាមចិន ខ្លះ​តាមយួន ខ្លះ​តាមសៀម ខ្លះ​តាមជប៉ុន ខ្លះ​តាម​ឥណ្ឌា ។ល។ និយាយ​លែង​ចេញ​បណ្តោយ។
​ចាស់​ពីមុន ក៏​អញ្ចឹង​ដែរ ពាក្យ​ដដែល ខ្លះ​ហៅ​តាម​បាលី ខ្លះ​ហៅ​តាមសំស្ក្រឹត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: