jump to navigation

មេដឹកនាំ ជាតិ ខ្មែរ៖ សៀវភៅ វិភាគ នយោបាយ យួន ត្រួតត្រា ខ្មែរ, មាន ខ្លឹមសារ ល្អ កំរ រកបាន សំរាប់ កូនខ្មែរ គ្រប់ ជំនាន់ ! ខែសីហា 3, 2008

Posted by khmervipheak in ឃ្លាំងចំណេះ, នយោបាយ, ប្រទេស ខ្មែរ, មេដឹកនាំខ្មែរ.
trackback

មេដឹកនាំ ជាតិខ្មែរ ពិតជា សៀវភៅវិភាគលំអិត នយោបាយ/ព្រឹត្តិការ ប្រទេសខ្មែរ រាប់ សិបឆ្នាំ កន្លងមក, ដែលកូនខ្មែរគ្រប់គ្នា​ត្រូវតែអាន, ស្វែងយល់/វិភាគ ជាពិសេស នយោ បាយវាតទី កាន់កាប់ របស់ប្រទេសយួន លើបូរណភាពទឹកដី ប្រទេសខ្មែរ តាមច្រើនរូប ភាព, តាមគ្រប់ល្បិចកល របស់យួន ដែលមានហ៊ុន សែនជាឧបករ។

មេដឹកនាំ ជាតិខ្មែរ ជាសៀវភៅ, ហើយក៏ជាពន្លឺ និង ជាបទពិសោធ របស់កូនខ្មែរគ្រប់រូប សំរាប់វិភាគដោះស្រាយ គ្រប់ព្រឹត្តិការជាតិថ្មីៗ ដែលនឹង អាច ឬ បំរុងកើតឡើង។

Khmer_leader02
ចុចទីនេះ ដើម្បីអានឯកសារ ជាទំរង់ PDF ចុចទីនេះ ដើម្បីអានឯកសារ ជាទំរង់់ PDF

ខ្មែរវិភាគពត៌មាន យល់ថា សៀវភៅ មេដឹកនាំ ជាតិខ្មែរ ត្រូវបានចងក្រងស្រាវជ្រាវយ៉ាង លំអិត ដោយបណ្ឌិត ស ធម្មរង្សី ជាសៀវភៅមានតំលៃចំណេះដឹងដ៏ប្រពៃ សំរាប់កូនខ្មែរ គ្រប់រូប ជាពិសេស សំរាប់យុវជនខ្មែរ ដែលជាទំពាំងស្នងឫស្សី នឹងក្លាយជា អ្នកដឹកនាំ ប្រទេសខ្មែរ នៅពេលខាងមុខ។

អានផងដែរ៖

http://ki-media.blogspot.com/2008/08/khmer-leaders-political-essay-in-khmer.html

មតិ»

1. ចំងល់ - ខែសីហា 4, 2008

តើនរណាជាបណ្ឌិត ស ធម្មរង្សី?! សម រង្សី?! ស + ធម្ម = សម?!

2. រំភើយ - ខែសីហា 4, 2008

ពិតជាសៀវភៅ មានតំលៃមែន! នឹងមានកូនខ្មែរ ដទៃទៀត ចងក្រង អតីតព្រឹត្តិការ ពិត នានា របស់ប្រទេសខ្មែរ សំរាប់កូនខ្មែរជំនាន់ក្រោយ ស្វែងយល់ និង វិភាគ!

បច្ចុប្បន្ន ប្រទេសយួនកំពុងចងក្រង សរសេរឡើងវិញ ឯកសារប្រវត្តិសាស្ត្រឥណ្ឌូចិន ខុសពីការពិត ដើម្បីបំភាន់ភ្នែក និងបង្វក់អារម្មណ៍ កូនខ្មែរថា យួន បានជួយខ្មែរ ក្នុង បំណងបិទបាំងផែនការមហិច្ឆិតា របស់ប្រទេសយួន ត្រួតត្រាទាំងស្រុង លើប្រទេស ខ្មែរ និង លើប្រទេសលាវ ក្នុងអនាគតមិនយូរ (បច្ចុប្បន្ន យួនបានត្រួតត្រាលាវ ទាំង ស្រុង រួចហើយ) ដើម្បីបង្កើតជា សហព័ន្ធឥណ្ឌូចិន តាមផែនការ របស់ប្រទេសយួន ដោយ បង្កើតជា បីរដ្ឋ​៖ រដ្ឋយួន, រដ្ឋខ្មែរ, រដ្ឋលាវ។ រដ្ឋទាំងបី មាន មួយរដ្ឋាភិបាលរួម ហើយ យួន នឹង ជាអ្នកគ្រប់គ្រងរដ្ឋាភិបាលរួម ព្រោះប្រជាពលរដ្ឋយួន ចំនួនជិត ១០០លាននាក់, ខ្មែរ ចំនួនជិត ២០លាននាក់, លាវ ចំនួនជិត ៥លាននាក់) ទោះខំ ប្រឹងបោះឆ្នោត​រើសតំណាងរាស្រ្ត ក៏យួន នៅតែដដែល គ្រប់គ្រងរដ្ឋាភិបាលរួម នៃ សហព័ន្ធឥណ្ឌូចិន។ រីឯរបបនយោបាយ នឹងត្រូវអនុវត្តតាម របបកុំមុយនិស្តយួន ទាំងស្រុង ព្រោះរដ្ឋាភិបាលរួម ជាអ្នកស្នើទៅសភា ហើយសភា មានសុទ្ធតែពួកយួន ព្រោះប្រទេសយួន មាន ប្រជាពលរដ្ឋ ជិត ១០០ លាននាក់។

បើកូនខ្មែរ មិនដឹងខ្លួន មិនខ្វាយខ្វល់គិតគូរ តាំងពីឥឡូវ, ពេលអនាគត កូនខ្មែរកាន់ តែ នឹងលែងមានសិទ្ធិ សំរេចវាសនា របស់ប្រទេសខ្មែរ។ សំដាចម៍ហ៊ុន សែនល្មម ភ្ញាក់ខ្លួន ត្រូវចេះប្រើប្រាស់ខួរក្បាល វិភាគពិ ចារណាខ្លះផង កុំទុកអោយកូនខ្មែរ ជំនាន់ក្រោយ ពោលពាក្យថា សំដាចម៍ហ៊ុន​ សែន ជា ជនក្បត់ជាតិខ្មែរ ប្រែបូរណភាពទឹកដីខ្មែរ បែរជាបូរណភាពទឹកដីយួន ទៅវិញ!

មើលផងដែរ៖
ប្រទេសយួន កំពុងជំរុញ សរសេរកាឡៃ ប្រវត្តិសាស្រ្តឥណ្ឌូចិន(ខ្មែរ,លាវ,យួន)៖
http://ki-media.blogspot.com/2008/08/hanoi-rewriting-history-books-about.html

បញ្ជាក់៖

-សម្តេច = មនុស្សដែល ជាពូជពង្សស្តេច

-សំដាចម៍ (បំព្រួញ របស់ពាក្យ សមនឹងអាចម៍) = ប្រភេទមនុស្សបាតសង្គម ដែល កូនខ្មែរគ្រប់គ្នា លែងអោយតំលៃ

3. កូឡា - ខែសីហា 5, 2008

កូនខ្មែរ ត្រូវតែនាំគ្នាសរសេរសៀវភៅ អោយបានច្រើន ដើម្បីទុកជាឯកសារ សំរាប់ កូនខ្មែរគ្រប់ជំនាន់!

4. ចារជន - ខែសីហា 7, 2008

ចង់ដឹង​រឿង​ពិត​ពី​សំដាចម៍ និង​ សម្តេច សូមតាម​ដាន​ស្តាប់វិទ្យុបារាំង​អន្តរជាតិ RFI នៅ FM 102 MHZ ពីម៉ោង 9:30 pm ដល់ 10:30 pm ក្នុងនាទី​របបប្រល័យពូជន៍​សាសន៍

5. ឧត្តម - ខែសីហា 8, 2008

ពិត​ជាសៀវភៅមានសារះប្រយោជន៏ដែលអាចផ្តល់នូវគតិពិចារណា​ដល់ជនរូមជាតិ​​ជាពិសេសយុវជនដែលនឹងក្លាយទៅជាអ្នកដឹកនាំប្រទេស​ទៅអនាគត។​​​សៀវភៅនេះក៏បានឆ្លុះបញ្ចាំងនូវបទពិសោធន៏អ្នកដឹកនាំខែ្មរតាម​សម័យ​និមួយៗ មក បង្ហាញ​​​ព្រមទាំងច្បិចយកគំនិតនិងទ្រឹស្តីអ្នកដឹកនាំ​ល្បីល្បាញ ​​​​លើពិភពលោក មក ពន្យល់បន្ថែម។​ អ្វីដែលគួរឲ្យកត់សំគាល់នោះ​គឺអ្នកនិពន្វបានលើកពីកំហុសឆ្កង នៃ ការដឹកនាំរបស់របបហ៊ុន សែនដែលអាចនាំទៅរក គ្រោះមហន្តរាយដ៏ធំធេង នា ពេលអនាគត បើគ្មានការទប់ស្កាត់ត្រឹមត្រូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

6. ចារជន - ខែសីហា 9, 2008

ឆ្ងល់ណាស់​ទាហាន​ខ្មែរ​ប្រចាំការ​នៅព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ដែល​ប្រឈម​មុខ​នឹង​ថៃ​ឈ្លាន​ពាន ថ្ងៃខ្លះ​ហូប​ត្រីខកំប៉ុង ១​ គ្នា​ ៥​ នាក់​ក៏មាន (ប្រភព http://www.rfa.org/khmer/indepth/soldiers-at-temple-face-illness-08082008103309.html) មិនដឹង​ថា​រដ្ឋាភិបាល​គេ​យក​លុយ​​ទៅចាយ​ឯណា​អស់​ទេ សង្ស័យ​ឲ្យស្រី​ក្មេងអស់ ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: