jump to navigation

ប្រទេសខ្មែរ ត្រូវតែ ដោះស្រាយ វិវាទ ខ្មែរ-សៀម តាម ការបាត់បង់ ដែនដី/ដែនសមុទ្រ ប្រទេសខ្មែរ ទៅ ប្រទេសសៀម ឬ នឹង ដោះស្រាយ តាម ច្បាប់ អន្តរជាតិ? ខែកក្កដា 22, 2008

Posted by khmervipheak in ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ.
trackback

ដូនជី និងលោកសង្ឃសកម្មជនសៀមបីនាក់ បំពានចូលក្នុងប្រាសាទព្រះវិហារ ថ្ងៃ ១៤ កក្កដា ២០០៨ គ្រាន់តែជាល្បិច របស់សៀម, រីឯដើមហេតុ ពិតប្រាកដគឺ នយោបាយអន្តរជាតិអន់ តាមគំនិតហ៊ុន សែនដែលបានបញ្ជាអោយរដ្ឋាភិបាលខ្មែរ គូរ ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់រដ្ឋាភិបាលសៀម, ជាហេតុផល អោយកងទ័ពឈុតខ្មៅសៀម ចូលកាន់កាប់ផ្ទៃដី ៤,៦ គម² ពទ្ធជុំវិញប្រាសាទព្រះវិហារ មិនមែន ថិតក្នុងផែនទីថ្មី នោះ។

ប្រទេសខ្មែរត្រូវជ្រើសយក (select) ផ្លូវដោះស្រាយ តាមសមាគមអាស៊ាន ដែលនឹង ធ្វើអោយខ្មែរ បាត់បង់ដែនដី/ដែនសមុទ្រ ឬតាមច្បាប់អន្តរជាតិ (អង្គការសហប្រជាជាតិ) ដែលនឹងសុពលភាពឡើងវិញ ខ្សែបន្ទាត់ព្រំដែនខ្មែរ-សៀម ឆ្នាំ ១៩០៧?

អង្គការសហប្រជាជាតិបច្ចុប្បន្ន មាន ១៩២ ប្រទេសសមាជិក ប្រាសាទព្រវិហារ និងផ្ទៃដី ៤,៦គម²ជុំវិញប្រាសាទ ជារបស់ប្រទេសខ្មែរ តាមសាលក្រមតុលាការអន្តរ ជាតិ (អង្គការសហប្រជាជាតិ)ថ្ងៃ ១៥មិថុនា ១៩៦២

– ថ្ងៃ ២១ កក្កដា ២០០៨, ជំនួបខ្មែរ-សៀមដោះស្រាយវិវាទខ្មែរ-សៀម គ្មានបានការ បន្ទាប់ពី ៨ ម៉ោងចរចារ នៅសណ្ឋាគារឥណ្ឌូចិន, ស្រុកសា កែវ, ខេត្តស៊ី សាកេត, ប្រទេសសៀម ព្រោះដោះស្រាយត្រឹមមិនផ្ទុះអាវុធ (ទោះមិនសន្យា ក៏គ្មានការផ្ទុះអាវុធដែរ ព្រោះខ្មែរនិងសៀមយល់ច្បាស់ថានឹងខាតទាំងអស់គ្នា បើមានការផ្ទុះអាវុធ)។ ភាគីខ្មែរ មានទារ បាញ់, រដ្ឋមន្រ្តីការពារជាតិខ្មែរ ជាអ្នកដឹកនាំគណប្រតិភូខ្មែរ ភាគីសៀម មាន ប៊ុមស្រង ជាអ្នកដឹកនាំគណប្រតិភូសៀម។

-សហរដ្ឋមន្រ្តីការបរទេស នៃប្រទេសសមាជិកអាស៊ាន ប្រជុំនៅ Singapore សំដៅអោយខ្មែរ-សៀម ដោះស្រាយ

(កំពុងសរសេរ)

ឯកសារយោង៖

  1. http://www.un.org/members/list.shtml

មតិ»

1. កូនខ្មែរ-បារាំង - ខែកក្កដា 22, 2008

ចំពោះបញ្ហានេះ អនាគតនឹងប្រាប់យើងក្នុងពេលដ៏ខ្លីៗនេះ!!!!
ប្រសិនបើខ្មែរមិនប្រើឬធ្វើតាមច្បាប់អន្តរជាតិទេនោះ ប្រទេសខ្មែរនឹងអាចខាត​បាត់បង់នូវទឹកដីរបស់ខ្លួនដោយលែងពុំខានឡើយ។

2. កុលបុត្រខ្មែរ - ខែកក្កដា 22, 2008

ជំរាបសួរ
តើយើងត្រូវដោះស្រាយដូចម្ដេច ? ខ្ញុំជឿជាក់ថា រូបខ្ញុំក៍ដូចខ្មែរគ្រប់រូបមានយោបល់តែមួយទេ ដោយសំអាងទៅលើច្បាប់ជាធំ តែរហូតមកពេលនេះ សៀមកំពុងតែរំលោភលើបូរណភាពទឹកដីខ្មែរ ហើយថែមទាំងរំលោភលើច្បាប់ ONU + Preas Vihear Temple ដែលពិភពលោកមិនអាចអត់អោនបានទេ បើយើងមិននៅស្ងៀមតទៅទៀត សៀមវាមើលងាយប្រទេស ប្រជាពលរដ្ឋយើងនឹង ONU សំបើមណាស់ យើងត្រូវយកផែនទីឆ្នាំ ១៩០៧ មកអនុវត្តន៍ មិនត្រូវឲ្យបាត់ដីមួយចង្អាមឡើយ ដូចសព្វថ្ងៃឮថាសៀមវាជាប្រធាន ASEAN ប្រធានខ្មោចយកអី បើវាមករំលោភលើសមាជិកឯងដដែល បានសេចក្តីថាវាមិនគោរពអ្នកណាទាំងអស់ វាកំពុងសំឡុតរដ្ឋាភិបាលខ្មែរ តើរដ្ឋាភិបាលខ្មែរ មាននយោបាយអ្វីខ្លះជាមួយសៀមឫ ?!?!​ ខ្មែរសាមគ្គីគ្នា ដែលអនាគតសំរាប់កូនចៅយើង ដូចសម័យអង្គរ

3. ខ្ញុំជាកូនខ្មែរ - ខែកក្កដា 22, 2008

មានអ្នកណាយល់ច្រើនអំពីច្បាប់អន្តរជាតិទេ? សូមជួយបញ្ចេញវិចារ (comment) ដើម្បីអោយកូនខ្មែរទាំងអស់គ្នាដឹងផង!

4. happy - ខែសីហា 3, 2008

រឿងព្រំដែនផៀងៗយើងដោះស្រាយគ្នាតាមច្បាប់អន្តរជាតិ
សំរាប់ខ្មុំជាកូនខែ្មរ​​ ខ្មុំមានមតិថាចំណុចសំខាន់គឺសូមឧិ្យការដោះទៅតាមច្បាប់
អន្តរជាតិ​​​​​​ ជាពិសេសគឺអង្គការសហប្រជាជាតិ ហើយបន្ទាប់មកទៀតមេដឹកនាំ
ប្រទេសខ្ែមរគឺនាយករដ្ឋមន្រ្តីហ៊ុនសែនដែនជាមេដឹកកម្ពុជាសូមឧ្យិសមេ្តចមាន
ការដោះស្រាយដោយលឿនបំផុតពីព្រោះអាយុរបស់សមេ្តចហ៊ុនសែនកាន់តែ
ចើ្រនណាស់ទៅហើយសព្វថៃ្ងសៀមកំពង់តែរំលោភលើអធិបតេយ្យភាពទឹកដី
របស់ខែ្មរពិសេសនៅព្រំដែនព្រះវិហារនិងតាមកនែ្លងផៀងៗទៀតដូចជាខាង
ទន្េលជាដើមសូមឧ្យិមានការចាត់វិធានការយ៉ាងប្រញ៉ាប់បំផុត
សូមជូនពរ​អាយុវណ្ណះសុខះពលះ

5. រំភើយ - ខែសីហា 3, 2008

រឿងបូរណភាពទឹកដីខ្មែរ សំខាន់ណាស់ ជាមួយប្រទេសជិតខាង (យួន, សៀម) ។ សំដាចម៍ហ៊ុន សែនត្រូវតែគិតគូរអោយបានឆាប់ ព្រោះសំដាចម៍ហ៊ុន សែនចាស់ ទ្រុឌទ្រោមណាស់ហើយ រស់មិនបានយូរ, អាចថាសំដាចម៍ហ៊ុន សែនងាប់ស្អែក ដោយសារជំងឺអេដស៍ (មេរោគ HIV) ក៍ថាបាន។

តាមខ្ញុំយល់ សំដាចម៍ហ៊ុន សែនល្ងង់ណាស់ រៀនអត់បានច្រើន ក្អេងក្អាងបានតែ ជា មួយខ្មែរ (ដែលទន់ខ្សោយ) ប៉ុន្តែជាមួយបរទេស (ពួកអន្តោប្រវេសយួន, ពួក… ) វិញ សំដាចម៍មិនទាំងហ៊ានក្អកផង កុំថាឡើយតែទាមទារ អ្វីពីប្រទេសជិតខាងទាំងនោះ។

សំដាចម៍អួតទាំងល្ងើពកថ្ងាសបំភាន់កូនខ្មែរថា អនុវត្តនយោបាយឈ្នះ-ឈ្នះ ជាមួយ ប្រទេសជិតខាង ប៉ុន្តែធាតុពិតនៃនយោបាយឈ្នះ-ឈ្នះក្លែងបន្លំបំភាន់ភ្នែកកូនខ្មែរ គឺ មានបង្កប់នយោបាយខាត ឬ ចាញ់ រួចទៅហើយ ៗ អ្នកដែលខាត ឬ ចាញ់ប្រទេស ជិតខាង ជានិច្ចនោះ គឺប្រទេសខ្មែរ កូនខ្មែរ រដ្ឋាភិបាលខ្មែរ បូរណភាពទឹកដីខ្មែរ ក្នុង នោះគឺ សំដាចម៍ហ៊ុន សែនតែម្តង។ ទាំងអស់ហ្នឹង ដោយសារនយោបាយអន្តរជាតិ អន់ និង លុតក្រាប របស់សំដាចម៍ហ៊ុន សែន។

ហេតុមេចបានជា សំដាចម៍ហ៊ុន សែនប្រើប្រាស់ នយោបាយអន្តរជាតិខាតរាល់ពេល បូរណភាពទឹកដីខ្មែរ អោយទៅប្រទេសជិតខាង? ព្រោះ ៖
-សំដាចម៍ហ៊ុន សែនបានរៀនសូត្រតិច គំនិតអន់ គ្មានចំណេះ ខាងនយោបាយអន្តរ ជាតិ មិនខ្ចីគិត ដល់កូនខ្មែរជំនាន់ក្រោយ
-សំដាចម៍ហ៊ុន សែនលុតក្រាបជាមួយប្រទេសជិតខាង ដើម្បីរក្សាអំណាច របស់ សំដាចម៍ ទោះជាបាត់បង់បូរណភាពទឹកដីខ្មែរ ទៅប្រទេសជិតខាង ក៏ដោយ
-…

ការដែលសំដាចម៍ហ៊ុន សែនលុតក្រាបជាមួយប្រទេសជិតខាង ប្រគល់ បូរណភាព ទឹកដីខ្មែរ ទៅប្រទេសជិតខាង (យួន, សៀម) នោះ ជា ជនក្បត់ជាតិ។

ចឹងសំដាចម៍ហ៊ុន សែនពិតជា ជនក្បត់ជាតិ មិនអាចប្រកែកបាន។

កូនខ្មែរគ្រប់ជំនាន់ មិនអត់អោនទោស ជនណាដែលក្បត់ជាតិខ្មែរនោះទេ!

សូមសំដាចម៍ហ៊ុន សែនប្រើប្រាស់ខួរក្បាល វិភាគពិចារណាឡើងវិញ មិនទាន់ ហួសពេលទេ ទាន់មុនសំដាចម៍ងាប់។

បញ្ជាក់ ៖

-សម្តេច = មនុស្សដែល ជាពូជពង្សស្តេច

-សំដាចម៍ (បំព្រួញ របស់ពាក្យ សមនឹងអាចម៍) = ប្រភេទមនុស្សបាតសង្គម ដែល កូនខ្មែរគ្រប់គ្នា លែងអោយតំលៃ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: