jump to navigation

នយោបាយ អន្តរជាតិ របស់ ហ៊ុន សែន កំពុងបង្ខាត ដី/ដែនសមុទ្រ ប្រទេសខ្មែរ អោយ ទៅ ប្រទេសសៀម ឬ? ខែកក្កដា 18, 2008

Posted by khmervipheak in នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ហ៊ុន សែន.
trackback

ថ្មីៗនេះ កងទ័ពឈុតខ្មៅសៀមនិងកងទ័ពខ្មែរ ត្រូវបានបញ្ជូនទៅព្រំប្រទល់ដែនរៀងខ្លួន។ មើលទៅដូចជាសំបើមមែន, ប៉ុន្តែគ្រាន់តែជាឆាកល្ខោននយោបាយសៀម ដាក់សម្ពាធលើ រដ្ឋាភិបាលហ៊ុន សែនអនុវត្តតាមកិច្ចបានសន្យា ជាមួយសៀម ដោះស្រាយដូរដោះ ផ្ទៃដី ៤,៦ គម² និងដែនសមុទ្រវិវាទខ្មែរ-សៀម សំបូរអណ្តូងប្រេងកាត ដែលសុទ្ធជារបស់ខ្មែរ។

ប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់ខ្មែរ បានក្លាយជាបេតិកភណ្ឌពិភលោក

សា ម៉ាក, នាយករដ្ឋមន្ត្រីសៀម

ហ៊ុន សែន, នាយករដ្ឋមន្ត្រីខ្មែរ

អាភិសិទ,ប្រធានគណបក្សសៀមប្រឆាំង នៅប្រទេសសៀម

ឧត្តមសេនីយ អានុពង់ ផាជីនដា, អគ្គមេបញ្ជាការទ័ពប្រទេសសៀម

វិភាគសំដីខៀវ កញ្ញារិទ្ធដែលនិយាយពីបំណង របស់សៀម៖“នាយករដ្ឋមន្ត្រីថៃសុំឲ្យគណៈ កម្មការព្រំដែនថ្នាក់ខ្ពស់បំផុត ដើម្បីរៀបចំជួបគ្នាភ្លាម ហើយគាត់បាននិយាយថា បើសិន ជាជួបគ្នា បញ្ហាទាំងអស់នេះ ប្រហែលជា ដោះស្រាយបានភ្លាម (ដកស្រង់ពី អាស៊ីសេរី)

ជំនួប នៃគណៈកម្មការព្រំដែនថ្នាក់ខ្ពស់បំផុត ទាំងសងខាង (រវាងខ្មែរ និង សៀម) នឹងជា ការតថ្លៃទូទាត់ (ដីខ្មែរអោយសៀម) ឈានទៅរកការចុះហត្ថលេខា លើមួយកិច្ចព្រមព្រៀង បន្ទាន់ (ដូចជំនួបចំនួន ១០ ម៉ោង នៃថ្ងៃ ២២ ឧសភា​ ២០០៨ នៅទីក្រុងប៉ារីស, ប្រទេស បារាំង រវាងណុបប៉ាដុន, អតីតរដ្ឋមន្ត្រីការបរទេសសៀម និងសុខ អាន, ឧបនាយករដ្ឋមន្រ្តី ខ្មែរ ដើម្បីចុះហត្ថលេខាសន្ធិសញ្ញាព្រមព្រៀង គូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ។ នោះពិតជា មួយអំពើក្បត់ជាតិថ្មីទៀត របស់រដ្ឋាភិបាលហ៊ុន សែនដែលកាត់ដីខ្មែរ អោយទៅប្រទេសជិតខាង? បន្ទាប់ពីការចុះសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ដើម្បីបញ្ជាក់ ទទួលស្គាល់ស្របច្បាប់ សន្ធិសញ្ញាឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ (ជាសន្ធិសញ្ញាកំណត់ បន្ថយព្រំដែនខ្មែរ ក្នុងន័យប្រគល់ដីប្រទេសខ្មែរ អោយទៅប្រទេសយួន)ឬ? កូនខ្មែរគ្រប់រូប សុខចិត្តនៅឈរ អោបដៃមើលហ៊ុន សែនធ្វើស្រេចតែក្បាលចិត្ត ឬ? រង់ចាំអីទៀត កូនខ្មែរ ត្រូវតែទៅបោះឆ្នោត អោយគណបក្សសម រង្ស៊ី នៅថ្ងៃ ២៧ កក្កដា ២០០៨ ខាងមុខនេះ ដើម្បីដកចេញមេពុករលួយ បំផ្លាញជាតិឈ្មោះហ៊ុន សែន!

តាមស្ថានភាព យុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក និងកំលាំងគាំទ្រ របស់មហាជន, ខ្មែរវិភាគពត៌មាន សំលឹងឃើញមានតែ ពីរគណបក្សធំគត់ អាចសាកកំលាំងគ្នា តាម អំណាចសន្លឹកឆ្នោត របស់កូនខ្មែរ គឺ៖ គណបក្សសម រង្ស៊ី និង គណបក្សប្រជាជន។ មើលផងដែរ ៖ ការស្ទាបស្ទង់មតិ…

ប្រទេសសៀម នឹងបានចំណេញ ប្រទេសខ្មែរគ្មានចំណេញអ្វីទេ ព្រោះរដ្ឋាភិបាលខ្មែរ បាននិងនឹងយក ដីខ្មែរ/ដែនសមុទ្រខ្មែរ ចែកអោយទៅប្រទេសសៀម ហើយបែរជា អួតបំភាន់ភ្នែកកូនខ្មែរថា ខ្មែរបានចំណេញ ដើម្បីរកសំលេងឆ្នោត ទៅវិញ។

រឿងប្រាសាទ ព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ជារឿងត្រូវតែអ៊ីចឹង ព្រោះវាជាកម្មសិទ្ធិ របស់ខ្មែរ ប៉ុន្តែរដ្ឋាភិបាលហ៊ុន សែនបែរជា គូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ដើម្បីកំរិតខ្សែបន្ទាត់ព្រំដែនដោយខ្លួនឯក តាមបង្គាប់ប្រទេសសៀម ទៅវិញ។

ថ្វីបើមានចំរូងចំរាស់ផ្នែកទ័ព ដោយមានការប្រឈមមុខដាក់គ្នា រវាងកងទ័ពឈុតខ្មៅសៀម និង កងទ័ពខ្មែរ ត្រង់ផ្ទៃដី ៤,៦ គម² របស់ខ្មែរមែន ប៉ុន្តែនឹងគ្មានការផ្ទុះអាវុធ រវាងកងទ័ព សៀម និងកងទ័ពខ្មែរ លើកលែងតែទ័ពខ្មែរ ឬទ័ពសៀម មិនស្តាប់បញ្ជាថ្នាក់លើ ព្រោះ រដ្ឋាភិបាលសៀម និងរដ្ឋាភិបាលខ្មែរ យល់បានពីផលវិបាកនៃការផ្ទុះអាវុធ គ្មានចំណេញ ដល់ភាគីណាមួយនោះទេ។ ខ្មែរវិភាគពត៌មាន បានឃើញរួចជាស្រេច កូនខ្មែរនឹងប្រទេស ខ្មែរ នឹងខាតធំ បើមានការផ្ទុះអាវុធ កើតឡើងហើយចេះតែបន្ត, រីឯរដ្ឋាភិបាលហ៊ុន សែន នឹងគ្មានខាតអ្វីបន្តិចទេ ប៉ុន្តែរដ្ឋាភិបាលហ៊ុន សែនជាពិសេសហ៊ុន សែននឹងបន្តត្រូវ ប្រទេចផ្តាសា របស់កូនខ្មែរពីគ្រប់ជំនាន់!!!

នយោបាយអន្តរជាតិ របស់រដ្ឋាភិបាលហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ បានចាញ់ ប្រៀបលើគោក នយោបាយអន្តរជាតិ របស់រដ្ឋាភិបាលសា ម៉ាក, នាយករដ្ឋមន្ត្រីប្រទេស សៀម។

ទី ១ ៖ រដ្ឋាភិបាលហ៊ុន សែនបានគូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ តាមបង្គាប់ រដ្ឋាភិបាលសៀម ដែលជាការយល់ស្របជាស្រេចខ្សែបន្ទាត់ព្រំដែនថ្មី នៅត្រឹម ៣០ ម. ចេញពីប្រាសាទ (សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ និងផ្ទៃដី ៤,៦គម² ព័ទ្ធជុំវិញប្រាសាទ ជារបស់ខ្មែរ តាមសាលក្រមតុលាការអន្តរជាតិ នៅឆ្នាំ ១៩៦២, វាត្រូវបានដាក់ជា បេតិក ភណ្ឌពិភពលោក ជារឿងត្រូវតែចឹង គ្មានបរទេសណាមកបង្គាប់ចេះបង្គាប់ចុះ ទៅជា សុំច្បាប់បរទេស ពីបញ្ហាប្រាសាទព្រះវិហារ ដែលជារបស់ខ្មែរទៅវិញ, មិនត្រឹមតែប៉ុណ្ណឹង ផែនទីថ្មីនោះ បានបំភ្លេចចោលខ្សែបន្ទាត់ព្រំដែន ខ្មែរ-សៀម តាមសន្ធិសញ្ញាចុះហត្ថ លេខាដោយ ប្រទេសបារាំង និង ប្រទេស សៀម កាលឆ្នាំ ១៩០៤, ១៩០៧ ទៅទៀត។ ចឹងមិនអោយថាហ៊ុន សែនល្ងង់មេចកើត?

ទី ២ ៖ ផ្ទៃដី ៤,៦ គម² ព័ទ្ធជុំវិញប្រាសាទ, ផ្ទៃដីតាមសន្ធិសញ្ញាព្រំដែនខ្មែរ-សៀម ឆ្នាំ ១៩០៤ និង ឆ្នាំ ១៩០៧, ដែនសមុទ្រវិវាទខ្មែរ-សៀមបច្ចុប្បន្ន ជារបស់ប្រទេសខ្មែរ ប៉ុន្តែផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ បង្កអោយប្រទេសសៀម មានសិទ្ធិទារ ចំណែកទៅវិញ អ្វីដែលសុទ្ធជារបស់ប្រទេសខ្មែរ នោះ។ ហ្នឹងឬ នយោបាយអន្តរជាតិ ទ្រោនទ្រោន របស់រដ្ឋាភិបាលហ៊ុន សែនដែលធ្លាប់បានធ្វើ ជាមួយយួន (សន្ធិសញ្ញា ព្រំដែនបន្ថែមឆ្នាំ ២០០៥) និងជាមួយសៀម កន្លងមកនោះ?

ហ៊ុន សែនត្រូវតែដោះស្រាយយ៉ាងណា? អាវុធ ឬ? ល្ងង់ស្មោះ! ការទូត ឬ? ​អាចទៅរួច មិនអោយមានផ្ទុះអាវុធ រវាងទ័ពខ្មែរ និងទ័ពសៀម ប៉ុន្តែផែនទីថ្មីបង្រួមបរិវេណប្រាសាទ ព្រះវិហារ គូរដោយរដ្ឋាភិបាលហ៊ុន សែន តាមបង្គាប់រដ្ឋាភិបាលសៀម បានចងជើងជាប់ នយោបាយអន្តរជាតិ របស់រដ្ឋាភិបាលខ្មែរ ដែលនឹងធ្វើអោយប្រទេសខ្មែរ នឹងបាត់បង់ដី ៤,៦គម² និង ដែនសមុទ្ររបស់ខ្មែរ!

ហ៊ុន សែនល្មមដឹងខ្លួន លាលែងពីតំណែងដោយខ្លួនឯងទៅ កុំអោយខ្មាស់កូនខ្មែរ ដែលនឹង ចោទហ៊ុន សែនជានាយករដ្ឋមន្ត្រីអសមត្ថភាព ឬចោទធ្ងន់ជាងហ្នឹង!

រដ្ឋាភិបាលសៀមអោយរដ្ឋាភិបាលខ្មែរ គូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ជាវិធីអោយរដ្ឋាភិបាលខ្មែរ ទទួលស្គាល់ខ្លួនឯង ខ្សែបន្ទាត់ព្រំដែនថ្មី សរបញ្ជាក់ថាផ្ទៃដី ៤,៦ គម² ជារបស់សៀម ហើយបើខ្មែរចង់បាន ទាល់តែចរចាររកអ្វី (ដែនសមុទ្រវិវាទ ខ្មែរ-សៀម) ដោះដូរ។ រឿងនៅបន្តទៀតមិនទាន់ចប់ទេ នយោបាយអន្តរជាតិ របស់សៀម នឹងឈានមួយជំហានទៀត សំដៅបានទាំងដីខ្មែរ និងបានទាំងដែនសមុទ្រខ្មែរ។

ហ្នឹងឬ នយោបាយអន្តរជាតិ របស់ហ៊ុន សែន បំភាន់ភ្នែកកូនខ្មែរ ហាមាត់ដោយងាយថា ជាដំណោះស្រាយឈ្នះ-ឈ្នះ នោះ? នៅរឿងមួយទៀត គឺការជួលដីសម្បទាន ដល់ទៅ ៩៩ឆ្នាំអោយក្រុមហ៊ុនយួន ជាបញ្ហាកាត់ដីខ្មែរស្របច្បាប់ អោយទៅប្រទេសយួនតែម្តង នោះជាអំរែកដ៏ធ្ងន់ធ្ងរ ដែលហ៊ុន សែនទុកអោយកូនខ្មែរជំនាន់ក្រោយដោះស្រាយ ក្នុងនោះ បញ្ហាយួន អន្តោប្រវេសខុសច្បាប់ ធ្វើអោយទឹកដីខ្មែរ ប្រែជាទឹកដីយួន ដោយ ស្វ័យប្រវត្តិ ក្នុងអនាគត ឬ?

ហ៊ុន សែនត្រូវតែពិនិត្យឡើងវិញទង្វើ របស់ខ្លួនឯង ដើម្បីចៀសវាង កូនខ្មែរចារក្នុង ប្រវត្តិសាស្រ្តខ្មែរថា ហ៊ុន សែនជាជនក្បត់ជាតិ។

មើលផងដែរ ៖

  1. https://khmervipheak.wordpress.com/2008/07/07/preah-vihea-temple-world-heritage/
  2. http://ki-media.blogspot.com/search/label/Preah%20Vihear%20temple
  3. http://ki-media.blogspot.com/search/label/Samak%20Sundaravej
  4. http://kmsblog.files.wordpress.com/2008/07/kms201.pdf
  5. http://www.rfa.org/khmer/multimedia/PreahVihear-Standoff-05292008134441.html
  6. http://www.rfa.org/khmer/indepth/HunSen-called-4meeting-ab-PV-problem-07162008225115.html

មតិ»

1. កូនខ្មែរ France - ខែកក្កដា 18, 2008

រឿងរ៉ាវអស់ទាំងនេះប្រហែលជាទាក់ទងនឹងការរកស៊ីផ្ទាល់ខ្លួនរបស់លោកនាយក រដ្ឋមន្រ្តីផងក៏មិនដឹង ឬមួយក៏មានក្រុមហ៊ុនធំៗផ្សេងៗទៀត ដែលនឹងអាចមានអំ ណោយផលជាទឹកប្រាក់រាប់លានដុល្លារ???!!!!!?????

2. កូនខ្មែរ France - ខែកក្កដា 18, 2008

តើការចរចារអំពីបញ្ហាព្រំដែនរវាងខ្មែរ-ថៃ ខ្មែរនឹងប្រើផែនទីឆ្នាំ ១៩០៤-១៩០៧ ឬទេ? បើមិនប្រើទេ ខ្មែរច្បាស់ជាបាត់បង់ដីទៀតហើយ!!!!!!!!!!

3. សុទ្ធ - ខែកក្កដា 18, 2008

ហ៊ុន សែនមហាយ៉ាប់មែន រៀនបានតិច គំនិតអន់ ម៉្លោះហើយធ្វើអោយបរទេសយួនសៀម មើលងាយខ្មែរដូចរឿងព្រះវិហារនេះឯង!

4. daolnwod - ខែកក្កដា 19, 2008

គ្រាន់បើជាងឪពុកលោកឯងដែរ

5. សុទ្ធ - ខែកក្កដា 19, 2008

daolnwod: ឪពុកលោកឯងល្ងង់សោះក៏គ្រាន់បើជាងហ៊ុន សែនដែរ

6. កុលបុត្រខ្មែរ - ខែកក្កដា 19, 2008

Hi
បើស្រុកខ្មែរនៅតែមាន “​ សមាគមចាញ់បោកគេ ” ប្រទេសខ្មែរនៅតែជា

ជាក់ស្តែង ។ល។ នឹង ។ល។

7. សុទ្ធ - ខែកក្កដា 19, 2008

សៀមបញ្ជោរហ៊ុន សែនអោយគូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ រួចសៀមសង្កត់កហ៊ុន សែនអោយទទួលស្គាល់ ខ្សែបន្ទាត់ព្រំដែននៅត្រឹមផែនទីថ្មី តែម្តង។ ហ៊ុន សែនមិនមែនជាបុរសខ្លាំងទេប៉ុន្តែជាបុរសមហាយ៉ាប់ រៀនបានតិច គំនិតអន់ ខំស្រែកថាជោគជ័យបំភាន់ភ្នែកខ្មែរដើម្បីរកសំលេងឆ្នោត។

8. ខ្មែរ-បារាំង - ខែកក្កដា 20, 2008

រដ្ឋាភិបាលខ្មែរខ្វះវិចារណញ្ញាណ ធ្វើឲ្យគេគំរាមបាន។ ការគូរផែនទីថ្មីធ្វើឲ្យមាន ចំរូងចំរាស់មិនតិចអី! មើលចុះពួកទាហានឈុតខ្មៅថៃកំពុងចូលឈ្លានពានដីខ្មែរ ហើយសូម្បីតែនាយករដ្ឋមន្តី្រថៃក៏គេនិយាយថាទឹកដីប្រាសាទព្រះវិហារជាទឹកដី របស់គេទៅវិញ ចំជាផ្ដេសផ្ដាសមែនទែនហើយ។ ជនជាតិថៃគ្រប់រូបគួរតែរៀនប្រ- វតិ្តសាស្រ្តរបស់ខ្លួនឡើងវិញ។ ឯរដ្ឋាភិបាលខ្មែរវិញក៏ភ្លើដែរ ចុះហេតុអ្វីក៏មិនប្ដឹងទៅអ.ប.ស.ហើយប្រើផែនទី ឆ្នាំ១៩០៤-១៩០៧ដែលថៃមិនដែលប្រកែកនោះទៅ ពុំនោះសោតព្រះមហាក្សត្រ សព្វថ្ងៃក៏ព្រះអង្គបានទទួលស្គាល់ដែ!

9. កូនខ្មែរ - ខែកក្កដា 20, 2008

ហា ហា ហ៊ុន សែនមិនមែនជាបុរសខ្លាំង ប៉ុន្តែជាបុរសមហាយ៉ាប់មែន រៀនបានតិច គំនិតអន់

10. វេហា - ខែកក្កដា 21, 2008

ខ្មែរគួរតែឈប់ចំអកឡកឡឺយដាក់គ្នា ហើយយកបញ្ហាជាតិជាធំ ។

11. ភា - ខែកក្កដា 21, 2008

កូនខ្មែរត្រូវតែយកបញ្ហាជាតិជាធំ ប៉ុន្តែកូនខ្មែរគ្មានភ្លេចទេថា បុគ្គល(ហ៊ុន សែន) មួយហ្នឹងហើយ ដែលយកអំពើពុករលួយជាធំ យកជាតិជាតូច ដូចរឿងព្រះវិហារ, រឿងយួនអន្តោប្រវេសខុសច្បាប់ នៅពេញប្រទេសខ្មែរ និង ថ្មីៗនេះយួនបានបាញ់ ស្លាប់មន្រ្តីជលផលខ្មែរម្នាក់។ ហ្នឹងហើយ ចេញពីទង្វើកន្លងមក របស់ហ៊ុន សែនធ្វើ អោយបរទេសសៀមយួន មើលងាយខ្មែរដូចបច្ចុប្បន្ន នោះ។ ល្មមដឹងខ្លួនហើយ។

12. ភា - ខែកក្កដា 21, 2008

ហ៊ុន សែនអត់យកជាតិជាធំទេ។ ហ៊ុន សែនយកសៀម (គូរផែនទីថ្មីតាមសៀម ខាតដីខ្មែរ) ជាធំ, យកយួន (ពួកអន្តោប្រវេសយួន) ជាធំ។

13. tateyachun - ខែកក្កដា 24, 2008

អ្នកឯងយកជាតិជាធំ?
មនុស្សម្នាក់ៗបបូរមាត់គេសុទ្ធតែស្រលាញ់ជាតិ យកជាតិជាធំ។
ហេតុអីចោទហ៊ុន សែនថាមិនស្រលាញ់ជាតិ? បើគាត់មិនស្រលាញ់ជាតិមិន
មែនបានការអភិវឌ្ឍន៍ដល់ប៉ុណ្ណឹងទេ? ម្លេះហិនហោចដូចជាសម័យប៉ុលពតហើយ។
មិនឃើញមានវិនិយោគធំៗមកដាក់ទុនស្រុកយើងទេអី? អ្នកឯងដូចជាមានគំនិត
ទុទ្ទិដ្ឋិបិយមចំពោះហ៊ុនសែនពេកហើយ!

14. ចិត្រា - ខែកក្កដា 24, 2008

ការអភិវឌ្ឍពើមៗ ពី១៩៧៩ មកដល់បច្ចុប្បន្ន (២៩ឆ្នាំហើយ) ជាការ អភិវឌ្ឍយឺតណាស់ ហ្នឹងកុំតែបានអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងតំរង់ ខួរហ៊ុន សែនអោយចេញពីគន្លងរបបយោធាផ្តាច់ការភូមា ពេលហ៊ុន សែនគំរាម ចាប់ចង សំលាប់ អ្នកប្រជាធិបតេយ្យ ម្តងៗ កុំអីប្រទេសខ្មែរផ្តាច់ការជាងបច្ចុប្បន្ន ទៅទៀត! រៀនបើកភ្នែកអោយចេះគិតខ្លះផង!

15. វិចិត្រ - ខែកក្កដា 24, 2008

គូរផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ : តើ​មានន័យ​ថា​ម៉េច​ទៅ?

16. chin - ខែកក្កដា 24, 2008

រំលឹកថា សាលក្រមតុលាការអន្តរជាតិ ទីក្រុងឡាអេ សំរេច ថ្ងៃ ១៥ មិថុនា ១៩៦២ ថា ប្រាសាទព្រះវិហារ និងផ្ទៃដី ៤,៦ គម² ព័ទ្ធជុំវិញប្រាសាទព្រះវិហារ ជាកម្មសិទ្ធិ របស់ប្រទេសខ្មែរ។
ប៉ុន្តែហ៊ុន សែនបានបញ្ជារដ្ឋាភិបាលខ្មែរ គូរផែនទីថ្មី ដែលជាផែនទីបង្រួម បរិវេណ ប្រាសាទព្រះវិហារ តាមបង្គាប់រដ្ឋាភិបាលសៀម។ ផែនទីថ្មីនេះ មិនគិត បញ្ចូលផ្ទៃដី ៤,៦គម² របស់ខ្មែរ ដោយសារហ៊ុន សែនបានចរចារសំងាត់ នៅពីក្រោយបញ្ហាប្រា សាទព្រះវិហារ ជាមួយថាក់ ស៊ីន, អតីតនាយករដ្ឋមន្ត្រីប្រទេស សៀម។ ករណីនេះ ស្រដៀងអ្វីដែលហ៊ុន សែនធ្លាប់ធ្វើសំងាត់មុនចុះសន្ធិសញ្ញា បន្ថែម ឆ្នាំ ២០០៥ ជាមួយយួនចឹងដែរ។ ឥឡូវហ៊ុន សែនបានអនុវត្តក្បួនស្រ ដៀងហ្នឹងទៀត។
ដោយចឹងហើយ ទើបសៀមចូលកាន់កាប់ផ្ទៃដី ៤,៦ គម²នោះហ្នឹង!

17. វិចិត្រ - ខែកក្កដា 25, 2008

តែ​បើ​តាម​ខ្ញុំ​ដឹង គឺ​គ្រាន់​តែ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ ផ្នែកខ្លះ​​នៃ​ប្រាសាទ​ព្រះវិហារ​សិន​តែ​ប៉ុណ្ណោះ។ ហើយ​ដើម្បី​បង្ហាញ​ប្រាប់​គេ​ថា យើង​ចង់​ដាក់​បញ្ចូល​ត្រង់​ណា​ខ្លះ យើង​ត្រូវ​គូស​ផែនទី​ប្រាប់​គេ។ វាមិន​ខុស​អ្វី​ពី​ពេល​ដែល​យើង​បាន​ដាក់​ប្រាសាទ​អង្គរវត្ត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តែ​មិន​បាន​ដាក់​បញ្ចូល​ប្រាសាទ​ខ្លះ​ផ្សេងទៀត​នោះ​ទេ ដែល​ពេល​នោះ​ ​យើងមាន​​បោះបង់​ចោល​ប្រាសាទ​ផ្សេងទៀត​អោយ​បរទេស​ឯណា។

ខ្ញុំ​មិនជឿ​​ថា ផែន​ទី​ដែល​រដ្ឋាភិបាល​គូរ​នោះ​ ជា​ផែនទី​តំនាង​អោយ​ស្រុក​ខ្មែរ​ទេ។
តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​សំរេច​ថា​យ៉ាង​ម៉េច​ដែរ ព្រោះ​មិន​ដែល​ឃើញ​ផែន​ទី​នោះ។
តើ​អ្នក​ដែល​ចោទ​ថា រដ្ឋាភិបាល​គូរ​ផែនទី​បង្រួម​បរិវេណ​ប្រាសាទ​នោះ ដែល​បាន​ឃើញ​ផែន​ទី​នោះ​ទេ? ​

18. chin - ខែកក្កដា 25, 2008

ការដែលហ៊ុន សែននិយាយថាគូរផែនទីថ្មី ដើម្បីអីចេះ អីចុះ គ្រាន់តែជាភាសា នយោបាយ បំពេរអារម្មណ៍ប្រតិកម្ម របស់កូនខ្មែរ អំពីផែនទីនោះ បើកូនខ្មែរ គ្រប់គ្នាខ្វះការវិភាគ។ គូរផែនទីថ្មី ហ៊ុន សែននៅតែបិទបាំងមិនផ្សព្វផ្សាយផែន ទីថ្មីនោះ ថ្វីបើសុន ឆ័យ, តំណាងរាស្ត្រពីគណបក្សសមរង្ស៊ី ទាមទារអោយរដ្ឋា ភិបាលហ៊ុន សែនផ្តល់ផែនទីថ្មីដែលរដ្ឋាភិបាលហ៊ុន សែនបានគូរ អោយទៅរដ្ឋ សភាពិនិត្យវិភាគ ក៏ដោយ។ ដល់ពេលរឿងបែកអូរហូរជាស្ទឹង ទើបកូនខ្មែរ ទាញយកបានផែនទីថ្មី ពី Internet របស់សៀមដែលរដ្ឋាភិបាលសៀមបានដាក់ លាតត្រដាង អោយមហាជនសៀមមើលនិងវិភាគ ទើបពេលនោះរដ្ឋាភិបាល ហ៊ុន សែនបង្ហាញដោយខានមិនបាន ផែនទីថ្មីនោះ ទៅសុន ឆ័យ។ សន្លឹកបៀ ប្រាសាទ ព្រះវិហារ ជាវិធីសាស្ត្រ ជាភាពទាល់ច្រករបស់ហ៊ុន សែនដើម្បីរកសំ លេងឆ្នោត ព្រោះបើរដ្ឋាភិបាលខ្មែរ ឃោសនាអំពី អំពើពុករលួយ ទំនិញឡើងថ្លៃ យុវជនអត់ ការងារធ្វើ លំហូរចូលនៃពួកអន្តោប្រវេសយួន … ច្បាស់ជាគ្មានកូនខ្មែរ ណាជឿលើ ភាពអសមត្ថភាពរបស់ ហ៊ុន សែនដែលក្តាប់អំណាចជិត ៣០ឆ្នាំ ហើយ ប៉ុន្តែគ្មាន បានដោះស្រាយ ជាពិសេសអំពើពុករលួយ ដែលជាផលប្រ យោជរបស់ហ៊ុន សែន និងពួកខ្សែស្រលាយលួចជាតិរបស់គាត់។

មើល, ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ គូរដោយរដ្ឋាភិបាលហ៊ុន សែន តាមបង្គាប់រដ្ឋាភិបាលសៀម៖

https://khmervipheak.files.wordpress.com/2008/07/preah-vihear-proposal-by-rgc.pdf

https://khmervipheak.wordpress.com/2008/06/19/preahvihear-by-noppadon/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: