jump to navigation

បើ មាន ចំរូងចំរាស់ បំផ្លាញ ទ្រព្យ រវាង មហាជន ខ្មែរ-សៀម … នៅ កម្ពុជា នឹង ចំណេញ ដល់ អ្នកណា? ខែកក្កដា 13, 2008

Posted by khmervipheak in នយោបាយ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ.
trackback

រឿងចំរូងចំរាស់ខ្មែរ-សៀម ពីបញ្ហាប្រាសាទព្រះវិហារ នៅតែអូសបន្លាយ រហូតដល់ ព្រឹត្តិការ “ក្រោយប្រាសាទព្រះវិហារ បានក្លាយជា បេតិកភណ្ឌពិភពលោក”។ បញ្ហាចេះតែ តានតឹងឡើង នៅប្រទេសសៀម រវាងមហាជនសៀម និងរដ្ឋាភិបាលសៀម ដែលគិតតែ ស្រមៃទាមទារនេះ ទាមទារនោះ ដែលជារបស់ខ្មែរ ពីខ្មែរ។

ទាំងមហាជនសៀម ទាំងរដ្ឋាភិបាលសៀម យល់ច្បាស់ណាស់ សភាពការនយោបាយ ផុយស្រួយ នៅប្រទេសខ្មែរ បច្ចុប្បន្ន ជាពិសេស សារជាតិរបស់ហ៊ុន សែននិង គណបក្ស ប្រជាជន មុនការបោះឆ្នោតនៅកម្ពុជា, ដែលធ្វើអោយខ្មែរ-ខ្មែរកាប់សំលាប់គ្នា (ដូចករណី ឃឹម សំបូរ, អ្នកកាសែតជើងចាស់ នៃកាសែតមនសិកាខ្មែរ) នឹងបានប្រយោជទៅសៀម ហើយ នឹងបានប្រយោជទៅយួន យ៉ាងច្រើនសន្ធឹកសន្ធាប់ បើមានចំរូងចំរាស់កំរិតកំពូល ខ្មែរ-សៀមកើតឡើង ដូចករណីកុប្បកម្មឆ្នាំ ២០០៣ ប្រឆាំងសៀម។ យួនក៏ដឹងដូច្នោះដែរ !

បើចំរូងចំរាស់ឡើងដល់កំរិតកំពូល រវាងមហាជនខ្មែរ-សៀម តាមខ្សែញាក់ របស់អ្នកកាន់ អំណាច នឹងចំណេញដល់អ្នកណា? នឹងខាតដល់អ្នកណា?

ខ្មែរវិភាគពត៌មាន សូមបង្ហើបថា (បើមានចំរូងចំរាស់ឡើងដល់កំរិតកំពូល រវាងមហាជនខ្មែរ – សៀម ច្របូកច្របល់ ដល់ថ្នាក់កុប្បកម្ម នៅប្រទេសខ្មែរ ដូចកាលឆ្នាំ ២០០៣), មុនពេល បោះឆ្នោត នៅកម្ពុជា

អ្នកដែលចំណេញ ៖

  1. គណបក្សប្រជាជន (មិនមែន ប្រទេសខ្មែរចំណេញទេណា)
  2. សៀម
  3. យួន

អ្នកដែលខាតធ្ងន់ ៖

  1. កូនខ្មែរ (ជាពិសេស អ្នកមធ្យម និង អ្នកក្រ ទាំងកុមារ យុវជន មនុស្សចាស់ )
  2. ប្រទេសខ្មែរ (ទាំងសេដ្ឋកិច្ច, នយោបាយ និង បូរណភាពទឹកដី)

ហេតុអ្វីបានចំណេញ? ហេតុអ្វីបានខាត? ចំណេញអ្វី? ខាតអ្វី? មានដំណោះស្រាយណា ចំណេញដល់ប្រទេសខ្មែរ, ចំណេញដល់កូនខ្មែរ?

ខ្មែរវិភាគពត៌មាន ទុកអោយអ្នក​ ជាអ្នកវិភាគ ទៅចុះ, ព្រោះជាពត៌មាន ងាយវិភាគបំផុត!

បើអ្នកចេះវិភាគពត៌មាន កាន់តែលំអិត, អ្នកកាន់តែមានបញ្ញា។

ដើម្បីកូនខ្មែរ, ប្រទេសខ្មែរ បានចំណេញ លើគ្រប់ព្រឹត្តិការ ៖

  • កូនខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត ត្រូវតែនាំគ្នាទៅបោះឆ្នោត នៅថ្ងៃ ២៧ ខែ កក្កដា ២០០៨ កុំខានអោយសោះ

មើលផងដែរ ៖

  1. http://4khmer.wordpress.com/2008/07/13/%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8a%e1%9e%b8%e2%80%8b%e1%9e%90%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e2%80%8b%e1%9e%9a%e1%9e%94%e1%9e%9f/
  2. https://khmervipheak.wordpress.com/2008/07/03/will-siam-riot-in-cambodia-happen
  3. http://ki-media.blogspot.com/search/label/Norodom%20Sihanouk
  4. http://ki-media.blogspot.com/search/label/Samak%20Sundaravej
  5. http://ki-media.blogspot.com/search/label/Khim%20Sambo%27s%20killing

មតិ»

1. សិទ្ធិ - ខែកក្កដា 15, 2008

ខ្មែរវិភាគពត៌មាន ពិតជាពន្លកក៏ជាពន្លឺសំរាប់វិភាគពត៌មាន ដល់កូនខ្មែរមែន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: