jump to navigation

អ្នកណា ជា ឃាតករ ពិត សំលាប់ ឃឹម សំបូរ, អ្នកកាសែត មនសិកា ខ្មែរ និង កូន របស់គាត់? ខែកក្កដា 12, 2008

Posted by khmervipheak in ការបោះឆ្នោត, ពួកផ្តាច់ការ, ល្បិចឧក្រឹដ្ឋកម្ម, ហ៊ុន សែន.
trackback

ថ្មីៗនេះ កូនខ្មែរបានឃើញហើយ តំរុយខ្លះៗ របស់ហ៊ុន សែនដែលមានចេតនាបង្កភាព ចលាចល ច្របូកច្របល់ មុនការបោះឆ្នោត ថ្វីបើហ៊ុន សែនបានប្រកាសចំអកក្តែងៗ សំបកក្រៅ បែបកុំមុយនិស្តផ្តាច់ការលាក់ពុតថា អោយរក្សាភាពអហឹង្សា មុនបោះឆ្នោត ក្តី។


សពឃឹម សំបូរ, អ្នកកាសែតមនសិកាខ្មែរ និង សពកូនប្រុសគាត់

ហ៊ុន សែនធ្លាប់ជាឧក្រឹដ្ឋជន បាតដៃ ប្រលាក់ឈាម ប្រឆាំងមនុស្សជាតិ នៅកម្ពុជា ឧ. ថ្ងៃ ៣០ មីនា ១៩៩៧

រូបថត ឃឹម សំបូរ, អ្នកកាសែតជើងចាស់ នៃកាសែតមនសិកាខ្មែរ

ម្តាយ របស់ឃឹម សំបូរកំពុង មើលមុខសព (ឃឹម សំបូរ)

តំរុយនៅក្តៅៗ ដែលហ៊ុន សែនមានចេតនាបង្កចលាចល ហើយដែលកូនខ្មែរមិនទាន់ភ្លេចនោះគឺហ៊ុន សែនបាន ៖

  • ចោទសម រង្ស៊ី ពីបញ្ហានៅសៀមរាប ក្នុងន័យបំភ្លៃមហាជនខ្មែរ មុនយុទ្ធនាការឃោសនាបោះឆ្នោត
  • អោយហោ ណាំហុងប្តឹងសម រង្ស៊ីពីបទបរិហារកេរ្ត៍
  • អោយហោ ណាំហុងប្តឹងចោទចាប់ដាំ សិទ្ធិពីបទបរិហារកេរ្ត៍ រួចដាក់គុក បាន ៧ ថ្ងៃ
  • បញ្ជាអោយតុលាការ ដោះលែងដាំ សិទ្ធិ តាមឃ្នាបអន្តរជាតិ

តំរុយខាងលើ ជាការសាកហូរហែរកំលាំង (challenge) គណបក្សសម រង្ស៊ី ជាពិសេសសម រង្សី និង មហាជនខ្មែរ។ លទ្ធផលគឺគ្មាននរណា សរសើរញញើត ឬខ្លាចហ៊ុន សែន ប៉ុន្តែមហាជនខ្មែរកាន់តែពេបជ្រាយទង្វើទាំងនោះ ព្រោះកូនខ្មែរគ្រប់គ្នា ស្គាល់ច្បាស់ណាស់ ក្រយៅអសមត្ថភាពដឹកនាំ របស់ហ៊ុន សែន ហើយអ្វីដែលកូនខ្មែរ កំពុងជួប និង ត្រូវការអោយដោះស្រាយបច្ចុប្បន្ន មិនមែនការបង្កចលាចល និង គំរាមកំហែងពីហ៊ុន សែននោះទេ ប៉ុន្តែ ៖

  • ទំនិញឡើងថ្លៃ
  • យុវជនអត់ការងារធ្វើ
  • បូរណភាពទឹកដីខ្មែរ ត្រូវបរទេសកាន់កាប់នៅឡើយ ដូចជា
  • យួនអន្តោប្រវេសខុសច្បាប់ នៅពេញប្រទេសខ្មែរ កុំថាឡើយនៅគ្រប់ទីក្រុង សូម្បីតែនៅជនបទដាច់ស្រយាល ក៏មានយួនទៅនៅដែរ
  • អំពើពុករលួយ
  • ការរំលោភដីធ្លី
  • តុលាការគ្មានឯករាជ្យ
  • ជីវភាពអ្នកក្រ

ការមិនខ្វាយខ្វល់ របស់មហាជនខ្មែរ ព្រមទាំងអោយតំលៃទាបទង្វើថោកទាប របស់ហ៊ុន សែន ធ្វើអោយហ៊ុន សែនមួរម៉ៅក្តៅក្រហាយ នឹងភ័យស្លន់ស្លោ ចំពោះលទ្ធផលបោះឆ្នោត នៅថ្ងៃ ២៧ កក្កដា ២០០៨ ខាងមុខនេះ ព្រោះការបង្ហាញឥទ្ធិពលរបស់ហ៊ុន សែន មិនធ្វើអោយ កូនខ្មែរណាម្នាក់ព្រឺរោម មិនទៅបោះឆ្នោតនោះទេ។ តែប៉ុណ្ណឹងហ៊ុន សែនអាចកាត់យល់ថា មិនអាចប្រើប្រាស់សំដីគំរាមកំហែង ដូចកាលបោះឆ្នោតអណត្តិ ទី ៣ នៅឆ្នាំ ២០០៣ ទៀតទេ។

គណបក្សសម រង្ស៊ីមានជំហររឹងមាំ និងច្បាស់លាស់ សំរាប់ប្រជាពលរដ្ឋខ្មែរ (សំណួរ ៖ហេតុមេច បានមហាជនខ្មែរ មានទំនោរ តែពីរពួក ៖ អ្នកប្រជាធិបតេយ្យ បំរើប្រយោជខ្មែរ (គណបក្ស សមរង្ស៊ី) និង ពួកកុំមុយនិស្តផ្តាច់ការ បំរើយួន (គណបក្សប្រជាជន)

ឆាកល្ខោន របស់គណបក្សប្រជាជន ដែលមានហ៊ុន សែនជាមេឧក្រឹដ្ឋកម្ម បានរៀបចំឡើងខ្ចីដៃតុលាការក្រុងភ្នំពេញ ចេញដីកាកោះទាំងថ្ងៃអាទិត្យ (៨ មិថុនា ២០០៨) ដើម្បីចោទចាប់ ដាំ សិទ្ធិ, ចាងហ្វាងនិពន្ធនាយក កាសែតមនសិការខ្មែរ ពីបទបរិហាកេរ្ត៍ស្អីគេនោះ ដាក់ពន្ធនាគារ បានចំនួន ១ អាទិត្យ ហើយដែលហ៊ុន សែនអាម៉ាស់មុខ ត្រូវតែដោះលែងដាំ សិទ្ធិ បន្ទាប់ពីមានឃ្នាបអន្តរជាតិ តាមរយះគណបក្សសមរង្ស៊ី លើរដ្ឋាភិបាលហ៊ុន សែន មិនទាន់ត្រជាក់ស្រួលបួលផង,

ម្សិលមិញល្ងាច ថ្ងៃ ១១ កក្កដា ២០០៨ ខឹម សំបូរ, អ្នកកាសែតមនសិការខ្មែរ និងកូនប្រុស របស់គាត់ ត្រូវឃាតករ ​បាញ់សំលាប់នៅកណ្តាលទីក្រុង ពេញដោយហ្វូងមនុស្សកុះករ។

ឃាតករដៃដល់ និង ឃាតករពិត

តើឃាតករដៃដល់ ជាអ្នកណា? អ្នកណា ជាឃាតករពិត នៅពីក្រោយឃាតកម្ម? ហេតុអ្វីបានជា ចេះតែមានឃាតកម្ម កើតឡើង សំដៅលើអ្នកកាសែតដូច្នោះ? នោះជាទំលាប់ មុនការបោះឆ្នោតនៅប្រទេសខ្មែរ ឬ? តើនយោបាយចំបង​ របស់គេ គឺសំលាប់ឈាមខ្មែរ ឬ?

ដូចអ្នកវិភាគពត៌មានជាតិ អន្តរជាតិ បានវិភាគមិនខុសថា នឹងមានចៀសមិនផុត ព្រឹត្តិការថ្មី អាក្រក់ កើតឡើងនៅប្រទេសខ្មែរ ក្រោយលទ្ធផល ព្រឹត្តិការប្រាសាទព្រះវិហារ។ ព្រោះហ៊ុន សែនត្រូវតែបង្កើតព្រឹត្តិការគំរាមមួយ ដើម្បីបិទបាំងភាពអសមត្ថភាព របស់ហ៊ុន សែន ដូចជា៖ ទំនិញឡើងថ្លៃ, យុវជនអត់ការងារធ្វើ, យួនអន្តោប្រវេសខុសច្បាប់, បញ្ហាបូរណភាពទឹកដី, ទំនាស់ដីធ្លី, … ដែលមិនអាចបិទបាំងពីក្រសែភ្នែកកូនខ្មែរ និងដែលជាចំណុចរសើប អាចធ្វើអោយគណបក្សប្រជាជនបាត់បង់សន្លឹកឆ្នោត យ៉ាងច្រើន ក្នុងការបោះឆ្នោត ថ្ងៃ ២៧ កក្កដាខាងមុខនេះ។

ថ្វីបើប្រជាពលរដ្ឋខ្មែរកំពុងអបអរ ប្រាសាទព្រះវិហារ ប៉ុន្តែអ្វីដែលគណបក្សប្រជាជន ចាប់អារម្ភ និង បារម្ភខ្លាំង គឺប្រជាប្រិយភាព របស់គណបក្សសម រង្ស៊ី ឯណោះទេ ហេតុនឹងហើយទើបមានឃាដកម្ម បែបនេះ។

សន្លឹកបៀ ប្រាសាទព្រះវិហារ អាចបិទបាំង វិបត្តិសង្គម (ទំនិញឡើងថ្លៃ, យុវជនអត់ការងារធ្វើ, ជីវភាពដុនដាប, …) នៅប្រទេសខ្មែរ ឬ?

ឃាតកម្ម ជាទំលាប់មិនអាចកែប្រែ របស់ពួកកុំមុយនិស្ត

ពីរបបកុំមុយនិស្ត តាមយួន ដល់ របបប្រជាធិបតេយ្យ សេរីពហុបក្ស

ពីងួន នន់ ដល់ ឃឹម សំបូរ

មើលផងដែរ ៖

  1. http://ki-media.blogspot.com/search/label/Khim%20Sambo%27s%20killing

មតិ»

1. សិទ្ធិ - ខែកក្កដា 14, 2008

គ្មាននរណាក្រោពីហ៊ុន សែនទេ!

2. សិទ្ធិ - ខែកក្កដា 14, 2008

ទាល់តែមានអាមេបញ្ជា ទើបអាកូនធ្វើតាម!

3. ខ្មែរអព្យាក្រឹត្យ - ខែកក្កដា 15, 2008

ហេតុអ្វីក៏ច្បាស់ម្ល៉េះ?! ឃើញFBIទើបចាប់ស៊ើបអង្កេតសោះ តិចលោគេយកទៅធ្វើសាក្សី ឬក៏ឲរកភស្តុតាងមកបញ្ជាក់។ រឿងអ្វីក៏ដោយ បើមិនមានអំណះអំណាងច្បាស់លាស់ កុំចេះតែធ្វើការប៉ាន់ស្មាន​ ដូចពាក្យចាស់លោកថា “ប្រើសំដីខុស នាំទុក្ខទោសដល់អាត្មា”។
នេះគ្រាន់តែជាការដាស់តឿនទេ! ដោយបំណងល្អ!

4. Veth - ខែកក្កដា 15, 2008

ជួនកាលហ៊ុន សែនមិនបានដឹងរឿងអីសោះ​ មានរឿងអីបន្ទោសតែហ៊ុន សែន។​​ សូមជ្រាបថា សព្វថ្ងៃអ្នកស៊ីជោ​ អ្នកអែបអប អ្នកដែលបានទទួលប្រយោជន៏ពីហ៊ុន
សែនមានច្រើនណាស់។ល។និង។ល។ តាហ៊ានរិះគន់ហ៊ុន សែនញយៗបើអ្នកឯង
មិនបែកក្បាលឬស្លាប់ដោយសារពួកហ៊ុន សែននិយមទេហ៊ានភ្នាល់។​ មិនចាំបាច់
ហ៊ុន​ សែនបញ្ជាទេព្រោះពួកខាងលើនេះប្រៀបដូចឆ្កែស្គាល់ម្ចាស់ វាការពារម្ចាស់
វា។

5. ភី - ខែកក្កដា 15, 2008

យល់ថា បើមេបន្តឹង កូនមេចហ៊ាន។ ពេលនេះជាពេលរសើប មុនបោះឆ្នោត អ្នកវិភាគជាតិនិងអន្តរជាតិ កំពុងផ្ចុងផ្តោត លើប្រទេសខ្មែរ។ ម៉្លោះគ្រប់អ្វី កើតឡើងចំពេលនេះ គឺជារឿងនយោបាយអាចថាចេញពីមេ។ មេមិនបញ្ជា តាមវិទ្យុទូរទស្សន៍ដូចកាលឆ្នាំ ២០០៣ខ្លាចគេដឹង ប៉ុន្តែរអ៊ូបន្តិចៗមិនពេញ ចិត្តស្អីមួយ (ក៏ដូចជាបញ្ជាចឹងដែរ) ដាក់អ្នកក្រោមបង្គាប់ តែប៉ុណ្ណេះអ្នកក្រោម បង្គាប់យល់គោលដៅ របស់មេ ហើយប្រព្រឹត្តិហ្មងទៅ។ រឿងពួកម៉ាហ្វីយ៉ាក្នុង ភាពយន្តច្រើនតែធ្វើចឹង។

6. Pharith - ខែកក្កដា 15, 2008

Hi,
I am using the IE browser. The Khmer text seems to be difficult to read. Any suggestion how to make the text readable?

Thx.

7. សិទ្ធិ - ខែកក្កដា 15, 2008

Hi,
Khmer Unicode is best displayed in Mekhala or Firefox.

You must install Mekhala by clicking :

http://www.khmeros.info/drupal/

or Firefox by clicking :

http://www.mozilla.com/en-US/firefox/

8. din - ខែកក្កដា 16, 2008

បើរដ្ឋាភិបាលហ៊ុន សែនមិនហ៊ាទទួលសំណើចូលរួមស៊ើបអង្កេត របស់ FBI, នោះបញ្ជាក់ឥតសង្ស័យថាហ៊ុន សែនហ្នឹងហើយជាអ្នកនៅពីក្រោយខ្នង!

9. កូនខ្មែរ France - ខែកក្កដា 17, 2008

គណបក្ស១០ក្នុងចំណោមគណបក្ស១១ បានទទួលចូលរួមពិភាក្សាតុមូលនៃវិទ្យុ អាស៊ីសេរី លើកលែងតែគណបក្សកំពុងកាន់អំណាច ព្រោះហេតុអ្វី?
ធម្មតាចោរ វាមិនដែលប្រាប់ថាវាជាចោរនោះទេ!!!!

10. SP - ខែកក្កដា 19, 2008

ខ្ញុំ​យល់​ដូចcommentលេខ​៣​ដែល​ព្រោះរឿងគឺកំពុងតែ
ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយទេ។
ហើយម្យ៉ាងទៀត​ការនិយាយនេះដូចជាមិនទាន់មានភស្តុតាងច្បាស់លាស់
នៅឡើយទេ។
រឿងវានឹងបង្ហាញអោយឃើញច្បាស់ផ្ទាល់
ភ្នែកនៅថ្ងៃណាមិនខានទេ។
ដល់ថ្ងៃនោះគឺធ្វើអោយអ្នករាល់គ្នាអស់សង្ស័យហើយ។
ទេវតាមិនជួយចោរទេ………
សូមទោសនិយាយនេះក្នុងគោលបំនងល្អទេ…….
ខុសឆ្គងរឺជ្រុលជ្រួសសំដីត្រង់ណាសូមមេត្តា
ខន្តីអភ័យទោសផង………..

11. Hang Meas MP3 - ខែកក្កដា 22, 2008

យើងមិនអាចអះអាងថាជានរណាទេ យើងត្រូវតែស្វែងយល់ និងវិភាគអោយបាន ជាក់លាក់។

12. chin - ខែកក្កដា 23, 2008

ហ៊ុន សែនពិតជាឃាតករពិត ព្រោះហ៊ុន សែនមិនហ៊ានអោយ FBI ស្រាវជ្រាវ។ បើ FBI ស្រាវជ្រាវនោះ ឃាតករដៃដល់រត់មិនរួចទេ នឹងរកឃើញឃាតករពិត (អ្នកនៅពី ក្រោយឃាតកម្ម)។ សូមអាន៖ http://www.rfa.org/khmer/indepth/journalist-murder-case-not-yet-investigate-by-FBI-07232008085659.html

13. tateyachun - ខែកក្កដា 24, 2008

អាងអីឡើង ហ៊ុន សែន អាងអីឡើង ហ៊ុន សែន, ដូចជាទន្ទេញចាំឈ្មោះមនុស្ស
ម្នាក់នេះពេកទៅ សូម្បីតែរឿងមិនទាន់ដឹងអីផងទៅចោទគាត់ដែរ
ដូចជាអយុត្តិធមដល់គាត់ពេកទេដឹង! រដ្ឋាភិបាលមិនមែនមិនអនុញ្ញាតិទេ គឺ
មិនទាន់អនុញ្ញាតិ។​សូមមានការគិតអោយវែងឆ្ងាយផង!

14. chin - ខែកក្កដា 24, 2008

មានតែមនុស្សល្ងង់ទេ ទើបមិនចេះពិចារណា! រៀនពិចារណាខ្លះផង! បាន FBI ស៊ើបអង្កេតឃាតកម្មលើឃឹម សំបូរ, មហាជនខ្មែរអរណាស់ព្រោះនឹងរកឃើញ ភ្លាមឃាតករដៃដល់ និង ឃាតករពិត (អ្នកបញ្ជាអោយសំលាប់) ទោះឃាតករ នោះជាកូន ឬ ជាក្មួយហ៊ុន សែន ឬជាជីតាហ៊ុន សែនក៏ FBI នឹងរកឃើញទាំង អស់។ បើហ៊ុន សែនចិត្តសឿង ប្រកាសអោយ FBI ស៊ើបអង្កេត រួមជាមួយនគរ បាលខ្មែរ ឃាតកម្មនោះភ្លាមទៅ។ បើហ៊ុន សែនចិត្តមិនសឿងទេ មហាជនខ្មែរ វិភាគថាហ៊ុន សែនពិតជាមេឃាតករលើឃឹម សំបូរ, អ្នកកាសែតមនសិការខ្មែរ

15. veth - ខែកក្កដា 26, 2008

រឿងអីក៏ចោទតែហ៊ុន សែន។​ ជូនអាចជា​តាចាស់ម្នាក់ឈ្មោះ ហោ ណាំហុង
ជួលគេអោយសម្លាប់គាត់ក៏ថាបាន​ ព្រោះតាម្នាក់នេះខឹងគេចោទគាត់ថាជាមេ
គុកនាសម័យខ្មែរក្រហម។

16. ចិត្រា - ខែកក្កដា 26, 2008

បើមិនមែនហ៊ុន សែន ចឹងហ៊ុន សែនត្រូវតែយល់ព្រមអោយ FBI ចូលរួមស៊ើបអង្កេតទៅ? មេចក៏ហ៊ុន សែនចិត្តមិនសឿង មិនអោយ FBI ចូលរួមស៊ើបអង្កេត? ហ៊ុន សែនធ្លាប់ស្គាល់ស្នាដៃប្រណីតរបស់ FBI ស៊ើបអង្កេតឃាតករគប់គ្រាប់បែក កាលថ្ងៃ ៣០ មិនា ១៩៩៧ ហើយតើ! គ្មាននរណាក្រៅពីហ៊ុន សែនទេ គ្រាន់តែសូមហ៊ុន សែន​កុំប្រើប្រាស់ខួរក្បាលថោកទាប ដើម្បីចាប់ចោទឃាតករសិប្បនិម្មិត ដូចប៊ន សំណាង ឬ សុខ សំអឿន ក្នុងករណីឃាតកម្មលើសពជា វិជ្ជា ជាដើម។

http://www.cambodiapolitic.org/doc_30_march_1997/30_march_97.htm
http://cheavichea.wordpress.com

17. udom - ខែ​មីនា 23, 2009

សូមបើកមេិលវែបសាយរបស់​​​ blogbykhmer


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: