jump to navigation

ប្តីប្រពន្ធ អតីតនាយករដ្ឋមន្ត្រីសៀម ជាប់ចោទ ប្រព្រឹត្តិពុករលួយ, ចុះច្បាប់ប្រឆាំងអំពើពុករលួយ នៅប្រទេសខ្មែរ វិញ? ខែកក្កដា 9, 2008

Posted by khmervipheak in ប្រទេស ខ្មែរ, ប្រទេស សៀម.
trackback

តុលាការសៀមកំពុងបើក ការវិនិច្ឆ័យកាត់ក្តី អំពើពុករលួយ អតីតនាយករដ្ឋមន្ត្រីសៀម ជា មួយគំរូ ដែលកូនខ្មែរសួរខ្លួនឯងថា តុលាការប្រទេសខ្មែរ មានឯករាជ្យប្រហែល តុលាការ ប្រទេសសៀម ឬទេ? ប្រទេសខ្មែរ មានប្រជាធិបតេយ្យសេរី ប្រហែលប្រទេសសៀម ឬទេ? ប្រទេសខ្មែរមានច្បាប់ ប្រឆាំងអំពើពុករលួយ ហើយ ឬ នៅ? តើកូនខ្មែរ ត្រូវធ្វើមេច ដើម្បីប្រទេសខ្មែរ មានប្រជាធិបតេយ្យសេរី ពិតប្រាកដ?


អតីតនាយករដ្ឋមន្ត្រីសៀម នៅតុលាការកំពូលប្រទេសសៀម
ហ៊ុន សែននាយករដ្ឋមន្ត្រីខ្មែរ បច្ចុប្បន្ន

ថាក់ ស៊ីនជាប់ចោទ បានសាបព្រោះ អំពើ់ពុករលួយ ក្នុងសង្គមសៀម

ចលនាបាតដៃស្អាតស្អំ មានស្នាមមេដៃ មហាជនខ្មែរ ជាង ១​លាននាក់ ជំរុញ រដ្ឋាភិបាលខ្មែរ បង្កើតបានឆាប់ ច្បាប់ ប្រឆាំងអំពើពុករលួយ នៅប្រទេសខ្មែរ

ថ្ងៃ ៧ កក្កដា ២០០៨ ម្សិលម្ងៃ, តុលាការជាន់ខ្ពស់សៀម បានផ្តើមសម័យវិនិច្ឆ័យដំបូង នៅក្រុងបាងកក, ប្រទេសសៀម។ ជនជាប់ចោទពីររូប, ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) , អាយុ ៥៨ឆ្នាំ, អតីតនាយករដ្ឋមន្ត្រីសៀម និង ប្រពន្ធឈ្មោះ ប៉ូចាម៉ាន ស៊ីណាវ៉ាត្រា (Pojaman Shinawatra) ត្រូវឆ្លើយ ចំពោះមុខតុលាការ អំពីសកម្មភាពធ្វើមាន ខុសច្បាប់ សម័យថាក់ស៊ីន កាន់អំណាចនាយករដ្ឋមន្ត្រីសៀម។

សម័យវិនិច្ឆ័យ របស់តុលាការ គ្រោងអូសបន្លាយ រយះពេល ២ ខែ។ លំអិតអំពីកំហុស របស់ជនជាប់ចោទទាំងពីរ ៖

ថាក់ស៊ីន បានត្រូវជាប់ចោទ ពីបទ ប្រើប្រាស់អំណាចនាយករដ្ឋមន្ត្រី ដើម្បីបង្កលក្ខណ្ឌ អោយប្រពន្ធ នៅឆ្នាំ ២០០៣ ទិញដីសង់អគារ ដោយតំលៃទាប ជាងឆ្ងាយពី តំលៃ ទីផ្សារ។ តាមច្បាប់ប្រឆាំងអំពើពុករលួយ របស់សៀម, នោះជារូបភាព ប្រើប្រាស់ អំណាចរដ្ឋ ដើម្បីប្រព្រឹត្តិអំពើខុសច្បាប់។ ប្រមាណ ៤០ សាក្សី បានឆ្លើយបន្តបន្ទាប់ នៅមុខតុលាការកំពូល។ ថាក់ ស៊ីនបារម្ភនឹងត្រូវបានកាត់ទោស, បន្ទាប់ពីចៅក្រម ស៊ើបអង្កេត ប្រមែប្រមូលបាន ភស្តុតាងជាក់ស្តែងនានា។ សម័យវិនិច្ឆ័យ របស់តុលាការ ស្ថិតក្នុងស្ថានភាព ដែលផ្នែកយុត្តិធម៌ បានកាត់សេចក្តី មិនអំណោយផលច្រើនដង ចំពោះអ្នកជិដិត និង សាច់ញាតិ របស់អតីតនាយករដ្ឋមន្ត្រី។

មុននោះ គេបានតាមទាន់ ពេលពួកមេធាវី ការពារថាក់ស៊ីន កំពុងរកវិធីទិញដូរទឹកចិត្ត ពួកចៅក្រម។ ក៏ដោយហេតុនោះ ទើបលើកនេះ, តុលាការកំពូល បានចេញបញ្ជា មិនអនុញ្ញាតិប្តីប្រពន្ធថាក់ ស៊ីន ចេញផុតពីទឹកដី ប្រទេសសៀម។ តាមប៉ាន់ស្មាន, សម័យវិនិច្ឆ័យ របស់តុលាការ នឹងអូសបន្លាយរយៈកាល ២ ខែ។

សេចក្តីសំរេច របស់តុលាការកំពូល នឹងប្រកាសនៅខែ កញ្ញា ២០០៨។ បើត្រូវបានវិនិច្ឆ័យ មានទោស ប្តីប្រពន្ធអតីតនាយករដ្ឋមន្ត្រី នឹងអាចត្រូវបានផ្តន្ទាទោស ដល់ទៅ ១៣ឆ្នាំ ក្នុងគុក។ ចំណែក Pojiman, ប្រពន្ធថាក់ ស៊ីន ក៏នឹងត្រូវឡើងតុលាការ ចុងខែ កក្កដានេះ, ក្នុងសម័យវិនិច្ឆ័យផ្សេង ចោទពី ទោសលក់ បណ្ណឥណទានខុសច្បាប់។

ប្រទេសខ្មែរវិញ ពេលណាទើប មានច្បាប់ប្រឆាំងអំពើពុករលួយ ? ហេតុមេច រដ្ឋាភិបាលហ៊ុន សែនរាំងខ្ទប់ មិនអោយចេញរួច ច្បាប់ប្រឆាំងអំពើពុករលួយនោះ? រដ្ឋាភិបាលហ៊ុន សែនមានបានគោរព តាមឆន្ទៈរាស្រ្ត ដែលចង់អោយមាន ច្បាប់ប្រឆាំង អំពើពុករលួយ ឬទេ? ចលនាបាតដៃស្អាតស្អំ ដែលប្រមែប្រមូលបាន ជាង ១ លានស្នាម មេដៃ មហាជនខ្មែរ ពីគ្រប់មជ្ឈដ្ឋាន គ្មានប្រសិទ្ធិភាព ទេឬ ? ដើម្បីជំរុញ រដ្ឋាភិបាលខ្មែរ បង្កើតអោយឆាប់ ច្បាប់ប្រឆាំងអំពើពុករលួយ នៅប្រទេសខ្មែរ?

មើលផងដែរ៖

  1. http://www.smh.com.au/news/world/thaksin-could-face-13-years-in-jail/2008/07/08/1215282835522.html
  2. http://news.asiaone.com/News/Latest%2BNews/Asia/Story/A1Story20080709-75669.html
  3. http://ki-media.blogspot.com/search/label/Anti-corruption%20petition
  4. http://ki-media.blogspot.com/search/label/Anti-corruption%20law

មតិ»

1. សុខឿត - ខែកក្កដា 12, 2008

ទាល់តែយូរ​ ហ្នបានមានច្បាប់ប្រឆាំងនឹងអំពើពុករលួយនេះ។
ព្រោះវាប៉ះពាល់ដល់ការប្រកាសទ្រព្យសម្បត្តិ ណាណា

2. កូនខ្មែរ France - ខែកក្កដា 17, 2008

ចំពោះច្បាប់ប្រឆាំងអំពើពុករលួយនៅខ្មែរ ប្រហែលជាត្រូវចាំមួយសតវត្សរ៍ហើយ មើល៍ទៅ! ដួចជាពិបាកបន្តិចព្រោះអីជនពុករលួយមានតាំងពីថ្នាក់ទាបរហូតដល់ កំពូលឯណោះ។ លោក សម រង្ស៊ី ធ្លាប់បាននិយាយហើយថា ការបំបាត់អំពើរពុក រលួយ ក៏ប្រៀបបានដូចការបោសសំអាតផ្ទះសម្បែងដែរ គេមិនធ្វើពីជាន់ក្រោម ឡើងទៅលើទេ គឺគេត្រូវបោសសំអាតពីជាន់លើចុះទៅជាន់ក្រោម!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: