jump to navigation

នរោត្តម សីហនុ, មហា វរក្សត្រ ខ្មែរ ពិតជា អ្នកនយោបាយ កំពូល មែន! ខែកក្កដា 9, 2008

Posted by khmervipheak in ប្រទេស ខ្មែរ, មហាវរក្សត្រ.
trackback

ហេតុមេចបានជាថា “មហាវរក្សត្រខ្មែរ ពិតជា អ្នកនយោបាយកំពូល មែន” ដែលគ្រាន់តែ មហាវរក្សត្រខ្មែរ ចេញប្រកាស សុំអោយប្រជារាស្ត្រខ្មែរ និង ប្រជារាស្ត្រសៀម រក្សាមិត្តភាព នោះ?

ព្រះបាទនរោត្តមសីហនុ,

ព្រះមហាវរក្សត្រប្រទេសខ្មែរ

ចំលើយ គឺនៅអ្នកទាំងអស់គ្នា ! ចំលើយមិនដូចគ្នាទាំងស្រុងទេ វាផ្អែកលើការវិភាគ របស់ម្នាក់ៗ !

បើ អ្នកវិភាគរកឃើញ កាន់តែច្រើនចំលើយសមហេតុផល (logic) អ្នកកាន់តែមានបញ្ញា!

ពាក្យចំងល់ “ហេតុអ្វី” “មេចបានជា” “មេចក៏មិន” “យ៉ាងមេច” “ឬទេ” “ទេឬ” “បើ” “ពេលណា” ជាពាក្យគន្លឹះសំខាន់ណាស់ ព្រោះ ពួកវានឹងជាពន្លឺវិភាគ មួយពត៌មាន។

វិភាគពត៌មាន តែងតែផ្អែកលើឯកសារប្រវត្តិសាស្ត្រ, ឯកសារ ឬ ពត៌មានមានស្រាប់ មុនៗ ជាមីឌា (អត្ថបទ, សំលេង, វិឌីអូ, រូបភាព, រូបថត) និងផ្អែកលើព្រឹត្តិការក្នុងប្រទេស, ក្រៅ ប្រទេស ឬ ឧប្បត្តិហេតុកើតឡើងជាក់ស្តែង ដោយសារ អ្នកនយោបាយ (ឧ.ព្រឹត្តិការរដ្ឋ ប្រហារ ៥-៦ កក្កដា ១៩៩៧, អាចមានកុប្បកម្ម…កើតឡើងឬ? ជាដើម) ឬ ដោយសារ ធម្មជាតិ (ឧ. ព្យុះនៅកម្ពុជា, មហារលកយក្សហ្ស៊ូណាមី នៅទ្វីប អេស៊ា (Asia) ខាងត្បូង, រញ្ជួយធរណីនៅ ប្រទេសចិន, នៅប្រទេសជប៉ុន ជាដើម)។

បន្ទាប់ពីការវិភាគពត៌មាន គឺការវាយតំលៃ របស់អ្នក អំពីព្រឹត្តិការ ឬ ពត៌មានថ្មី ដែលអាច នឹងកើតមានបន្ទាប់ នាពេលខាងមុខ។

ខ្មែរវិភាគពត៌មាន គ្រាន់តែជំរាបថា បន្ទូលមហាវរក្សត្រ ចំពេលល្អណាស់ ជាពិសេស បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានបញ្ចូល ជាបេតិកភណ្ឌពិភពលោក។ ទុកអោយអ្នកទាំងអស់គ្នា រៀនវិភាគខ្លួនឯងសាកមើល ពត៌មានដែលមិនពិបាកវិភាគនេះ ប៉ុន្តែ ជាពត៌មាន មានឥទ្ធិពលខ្លាំង លើ “ក្រោយព្រឹត្តិការប្រាសាទព្រះវិហារ” នៅប្រទេសខ្មែរ និង នៅប្រទេសសៀម!

បញ្ជាក់៖

  • ដើម្បីពូកែវិភាគពត៌មាន អ្នកត្រូវតែសំបូរពត៌មាន, ដើម្បីសំបូរពត៌មាន​ អ្នកត្រូវតែសន្សំពត៌មាន
  • សន្សំពត៌មាន មានច្រើនវិធី ៖ ស្តាប់គ្រប់វិទ្យុ, មើល/អានគ្រប់សារពត៌មានទន់ (លើអិនរើណែត: online) ឬ គ្រប់សារពត៌មានរឹង (ពត៌មាន ដែលផ្សព្វផ្សាយ ជាក្រដាស), តាមដានគ្រប់ព្រឹត្តិការ ជាប់គ្នាបន្តបន្ទាប់, រក្សាទុកឯកសារពត៌មាន ជាបណ្ណសារ ទុកប្រើប្រាស់ ករណីចាំបាច់
  • អត្ថបទវិភាគល្អ ជាអត្ថបទដែលមានគំរូ “លើកឡើងព្រឹត្តិការកន្លងមក, វិភាគហេតុផលនៃព្រឹត្តិការ កំពុងវិភាគ ទាក់ទិននឹងព្រឹត្តិកាមុនៗ, ទាញចេញ ហេតុភេទ ដែលអាចនឹងកើតមាន ក្នុងអនាគត”
  • ហាត់រៀនវិភាគពត៌មាន បណ្តើរៗ ដើម្បីសំលៀងចំណេះដឹង របស់អ្នក

មើលផងដែរ ៖

  1. http://www.rfa.org/khmer/indepth/ex-king-asks-Khmer-n-Thai-2keep-alliance-07092008081212.html
  2. http://ki-media.blogspot.com/2008/07/king-father-on-preah-vihear-issue.html

មតិ»

1. ផេងជី - ខែកក្កដា 11, 2008

ខ្ញុំ​វិភាគ​អត់​ចេញ​ទេ! សូម​អស់​យោ​បល់!

2. ខ្មែរវិភាគ - ខែកក្កដា 11, 2008

ដំបូង អ្នកលើកចំងល់ថា ក្រែងមហាវរក្សត្រធ្លាប់ថា ឈប់ធ្វើនយោបាយហើយឬ, ឥឡូវមេចក៏ចេញសេចក្តីប្រកាសនេះ។

ពិតណាស់ មហាវរក្សត្រឈប់ធ្វើនយោបាយ (ហ៊ុន សែនខ្លាចណាស់ ការបញ្ចេញ គំនិត នយោបាយផ្ទៃក្នុងប្រទេសខ្មែរ របស់មហាវរក្សត្រ ព្រោះគំនិតហ៊ុន សែន អន់ជាង គំនិតមហាវរក្សត្រ រីឯរឿងកាប់សំលាប់បង្ក ចលាចលបង្ហូរឈាម បំផ្លាញ ជាតិ ទុកចិត្តហ៊ុន សែនចុះ), ប៉ុន្តែមហាវរក្សត្រ ថិតជានិច្ច នៅពីលើនយោបាយ ជាពិសេស នយោបាយអន្តរជាតិ របស់ប្រទេសខ្មែរ ព្រោះមហាវរក្សត្រយល់ ច្បាស់ណាស់ ដំណើរវិវត្ត នៃរាល់ព្រឹត្តិការ ជាតិ និង អន្តរជាតិ នៅកម្ពុជា។ មហាវរក្សត្រ យល់់ដឹងជាស្រេច ព្រឹត្តិការប្រាសាទព្រះវិហារ ជាបញ្ហារសើបបំផុត រវាងពីរជាតិសាសន៍ (ខ្មែរ និង សៀម), នឹងអាចមានអ្វីកើតឡើង “ក្រោយព្រឹត្តិការ ប្រាសាទព្រះវិហារ” ក្នុងនោះ មាន ស្ថានភាព នៅកម្ពុជាអាចតានតឹង, រីឯស្ថានភាព នៅសៀម កាន់តែតានតឹង។
នៅកម្ពុជា កំពុងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គេអាចប្រើប្រាស់ល្បិចកល កេងចំណេញនយោបាយ ដោយបង្កើតព្រឹត្តិការ មួយថ្មីទៀត ដាក់កំហុសលើ គណបក្សប្រឆាំង ធ្វើអោយការបោះឆ្នោត គ្មានតំលាភាព។
រីឯនៅសៀម ស្ថានភាពអាចនឹងតានតឹង ដល់ដំណាក់កាលប៉ះពាល់ ដល់ ស្ថានទូតខ្មែរ ដែលអាចបង្កកំហឹងកូនខ្មែរ នៅប្រទេសខ្មែរ នឹងអាចជាលេស គណបក្សកាន់អំណាច នឹងប្រើប្រាស់ បង្កចលាចល មុនការបោះឆ្នោត…។

ការចេញប្រកាស របស់មហាវរក្សត្រ សំដៅសំរាលព្រឹត្តិការទាំងសងខាង (ខ្មែរ, សៀម) ក្រោយព្រឹត្តិការប្រាសាទព្រះវិហារ។

អ្នកវិភាគបន្ថែម ខ្លឹមសារសេចក្តីប្រកាស របស់មហាវរក្សត្រ, អ្នកនឹងឃើញថា ជាសេចក្តីប្រកាសមានអត្ថន័យជ្រៅ (កូនខ្មែរ គួររៀនសូត្រ) ក្នុងនយោបាយអន្តរជាតិ ដែលអោយខ្មែរ-សៀម រក្សាមិត្តភាពផង, បញ្ជាក់រំលឹកសៀមអំពីប្រវត្តិសាស្រ្តផង ទទួលស្គាល់ផង ប្រាសាទព្រះវិហារ ជាសមិទ្ធិផល របស់ខ្មែរ តាំងពីរាប់រយឆ្នាំមក, …។

អ្នកវិភាគបន្ថែម ខ្លឹមសារសេចក្តីប្រកាស, អ្នកនឹងបានយល់កាន់តែច្បាស់ សំដី និង គំនិតឆ្លៀសវៃ របស់មហាវរក្សត្រខ្មែរ។

3. ផេងជី - ខែកក្កដា 12, 2008

អរគុណ​ការ​បក​ស្រាយ​របស់​បង! ប្រហែល​ខ្ញុំ​ត្រូវ​រៀន​សូត្រ​បន្ថែម​ទៀត​ទើប​យល់​ច្បាស់​ពី​ស្ថានភាព​ស្រុក​ខ្មែរច្បាស់!

4. ខ្មែរវិភាគ - ខែកក្កដា 12, 2008

* ដើម្បីវិភាគបានល្អ ពត៌មាន អ្នកត្រូវតែសំបូរពត៌មាន, ដើម្បីសំបូរពត៌មាន​ អ្នក ត្រូវតែសន្សំពត៌មាន (សម័យបច្ចេកវិទ្យាពត៌មាន បច្ចុប្បន្ននេះ សំបូរពត៌មានណាស់ ជាពិសេស លើវ៉ែបសៃថ៍ តែម្តង)

* សន្សំពត៌មាន មានច្រើនវិធី ៖ ស្តាប់គ្រប់វិទ្យុ, មើល/អានគ្រប់សារពត៌មានទន់ (លើអិនរើណែត: online) ឬ គ្រប់សារពត៌មានរឹង (ពត៌មាន ដែលផ្សព្វផ្សាយ ជាក្រដាស), តាមដានគ្រប់ព្រឹត្តិការ ជាប់គ្នាបន្តបន្ទាប់, រក្សាទុកឯកសារពត៌មាន ជាបណ្ណសារ ទុកប្រើប្រាស់ ករណីចាំបាច់

* អត្ថបទវិភាគល្អ ជាអត្ថបទដែលមានគំរូ “លើកឡើងព្រឹត្តិការកន្លងមក, វិភាគហេតុផលនៃព្រឹត្តិការ កំពុងវិភាគ ទាក់ទិននឹងព្រឹត្តិកាមុនៗ, ទាញចេញ ហេតុភេទ ដែលអាចនឹងកើតមាន ក្នុងអនាគត ឬ ដំណោះស្រាយត្រូវអនុវត្ត ក្នុងអនាគត”

* ហាត់រៀនវិភាគពត៌មាន បណ្តើរៗ ដើម្បីសំលៀងចំណេះដឹង របស់អ្នក

5. Koy - ខែកក្កដា 17, 2008

មហាវរក្សត្រមិនចូលចិត្តប្រជាធិបតេយ្យទេ។​ ព្រះអង្គចូលចិត្តកុម្មុយនិស្តជាង
ហើយព្រះអង្គក៏មានទាក់ទិននឹងរបបខ្មែរក្រហមច្រើនដែរ។ កល្យានមិត្តរបស់
ព្រះអង្គគឺចិននិងកូរេខាងជើង។ របបខ្មែរក្រហមកើតមានឡើងក៏ជាគំនិតរបស់
មហាវរក្សត្រ។

6. Koy - ខែកក្កដា 17, 2008

ម្យ៉ាងវិញទៀតព្រះអង្គមិនចូលចិត្តជនណាដែលចេះវិភាគនោះទេ និយាយអោយចំ ទៅគឺព្រះអង្គមិនចូលចិត្តអោយអ្នកណាដែលមានចំណេះវិជ្ជាខ្ពស់ ជាងនៅក្បែរ
ព្រះអង្គឡើយ។ ព្រះអង្គចូលចិត្តតែជនណាដែលចេះក្រាបថ្វាយបង្គមក្រោមលំអង
ធូលីព្រះបាទទេ។

7. កូនខ្មែរ-បារាំង - ខែកក្កដា 20, 2008

Koy ថាដូចជាត្រូវវដល់ហើយ ដូចជាចាក់អាប៉ោងត្រូវកៅអូវ(?)តែម្ដង!!!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: