jump to navigation

ផែនទីថ្មី បង្រួម បរិវេណ ប្រាសាទ ព្រះវិហារ ចំណេញ ឬ ខាត ដល់ ប្រទេសខ្មែរ? ខែកក្កដា 7, 2008

Posted by khmervipheak in ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ.
trackback

ខ្មែរគ្រប់គ្នាអបអរការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ប៉ុន្តែ ខ្មែរគ្រប់គ្នាត្រូវតែស្វែងយល់ និង វិភាគ ហេតុផល ដែលរដ្ឋាភិបាលហ៊ុន សែនបានគូរ ផែនទីថ្មីបង្រួមបរិវេណ ប្រាសាទព្រះវិហារ ប្រគល់អោយរដ្ឋាភិបាលសៀម។

មហាជនអបអរ ប្រាសាទព្រះវិហារ ជា បេតិកភណ្ឌពិភពលោក (ប៉ុន្តែមិនអបអរ ផែនទីថ្មីបង្រួមបរិវេណព្រះវិហារ ទេ) ប្រាសាទសាសនាហែនឌីព្រះវិហារ របស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ ជា បេតិកភណ្ឌពិភពលោក

ផែនទីថ្មីប្រាសាទព្រះវិហារ ត្រូវបានគូរដោយរដ្ឋាភិបាលខ្មែរ តាមសំណើរដ្ឋាភិបាលសៀម បន្ទាប់ពីសៀមបានស្នើពន្យារ ការដាក់ប្រាសាទព្រះវិហារ នៅកិច្ចប្រជុំលើកទី ៣១ នៃ គណកម្មការ បេតិកភណ្ឌពិភពលោក (World Heritage) នៅ ទីក្រុង Christchurch, ប្រទេសញាវហ្ស៊ីឡិនដ៍ នាថ្ងៃ ២៣ មិថុនា ដល់​ថ្ងៃ ២ កក្កដា ២០០៧ កន្លងមក។

ផែនទីថ្មីប្រាសាទព្រះវិហារ បានគូររួចហើយៗ បានប្រគល់ទៅរដ្ឋាភិបាលសៀម ប៉ុន្តែ នៅតែមានបញ្ហាចំរូងចំរាស់ ផ្ទៃក្នុង នៃប្រទេសនីមួយៗ មុនសម័យប្រជុំលើកទី ៣២ នៃ គណកម្មការ បេតិកភណ្ឌពិភពលោក (World Heritage) នៅ ទីក្រុង Quebec, ប្រទេស ខាណឺដឺ (Canada) ដែលកំពុងប្រព្រឹត្តិទៅ ពីថ្ងៃ ០២ កក្កដា ២០០៨ ដល់​ថ្ងៃ ១០ កក្កដា ២០០៨។ គណកម្មការ បេតិកភណ្ឌពិភពលោក (World Heritage) នឹងប្រកាសសំរេច ផ្លូវការ លទ្ធផល នៅថ្ងៃ ១១ កក្កដា ២០០៨។

ផ្ទៃក្នុងប្រទេសកម្ពុជា អ្វីដែលមហាជនខ្មែរឆ្ងល់ ហេតុអ្វីបានជា រដ្ឋាភិបាលហ៊ុន សែន សុខចិត្តគូរបង្រួម ផែនទីប្រាសាទព្រះវិហារ តាមបង្គាប់ប្រទេសសៀម, ដែលតំបន់ប្រាសាទ ព្រះវិហារ ធ្លាប់មានផ្ទៃដីដ៏ធំធេង យ៉ាងហោចណាស់ក៍ ៤,៦ គម² ដែរ ត្រូវបានតុលាការ អន្តរជាតិ (នៃអង្គការសហប្រជាជាតិ) មានទីស្នាក់ការ នៅទីក្រុង Hague, ប្រទេស Nederlands, បានសំរេចកាត់ក្តី ថ្ងៃ ១៥ មិថុនា ១៩៦២ ដោយសំលេង ៩ / ៣ អោយ ប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់ប្រទេសខ្មែរ និង ដោយ សំលេង ៧ / ៥ បង្គាប់ ប្រទេសសៀម ត្រូវតែប្រគល់ គ្រប់ វត្ថុបុរាណ និង គ្រប់រូបចំលាក់ អោយទៅប្រទេសខ្មែរ វិញ។

រដ្ឋាភិបាលខ្មែរ មិនបានបង្ហាញ ផែនទីថ្មីប្រាសាទព្រះវិហារ អោយមហាជនខ្មែរ បានឃើញ ភ្លាមទេ ថ្វីបើមានសំណើរបស់សុន ឆៃ, ប្រធានក្រុមតំណាងរាស្ត្រ គណបក្សសម រង្ស៊ីក៏ ដោយ។

ផ្ទៃក្នុងប្រទេសសៀមឯណោះវិញ មានការជជែកដេញដោលខ្លាំង (មានលក្ខណះ ប្រជាធិប តេយ្យសេរី) អំពីភាពស្របច្បាប់ ឬ​គ្មានស្របច្បាប់ តាមរដ្ឋធម្មនុញសៀម ដែលរដ្ឋាភិបាល សៀម បានចារយល់ស្រប សំណើរបស់ខ្មែរ អោយដាក់បញ្ចូលប្រាសាទព្រះវិហារ (ដែល ជា របស់ខ្មែរសោះ) ជាបេតិកភណ្ឌ ពិភពលោកនោះ។​​ ថ្វីបើមានបាតុកម្មធំមែន ប៉ុន្តែបាតុ កម្មនោះ សំដៅចំបង គំនុំ ចំពោះ អតីតនាយករដ្ឋមន្ត្រីថាក់ ស៊ីនបានលួចពន្ធរដ្ឋ ជាអំពើពុក រលួយជាង ១៩០០ លាន ដុល្លារសហរដ្ឋ ដែលមិនទាន់បានដោះស្រាយ ហើយថាសា ម៉ាក, នាយករដ្ឋមន្រ្តីសៀម បច្ចុប្បន្ន ធ្វើការតាមខ្សែញាក់របស់ថាក់ ស៊ីនទៅទៀត។

ជារួម បាតុករ និង មហាជនសៀម បានយល់ច្បាស់ណាស់ថា រដ្ឋាភិបាលសៀមមានប្រៀប ក្នុងចំរូងចំរាស់ បញ្ហាប្រាសាទព្រះវិហារ ត្រង់អាចបង្គាប់រដ្ឋាភិបាលខ្មែរគូរ និងទទួលស្គាល់ ខ្សែបន្ទាត់ព្រំដែនថ្មី ស្វ័យប្រវត្តិ តាមផែនទីថ្មី នៃប្រាសាទ ព្រះវិហារ ដែល ប្រទេសខ្មែរ បានគូរដោយខ្លួនឯង ហើយដែលមានប្រយោជសំបើម ដល់ប្រទេសសៀម ព្រោះបាតុកម្ម បានធ្វើឡើងសំខាន់ នៅមុខមន្ទីរដ្ឋាភិបាល ទាមទារអោយសា ម៉ាកចុះចេញ ពីតំណែង ហេតុភេទមកពី ទំនិញឡើងថ្លៃ និង ភាពអសមត្ថភាព រយះពេល ៤​ ខែ ដឹកនាំប្រទេស​របស់គាត់ , មិនមែន បាតុកម្មធ្វើឡើង នៅមុខស្ថានទូតខ្មែរ ប្រចាំប្រទេសសៀម ដើម្បី អោយខ្មែរគូរផែនទីថ្មីប្រាសាទព្រះវិហារ ឡើងវិញនោះទេ ។

រឿងមិនទាន់ចប់ទេ! រដ្ឋាភិបាលថ្មីនឹងធ្វើអ្វីខ្លះ បន្ទាប់ពីត្រឹមតែតួប្រាសាទព្រះវិហារ ត្រូវបានក្លាយជា បេតិកភណ្ឌពិភពលោកនោះ? ចុះផ្ទៃដី ៤,៦ គម² ជុំវិញប្រាសាទព្រះវិហារ (តុលាការអន្តរជាតិ បានទទួលស្គាល់ នៅថ្ងៃ ១៥ មិថុនា ១៩៦២), ចុះតំបន់ផ្ទៃសមុទ្រខ្មែរ ពេញដោយប្រេងកាត កំពុងក្នុងវិវាទ (ដែលសៀម និង យួនបានរួមគ្នាលួចចុះហត្ថលេខា នៅពីក្រោយខ្នងខ្មែរ វាតទីបង្រួមដែនសមុទ្រខ្មែរ) រដ្ឋាភិបាលថ្មី នឹងដោះស្រាយ យ៉ាងណា? ឬមួយ រដ្ឋាភិបាលថ្មី នឹងប្រើប្រាស់វិធីឈ្នះ-ឈ្នះ ដូចរដ្ឋាភិបាលហ៊ុន សែន ដែលបានបំភាន់ភ្នែកកូនខ្មែរ ដោយ ដូរផ្ទៃដី ៤,៦ គម² នោះជាមួយដែនសមុទ្រខ្មែរ ចំណេញដល់សៀមឯណោះវិញ?

និត្យា ភិបុលសង្ក្រាម, អតីតរដ្ឋមន្ត្រីការបរទេសសៀម ធ្លាប់បាននិយាយក្នុងកិច្ចប្រជុំ នៅ សៀមរាប កាលខែ មករា ២០០៨ ថាផ្ទៃដីជុំវិញប្រាសាទព្រះវិហារ មានប្រយោជមិនអាច កាត់ថ្លៃបាន ចំពោះសៀម នោះគឺសំដៅជំរុញរដ្ឋាភិបាលហ៊ុន សែនគូរផែនទីថ្មី បង្រួម បរិវេណប្រាសាទព្រះវិហារ ប៉ុន្តែនៅពីក្រោយផែនទីថ្មីនេះ សៀមគិតហើយស្រេច ថាផ្ទៃដី ៤,៦ គម²នេះនឹងជាថ្នូរដែនសមុទ្រខ្មែរ ពេញដោយប្រេងកាត ដែលថិតក្នុងវិវាទខ្មែរ-សៀម ឯណោះ។

តាមពិតសៀមចង់បានដែនសមុទ្រខ្មែរជាងផ្ទៃដី ៤,៦ គម² ជុំវិញប្រាសាទ ព្រះវិហារ ព្រោះ ដែនសមុទ្រខ្មែរវិវាទ ជាមួយសៀមបច្ចុប្បន្ន មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ផ្នែកអណ្តូង ប្រេងកាត, ផ្នែកចរាចរនាវា និងច្រើនទៀត។ បើដែនសមុទ្រវិវាទ ដែលជារបស់ខ្មែរ បាន ទៅសៀម ច្បាស់ជាពេលនោះ គ្រប់ប្រភេទនាវាសមុទ្រ បើចង់ចូលមកផែ កំពង់សោម ត្រូវតែសុំច្បាប់អនុញ្ញាតិពីសៀម ឬ ពីយួន ។

ដែនសមុទ្រជារបស់ខ្មែរ និងផ្ទៃដី ៤,៦គម² ជុំវិញប្រាសាទព្រះវិហារ សុទ្ធជា របស់ប្រទេសខ្មែរ ដាច់ខាតមិនប្រគល់អោយ បរទេសណាឡើយ។

បើរដ្ឋាភិបាលហ៊ុន សែននៅតែកាន់អំណាច ប្រាកដជានៅតែដោះស្រាយ បញ្ហាបូរណភាព ទឹកដីខ្មែរ ដោយវិធី ប្រគល់ដីខ្មែរ អោយបរទេស សៀម យួន ដូចដែលហ៊ុន សែនបានធ្វើ កាលឆ្នាំ ២០០៥ ចុះសន្ធិសញ្ញាបន្ថែម បញ្ជាក់ទទួលស្គាល់ស្របច្បាប់ សន្ធិសញ្ញាឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ (ជា សន្ធិសញ្ញាកំណត់បង្រួមព្រំដែនខ្មែរ ក្នុងន័យប្រគល់ដីខ្មែរ អោយយួន) នោះ រដ្ឋាភិបាល ហ៊ុន សែន ជាពិសេសហ៊ុន សែនតែម្តង មិនគេចផុតប្រវត្តិ សាស្រ្តខ្មែរ ដែលនឹងចារថាជា “ជនកាត់ដីខ្មែរអោយសៀម/យួន” ឬ “ជនក្បត់ជាតិ” នោះ ឡើយ។ បើគណបក្សប្រជាជន ជាពិសេសហ៊ុន សែននៅតែកាន់អំណាច ទឹកដីខ្មែរនៅតែ បាត់បង់តទៅទៀត ព្រោះ៖

  • សមាជិកថ្នាក់ខ្ពស់គណបក្សប្រជាជន ភាគច្រើនជាពួកកំអែលយួន បានបុណសក្តិ ដោយយួនបន្តុប មិនបានរៀនសូត្រខ្ពស់ គ្មានទឹកចិត្តគិតដល់ប្រយោជខ្មែរ ប៉ុន្តែ បើសញ្ញបត្របណ្ទិតសេះហោះវិញ ទុកចិត្តចុះ, សឹងតែគ្រប់សមាជិកគណបក្ស ប្រជាជន មានសញ្ញបត្របណ្ទិតសេះហោះ ជាក់ស្តែង ជា ស៊ីម, ហ៊ុន សែន, ហេង សំរិន, សុខ ​អាន, ម៉ែន សំអន, ជា ចាន់តូ, ចាន់ សារុន, ម៉ុក ម៉ារេត, …នៅច្រើន ទៀត រាប់ភ្លេច។ បញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកទាំងនេះ មានអ្នកខ្លះមានសញ្ញ បត្របណ្ទិតសេះហោះ ច្រើនពេកដល់ថ្នាក់យួរផង, ច្រកថង់ផង, ព្យួរកផង, បិទនៅ ដើមទ្រូងផង, ដេរជាអាវពាក់ផង ចោលនៅធុងសំរាមខ្លះផង បញ្ចេញសំដី អា ហ្មឹង អញ ហ្អែង ខ្លះផង រាល់ពេលឡើងនិយាយមៃក្រូ ប៉ុន្តែកូនខ្មែរកុំថាឡើយ មនុស្ស ពេញវ័យ សូម្បីតែកូនក្មេងអាយុ ៣ឆ្នាំទើបតែចេះនិយាយ ក៏ដឹងនិងតែងតែអោយ តំលៃទាប ចំពោះជនដែល ខំប៉ូលៀជា “បណ្ឌិតសេះហោះ” សំបកក្រៅ រីឯធាតុពិត គ្មានចំណេះ ឬ គ្មានសីលធម៌អ្វីក្នុងខ្លួនទៅវិញ។ កូនខ្មែរមិនត្រូវការពួកបណ្ឌិត សេះហោះទេ, កូនខ្មែរត្រូវការ អ្នកដែលមានសញ្ញាបត្រពិតប្រាកដ គិតពិតប្រាកដ ដល់ជីវភាពកូនខ្មែរ មាន ទំនិញឡើងថ្លៃ, យុវជនអត់ការងារធ្វើ, ជីវភាពដុនដាប របស់កូនខ្មែរ, សិទ្ធិបញ្ចេញមតិ, បូរណភាពទឹកដីខ្មែរ និង អ្វីដែលមានប្រយោជ ដល់កូនខ្មែរ ជាតិខ្មែរ ប្រទេសខ្មែរ។
  • ហ៊ុន សែនគ្មានសមត្ថភាពដឹកនាំប្រទេស ដោយហ៊ុន សែនបានរៀនសូត្រទាប ត្រឹមថ្នាក់ទី ៧ ពីដើម (ថ្នាក់ទី ៣ បច្ចុប្បន្ន)
  • កុំថាឡើយបញ្ហាធំៗ សូម្បីតែបញ្ហាក្នុងសង្គម ដូចជាទំនិញឡើងថ្លៃ, យុវជនអត់ការ ងារធ្វើ, ចរាចរគ្រឿងញៀន, ការរំលោភដីធ្លី ក៏ហ៊ុន សែនមិនអាចដោះស្រាយបាន
  • ការដែលឱនលំទោន ប្រគល់ដីទៅបរទេសរាល់ពេលវិវាទយ៉ាងនេះ តើប្រទេស ខ្មែរនឹងលែងមានទឹកដី មុនពេលហ៊ុន សែនងាប់ ឬ យ៉ាងណា? ចុះកូនខ្មែរជំនាន់ ក្រោយ ប្រទេចផ្តាសាហ៊ុន សែនយ៉ាងណាទៅវិញ? ហ៊ុន សែនល្មមដឹងខ្លួនហើយ!
  • សារជាតិរបស់ហ៊ុន សែននៅអនុវត្តកុំមុយនិស្តផ្តាច់ការ តែងតែនឹកថាមានតែអញ ប៉ុន្តែមិនដឹងថា ក្រៅពីអញ មានគេគ្រាន់បើជាងអញនោះទេ។
  • រាល់ទង្វើរបស់ហ៊ុន សែនតែងតែសំដៅបំភាន់កូនខ្មែរ មិនអោយតស៊ូមតិ ឬ ធ្វើការ រិះគន់ ដើម្បីហ៊ុន សែនអាចបំផ្លាញជាតិ តាមទង្វើអគតិរបស់គាត់ ជាក់ស្តែង ហ៊ុន សែនចុះសន្ធិសញ្ញាបន្ថែម ជាមួយយួននៅឆ្នាំ ២០០៥ ដើម្បីប្រគល់ដីអោយយួន តាមសន្ធិសញ្ញា ១៩៨០, ១៩៨៥, ១៩៩០

គិតទៅសុទ្ធជាដី និង ដែនសមុទ្រខ្មែរ ប៉ុន្តែរដ្ឋាភិបាលហ៊ុន សែនអាចប្រែវា ជាកម្មសិទ្ធិ របស់បរទេសបាន ដោយគំរាមកំហែងកូនខ្មែរមិនអោយរិះគន់ទង្វើរដ្ឋាភិបាល ជាពិសេស ទង្វើអគតិរបស់ហ៊ុន សែន, ឧទាហរ សន្ធិសញ្ញាប្រគល់ដីអោយយួន ឆ្នាំ១៩៨០, ១៩៨៥, ១៩៩០, ២០០៥, ការផ្តល់ដីសម្បទាន រយះពេល ៩៩ឆ្នាំ ទៅក្រុមហ៊ុនយួន (ជាវិធីប្រគល់ដី អោយយួន ស្របច្បាប់) ជាដើម។

<br>
មើលផងដែរ៖

មតិ»

1. ផេងជី - ខែកក្កដា 8, 2008

ឈ្លោះ​គ្នា​លើក​ណា​ក៏​ខ្មែរ​ខាត​ដែរ! រឿង​រ៉ាវ​ម្ត​ង​ ខ្មែរ​ខាត​ម្តង! គួរ​អោយ​ក្តៅ​ក្រហាយ​ពន់​ពេក!

2. ក្មេងឃ្វាលគោ - ខែកក្កដា 8, 2008

បើសិនអ្នកដឹកនាំខែ្មរបច្ចុប្បន្នជាអ្នកស្នេហាជាតិពិតប្រាកដ សូមអោយ
វត្ថុស័ក្តិសិទ្ធក្នុងលោកនិងព្រលឹងបុព្វបុរសខ្មែរដែលបានកសាងប្រាសាទព្រះវិហារ
នេះជួយបំភ្លឺផ្លូវ និងសូមអោយអស់លោកមានកម្លាំងនិងបញ្ញាវាងវៃដើម្បីដោះ
ស្រាយបញ្ហចំពោះមុខទាំងឡាយអោយបានជោគជ័យ​ សូមកុំអោយខ្មែរ
បាត់បង់ទឹកដីសូម្បីតែមួយចំអាមនិងបើសត្រូវមកពីមុខសូមអោយរំលង មកពីខ្នងសូមអោយរលាយ។​ តែបើអ្នកដឹកនាំទាំងនេះមិនមែនជាអ្នកស្នេហា
ជាតិពិតប្រាកដទេនោះ សូមអោយវា គ្រួសារវា​និងបក្សពួករបស់វាទាំងអស់ ដូចអំបិលត្រូវទឹក។

3. វិចិត្រ - ខែកក្កដា 8, 2008

បើ​សម្តី​រដ្ឋាភិបាល​ថា ផែន​ទី​នោះ​គឺ​ជា​ផែន​ទី​ដែល​ប្រើ​សំរាប់​បង្ហាញ​ពី​ចំនុច​ដែល​ខ្មែរ​ចង់​​ចុះ​បញ្ជីបិតិកភណ្ឌ មិន​មែន​ជា​ផែន​ទី​រដ្ឋបាល​ទេ។ ឧទាហរណ៍ ខ្ញុំ​ចង់​ចុះ​បញ្ជី​សសរ​ផ្ទះ​របស់​ខ្ញុំ​មួយ​ដើម​ក្នុង បញ្ជីបិតិកភណ្ឌ។ នេះ​មិន​មែន​មានន័យ​ថា​ ខ្ញុំ​បោះបង់​ផ្ទះ​របស់​ខ្ញុំ​ទាំង​មូល​ចោល ដោយ​ទុក​តែ​សសរ​នោះ។
ការ​ចុះ​ក្នុង​បញ្ជី​នូវ​ផ្នែក​ខ្លះ​បន្ថែម​ទៀត​អាច​ធ្វើថែម​​ជា​ក្រោយ​ក៏​បាន ដូច​ដែល​បិតិក​ភណ្ឌ​ពិភព​លោក​របស់​ប្រទេស​ខ្លះ​ដែល​គេ​ធ្វើ​រួច​មក​ហើយ។
ម្យ៉ាង​វិញ​ទៀត​ ព្រំ​ដែន​ខ្មែរត្រង់​ចំនុច​ប្រាសាទ​ព្រះវិហារ​ ដែល​មាន​បញ្ហា​នោះ នឹង​ដោះ​ស្រាយ​តាម​ក្រោយ។
ដូច្នេះ​បើ​អ្វី​ពិត​ដូច​សម្តី​រដ្ឋាភិបាល​មែន ខ្ញុំ​យល់​ថា​យើង​គ្មាន​អ្វី​ខាត​បង់​ទេ។
ខ្លាច​តែ​វា​មិន​អញ្ចឹង។

4. ខ្មែរមួយរូប - ខែកក្កដា 9, 2008

ពួកអាឯងនេះបានតែថាតែម្តង គ្នានឃើញធ្វើអ្វីដែលចំណេញដល់ជាតិសោះ? អារឿងហ្នឹងយើងគិតថាគេធ្វើត្រូវសោះហ្នឹង។​ តាំងខ្លួនជាអ្នកវិភាគព័ត៌មានលំបល់យស្អី បើសំដីគ្មានអព្យាក្រឹតភាពបែបនេះនោះ។

5. វិចិត្រ - ខែកក្កដា 9, 2008

ចុះ​”ខ្មែរមួយរូប” ឯងវិញ ​បាន​ធ្វើ​អ្វី​ចំនេញ​ដល់​ជាតិ​ខ្លះ​ហើយ?

6. ស្រឡាញ់ជាតិ - ខែកក្កដា 9, 2008

មិនគាំទ្រគំនិតរបស់ “ខ្មែរមួយរូប” ទេ ព្រោះ “ខ្មែរមួយរូប” គ្មានខួរដើម្បីវិភាគ ចេះត្រឹមតែហៃអើៗ ។ គួរអោយស្តាយ ជាមនុស្សនឹងគេម្នាក់ដែរ!
ប្រហែលជា “ខ្មែរមួយរូប” បានធ្វើអោយចំណេញដល់ជាតិ”ដទៃ” មែនទេ ដូចជាចំណេញដីខ្មែរ កោះខ្មែរ អោយយួន, ចំណេញផ្ទៃដី ៤,៦គម² ជុំវិញប្រាសាទព្រះវិហារអោយសៀម ដូចឃើញស្រាប់

ខ្ញុំសូមគាំទ្រពេញទំហឹង ប្លក “ខ្មែរវិភាគពត៌មាន” ព្រោះ វិភាគបានល្អឥតខ្ចោះ ធ្វើអោយខ្ញុំកាន់តែមានបញ្ញាចេះគិត។

7. ខ្មែរមួយរូប - ខែកក្កដា 9, 2008

តិចក្ដី ច្រើនក្ដី​ យ៉ាងហោចណាស់ក៏មានតិចតួចដែរ ហើយបើទោះជាគ្មានវិញ ក៏យើងមិនវិភាគបែបអវិជ្ជាដូចពួកអាឯងដែរ បើយើងមិនបានធ្វើ យើងគួរតែសរសើរដល់គ្នាដែលខំធ្វើ ត្បិតអីដំរីជើង៤វាគង់មានភ្លាត់ ក្នុងលោកនេះតើអ្នកណាដែលល្អឥតខ្ចោះនោះ?

8. ខ្មែរមួយរូប - ខែកក្កដា 9, 2008

ស្រលាញ់ជាតិនេះគ្រាន់តែជាសំបកលើកតំកើងខ្លួនឯងទេ ឯណាទៅភស្តុតាងដែលបញ្ជាក់ថាឯងស្រលាញ់ជាតិ?​ ឯងថាយើងជាអ្នកចាំតែហៃអើ ចុះអាឯងហ្នឹងស្អីដែរ ដែលថាគាំទ្រពេញទំហឹងនោះ? អាហ្នឹងមិនហៃអើទេអី?
កោតតែគេវិភាគឡប់ៗបែបនេះក៏ចេះតែគាំទ្រទៅរួចហា…

9. ដិន - ខែកក្កដា 9, 2008

ដំរីជើងបួន គង់មានភ្លាត់ ?

ចឹងជាការភ្លាត់ ឬ ជាចេតនា ដែលហ៊ុន សែនបានចុះសន្ធិសញ្ញាបន្ថែមឆ្នាំ ២០០៥ បញ្ជាក់ទទួលស្គាល់ស្របច្បាប់ សន្ធិសញ្ញាឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ (ជា សន្ធិសញ្ញាកំណត់បង្រួមព្រំដែនខ្មែរ ក្នុងន័យប្រគល់ដីខ្មែរ អោយយួន) នោះ

ចឹងជាការភ្លាត់ ឬ ជាចេតនា ដែលរដ្ឋាភិបាលហ៊ុន សែនបានគូរផែនទីថ្មី បង្រួមបរិវេណប្រាសាទព្រះវិហារ (បាត់បង់ទាំងស្រស់ ផ្ទៃដី ៤,៦ គម² ) អោយទៅសៀម

ហ្នឹងហើយដែលហៅថា ក្បត់ជាតិនោះ!

10. ខ្មែរមួយរូប - ខែកក្កដា 9, 2008

អើបើឃើញចុះខុសមែន នៅកន្លែងណា?​ ហើយបាត់កន្លែងណា? បង្ហាញឲយើងឃើញផង។ តាមពិតទៅគឺពួកអាអ្នកដឹកនាំជំនាន់មុនទេ ដែលវាឡប់សតិធ្វើឲបាត់ដីនោះ។ ពួកឯងឃើញតែថាបាត់ៗ ដល់សួរមែនទែនទៅ វាថា​ ថាតាមគ្នា ដូចក្ងែក១ ទៅជាក្អែក១០!

11. ស្រលាញ់ជាតិ - ខែកក្កដា 9, 2008

គួរអោយស្តាយដែល “ខ្មែរមួយរូប” ខ្វះការវិភាគពិចារណា!!!

12. ខ្មែរមួយរូប - ខែកក្កដា 9, 2008

គេវិភាគដោយផ្អែកលើទិន្នន័យច្បាស់លាស់ មិនមែនវិភាគដោយប្រើព័ត៌មានដែលឭតៗគ្នាដោយគ្មានប្រភពច្បាស់លាស់នោះទេ។

13. ខ្មែរមួយរូប - ខែកក្កដា 9, 2008

គេវិភាគដោយផ្អែកលើទិន្នន័យច្បាស់លាស់ មិនមែនវិភាគដោយប្រើព័ត៌មានដែលឭតៗគ្នាដោយគ្មានប្រភពច្បាស់លាស់នោះទេ។ អាវិភាគបែបនេះហើយ ដែលគេហៅថាវិភាគបែបអវិជ្ជានោះ។ យើងមិនមែនខ្វះការពិចារណាទេ ឯងមិនបាច់មកសោកស្តាយទេ បើឯងជាអ្នកប្រកបដោយវិជ្ជាមែននោះ គួរតែធ្វើការថ្លឹងថ្លែងឲបានច្បាស់មុននឹងចេញយោបល់។ អារឿងដាក់បញ្ចូលប្រាសាទព្រះវិហារជារឿងត្រឹមត្រូវបំផុត មិនខុសទេ នរណាក៏គេសាទរដែរ​ ឲតែខ្មែរ ចំលែកតែឯងហ៊ានថាឲយើងថា ធ្វើឲចំណេញដល់ជាតិសៀម តែធាតុពិតឯងទេ ដែលជាជនអគតិនោះ។

14. ដិន - ខែកក្កដា 9, 2008

បើទិន្នន័យច្បាស់នឹងភ្នែកហើយ ហើយមិនយល់ថាស្អី នោះប្រាកដជាមហាល្ងង់ ហើយភ្លើទៀត!!

15. ខ្មែរមួយរូប - ខែកក្កដា 9, 2008

យើងឲបង្ដាញឲយើងឃើញផង នៅឯណាទិន្នន័យពួកអាឯងនោះ? អាអ្នកយកសំបកស្រលាញ់ជាតិមកពាក់

16. ចិត្រា - ខែកក្កដា 9, 2008

ចឹងបាន ដិនថា មហាល្ងង់ ហើយភ្លើទៀត មិនខុសមែន ព្រោះមានភ្នែកមិនចេះមើល មានខួរក្បាលមិនចេះគិត យ៉ាប់មែន!!

17. ខ្មែរមួយរូប - ខែកក្កដា 9, 2008

អើអាយកសំបកស្រលាញ់ជាតិមកពាក់ ដល់ឥឡូវដូរឈ្មោះចុះឡើងៗ ហាហាហា ណាភស្ដុតាងហា អាមហាឆ្លាត អាខួរយក្ស បើអញ្ចឹងមិនខំនាំគ្នាឯងទៅយកដីដែលបាត់នោះមកវិញម៉ោ?!!

18. ខ្មែរមួយរូប - ខែកក្កដា 9, 2008

បាត់នោះ បាត់ដោយសារអី? មានវិធីផ្លូវច្បាប់អីដែលយកមកវិញបាន? បញ្ចេញគំនិតម៉ោ​​ពួកអាខួរក្បាលយក្ស!

19. ខ្មែរ​ម្នាក់ - ខែកក្កដា 9, 2008

សុំ​សួរ​ “ខ្មែរ​មួយ​រូប”​ថា បើ​មាន​អ្នក​នយោបាយជាន់​ក្រោយ ទាម​ទារ ទឹក​ដី​ខ្លះ​ដែល​អ្នក​ជាន់​មុន​ធ្វើ​អោយ​បាត់​បង់​ទៅ​យួន តើ​​”ខ្មែរ​មួយ​រូប” គាំ​ទ្រ​ដែរ​រឺ​ទេ?
បើ​សិន​ជា​គាំ​ទ្រ តើ​មាន​គំនិត​អី​ខ្លះ​ សំរាប់​ជួយ​ដល់​អ្នក​ដែល​ចង់​ទាម​ទារ​នោះ?

20. daolnwod - ខែកក្កដា 9, 2008

ម្នាក់ៗអួតសុតតែអ្នកស្រលាញ់ជាតិ
បើពួកអាអែងស្រលាញ់មែន​មិនមែនសរសេរអត្តបទដែលធ្វើអោយខ្មែរឈ្លាះគ្នានោះទេ
ពួកលោកឯងដឹងទេ តាំងពីខ្ញុំធំដឹងក្តីពេលណាមិនដែលឃើញខ្មែរសាមគ្គីដូចជាពេលនេះទេ
នេះជាពេលដែលខ្មែរត្រូវសាមគ្គីគ្នា​ មិនមែនជាពេលញុះញុងគ្នាទៀតទេ
បានហើយពួកអស់លោក !​​ ពួកលោកឯងជាចៃសង្គម ចាំតែថា បើលោកឯងពូកែវិភាគ លោកគួរតែយល់អំពីគុណ​និងទោសអោយដាច់ស្រាច់
ម៉ែ​ ឪ​​ ហើយនិងបងប្អូនលោក​រួមទាំងរូបលោកផងដែរ បើគ្មានថ្ងៃ 7​មករាទេនាះ ម៉ែលោកឯងប្រហែលជាងាប់បាត់ទៅហើយ។
លោកឯងមិនខុសពីមនុស្សមើលងាយឪខ្លួនឯងនោះទេ​!​ ហុន​ សែន​ ត្បិតតែគាត់រៀនបានតិចមែន តែគាត់ឆ្លាត មិនដូចជាលោកឯងរមើលគុណ អាងតែរៀនបានខ្ពង់ខ្ពស់បន្តិច មើលងាយអ្នកមានគុណ
លោកក៏មានខួរដែរ គួរណាស់តែវិភាគអោយបានល្អិតល្អន់បន្តិច លោកគួរតែយល់កាលៈទេសៈសង្គម
នេះជាពេលរួបរួមគ្នា គ្មានអ្នកដឹកនាំណាដែលអស្ចារ្យនោះទេ ឈប់ចាញ់បោកពួកទាំងនោះទៀតទៅ ទុកពេលវេលារបស់លោក យកទៅរកស៊ី ជាជាងចំណាយពេលដែលគ្មានតំលៃ គ្មានចំណេញដល់ពលរដ្ឋខ្មែរ

21. ចិត្រា - ខែកក្កដា 9, 2008

ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃដែល កូនខ្មែរចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្ត ផ្តាច់ការ (យួនកាន់កាប់) មួយទៀត។ កូនខ្មែរ រស់ទ្រាំទ្រវេទនា ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ឆ្នាំ ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបឃើញពន្លឺសេរីភាព ខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជាបាន ស្គាល់សេរីភាព ដំបូង គឺ ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត រើសតំណាងរាស្រ្ត ទូទាំងប្រទេសកម្ពុជា រៀបចំឡើង ដោយ អង្គការ UNTAC តំណាង អង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រកម្ពុជា ទី ២ ក៏បាន ចាប់បដិសន្ធិ នៅឆ្នាំ ១៩៩៣ ដែរ។

22. វិចិត្រ - ខែកក្កដា 9, 2008

នៅ​ទី​នេះ ប្រហែល​សុទ្ធ​តែ​ជា​ខ្មែរ​ទាំងអស់​គ្នា​ទេ បាន​ជា​សរសេរ​ជា​ភាសា​ខ្មែរ ប្រើ​ភាសា​ខ្មែរ។ ដូច្នេះ បើ​ខ្មែរ​ដូច​គ្នា​ គួរ​រៀន​ប្រើ​ពាក្យ​សំដី​សមរម្យ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក មិន​គួរ អញ អ្ហែង​ទេ។
បើ​ទោះ​ជា​មាន​ទំនោរ​នយោបាយ​ខុស​គ្នា ក៏​មិន​គួរ​ប្រកាប់​ប្រចាក់​គ្នា​ដែរ និយាយគ្នា​​តាម​បែប​ថ្លៃ​ថ្នូរ​ទៅ​មិន​បាន​ទេ​រឺ?

23. ក្មេងកំព្រា - ខែកក្កដា 9, 2008

បងវិចិត្រមានប្រសាសន៍ត្រូវណាស់ ​ខ្ញុំសូមគាំទ្របងមួយរយភាគរយ។ បងខ្មែរមួយរូបមានចរិតឆេវឆាវ និយាយ​ដូចមនុស្សខ្វះការ​អប់រំ គ្មានសុជីវធម៌អ្វីទាល់តែសោះ។ បើគាត់ជាអ្នកដឹកនាំ ខ្មែរត្រូវស្លាប់អស់គ្មានសល់ទេ។ និយាយស្តីអោយមានសុជីវធម៌ខ្លះផងបាទ។

24. ផេងជី - ខែកក្កដា 10, 2008

ប្រជាធិបតេយ្យ​គឺ​មាន​សិទ្ធ​ហា​ស្តី​តាម​សុជីវធម៌​របស់​មនុស្ស! ឲ្យ​តែ​មាន​ហេតុ​ផល​គឺ​អាច​យក​ជាការ​បាន​ទាំង​អស់ ព្រោះ​ការវិភាគ​មិនមែន​ការ​ស៊ើប​អង្កេត​នោះ​ទេ! អ្នក​ដែល​ឆាប់​ឆេវ​ឆាវ​មិន​អាច​ធ្វើការ​ធំ​ដុំ​បាន​ទេ​ ត្រឹម​បាន​ធ្វើជា​កូន​ចៅ​គេ​ អេប​អប​គេ​មួយ​ជីវិត​ គ្មាន​អនាគតទេ!

25. ឧត្តម - ខែកក្កដា 10, 2008

ប្រហែលជាខែ្មរមួយរូបត្រូវក្នុងមនោគមន៍វិជ្ចា CPP ជ្រុលពេកទេដឹងបានជាវិភាគឃើញតែមួយជ្រុង។

26. អព្យាក្រិត - ខែកក្កដា 10, 2008

ខ្ញុំអត់មានជំហរទៅខាងណាទេ គ្រាន់តែចង់សួរថា បើយើងមិនបង្រួមបរិវេណប្រាសាទ តើយូនីស្កូព្រមទទួលស្គាល់ទេ ដែល៧ឆ្នាំហើយ យើងមិនបានបង្រួម ហើយនៅតែមានជម្លោះជាមួយសៀម?

27. សុខឿត - ខែកក្កដា 10, 2008

រូបខ្ញុំនេះមិនគាំទ្រទៅលើគំនិត របស់ខ្មែរមួយរូប ស្អីគេនោះទាល់តែសោះពី​ព្រោះ ​គេម្នាក់នេះ ជាមនុស្សដែលគ្មានសីលធម៌ ក្នុងខ្ឡួនទើប បញ្ចេញទស្សនះ​បែប​ព្រៃផ្សៃ​ដូចនេះ។ ការវិភាគនេះមិនមែនជាការញុះញង់អ្វីទេ រាជាការបង្ចាញ ពីតថភាពពិតប្រាកដនៅក្នុងសង្គម មកពិចារណា ណាអន្ទិតគោលោត។។។។

បើរាជរដ្ចាភិបាល យល់ថា ការគូរផែនទីថ្មី គ្មានការប៉ះពាល់ដល់បូរណភាព​ដែនដីទេ សួរថា ហេតុអ្វីបានជា ពួកគេមិនអោយផែនទីថ្មីនេះ ដល់រដ្ខសភាជាតិ​ធ្វើការត្រួតពិនិត្យ​មុននឹងយកទៅដាក់អោយ​ unisco នោះ?

សូមឆ្លើយ​ មកទាន! ( ព្រោះការសុំត្រួតពិនិត្យជាសុំរបស់ គណបក្ស​​សមរង្ស៊ី​​ ណា អន្តិតគោលោត)

28. ខ្មែរមួយរូប - ខែកក្កដា 10, 2008

ថាពួកសៀមឈាមថោកទៅវាអវិជ្ជា ចុះអាឯងនេះវាល្ថើពកថ្ងាសទេអីដែលមិនដឹងខ្យល់អីសោះនោះ?!!!
សួរថាតើUNESCOជាស្ថាប័នទទួលបន្ទុកលើស្អី? ការចុះបញ្ជីនេះគឺគេចុះប្រាសាទយើងជាបេតិកភណ្ឌពិភពលោក​ គឺតែតួប្រាសាទទេ​ ចំណែកអារឿងព្រំដែននោះ គេដោះស្រាយដោយឡែក គេមានគណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរគេដោះស្រាយ ឯUNESCOគ្មានសមត្ថកិច្ចទេរឿងនេះនោះ។
ជាការពិតណាស់់ ការវិភាគមិនមែនជាការញុះញង់ តែបើវិភាគមិនសមរម្យ វាក៏មិនអាចទទួលយកបានដែរ៕

29. ខ្មែរអព្យាក្រឹត្យ - ខែកក្កដា 10, 2008

តាមការវិភាគមើលទៅ សុខឿត ចំជាមនុស្សអិវជ្ជាមែន! កន្លងមក យើងសង្កេតឃើញថា មានសៀមអវិជ្ជាមួយក្ដាប់តូចតវ៉ាថាការដាក់បញ្ចូលប្រាសាទព្រះវិហារធ្វើឲសៀមបាត់ដី សួរថាបាត់ដីម៉េចនឹងកើតបើUNESCO(មិនមែនunisco)គ្មានសមត្ថកិច្ចរឿងកិច្ចការព្រំដែនអន្តរជាតិផងនោះ?
សូមធ្វើខ្លួនឲជាកូនខ្មែរដែលមានវប្បធម៌ខ្ពស់ កុំឃើញសៀមជុះចង់ជុះតាមសៀម!!!

30. daolnwod - ខែកក្កដា 10, 2008

ខ្ញុំគាំទ្រគំនិតរបស់ខ្មែរមួយរូប
ពួកនេះនិយាយមិនចេះស្តាប់គ្នាទាល់តែសោះ ពួកអាប្រេតសង្គម
ខ្ញុំសុំតបទៅ comment ទី​24
ប្លក់នេះហាឡើងសុទ្ធតែបញ្ចេញសិទ្ធិដោយសេរី តែបែជាលុប comment របស់ខ្ញុំទៅវិញ តើបានន័យយ៉ាងមេចទៅវិញហា?
មែន ខ្ញុំឆេវឆាវ តែខ្ញុំមិនរឹងរូសនោះទេ ហើយខ្ញុំក៏មិនអាចធ្វើការធំបានដែរ។
ចរិតរបស់ពួកលោកឯងមួយក្តាប់តូចនេះ ចង់តែធ្វើមេគេតែប៉ុណ្ណោះ
ហាឡើងមួយម៉ាត់ដ៏ស្អុយណាក៏ចង់ធ្វើមេគេដែរ ។បើខ្ញុំឡើងធ្វើធំ ខ្ញុំនឹងពុករលួយដូចគេចឹង ហ្នឹងហើយគំនិតពួកលោកឯង ។​ ធ្វើកូនចៅគេក៏បានដែរអោយតែជាតិបានសុខ​ មិនបាច់ធ្វើដល់មេគេក៏បានដែរ។ សុំទោសខ្ញុំរៀនមិនបានជាច្រើនទេ​ សំដីឈ្លើយបន្តិច តែលោកឯងរឹតតែឈ្លើយជាងអញទៀត ។​ ហាឡើយមួយម៉ាត់ណាក៏ហៅគេអាខ្វាក់ដែរ ទាំងដឹងថាគាត់នោះអាយុលើសឪ របស់ខ្លួនទៀត។ ឈប់ទៅ ចង់ទៅណាក៏បានដែរ ឈប់អោយខ្មែរឈ្លោះគ្នាទៀតទៅពួកអាប្រេស
ហើយមិនបាច់លុប comment របស់ខ្ញុំទេ៕

31. ចិត្រា - ខែកក្កដា 10, 2008

ប្រកាន់ daonwod ធ្វើអីទៀត ព្រោះមេមេច កូនចឹង, គ្មានគ្រូបាអាចារ្យណា អាចប្រដៅបានឡើយ!
https://khmervipheak.wordpress.com/2008/06/16/hunsen-character/

ខ្ញុំសូមគាំទ្រ សុខ ខឿត, ផេង ជី, វិចិត្រ, និងម្ចាស់វិចារផ្សេងទៀត ដែល សូមអោយអ្នកទាំងអស់គ្នាមានសុជីវធម៌ ក្នុងការបញ្ចេញវិចារ។

32. ដិន - ខែកក្កដា 10, 2008

វិចារ 28 – គ្រប់គ្នាថា “ខ្មែរមួយរូប” មហាល្ងង់ ហើយ ភ្លើទៀត មិនខុសមែន!

ប្រាសាទព្រះវិហារ រួមទាំងបរិវេណជុំវិញ របស់ប្រាសាទព្រះវិហារ មានផ្ទៃដី ៤,៦ គម² ត្រូវបានទទួលស្គាល់កាត់ក្តី ជាកម្មសិទ្ធិរបស់ប្រទេសខ្មែរ តាំងពីឆ្នាំ ១៩៦២។
ការដាក់ត្រឹមតែ តួប្រាសាទ ជាបេតិកភណ្ឌពិភពលោក ជាការចំលែក ដែលចេញពីផែនទីថ្មី បង្រួមបរិវេណប្រាសាទព្រះវិហារ គូរដោយរដ្ឋាភិបាលហ៊ុន សែន តាមបង្គាប់រដ្ឋាភិបាលសៀមតែប៉ុណ្ណោះ។

33. makara - ខែកក្កដា 10, 2008

សុខ ខឿត, ផេង ជី, វិចិត្រ, ចិត្រា are the same people

34. ចិត្រា - ខែកក្កដា 10, 2008

makara: មិនគួរនិយាយខ្វះសប្បជញ្ញៈបែបនោះទេ! ប្រហែលជា makara ធ្លាប់ដូរឈ្មោះបែបចឹង ឬ បានជាគិតថាអ្នកដទៃ ដូចខ្លួនដែរ? ទៅផ្ទះដេកគិតខ្លួនឯងទៅ ចរិកបែបចឹងគួរអោយខ្មាសខ្មែរទាំងអស់គ្នា ទេ?

35. ក្មេងកំប្រា - ខែកក្កដា 10, 2008

ហើយចុះ ខ្មែរមួយរូបនិងdaoinwod? ខ្ញុំថាពីរនេះក៏មនុស្សតែមួយដែរ។ សំដីដូចមនុស្សពាល។

36. ខ្មែរមួយរូប - ខែកក្កដា 11, 2008

វាគួរឲអស់សំណើចណាស់ដែលខ្លួនឯងលួចប្ដូរឈ្មោះចុះឡើងៗ ហើយបែរជាចោទគេទៅវិញនោះ។ ម្យ៉ាងវិញទៀតមិនដឹងថា អាអន្ទិតដិន នោះវាចេញមកពីព្រៃណាទេ ដំបូងស្មានតែឆ្លាតដឹងអីថា អានេះខ្លៅធ្វើឆ្លាតទេតើ ប្រហែលជាវាមិនដឹងពីតួនាទី និងសមត្ថកិច្ចពិតប្រាកដរបស់UNESCOនោះទេមើលទៅ?​ ប្រហែលជាបែបនេះហើយមើលទៅ ព្រោះថាសូម្បីតែ UNESCOវាសរសេរមិនទាន់ត្រូវផង(unisco)!!!
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ រាស្រ្តខ្មែរពេញនគរគេសាទរ ចុះចំលែកអ្វីពួកអាអវចីមួយក្ដាប់តូចឯង វារិះគន់បែបអវិជ្ជាទៅវិញ?!!! អញសង្ស័យតែអាឯងជាអាយ៉ងសៀមទេមើលទៅ!!! ឈប់ទៅកុំយកស្បែកស្រលាញ់ជាតិ ស្នេហាជាតិមកស្រោប ប្រយ័ត្នត្រូវបារមីប្រាសាទព្រះវិហារកាច់ទៅ!!!

37. ខ្មែរមួយរូប - ខែកក្កដា 11, 2008

ពួកអាកំសាក ហេតុអ្វីបានជាលុបCommentរបស់យើង បើនេះជាការបញ្ចេញមតិបែបប្រជាធិបតេយ្យនោះ?

38. សុខឿត - ខែកក្កដា 11, 2008

សុំទោសទៅ អន្ទិតខ្មែរមួយរូបអើយ អ្វីដែលពួកយើងលើកយកមកនិយាយនេះ​គ្រាន់តែបង្ហាញនូវតថភាពពិតតែប៉ុណ្ណោះ យើងទទួលស្គាល់ការដាក់បញ្ចូល​ប្រាសាទនេះ ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះគឺយើងបាត់បង់ដី4,៦ គម ជុំវិញ ណាអន្ទិត។ ហើយអន្ទិតធ្លាប់បានជំទាលថារឿងដីនោះ ចាំដោះស្រាយជា ក្រោយ នេះមានន័យថា អន្ទិតឯងគ្មានត្រចៀក ស្តាប់ការបកស្រាយរបស់ ឯកឩត្តមបណ្ឌិត រស់ចន្ត្រាបុត្រ បកស្រាយទេ​ឬអី ថា ពូកអាសៀមនោះវាចង់់​ដាក់ដីជុំវិញប្រាសាទនោះជាបេតិកភ័ណ្ឌពិភពលោកដែរ ហើយគាត់នឹងរីករាយ គាំទ្រ ម្យ៉ាងក៏ជាសិទ្ធិរបស់ពួកអាសៀមនោះដែរ។ដូច្នេះមានន័យថា ដីនោះជា​របស់ពួកវាហើយណាអន្ទិគោលោត។ សូមស្តាប់សភាពការណ័នៅជុំវិញខ្លួន​អោយដឹងសិន ចាំមកជំទាលក្តែងៗទីនេះ ម្យ៉ាងសូមប្រាប់ថាពួកយើងមិនមែន​ជាខ្ញុំរបស់សៀមទេ ព្រោះយើងកំពុងតែមិនគាំទ្រ

39. សុខឿត - ខែកក្កដា 11, 2008

ប្រហែលអន្ទិតឯងទេដែលជាខ្ញុំកញ្ជះរបស់ពួកបរទេសនោះ ជាពិសេសខ្ញុំកញ្ជះ​យួនតែម្តង ឫក៏អន្ទិតឯងមានប្រពន្ធ ជាយួន​​ ​បើមែន ខ្សឹបប្រាប់រូបខ្ញុំបាទតែ​ម្នាក់ដោយសំងាត់ក៏បាន រូបខ្ញុំនេះធានាថានឹងរក្សាការសំងាត់នេះ

40. ផេងជី - ខែកក្កដា 11, 2008

លាក់​មុខ​លាក់​មាត់​មិន​មែន​ជាកូន​ប្រុស​ទេ! ម្តង​ដាក់​ឈ្មោះ​នេះ​ ម្តង​ដាក់​ឈ្មោះ​នោះ! IP របស់​អ្នក​ទាំង​អស់​គ្នា​គេ​មាន​ record អស់​ហើយ បោក​គេ​អត់​បាន​ទេ!

41. ផេងជី - ខែកក្កដា 11, 2008

សង្រួម​ចិត្ត​ទៅ​ញាតិ​ញោម​! ជេរ​ប្រ​ទេច​គេ​ គេ​មិន​តបត បាប​ធ្លាក់​លើ​ខ្លួន​ឯង​ទេ! ហិង្សា​នាំ​នៅ​មក​ភាព​ហិន​ហោច​នៃ​ជីវិត​! រៀន​សូត្រ​អស់​សៀវ​ភៅ​រាប់ឡូ តែ​នៅ​ប្រើ​ពាក្យ​មិន​សម​រម្យ​! ខ្មាស់​ជីង​ចក់​លើ​ជញ្ជាំង​ផង! ឈ្មោះ​ផេង​ជី​ គឺ​រក្សាសិទ្ធ ហាម​ដាក់​តាម!

42. ផេងជី - ខែកក្កដា 11, 2008

ខ្ញុំសុំតបទៅ comment ទី​30 លោក download នេះឃើញ​មុខ​នៅ​កន្លែង​ណា​មាន​បញ្ហា​កន្លែង​ហ្នឹង! ជាក់​ស្តែក​ប្លក់​របស់​ sopheak.wordpress.com ក៏​ឃើញ​មុខ​ដែរ!

43. ខ្មែរមួយរូប - ខែកក្កដា 11, 2008

ចុម!!!​ សូមជួយពិចារណាឃ្លានេះ Comment38 “ដូច្នេះមានន័យថា ដីនោះជា​របស់ពួកវាហើយណា…” អុញ?!!! បែបនេះហើយថាពួកវានេះមែនជាអាយ៉ងសៀមទៀត ទស្សនៈយើងគឺថា ធ្វើយ៉ាងណាចុះប្រាសាទជាមួយUNESCOឲបានសិន រឿងព្រំដែនចាំឲគណៈកម្មការព្រំដែនដោះស្រាយតាមក្រោយ តែអាអន្ទិតឯងប្រើភាសាទាំងនេះ បើសម័យបុរាណចិនវិញគឺកាត់ក្បាលមួយពូជហើយអាវ៉ា ព្រោះវាក្បត់ជាតិ៕

44. ខ្មែរមួយរូប - ខែកក្កដា 11, 2008

ខ្មែរសប្បាយមួយនគរ ខុសគេតែខ្មែរក្លែងក្លាយមួយក្ដាប់តូចនេះ

45. អព្យាក្រិត - ខែកក្កដា 11, 2008

សូមមេត្តាកុំលុបខំមិន… ហើយសូមមេត្តាកុំប្រកាន់ជំហ៊រខាងគណបក្សនយោបាយណាមួយជ្រុល ពេក ព្រោះវាធ្វើឲ្យការវិភាគ និងការបញ្ចេញយោបល់មានភាពលំអៀង… អូខេបន្តទៀតចុះ ខ្ញុំចាំស្តាប់ទៀត…

46. daolnwod - ខែកក្កដា 11, 2008

ខ្មែរមួយរូបឈប់និយាយជាមួយពួកប្រេតសង្គមទៀតទៅ
ពួកនេះទាល់តែឃើញខ្មែររលាយបានវាសើច សប្បាយចិត្ត
ពួកលោកជាខ្មែរមួយរូបបើមិនបានជួយជាតិ សមណាស់គួរតែលើកទឹកចិត្ត និង​អបអរសាទរប្រាសាទព្រះវិហារនឹងគេ ក៏គួរតែខ្មាសបងប្អូននៅទល់ដែនព្រះវិហារដែរ ទោះបីអ្នកទាំងនោះរៀនបានតិចតួច តែពួកគេនៅតែមានស្មារតីស្នេហាជាតិពិតៗ​
គិតតែពីគំនិតឆ្កួតលីលា ច្រណែន។ ពួកលោកឯងនេះម៉ែអោយរៀន​ បំបង់តែបាយទេ។
អស្ចារ្យណាស់មិនបាច់លុបខំមិនខ្ញុំបាទទេ

47. សុខឿត - ខែកក្កដា 11, 2008

នែ អន្ទិត បើអន្ទិតមិនបានយក ត្រចៀកស្តាប់ អាចយកភ្នែកមើលក៏បានដែរ កម្មវិធីនោះ ត្រូវបានផ្សាយ​នៅ ទូរទស្សបាយ័ន យប់ថ្ងៃព្រហស្បត្តិ ទី 10 ខែ កក្កដាឆ្នាំ2008 ​វេលាម៉ោង ៨​ ​ណាអន្ទិត។បើកចក្ខុខ្លះទៅ បើមិនបើកទេក៏ព្រមទទួល ស្គាល់ការពិតទៅ។។។។។។
អន្ទិតគោលោត ហាហាហា

48. ខ្មែរមួយរូប - ខែកក្កដា 11, 2008

ហាហាហា និយាយឡើងសុទ្ធតែវាយប្រហារដ្ឋាភិបាលហ៊ុន សែន ចុះទូរទស្សន៍បាយ័ននោះមិនមែនរបស់កូនហ៊ុន សែនទេអីហា? បើឯងស្អប់ខ្ពើមនឹងស្នាដៃគេ ចុះឯងចេះមើលទូរទស្សន៍ប៉ុស្តិ៍គេធ្វើស្អីដែរ មិនឲមេឯងបង្កើតទូរទស្សន៍ខ្លួនឯងមើលទៅអាកំសាក។
ម្យ៉ាងទៀតយើងមើលណាស់ តាមដានណាស់ តែមិនដែលឮគាត់ហ៊ានសន្និដ្ឋានឡប់បែបឯងឡើយ មើលពាក្យឯងឡើងវិញទៅអាប្អូន សំអាងអី​ ដែលឯងហ៊ានសន្និដ្ឋានបែបនេះ “ដូច្នេះមានន័យថា ដីនោះជា​របស់ពួកវាហើយណា…” ទៅរៀន១០ឆ្នាំទៀតទៅហា មួយវិញទៀតពួកឯងមិនដែលឆ្លើយឲចំសំណួរម្តងណាសោះ

49. ខ្មែរវិភាគ - ខែកក្កដា 11, 2008

“ខ្មែរវិភាគពត៌មាន” សំគាល់ឃើញ “ខ្មែរមួយរូប” ដែលមាន IP : 203.189.134.3 បានប្រើប្រាស់ក្លែងឈ្មោះ email អ្នកដទៃ ជាញឹកញាប់។
ម្ចាស់វិចារជាច្រើន បានទូន្មាន “ខ្មែរមួយរូប” មិនគួរប្រើប្រាស់ពាក្យ ពាលអសុរោះ ខ្វះការអប់រំ ជាមួយកូនខ្មែរដូចគ្នា។

ព្រមាន ៖ បើ “ខ្មែរមួយរូប” នៅតែប្រព្រឹត្តិបែបនេះ, “ខ្មែរវិភាគពត៌មាន” នឹង អនុវត្តសិទ្ធិ រាំងខ្ទប់រាល់វិចារ របស់”ខ្មែរមួយរូប” !

50. ចិត្រា - ខែកក្កដា 11, 2008

បើទូរទស្សន៍បាយ័ននោះជា របស់កូនហ៊ុន សែន, ចឹង “ខ្មែរមួយរូប” ការពារទូរទស្សន៍នោះ ជាចៃរបស់កូនហ៊ុន សែន ?

51. កូឡា - ខែកក្កដា 11, 2008

កុំថាឡើយកូនហ៊ុន សែន ទោះជាជីតាហ៊ុន សែន ក៏គ្មានខ្មែរណាខ្លាចដែរ។ បើហ៊ុន សែនគ្រាន់បើ អោយហ៊ុន សែនចុះឃោសនាដូចសម រង្ស៊ីទៅ, បើប្រជារាស្ត្រខ្មែរ មិននាំគ្នាដេញធាក់ហ៊ុន សែនរកពុទ្ធោ អង្គុយបត់ជើង សំពះរាស្រ្តវិញទេ ហ៊ានភ្នាល់!

52. ចារជន - ខែកក្កដា 12, 2008

IP : 203.189.134.3 = ខ្មែរមួយរូប
តាម​ខ្ញុំ​ឆែក​ឃើញ​​ អន្ទិត​ហ្នឹង ប្រើ​សេ​វា​របស់ Online មាន STATIC IP POOL GPO PROXY-1 NETWORK។​ ខ្ញុំមាន​ពួក​ម៉ាក​ធ្វើ​ការ​នៅ​ Online ឆែក​តែ​បន្ទិច​ដឹង​ថា​អន្ទិត​ខ្មែរ​មួយ​រូប​ជា​អ្នក​ណា​ហើយ! ពេល​ហ្នឹង​ យក​មក​ប្រាប់​បង​ប្អូន​ឲ្យ​អន្ទិត​ហ្នឹង​ខ្មាស់​គេ​ម៉ា​រ៉ង!

53. សុខឿត - ខែកក្កដា 12, 2008

សុំទោស ខ្មែរមួយរូបអើយ រូបខ្ញុំបាទនេះមិនដែលបានថ្លាថ្លែង ថាខ្ញុំនេះស្អប់​ខ្អើមស្នាដៃរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ព្រោះថារាល់ស្នាដៃនេះក៏ជា​ការ​ចេញថវិការពីរូបខ្ញុំ ឫប្រជាពលរដ្ឋទាំងអស់រាល់រូបដែរ ខ្ញុំមិនដែលបាននិយាយ ទេសូម្បីតែម្តង ហេតុអ្វីបានជា អន្ទិតឯងដឹង?

ទី២ ចំពោះរឿងទូរទស្សបាយ័នស្អីគេនោះ ខ្ញុំក៏បានដឹងហើយ អរគុណមិនចាំបាច់ប្រាប់ខ្ញុំទេ។​សួរថា ហេតុអ្វីបានជាខ្ញុំនេះមើលវាធ្វើអ្វី? ចំលើយគឺ ធ្វើជាមនុស្សត្រូវតែយល់អោយបានទូលំទូលាយ មិនមែនមើលតែ​ម្ខាង រឺ ស្តាប់តែម្ខាងទេ ណា អន្ទឹត

ទី៣ បើអន្ទឹតមិនបាន ទស្សនា ឫក៏មើល សូមអន្ទិតកុំយល់ថាវាគ្មាននោះព្រោះខ្ញុំ​បានមើលយ៉ាងច្បាស់ ដែលពិធីករ​ ម្នាក់នោះឈ្មោះថា អេងឫទ្ធី ទៀតផង​ហ្ន

ទី៤ អន្ទិតបានជំទាលថា គួរអោយអាណិត ម៉ែឳ​ ពួក ខ្ញុំរាល់គ្នាណាស់ដែល​បាន​អោយសិក្សាច្រើនហើយនៅតែ មកនិយាយបែបនេះ ប៉ុន្តែកុំអាណិតពួកយើង ទាំងអស់គ្នាអី គួរតែអាណិតខ្លួនសិនទៅ ដែលម៉ែឳ លោកអន្ទិតឯង ខំចំណាយ​លុយអស់ច្រើន សំរាប់លោករៀនតែបែរ លោកនៅតែប្រើពាក្យអសុរសបែប​នេះទៀត(ខ្ញុំមិននិយាយថា ឫកពារដូចមនុស្សឈ្លើយ បាតសង្គមនោះទេ ទាន!)
បុព្វបុរសខ្មែរបានបន្សល់នូវមរតក៌រប្បធម៌ដ៏ផូរផង់មាន ពាក្យសំដីពិរោះពិសារ តែអន្ទិតឯងបែរជាមិនប្រើ ឫ្​ក៏ក្នុងសង្គមគ្រួសាររបស់អន្ទិតឯងប្រើតែពាក្យសំដី​បែបនេះ ជារៀងរាល់ថ្ងៃ??????

កំភ្លេចណា សំដីសរជាតិ មាយាទសរពូជ កុំអោយខ្ញុំធ្វើការ estimateដល់ពូជអន្ទិតឯងអោយសោះ

សូមអរគុណដែលបានអាន comment នេះណាអន្ទិត ជូនពរសុខភាពល្អ

54. ខ្មែរមួយរូប - ខែកក្កដា 14, 2008

ឆែកចុះអាបប្អូន ចង់ដឹងមើលថា យើងជានរណា?

55. ឧត្តម - ខែកក្កដា 14, 2008

ចារជន!​​កុំធើ្វអញ្ចឹង
ដឹងទេ​ខែ្មរមួយរូបកំពុងតែស្វាយបបូរ​មាត់​និងស្លន់សោ្លខ្លាចគេស្រាវជ្រាវដឹងការពិត

56. ចារជន - ខែកក្កដា 14, 2008

បង្ហាញ​អញ្ចឹង​ក៏​ម្យ៉ាង​ដែរ ស្រួល​ខ្ញុំ​ទាក់​ទង​ជាមួយ​ខឿត!

ឳម្នាល​ខ្មែរ​មួយ​អើយ…បើ​ចៅ​រមាស់​មាត់​ខ្លាំង​ពេក​…ចូរ​ចៅ​ញុំា​ត្រឡន​តន​លេង ឬ​ក៏​ទៅ​បង្កើត​ប្លក់​ឯណា​ឲ្យ​ឆ្ងាយ ​ដើម្បី​កុំ​ឲ្យ​រំខាន​គេ​រំខានឯង​ពេក​…ពេល​នោះ​ចៅ​អាច​និយាយ​អ្វី​ដែល​ចៅ​ចង់​និយាយ​បាន​ហើយ…និយាយ​អោយ​ទាល់​តែ​ស្លាប់​ក៏​គ្មាន​អ្នក​ណា​ចូល​ទៅ​មើល​ដែរ​…..ហា៎​ ហា៎ ហា……

57. ឪខ្មែរមួយរូប - ខែកក្កដា 14, 2008

សូមក្មួយៗអ៊ុំមីង កុំប្រកាន់ “ខ្មែរមួយរូប” ដែលជាកូនអត់ពូជ, ព្រោះខ្ញុំជាឪម៉ែ ដែលបានបង្កើតវា ចិញ្ចឹមវាតាំងពីមិនទាន់ចេះដើរ វានៅហៅខ្ញុំនិងម៉ែវា សុទ្ធតែ អញ ហ្អែង មី ចឹងដែរហ្នឹង ជួនកាលសុំលុយម៉ែវាមិនបាន វាដាល់ម៉ែវាហើមមុខ ទៅពេទ្យច្រើនលើកហើយ។ ខ្ញុំពិបាកចិត្ត អាកូនមួយហ្នឹងណាស់។ ខ្ញុំបានប្តឹងសមត្ថកិច្ចកាត់កាល់វា ច្រើនឆ្នាំហើយ ប៉ុន្តែវានៅតែមកផ្ទះម្តងម្កាល រករឿងម៉ែវា។ អ្នកភូមិអ្នកស្រុកដឹងទាំងអស់អាកូនអកត្តញ្ញូមួយហ្នឹង!

58. ដិន - ខែកក្កដា 14, 2008

អរគុណហើយពូ, ពួកខ្ញុំបានស្តាប់សំដីសំដៅវា ពួកខ្ញុំស្មានមិនខុសមែន។

59. សុខឿត - ខែកក្កដា 15, 2008

សុំទោស លោក ពូ ដែលរូបខ្ញុំនេះបាននិយាយនូវពាក្យសំដីខ្លះៗ ពីលើកមុន។​​ចំពោះទង្វើទាំងឡាយ របស់អន្ទិតវិញ​ មិនមែនជាកំហុសរបស់នរណាម្នាក់ទេ ទោះជា លោកពូ ឬក៏អន្ទិតក៏ដោយ។ នេះគ្រាន់តែជាយល់ឃើញរបស់មនុស្ស ម្នាក់ៗតែប៉ុណ្ណោះ។

សង្ឃឹមថា លោកពូ នឹង អន្ទិត យល់ពីបំណងរបស់ខ្ញុំ ជាពិសេស អំពី ប្រិយមិត្ត នៅទីនេះ និង ម្ចាស់ប្លុកផងដែរ។ សូមជូនពរបងប្អូន ខ្មែរយើងទាំងអស់មាន សុខភាពល្អ សុភមង្គល និង​រកស៊ីទទួលទាន បាន រីកចំរើន​។

ម៉្យាងទៀតសូមកុំភ្លេចទៅបោះឆ្នោត ទាំងអស់គ្នាណា ជំរាបលា!!!!!!!

60. កុមារា - ខែកក្កដា 17, 2008

ពួកថៃវាចង់ទៅបង្កើតភូមិថាន​និងបន្ទាយទាហានជាអចិន្រ្តៃនៅតំបន់ប្រាសាទព្រះ
វិហារ។ វាថា”ខ្មែរហ៊ានធ្វើក្បាលក្តអីអញ”។ ទាហ៊ានឈុតខ្មៅថៃរាប់រយនាក់ចូល
ទៅក្នុងទឹកដីខ្មែរ ឡើងទៅប្រាសាទព្រះវិហារធ្វើព្រងើយដូចវាហ្នឹងជាម្ចាស់អីចឹង។
ចំណែកកងទ័ពខ្មែរវិញដូចជាបណ្តោយអោយថៃធ្វើអ្វីតាមតែចិត្តពេកហើយ។ ចុះ
បើពួកថៃវាមិនចេញ​ ខ្មែរត្រូវធ្វើយ៉ាងម៉េច?

61. កុមារា - ខែកក្កដា 17, 2008

មិនហ៊ានដេញគេចេញ រង់ចាំទទួលបញ្ជាពីមនុស្សម្នាក់។​ ចុះបើពួកថៃវាចូលមកអា
កឬបាញ់ប្រហារលើប្រជាពលរដ្ឋ តើកងទ័ពខ្មែរសុខចិត្តនាំគ្នាឈរមើល រង់ចាំទ
ទទូលបញ្ជាពីមនុស្សម្នាក់ឬ?

62. ចិត្រា - ខែកក្កដា 17, 2008

រឿងខ្មែរនិងសៀម ជារឿងរស៊ើប នឹងធ្វើអោយកូនខ្មែរខាត បើមិនដោះស្រាយ ដោយការទូតនោះទេ។

មើល https://khmervipheak.wordpress.com/2008/07/13/khmer-siam-conflict-if/

63. ខ្មែរ សាមគ្គី - ខែសីហា 15, 2008

អង្គុយមើលពីរ-បីម៉ោងឃើញតែពាក្សដដែលៗ ទោះបីជាមានការសំណូមពរយ៉ាងណាក៏ដោយ។ ម្នាក់ៗហាឡើងអវិជ្ជា និង វិជ្ជា តែសូទ្ធតែមានពាក្សដែលមិនគួរនិងស្តាប់សោះ។ យ៉ាងមិច! រៀនសូត្របានច្រើន និង មិនបានច្រើនមិនចេះប្រើពាក្សសមរម្យទេឬ? ទោះបីថាតិចតែកាលថ្នាក់ទីមួយដល់ទីប្រាំគ្រូមិនដែលបង្រៀនសោះអាពាក្សអសនឺង។
ខ្ញុំមិនកាន់ជើងខាងណាទេ ខ្ញុំស្រលាញ់ទាំងអស់អោយតែខ្មែរ។ គួរដល់ពេលបង្រួបបង្រួមគ្នា ទើបជាតិយើងរុងរៀងដូចគេខ្លះ។ ពិភាក្សាគ្នាតាមសំរួលប្រាកដជារកដំណោះស្រាយឃើញ ហើយក៏អាចឈានទៅរកចំលើយមួយវិជ្ជមាន។ ប្រកែកគ្នាបែបនេះ ទោះបីនិយាយដល់ចាស់រៀងខ្លួនទៀក៏នៅតែអញ្ជឹងដែរ

អរគុណ

64. សុទ្ធ - ខែសីហា 15, 2008

ជារឿងធម្មតា ខ្មែរត្រូវតែរួបរួមគ្នា គ្មានន័យថា ហៃអើទាំងភ្លើតាមគ្នាបំផ្លាញជាតិ នាំយួនចូលនៅពេញប្រទេសខ្មែរ ហៅថារួបរួមគ្នា នោះទេ ប៉ុន្តែការរិះគន់ វិភាគ ផ្តល់យោបល់ អោយរដ្ឋាភិបាលដោះស្រាយបញ្ហា ពិនិត្យវិភាគ នោះជាការរួបរួម ដ៏ត្រឹមត្រូវ ដើម្បីស្វែងយល់ ចំណុចល្អ និង ចំណុចអន់ សំរាប់ប្រទេសជាតិ។ ឬ លោកយល់ថា ខ្មែរគួរតែរួបរួមគ្នាដោយវិធីហៃអើទាំងបិទភ្នែក ដើម្បីបង្ខាតទឹកដីខ្មែរ? បើដូច្នោះ លោកនឹងជាមនុស្សខ្វះការវិភាគពិចារណា ដោយប្រើប្រាស់រួបរួម ដើម្បី ហៃអើបំបាត់បូរណភាពទឹកដីខ្មែរ ទៅវិញ!

65. chandaralovekhmer - ខែតុលា 2, 2008

សូមអោយអ្នកទាំងអស់គ្នាមានសុជីវធម៌ ក្នុងការបញ្ចេញវិចារ

66. yearytuk - ខែ​មេសា 10, 2009

ហុន​​សែនត្រួវតែទិញយន្តហោះអោយទាហារដែលនៅតាមជាយដែន
ដើម្បីប្រតិបត្តិការ

67. yearytuk - ខែ​មេសា 10, 2009

ขอให้นายกหุนเสนสร้างถนนตามภูเขาพนมดงแรกด้วยน่ะ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: