jump to navigation

អាចមាន កុប្បកម្មប្រឆាំងសៀម ដូចកាលឆ្នាំ ២០០៣ ឬ? ខែកក្កដា 3, 2008

Posted by khmervipheak in កុប្បកម្ម, នយោបាយ, រណរិទ្ធ, សម រង្ស៊ី, ហ៊ុន សែន.
trackback

ស៊ូវ៉ាន់ណន្ត គង់់យីង

(Suvanant Kongying)

(ហៅ នាងផ្កាយព្រឹក)

តួឯកភាពយន្តសៀម

ហ៊ុន សែន

នាយករដ្ឋមន្ត្រីខ្មែរ បច្ចុប្បន្ន

ហេតុផលមុនកុប្បកម្ម ប្រឆាំងស្ថានទូតសៀម នៅថ្ងៃ ២៩ មករា ២០០៣ គឺ ចេញពីពត៌មាន បានចុះផ្សាយដំបូង លើ កាសែតខ្មែរ “រស្មីអង្គរ” ច្បាប់ចេញផ្សាយថ្ងៃ ១៨ មករា ២០០៣ ថា តួឯកកុនសៀម ស៊ូវ៉ាន់ណន្ត គង់់យីង: Suvanant Kongying (ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក), បាននិយាយថា កម្ពុជាបានលូចប្រាសាទអង្គរ របស់សៀម។ កាសែតបន្តថា ប្រភពបានពី អ្នកជាតិនិយមខ្មែរ រស់នៅសៀម បានឃើញនាងនិយាយ លើទូរទស្សន៍សៀមលេខ ៧ ប៉ុន្តែគ្មានអ្វីជាក់ស្តែង អំពីប្រភពពត៌មានពិត នៃពាក្យសំដី របស់តួឯកភាពយន្តរូបនេះ។ (ព្រោះវាជាឆាករៀបចំព្រឹត្តិការ (event) សំរាប់គោលដៅ នយោបាយ របស់ជនផ្តាច់ការ ដើម្បីបង្កវឹកវរ មុនពេលបោះឆ្នោត ២៧ ខែកក្កដា ២០០៣ នៅកម្ពុជា តែប៉ុណ្ណោះ)។

ដឹងដំណឹង មានកាសែតខ្មែរចោទដូច្នោះ តួឯកកុនរូបនេះ បានបដិសេធ លើទូរទស្ស៍សៀម តបថា មិនបានថាដូចបានត្រូវចោទ ប៉ុន្តែទោះយ៉ាងណា ក៏សូមអភ័យទោស ទស្សនិកជន ខ្មែរ បើមានការឆ្គាំឆ្គង។

បញ្ជាក់ផងដែរថា កាសែតខ្មែរ “រស្មីអង្គរ” ជាកាសែតដែល គ្មានអ្នកណាស្គាល់ ឬ អាន ពីមុនមក។

វិទ្យុខ្មែរ និង ប្រព័ន្ធផ្សព្វផ្សាយខ្មែរ បានផ្សព្វផ្សាយបន្តបន្ទាប់ ព្រឹត្តិការនេះ ព្រមទាំងថតចំលង អត្ថបទកាសែតខ្មែរ “រស្មីអង្គរ” ចែកផ្សាយតាមសាលានានា។

ថ្ងៃ ២៧ មករា ២០០៣, ហ៊ុន សែនបានថ្លែងពាក្យពន្យុះដដែលៗ លើវិទ្យុទូរទស្សន៍ ព្រមទាំងវាយតំលៃថា “តំលៃរបស់នាងនោះ មិនស្មើស្លឹកស្មៅ ក្បែរអង្គរផង”។

ថ្ងៃ ២៨ មករា ២០០៣, រដ្ឋាភិបាលខ្មែរបានហាមចាក់ផ្សាយ គ្រប់ភាពយន្តសៀម នៅស្ថានីយទូរទស្សន៍ខ្មែរ នៅទូទាំងប្រទេសកម្ពុជា។

ក្រោមការញុះញង់ របស់ហ៊ុន សែន និងសកម្មភាពរដ្ឋាភិបាលខ្មែរ, កុប្បកម្មប្រឆាំង ស្ថានទូតសៀម បានកើតឡើងនៅថ្ងៃ ២៩ មករា ២០០៣ ដោយកុប្បករ បានលុកចូល ស្ថានទូតសៀម និងវាយបំផ្លាញ អគារពាណិជសៀមមួយចំនួន នៅភ្នំពេញ ដូចជា ក្រុមហ៊ុនអាកាសចរសៀម និងក្រុមហ៊ុន ស៊ីណ (ដែលជាកម្មសិទ្ធិ របស់គ្រួសារ អតីតនាយករដ្ឋមន្ត្រីសៀម ស៊ីណាវ៉ាត្រា)។

រដ្ឋាភិបាលសៀម បានផ្ញើកងយោធាអាកាសសៀម ព្រមទាំងយន្តហោះ មកភ្នំពេញ ដើម្បីជន្លៀសជនជាតិសៀម ដំណាលនឹងពួកបាតុករសៀម បានធ្វើបាតុកម្មក្រៅស្ថាន ទូតខ្មែរ នៅទីក្រុងបាងកក, ប្រទេសសៀម។

ដើម្បីរលាស់ដៃ ពីភាពទទួលខុសត្រូវ, ហ៊ុន សែនបានបន្ទោស ភាពអសមត្ថភាព របស់រដ្ឋាភិបាល ចំពោះកុប្បកម្មនោះ។ ហ៊ុន សែនបានអោយរៀបចំ ក្លែងឯកសាររូបភាព ផ្សេងៗ ក្នុងន័យទំលាក់កំហុស លើគណបក្សសម រង្ស៊ី ជាពិសេសដើម្បី ចោទចាប់សម រង្ស៊ីតែម្តង។ ដើម្បីអោយការចោទ របស់ហ៊ុន សែនមានប្រសិទ្ធិភាព, នរោត្តមរណរិទ្ធិ, ប្រធានរដ្ឋសភាខ្មែរ, បានបន្ទរថាសម រង្ស៊ីបានចូលរួមផ្ទាល់ កុប្បកម្មនោះ។ សម រង្ស៊ី បដិសេធដាច់អហង្ការ ចំពោះភាពទាក់ទិន របស់គាត់ ទៅនឹងកុប្បកម្ម ហើយគាត់បាន ចេញទៅបរទេសមួយគ្រា ចៀសវាងគំរោងចោទចាប់គាត់ ពីសំណាក់ហ៊ុន សែន​និងដើម្បីធ្វើការប្រកាស ភាពគ្មានជាប់ពាក់ព័ន្ធកុប្បកម្ម។

អ្នកវិភាគនយោបាយជាតិ និង អន្តរជាតិ បានវាយតំលៃថា នោះជាល្បិចកល ដែលហ៊ុន សែនប្រើប្រាស់ ញុះញង់ អោយមានអំពើហឹង្សា និងការគំរាមកំហែង ជាមធ្យោបាយ ចោទដាក់គុកសម រង្ស៊ី និងកំចាត់គណបក្សសមរង្ស៊ី មុនដំណើរ ជិតបោះឆ្នោតមកដល់ នៅថ្ងៃ ២៧ កក្កដា ឆ្នាំ ២០០៣។

ប៉ុន្តែល្បិចកលនោះ មានបានដូចបំណងហ៊ុន សែនឯណា!

សៀមបានបិទទាំងអស់ ច្រកទ្វារព្រំដែនខ្មែរ-សៀម, តំលៃទំនិញនៅកម្ពុជាពេលនោះ ឡើងថ្លៃ ២ ដង, បញ្ហាសង្គមខ្មែរវឹកវរ ព្រោះសៀមបានបញ្ជូន កម្មករខ្មែរធ្វើការខុសច្បាប់ រាប់ម៉ឺននាក់អោយកម្ពុជាវិញ,…។

ថ្ងៃ ២១ មិនា ២០០៣, ច្រកទ្វារព្រំដែនខ្មែរ-សៀម ត្រូវបានបើកទាំងអស់ ឡើងវិញ បន្ទាប់ ពីរដ្ឋាភិបាលខ្មែរ បានសងការខូចខាតស្ថានទូតចំនួន ៦ លានដុល្លារសហរដ្ឋ និង សន្យាសង ការខូចខាត អគារពាណិជនានា សរុបទាំងអស់ជាង ៦០ លានដុល្លារសហរដ្ឋ។

ភាគីសៀមស្នើរដ្ឋាភិបាលខ្មែរ អនុញ្ញាតិភ្នាក់ងារសំងាត់សៀម មកកម្ពុជាដើម្បីស៊ើបអង្កេត ហេតុភេទកុប្បកម្ម, ដំបូងរដ្ឋាភិបាលខ្មែរនៅស្ទាក់ស្ទើរ, ប៉ុន្មានថ្ងៃបន្ទាប់រដ្ឋាភិបាលខ្មែរ ក៏យល់ព្រមតាមសំណើ។

ក្រោយសំណើបអង្កេត ភ្នាក់ងារសំងាត់សៀម បានចេញរបាយការ នៅក្រុងបាងកកថា គ្មានអ្នកណាពាក់ព័ន្ធកុប្បកម្ម ក្រៅពីហ៊ុន សែនដែលជាមេគំរោង ព្រោះកុប្បករចំបង គឺសមាគមក្មេងវត្ត ភាគច្រើនជាយុវជនអាវ៉ាសែ ក្រោមបញ្ជា របស់គណបក្សប្រជាជន ជាពិសេសហ៊ុន សែន រីឯនគរបាលឈរមើល មិនត្រូវបានអនុញ្ញាតិហាមឃាត់កុប្បករ។

ក្រឡេកមើលព្រឹត្តិការកន្លងមក ឃើញថា គោលដៅចំបង នៃគំរោងរៀបចំសភាពការ កុប្បកម្មប្រឆាំងសៀម នៅថ្ងៃ ២៩ មករា ២០០៣ របស់ហ៊ុន សែនគឺ កំចាត់គណបក្សសម រង្ស៊ីដោយប្រើប្រាស់វិធី ចោទដាក់គុកសម រង្ស៊ីមុនពេលបោះឆ្នោត តំណាងរាស្រ្តអាណត្តិទី ៣ នៅខែ កក្កដា ២០០៣ ប៉ុន្តែហ៊ុន សែនសំរេចមិនបាន ដូចគោលដៅបានគ្រោងទុក។

លទ្ធផលគឺ ៖

  • អន្តរជាតិថ្កោលទោស រដ្ឋាភិបាលហ៊ុន សែនចំពោះអំពើបង្កចលចល ថ្វើអោយ ខូចខាតទ្រព្យសម្បត្តិស្ថានទូត តំណាងអោយ អធិបតេយ្យភាពប្រទេសមួយ និងជំរុញរដ្ឋាភិបាលហ៊ុន សែនត្រូវតែ ដោះស្រាយបញ្ហាអោយបានឆាប់
  • ប្រទេសខ្មែរ ជាពិសេសប្រជាពលរដ្ឋខ្មែរ ត្រូវបាត់បង់អស់ជាង ៦៥ លានដុល្លារ សហរដ្ឋ (ដែលជាលុយញើសឈាម បង់ពន្ធដារ របស់កូនខ្មែរ) ចំពោះអំពើអគតិ របស់ជនផ្តាច់ការ
  • ប្រទេសខ្មែរ និង ប្រជាពលរដ្ឋខ្មែរ រងការខ្មាសអៀនយ៉ាងខ្លាំង ពីក្រសែភ្នែករិះគន់ របស់បរទេស ព្រោះបាតុកម្មនោះ មិនមែនចេញពី ​ទឹកចិត្តជាតិផ្ទាល់ របស់កូនខ្មែរ ប៉ុន្តែចេញពីភាពអគតិ នៃជនផ្តាច់ការ ដែលបញ្ជាមនុស្សមួយក្រុម (សមាគមក្មេង វត្ត) អោយប្រព្រឹត្តិ អំពើអគតិខាងលើ។

គិតទៅ កុប្បកម្មនោះ មានតំលៃ ជាង ៦០ លាន ដុល្លារសហរដ្ឋ និង កំហាតបង់កេរ្ត៍ឈ្មោះកិត្តិយសកូនខ្មែរ លើឆាកអន្តរជាតិ ដោយសារអំពើហឹង្សា បំផ្លាញទ្រព្យសម្បត្តិស្ថានទូតបរទេស កើតចេញពី មួយគោលដៅនយោបាយអគតិ។

អ្នកឃើញទេ ប្រវត្តិសាស្ត្រមានប្រយោជណាស់។ អ្នកអាចដកពិសោធពីប្រវត្តិសាស្រ្ត ដើម្បី បង្ការរាល់អំពើណា ដែលអាចខាតប្រយោជជាតិ ក្នុងដំណោះស្រាយអន្តរជាតិ បច្ចុប្បន្ន។

តើអាចមាន កុប្បកម្មថ្មី ប្រឆាំងសៀម ដូចកាលឆ្នាំ ២០០៣ ឬទេ?

មើលផងដែរ៖

  1. http://en.wikipedia.org/wiki/2003_Phnom_Penh_riots
  2. http://static.wikipedia.org/new/wikipedia/en/articles/2/0/0/Talk~2003_Phnom_Penh_riots_77ea.html
  3. http://www.cbc.ca/news/story/2003/01/29/cambodia030129.html#skip300x250

មតិ»

1. RAsmey - ខែកក្កដា 4, 2008

អត់ទេ​ព្រោះអត់មានមេខ្លោង។😉

2. ផេងជី - ខែកក្កដា 4, 2008

ខ្មែរ​គ្មាន​ពេល​ទំនេរទេ! ឆ្កែ​សៀម​ព្រុស​ ឲ្យ​វា​ព្រុ​សតែ​វា​ទៅ!

3. ខ្មែរម្នាក់ - ខែកក្កដា 4, 2008

ត្រូវហើយព្រោះមេខ្លោងធំៗជាប់រវល់ធ្វើកឋិននយោបាយអស់ហើយ។;)

4. អាចម៍ផ្កាយ - ខែកក្កដា 4, 2008

វិភាគ​ព័ត៌ឥមាន​បាន​ល្អ​ណាស់!

5. AS - ខែកក្កដា 5, 2008

បើ​ពូកែ​វិភាគបែបនេះ​មិន​ដឹង​ជាយ៉ាងម៉េច​ទេនោះ?
និយាយ​ទៅ ស្រី​ស្អាតថៃនោះ​ពិតជាស្អាតមែន!
គួរអោយស្រឡាញ់តែខុសបន្តិច!
នេះ​ខ្ញុំ​អានទៅគិតដូចជាខ្លាចណាស់!
អត់ហ៊ានវិភាគជាមួយទេខ្លាមេវាយ!

6. Sreyphea - ខែកក្កដា 5, 2008

ខ្មែរ​ទល់​តែ​ចេះវិភាគអញ្ចឹងទើបគេថាខ្មែរ!
មិនដូចថៃទេ!
អាងអីបានតែស្រែកឡូឡាដូចមិនចេះអីសោះ
!
I’m glad of your news

7. chin - ខែកក្កដា 5, 2008

គិតទៅ គ្រាន់តែអាន ក៏ខ្លាចដែរ! ចឹងបើគេប្លន់ដី ផ្ទះ ឬ វាយបងប្អូនកូនចៅយើង មិនបាច់រកវិធីច្បាប់ណា ជួយទេ? អង្គុយស្ងៀមទៅ ឬ?

មានអត្ថបទវិភាគចឹង ដូចជាភ្លឺគំនិត លែងស្រពិចស្រពិលហ្មង ខ្ញុំ!

8. រាមា - ខែកក្កដា 6, 2008

កុប្បកម្មអាចកើតឡើង ទាល់តែហ៊ុន សែនបង្កើត! ហើយដល់ពេលនោះ ខ្មែរនឹងខាតនិងខ្មាសប៉ុន្មានទៀត?

9. ណេត - ខែកក្កដា 11, 2008

អ្នកណាក៍ដឹងដែរថា ” ជនផ្តាច់ការ ជាអ្នកបញ្ជា សមាគមក្មេងវត្ត ” !?!?!?
ដូច្នេះប្រជារាស្រ្តខ្មែរត្រូវប្រុងប្រយ័ត្ធឲ្យមែនទែន កុំឲ្យដូចកម្ពុជាក្រោម នឹង ប្រទេសលាវ សព្វថ្ងៃ ៚


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: