jump to navigation

សភាសៀម កំពុងពិនិត្យពាក្យបណ្តឹង ដកការទុកចិត្ត នាយករដ្ឋមន្ត្រី សា ម៉ាក ខែមិថុនា 24, 2008

Posted by khmervipheak in Uncategorized.
trackback

គណបក្សប្រឆាំង ចង់ហៅមកដេញដោលសួរសា ម៉ាក រួមទាំង ៧ សមាជិករដ្ឋាភិបាល អំពីការងារចាត់ចែងប្រទេសជាតិ ក្នុងអំឡុង ៤ ខែកន្លងមក។ ភាគីគាត់, សា ម៉ាក, នាយករដ្ឋមន្ត្រីសៀម បដិសេធរាល់ការចោទប្រកាន់។

អាភិសិត វេចចាជីវ៉ា

(Abbhisit Vejjajiva)

ប្រធានគណបក្សប្រជាធិបតេយ្យ

រដ្ឋសភាសៀម ថ្ងៃនេះ ២៤ មិថុនា ២០០៨ បានចាប់ផ្តើមពិនិត្យពាក្យបណ្តឹង ដែលគណបក្ស”ប្រជាធិបតេយ្យ” បានដាក់ស្នើ, គឺសំណូមពរបោះឆ្នោតដកការទុកចិត្ត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ គណបក្សប្រជាធិបតេយ្យ ដែលជាកត្តាស្នូល ក្នុងពួកគណបក្សប្រឆាំង ចង់ហៅមកដេញដោលសួរសា ម៉ាក រួមទាំង ៧ សមាជិករដ្ឋាភិបាល អំពីការងារចាត់ចែងទឹកដី និង ប្រទេសជាតិ ក្នុងអំឡុង ៤ ខែកន្លងមក, ក្នុងស្ថានការសេដ្ឋកិច្ចកាន់តែលំបាក។

ថ្លែងសន្ទរកថានៅចំពោះមុខសភា, អាបិសិត វេចាជីវ៉ា (Abhisit Vejjajiva), អ្នកដឹកនាំគណបក្សប្រជាធិបតេយ្យ បានវាយតំលៃថា រដ្ឋាភិបាលបរាជ័យទាំងស្រុង ក្នុងដំណោះស្រាយវិបត្តិ ថាមពល, តំលៃទំនិញឡើងថ្លៃ ក៏ដូចជាស្ថានការអស្ថិរភាព នៅភាគខាងត្បូងប្រទេសសៀម។ ចំណែកខ្លួនគាត់, នាយករដ្ឋមន្ត្រីសា ម៉ាក បានច្រានចោលរាល់ការចោទប្រកាន់។

ត្រូវរងផង កំលាំងគាប នៃមហាបាតុករលើដងផ្លូវ, នាយករដ្ឋមន្ត្រីសៀម ឈ្មោះសា ម៉ាក ត្រូវប្រឈមមុខផង ជាមួយរដ្ឋសភា

ពិធីបោះឆ្នោត លើពាក្យបណ្តឹងដកការទុកចិត្ត នឹងប្រព្រឹត្តនៅថ្ងៃ ២៦ មិថុនា ២០០៨។ បើពាក្យបណ្តឹង ត្រូវបានភាគច្រើនតំណារាស្រ្តអនុមតិ, នាយករដ្ឋមន្ត្រីសា ម៉ាកនឹងត្រូវលាលែងពីតំណែង ដូចដែលគាត់ធ្លាប់បានប្តេជ្ញា។

ជាធម្មតា តាមក្រុមអ្នកវិភាគ, លទ្ធភាពលាលែងតិចតួចណាស់ ព្រោះគណបក្ស”អំណាចប្រជាពលរដ្ឋ” របស់លោក នាយករដ្ឋមន្ត្រីសា ម៉ាក រួមនឹងក្រុមគណបក្សសម្ពន្ធភាព មាន ៣១៦ ក្នុងចំនួន ៤៨០ កៅអីតំណាងរាស្រ្ត នៅរដ្ឋសភា។

ក្រលេកមើលប្រទេសខ្មែរ តើរដ្ឋាភិបាលខ្មែរមានគិតដល់ សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ដោយអោយ បាតុកម្មប្រជាធិបតេយ្យសេរីបែបហ្នឹង កើតឡើងទេ?

តើរដ្ឋសភាខ្មែរ មានឥទ្ធិពលលើរដ្ឋាភិបាលខ្មែរ ដូចករណីនៅ ប្រទេសសៀមទេ ?

ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី នៅប្រទេសសៀម ជាគំរូសំរាប់រដ្ឋាភិបាលខ្មែរ ប្រទេសខ្មែរ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចប្រទេសសៀមដែរ។

ផ្ទុយទៅវិញ អ្នកដឹកនាំរដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន បាននិងកំពុងយកគំរូដឹកនាំផ្តាច់ការ តាមប្រទេសយួន ដែលជាប្រទេសកុំមុយនិស្តផ្តាច់ការទៅវិញ!

តើដល់ពេលណាទើបប្រជាពលរដ្ឋខ្មែរ រស់ក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ពិតប្រាកដ?

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: