jump to navigation

ហោ ណាំហុង ជា មេគុក បឹងត្របែក សម័យ ខ្មែរ ក្រហម? ខែមិថុនា 18, 2008

Posted by khmervipheak in មេគុកខ្មែរក្រហម, ហោ ណាំហុង.
trackback

ហោ ណាំហុង, បច្ចុប្បន្នជា

រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ

ធ្លាប់ជាមេគុកបឹងត្របែក

ប៣២

ក្នុងសម័យខ្មែរក្រហម

(១៧៧៥-១៩៧៩)

ព្រឹត្តិការថ្មីៗ ចេះតែកើតមានជុំវិញរឿងហោ ណាំហុង។ អាថ៍កំបាំងដែលហោ ណាំហុង ខិតខំបិទបាំងរាប់សិបឆ្នាំ ឥឡូវនេះអាថ៍កំបាំងទាំងនោះ ត្រូវបែកធ្លាយចេញមក ដោយហោ ណាំហុងខ្លួនគាត់ (ចោរតែមានខ្លួន ចេះតែរអៀស) និងដោយសារប្រជាពលរដ្ឋខ្មែរ ចង់ដឹង ចង់វែកមុខ ពួកឧក្រឹដ្ឋជនសំលាប់មនុស្ស នាសម័យខ្មែរក្រហម (១៩៧៥-១៩៧៩), ដើម្បីប្រគល់អោយ តុលាការពិសេសខ្មែរក្រហមបច្ចុប្បន្ន កាត់ទោស។

ប្រជាពលរដ្ឋខ្មែរទាំងអស់, ដែលមានបងប្អូនសាច់ញាតិ បាត់បង់ជីវិតក្នុងសម័យ ខ្មែរក្រហម, ឈឺចាប់ណាស់ក្នុងអារម្មណ៍ រហូតដល់បច្ចុប្បន្ន មិនទាន់រំសាយ ចំពោះពួកដែលសំលាប់ បងប្អូនសាច់ញាតិ ឪពុកម្តាយ មាមីង ជីដូនជីតា របស់ខ្លួន ឥតញញើតដៃ ក្នុងសម័យខ្មែរក្រហម ហើយសូមតុលាការពិសេសខ្មែរក្រហម នាំយកពួកទាំងនោះទៅកាត់ទោស កុំបីខានអោយសោះ។

ខាងក្រោម ជាអត្ថបទសង្ខេប របស់កសិណសាក្សីដែលធ្លាប់រស់ នៅក្រោមអំណាចមេគុក បឹងត្របែក ប៣២ ឈ្មោះហោ ណាំហុង​និង ប្រពន្ធកូនរបស់គាត់។

អត្ថបទបានប្រែសំរួលជាភាសាខ្មែរ ពី http://ki-media.blogspot.com/2008/06/testimonials-from-former-prisoners-of.html

អត្ថបទប្រែសំរួលទាំងស្រុងពីអត្ថបទដើម ៖

ការបញ្ជាក់ជាកសិណសាក្សី ពីអតីតអ្នកជាប់គុក

នៅជំរុំបឹងត្របែក ក្រោមការគ្រប់គ្រងរបស់ហោ ណាំហុង ចន

ចន្លោះខែវិច្ឆិកា ១៩៧៧ និង មករា ១៩៧៩

ការបញ្ជាក់ជាកសិណសាក្សីទាំងនេះ បានពីអ្នករងគ្រោះនៅរស់រានបច្ចុប្បន្ន,

ត្រូវបានផ្សព្វផ្សាយ ក្នុងច្បាប់ខែមករា ១៩៩០ នៃព្រឹត្តិប័ត្រ ក្រុមតស៊ូមិនមែនកុំមុយនិស្ត

បានបោះផ្សាយដោយ ក្រុមតស៊ូមិនមែនកុំមុយនិស្ត ប្រឆាំងវៀតណាម

(ហ្វុនស៊ីប៉ិច របស់សម្តេចនរោត្តមសីហនុ និង KPNLAF របស់លោក សឺន សាន)

ការបញ្ជាក់ជាកសិណសក្សី ដោយ លោកនិងអ្នកស្រី អៀង គុណសាគី

យើង, អៀង គុណសាគី និង កែវ ប៊ុនធួក បានស្គាល់ លោកហោ ណាំហុង តាំងពីឆ្នាំ ១៩៦៩ និង បានរស់នៅរយះពេល ២ ឆ្នាំ ក្រោមអំណាច របស់គាត់ ដែលជាចាងហ្វាងជំរុំអប់រំ និងបង្ខំធ្វើការងារធ្ងន់ នៅឆ្នាំ ១៩៧៧ និង ១៩៧៨ នៅបឹងត្របែក ជិតទីក្រុងភ្នំពេញ,

មានករណីកិច្ច រំលឹកឡើងវិញ ការពិតដូចខាងក្រោម។

ក្នុងតួនាទីជា ចាងហ្វាងសកម្មបំផុត នៃជំរុំនេះ, លោកហោ ណាំហុងបានជួយ ប្រពន្ធគាត់ក្លាយជា ប្រធាន” ក្រុមស្រ្តី និង​កូនគាត់ក្លាយជា ប្រធាន” ក្រុមយុវជន។

ការបញ្ជាក់ជាកសិណសក្សី ដោយ លោកសៅ គឹមហុង

ជាការមានប្រយោជត្រូវរំលឹកថា គ្រួសារហោ ណាំហុង បានរួមគ្មានបង្កើត [ក្នុងជំរុំបឹងត្របែក] មួយគ្រួសារប្រធាន៖

  • លោកហោ ណាំហុង, អនុប្រធាន [ដែលខ្ញុំបានស្គាល់ តាំងពីនៅជំរុំចាស់] នៅច្រាំងចំរេះ, បានក្លាយប្រធាន ក្រោយការចេញទៅ របស់លោកវណ្ណ ពិនី នៅឆ្នាំ ១៩៧៧

  • អ្នកស្រីហោ ណាំហុង, ឈ្មោះកំណើត បូរី, អនុប្រធាន [ក្រុមស្រ្តី], បានក្លាយប្រធាន [ក្រុមស្រ្តី] ក្រោយការចេញទៅ របស់អ្នកស្រីវណ្ណ ពិនី នៅឆ្នាំ ១៩៧៧

  • កូនប្រុសច្បង របស់ពួកគេ [ហោ សុធន] ទទួលរ៉ាប់ជានិច្ច តួនាទីជាប្រធានយុវជន

ការបញ្ជាក់ជាកសិណសក្សី ដោយ អ្នកស្រី ស៊ីសុវត្តិ អៃរ៉ាវ៉ាឌី

(…). គេរាប់ឃើញ ក្នុងនោះមាន ហុកសិបប្លាយនាក់ [ក្នុងផ្នែក ប៣២ នៃជំរុំបឹងត្របែក] ។ គឺក្នុងមណ្ឌលនេះហើយ ដែលខ្ញុំនិងគ្រួសារខ្ញុំ បានរស់នៅដល់ខែមេសា ១៩៧៨។

ពីខែមករា ដល់ ខែវិច្ឆិកា [១៩៧៧], ប៣២ ត្រូវបានដឹកនាំដោយលោក វណ្ណ ពិនី, ប្រធានមណ្ឌល, ទី២ ដោយលោកហោ ណាំហុង, អនុប្រធាន។

ពេលលោក វណ្ណ ពិនី និងប្រពន្ធគាត់ ឈ្មោះ ឈន, ប្រធានស្រ្តី, ត្រូវបានគេនាំទៅបាត់,​ [លោក និង លោកស្រី ហោ ណាំហុងបានជំនួសពួកគេ បន្តបន្ទាប់ ជាប្រធាននៃ ប៣២ និង​ ជាប្រធានស្ត្រី]

មើលផងដែរ៖

http://ki-media.blogspot.com/2008/06/testimonials-from-former-prisoner-of.html

http://ki-media.blogspot.com/2008/06/political-cartoon-family-photo-from.html

មតិ»

1. ងែន - ខែមិថុនា 21, 2008

ភស្តុតាង មិនអាចប្រកែកបាន, ក្នុងនាមជាអ្នករងគ្រោះក្នុងសម័យខ្មែរក្រហម យើងសូមតុលាការពិសេសខ្មែរក្រហម ប្រញាប់កោះហៅនិងឃុំឃាំងហោ ណាំហុង ជាមួយអៀង សារី, អៀង ធីរិទ្ធ,នួន ជា, ខៀវ សំផន, មេគុក ស ២១ កាំង ហ្គេចអ៊ីវ ហៅឌុច ដើម្បីរង់ចាំការកាត់ទោស។ ប្រយ័ត្នហោ ណាំហុងគេចខ្លួនបាត់!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: