jump to navigation

អត្តចារិក របស់ ហ៊ុន សែន បាន និង កំពុងជា គំរូ អាក្រក់ ដល់ មហាជន ខ្មែរ ឬ? ខែមិថុនា 16, 2008

Posted by khmervipheak in ហ៊ុន សែន.
trackback

សុភាសិតខ្មែរ “សំដីសរជាតិ មារយាទសរពូជ” ពិតជាត្រឹមត្រូវ ក្នុងរាល់សម័យកាល។

ហ៊ុន សែន,

នាយករដ្ឋមន្ត្រីខ្មែរ

បច្ចុប្បន្ន


អត្តចារិក (គំរាមសំលុត ចាប់ដាក់គុក) របស់ហ៊ុន សែនបានរាលដាល ធ្វើអោយប្រធានឃុំប្រធានសង្កាត់ខ្លះ ឬអ្នកមានអំណាច អ្នកមានលុយកាក់ខ្លះ យកតំរាប់តាមពាក្យអគតិអសុរោះ ដែលហ៊ុន សែនបានប្រើប្រាស់ ដូចជា អា ម៉ឹង អញ ហ្អែង និងគំរាមសំលុតសំលាប់…មកអនុវត្តលើប្រជាពលរដ្ឋខ្មែរក្រីក្រទន់ខ្សោយស្លូតត្រង់។

មតិ»

1. Boeun - ខែមិថុនា 17, 2008

បើ​ក្បាល​ទៅ​ណា​ហើយ កន្ទុយ​គង់​នឹង​ទៅ​តាម​ជា​តរាប។

2. rith - ខែមិថុនា 17, 2008

មេជាឧក្រឹដ្ឋជន កូនរៀនធ្វើជាឧក្រឹដ្ឋជនតាមមេ!

3. ខៀវ កូលា - ខែមិថុនា 18, 2008

ខ្ញុំមិនចូលចិត្តសកម្មភាពរបស់គាត់ទេ ព្រោះគាត់ជាជនកុំមុយនិស្តផ្តាច់ការ និងក្បត់ជាតិឯងកាត់ដីខ្មែរ (ឆ្នាំ ១៩៨០ ១៩៨៥ ១៩៩០ និងសន្ធិសញ្ញាបន្ថែមឆ្នាំ ២០០៥) អោយយួន។
ចាំមើល ពេលនេះ ដល់ថ្ងៃលទ្ធផលការបោះឆ្នោតនៅថ្ងៃ ២៧ កក្កដា ២០០៨ ហ៊ុន សែន ដើរតួយក្សយ៉ាងមេចទៀត? មានការគំរាមរំហែង តាមមូលដ្ឋាន យ៉ាងណា?

4. រតនារិទ្ធិ - ខែមិថុនា 18, 2008

រឿងឈ្នះ ឬ ចាញ់ ខ្មែរណាមិនស្គាល់ហ៊ុន សែន សំដីព្រៃអគតិស្មោះ ខ្វះការអប់រំហ្មង! មិនដែលឃើញហ៊ុន សែនសំពះលោកសង្ឃទេ ហ្នុងហើយសារជាតិពួកកុំមុយនិស្ត ។ បច្ចុប្បន្ន ប្រទេសខ្មែរ ជារាជាណាចក្រមែន ប៉ុន្តែការបោះឆ្នោត ដូចជាសំដៅតែពីរទំនោរ ៖ បោះឆ្នោតអោយអ្នកប្រជាធិបតេយ្យសេរី (គណបក្ស សមរង្ស៊ី) ឬ បោះឆ្នោតអោយពួកកុំមុយនិស្ត (គណបក្សប្រជាជន)? ព្រោះប្រជាពលរដ្ខខ្មែរឥឡូវ កាន់តែយល់ច្បាស់នូវ អ្វីជាសេរីភាព និង អ្វីជាផ្តាច់ការ?
អ្វីដែលឆ្ងល់ គឺយួននៅពេញប្រទេសខ្មែរ ប៉ុន្តែហ៊ុន សែនមិនដែលហ៊ានក្អក ហ៊ុន សែនក្អេងក្អាងតែជាមួយខ្មែរ។
កុំសង្ឃឹមថាហ៊ុន សែនអោយច្បាប់ប្រឆាំងអំពើពុករលួយ ចេញរួចនោះ ព្រោះហ៊ុន សែននិងខ្សែស្រឡាយលួចជាតិ របស់គាត់ហ្នឹងហើយ ជាពួកពុករលួយកំពូលនៅប្រទេសខ្មែរនោះ។

ជាធម្មតាតែអ្នកណាពាក់វែនតា ​គេសំគាល់ថាជាបញ្ញាវន្ត ប៉ុន្តែមានករណីពិសេសកុំច្រឡំ ហ៊ុន សែនពាក់វែនតា មិនមែនជាបញ្ញាវន្តទេណា ប៉ុន្តែជា”អាប់បញ្ញាវន្ត” (អូហ៍ភ្លេច ហ៊ុន សែនមាន”សញ្ញាបត្របណ្ឌិតបន្លាច” គគោកដែរតើ យួរផង ស្ពាយផង ច្រកថង់ផង ចោលក្នុងធុងសំរាមខ្លះផង ប៉ុន្តែសួរទៅបើចេះអី ក្រៅពីក្អេងក្អាងអគតិ ស្តាប់បង្គាប់យួន ឧ. ករណីព្រះភិក្ខុទឹម សាខន ជាដើម)។

គិតៗទៅ ចេះធ្វើល្ងង់វាសម ប៉ុន្តែល្ងង់ធ្វើចេះ វាឆ្គង, ឮគេថាពាក់វែនតាគឺបញ្ញាវន្ត ក៏រកវែនតាពាក់នឹងគេទៅ ហើយដើម្បីអោយគេជឿ ក៏ដើរប្រកូកប្រកាសរក សញ្ញាបត្របណ្ឌិតសេះហោះ បិទខ្នងផង ព្យួរនៅកផង ដេរជាអាវពាក់ផង ហើយដើម្បីអោយគេកាន់តែជឿ ឡើងនិយាយមៃក្រូ ជេរអ្នកនេះ ហៅអ្នកនោះអា ម៉ឹង អញ ចឹងទៅ ទាញបារីជក់(ទោះគ្មានចេះជក់បារីក្តី) មើលនាយមើលអាយ ចេញឬកក្អេងក្អាងទៅ … យួរទៅដូចគោពាក់វែនតា មើលអក្សរចឹង!
ល្មមដឹងខ្លួនហើយ … រកមិនបានទេ មានតែមួយហ្នឹងគត់ នៅប្រទេសខ្មែរ ក្រៅពីហ្នឹងគ្រាន់បើទាំងអស់!
ខ្មាស់បរទេសដល់ហើយ ដែលខ្មែរមាននាយករដ្ឋមន្ត្រីធុនហ្នឹង!

5. Anonymous - ខែមិថុនា 18, 2008

ខ្ញុំ​ដូច​ឆ្ងល់​ដល់​ហើយ?
ពួក​អ្នក​និយាយ​អី នៅ ក្នុង​ហ្នឹង​?
ម៉េច​ក៏មិន​ចូល​រួមធ្វើបាតុកម្ម​ជា​មួយ​គណបក្សសមរង្ស៊ី
ទៅថ្ងៃមុន?
ហ្អើយ!!​
មាន​កំហឹង​ធ្វើ​អី​បើ​អស់​លោ​ក​ដឹងហើយ​តើ​ហ្អេថា​គាត់​មាន​ប្រភព
មក​ពី​ណា​នោះ?
មិន​អោយ​យួន​នៅ យ៉ាងម៉េច​បើ………!
សូមសរសើរ​ដល់​ពួក​អ្នក​ណាស់​ដែល​ហ៊ាន​បរិហារកេរិ៍នា
យករដ្ឋមន្ត្រីនៅព្រះរាជាណាចក្រកម្ពុជាទាំងមូល។
អារឿងខ្មាស់ជនបរទេសគឺវាមានសឹងតែរាប់មិនអស់ទៅហើយ។
ចាំបាច់និយាយដែរ?
ខ្ញុំ​គិត​ថា​ពួក​អស់​លោក​ពិតជាមិនខ្លាច​ស្លាប់​ទេ។
បើ​ហ៊ាន​និយាយ​យ៉ាងនេះនោះ!
ពិតជាក្លាហានមែន!!

6. រតនារិទ្ធិ - ខែមិថុនា 19, 2008

ឃើញល្អថាល្អ ឃើញអាក្រក់ថាអាក្រក់។ ថាអោយវាដឹង ក្រែងវាមិនដឹងថាអ្វីដែលវាកំពុងធ្វើ គឺកំពុងបំផ្លាញជាតិខ្មែរនោះ។
បើចង់អោយគេថាល្អពីខ្លួន ខំធ្វើល្អទៅ!
និយាយប៉ុណ្ណឹង មានធ្ងន់អី បើនៅអាមេរិក នៅសៀម គេនិយាយប្រធានាធិបតី នាយករដ្ឋមន្រ្តីគេ ជាងហ្នឹងទៀត។
បើខ្លាចគេរិះគន់ ឈប់ធ្វើនាយករដ្ឋមន្រ្តីទៅ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: