jump to navigation

ហ៊ុន សែន ជា អ្នក បញ្ជា ដោះលែង ដាំ សិទ្ធ … ឬ? ខែមិថុនា 15, 2008

Posted by khmervipheak in ដាំ សិទ្ធ, នយោបាយ, សម រង្ស៊ី, ហ៊ុន សែន.
trackback

មើលមួយភ្លែត ស្មានតែហ៊ុន សែនខ្លាំង ប៉ុន្តែវិភាគអោយដល់ឃើញថាសម រង្ស៊ី និង សហគមអន្តរជាតិ ឯណោះទេដែលខ្លាំង និង មានឥទ្ធិពល។

-តើអ្នកណាប្រើប្រាស់ដៃតុលាការ អោយចាប់ ដាំ សិទ្ធ ចាងហ្វាងកាសែតមនសិការជាតិ? ហ៊ុន សែន និង ហោ ណាំហុង

-ហេតុម្តេច? ព្រោះហ៊ុន សែន និង សុខ អាន មិនអាចបញ្ចុះបញ្ចូល ដាំ សិទ្ធ អោយចូលគណបក្សប្រជាជន (ដែលប្រជាពលរដ្ឋខ្មែរដឹងថា នោះជាគណបក្សកុម្មុយនិស្ត តាមយួន)

-ដើម្បីអ្វី ? ដើម្បីបង្ក្រាប អ្នកប្រជាធិបតេយ្យ (ជាពិសេសសមាជិកគណបក្សសមរង្ស៊ី) មុនពេលបោះឆ្នោត ថ្ងៃ ២៧ ខែកក្កដា ២០០៨

-មេចបានហ៊ុន សែន និង ហោ ណាំហុង មិនប្រើប្រាស់ដៃតុលាការចាប់ សម រង្ស៊ី ដែលតុលាការចោទពីបទបរិហារកេរ្ត៍ ដូចដាំសិទ្ធដែរនោះ? បើហ៊ានប៉ះសម រង្ស៊ីនោះ, ច្បាស់ជា ហ៊ុន សែន និង ហោ ណាំហុង រកមុខទុកមិនបាន ព្រោះហ៊ានប៉ះសម រង្ស៊ី ដូចប៉ះភ្លើងរលាកដៃ និង ខ្លួនចឹង បានន័យថាអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ច្រាសអោយមើល។

——

-អ្នកណាធ្វើអន្តរាគម អោយដោះលែងដាំ សិទ្ធ? សម រង្ស៊ី និង សហគមអន្តរជាតិ

-អ្នកណាបញ្ជាអោយដោះលែងដាំ សិទ្ធ? ឃ្នាបអន្តរជាតិ បញ្ជាអោយហ៊ុន សែនត្រូវតែដោះលែងដាំសិទ្ធ

——

– លទ្ធផល ?

  • សម រង្ស៊ីកាន់តែមានប្រជាប្រិយភាព ហើយអ្នកប្រជាធិបតេយ្យកាន់តែរឹងមាំ
  • ហ៊ុន សែន និង គណបក្សប្រជាជនកាន់តែបាក់មុខ ព្រោះមិនអាចធ្វើអ្វីអ្នកប្រជាធិបតេយ្យ

-វាយតំលៃ ? ហ៊ុន សែន និង គណបក្សប្រជាជន ភ្លើ នៅតែមានកលល្បិចអាក្រក់ជានិច្ច!

មើលផងដែរ៖

  1. http://www.rfa.org/khmer/indepth/PM-takes-action-in-DamSith-case-06152008014443.html

មតិ»

1. vandakimseok - ខែមិថុនា 16, 2008

អត់ស្របតាមយោបល់នេះទេ, មនុស្សដែលមានអ្នកកាន់ជើងច្រើនតែងតែខូច
ពីមុនគាត់និយាយថា ហ៊ុនសែនលក់កាត់ដីអោយបរទេស សៀម យួន
ហើយហ៊ុន សែនចាប់ដាក់គុក ម៉ាកំព្លូសម៉េចសហគមន៍អន្តរជាតិមិនជួយផង?
រហូតដល់សុំទោសហ៊ុនសែនទើបហ៊ុនសែនលែង?
ធម្មតាទេ អ្នកសារពត៌មានមានសិទ្ធអោយដោះលែងនៅក្រៅឃុំដើម្បីសើបការណ៍សិន

2. rith - ខែមិថុនា 16, 2008

រឿងនៅលើគោក អ្នកណាក៏ឃើញនិងដឹងដែរថាហ៊ុន សែនតែងតែប្រើប្រាស់ វិធីគំរាមបែបចឹង(មុនពេលបោះឆ្នោត តំណាងរាស្រ្តម្តងៗ) ឧទាហរ ៖
– ឆ្នាំ ១៩៩៧ មុនពេលបោះឆ្នោតឆ្នាំ ២០០៨, ហ៊ុន សែនបញ្ជាអោយពួកអង្គរក្សគាត់ គប់គ្រាប់បែកលើហ្វូងបាតុករ (៣០ មីនា ១៩៩៧) ដើម្បីសំលាប់ សម រង្ស៊ី ព្រោះហ៊ុន សែនយល់ថាសម រង្ស៊ីជាមនុស្សមានប្រជាប្រិយភាព និង មានសមត្ថភាពជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសក្នុងអនាគត។ ការសំលាប់សម រង្ស៊ីមិនបានសំរេចនៅពេលនោះ ប៉ុន្តែបង្កអោយមានបាតុករស្លាប់គគោក ដោយសារបាតដៃប្រលាក់ឈាម របស់ហ៊ុន សែន។
ហ៊ុន សែនមិនខ្លាចសំលាប់មនុស្សខ្មែរទេ ហើយជារឿងធម្មតារបស់ហ៊ុន សែនទៀតផង ព្រោះហ៊ុន សែនធ្លាប់ជាកូនទាហានខ្មែរក្រហម បានសំលាប់មនុស្សខ្មែរច្រើនជាងហ្នឹង ដោយផ្ទាល់ដៃ ក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) និង ដោយប្រយោល តាមបញ្ជាយួន (សម័យយួនកាន់កាប់ ១៩៧៩ – ១៩៩១) ដូចជាចោទអ្នកនេះខ្មែរសេរីកា អ្នកនោះខ្មែរប៉ុលពត ចលនា”ក៥” (បង្ខំអោយប្រុសៗខ្មែរ ទៅឆ្ការព្រៃចំការមីន នៅព្រំប្រទល់ខ្មែរសៀម) ជាដើម។

-នៅថ្ងៃ ៥-៦ កក្កដា ១៩៩៧ ហ៊ុន សែនបានធ្វើរដ្ឋប្រហារ ដោយអាវុធ (មានទ័ពយួនគាំទ្រដោយសំងាត់ និយាយតេអូឆ្លងឆ្លើយ សុទ្ធជាភាសាយួន) ទំលាក់នរោត្តម រណរិទ្ធ ព្រោះហ៊ុន សែនមិនសង្ឃឹមថា អាចយកប្រៀបលើនរោត្តម រណរិទ្ធបាន នៅពេលបោះឆ្នោតឆ្នាំ ១៩៩៨ ហើយហ៊ុន សែននឹងច្បាស់ជាគ្មានបានងារ ជានាយករដ្ឋមន្ត្រីទី ២ ទៀតឡើយ។
– ឆ្នាំ ២០០៣ ហ៊ុន សែនប្រើប្រាស់វិធីព្រមានតាមទូរទស្សន៍ អ្នកប្រជាធិបតេយ្យជំទាស់នឹងគាត់ រួចគាត់បញ្ជាសំងាត់អោយពួកអង្គរក្ស របស់គាត់ ទៅសំលាប់អ្នកការពារលទ្ធិប្រជាធិបតេយ្យ ទាំងនោះ ក្នុងនោះមានលោកជា វិជ្ជា, លោកជួរ ជេដ្ឋារិទ្ធ, លោកឱមរាឆាឌី, លោករស់ សុវណ្ណរេត, …ជាដើម។

វិធីធ្វើឃាដអ្នកជំទាស់បែបនោះ បច្ចុប្បន្នឆ្នាំ ២០០៨ ជារឿងហួសសម័យទៅហើយ ព្រោះ៖
*ស្ថានទូតអាមេរិក និងស្ថានទូតអន្តរជាតិ (ប្រទេសនៅទ្វីបយើរ៉ុបជាដើម) តាមដានប្រកិតជានិច្ច ទង្វើរបស់រដ្ឋាភិបាលខ្មែរ ជាពិសេសហ៊ុន សែនមុននិងក្រោយ​ពេលបោះឆ្នោត។ ហ៊ុន សែនក៏ដឹងដែរ ហើយមិនសូវហ៊ានក្អកខ្លាំងដូចឆ្នាំ ២០០៣
* FBI អាមេរិកាំងបានដាក់ទីស្នាក់ការនៅភ្នំពេញ, កម្ពុជា។ នោះជាកំលាំងចារកម្មពិសេស របស់អាមេរិកាំងលើទឹកដីកម្ពុជា ម៉្លោះហើយចង់ធ្វើអ្វីជាអំពើហឹង្សា លើពួកអ្នកជំទាស់, FBI មានពត៌មានទាំងអស់។
* អំពើរបស់ហ៊ុន សែនត្រូវឬខុស សុទ្ធសឹងតែត្រូវបានផ្សព្វផ្សាយលើប្លក និង វែបសៃថ៍ លែងបិទបាំងជិតពីក្រសែភ្នែកកូនខ្មែរ ដែលស្រេកឃ្លានសេរីភាព និងស្រេកឃ្លានសន្តិវិធីនោះឡើយ

ដោយឃើញថាធ្វើឃាដពួកអ្នកជំទាស់ ច្បាស់ជាគ្មានអ្នកណាគាំទ្រទង្វើនោះ និងគ្មានវិធីបិទបាំងទៀត ធ្វើអោយប្រជាពលរដ្ឋខ្មែរ កាន់តែឃើញច្បាស់ និងកាន់តែ ស្អប់ខ្ពើមទង្វើថោកទាប របស់ហ៊ុន សែន ឬ ពពួកកុំមុយនិស្ត, អន្តរជាតិក៏នឹងថ្កោលទោស អំពើព្រៃផ្សៃអវិជ្ជាទាំងនោះ; ម្ល៉ោះហើយហ៊ុន សែនក៏បែរមកប្រើប្រាស់ ប្រព័ន្ធតុលាការខ្មែរជាឧបករម្តង ដើម្បីចោទដាក់គុក ពួកអ្នកប្រជាធិបតេយ្យ ដែលបញ្ចេញមតិ ជំទាស់ទង្វើថោកទាប របស់ហ៊ុន សែន។

តុលាការខ្មែរ ឬ ពួកចៅក្រមខ្មែរកំពុងមានជំងឺគំនាបអារម្មណ៍ (Stress) ព្រោះគ្មានសេរីភាពសំរេចកាត់ក្តី តាមវិជ្ជាជីវៈ តាមច្បាប់ដែលពួកគេ បានរៀនចេះដឹងពីសាលា ប៉ុន្តែត្រូវតែធ្វើតាម ឃ្នាបបញ្ជា របស់ពួកកុំមុយនិស្ត កាន់អំណាច។

ចៅក្រមភ្នំពេញឈ្មោះឆាយ គង បានចេញដីកា ទាំងថ្ងៃអាទិត្យ (០៨ មិថុនា ២០០៨) អោយចាប់ដាំ សិទ្ធ (និពន្ធនាយកកាសែត មនសិការខ្មែរ) តាមបញ្ជាហ៊ុន សែន សុខ អាន និងហោ ណាំហុង, ប៉ុន្តែដល់មានគំនាបអន្តរជាតិ តាមរយះគណបក្សសមរង្ស៊ី ហើយដើម្បីកុំអោយខ្មាសមហាជនខ្មែរ ហ៊ុន សែនក៏ស្រែកតាមមៃក្រូ (ទំលាប់ក្អេងក្អាងរបស់គាត់) អោយដោះលែងដាំ សិទ្ធ សំរាប់អង្កេត។ នៅពីក្រោយផ្ទាំងទង្វើអាថ៍កំបាំង ខ្លួនគាត់បានបង្កើតឡើង រួចបញ្ជាអោយរំលាយទង្វើនោះទៅវិញ មិនអាចបិទបាំងភ្នែកមហាជនខ្មែរ បានទៀតឡើយ (មហាជនខ្មែរខ្លះមិនមាត់ ប៉ុន្តែគ្មានន័យថាគាំទ្រ ទង្វើព្រៃផ្សៃរបស់ហ៊ុន សែនទេ) ។

នៅពីក្រោយការស្រែកលើមៃក្រូ របស់ហ៊ុន សែននោះដែរ, ហ៊ុន សែន និង សុខ អានបានបញ្ជាចៅក្រមរូបនោះ អោយដោះលែងភ្លាមដាំ សិទ្ធនៅក្រៅមន្ទីរឃុំឃាំង។

តើតំលៃរបស់ តុលាការខ្មែរ ឬ តំលៃរបស់ចៅក្រមខ្មែរ ថិតនៅត្រង់ណា បើតុលាការខ្មែរ ឬ ចៅក្រមខ្មែរមានសិទ្ធិសំរេចកាត់ក្តី តែតាមឃ្នាបបញ្ជាពួកអ្នកកាន់អំណាច តែប៉ុណ្ណោះនោះ ?

គិតមើលគេបញ្ជាអោយធ្វើអីចេះ ខុសពីការបានរៀនចេះដឹង រួចបញ្ជាអោយធ្វើអីចោះ បញ្រ្ចាសនឹងបញ្ជមុនហ្នឹង តើអ្នកអនុវត្តមានអារម្មណ៍យ៉ាងណា? នោះជា តុលាការខ្មែរឯករាជ ប្រជាធិបតេយ្យសេរី ឬ ជាតុលាការខែ្មរតាមបែបកុំមុយនិស្ត?

មើលផងដែរ៖
http://coupof56july.wordpress.com
http://cheavichea.wordpress.com
http://www.cambodiapolitic.org/doc_30_march_1997/30_march_97.htm
http://hengpov.wordpress.com

3. Pheng Sokunthea - ខែមិថុនា 16, 2008

Interesting! Pith chea puke vipheak men. Som Sorseu doy smorss.

4. Sok Sokun - ខែមិថុនា 16, 2008

សរសេរច្បាស់ល្អណាស់ ! សូមសរសើរ។
ជិតបោះឆ្នោតហើយ ចាំអីទៀត ទុកធ្វើអ្វីទៀតអ្នកដឹកនាំអត់ច្បាប់និងព្រៃផ្សៃនោះ! ដល់ពេលហើយ!

5. rith - ខែមិថុនា 16, 2008

អរគុណ, ខ្ញុំនិយាយតាមព្រឹត្តិការជាក់ស្តែងប៉ុណ្ណោះ មិនដូចកាសែតទូសទស្សន៍ខ្លះ និយាយតែចាក់បណ្តោយគ្មានវិភាគ ជាហេតុធ្វើអោយមហាជនខ្មែរ ភ្លេចចាប់អារម្មណ៍ទង្វើស្មោគគ្រោក របស់អ្នកកាន់អំណាចខ្មែរបច្ចុប្បន្ន។

6. Khmervipheak - ខែមិថុនា 17, 2008

អរគុណ ការបញ្ចេញវិចារ របស់អ្នកទាំងអស់គ្នា!
រិទ្ធិ៖ អ្នកពិតជា សរសេរវិភាគបានល្អមែន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: