jump to navigation

អ្នកណានឹងឈ្នះ ការបោះឆ្នោតខ្មែរ ២០០៨ ខែមិថុនា 12, 2008

Posted by khmervipheak in ការបោះឆ្នោត, នយោបាយ.
trackback

សូមមើលបន្ថែមពត៌មាន នៅ http://www.cambodia.org

មានប្លកខ្លះ, ពេលលោកអ្នកដាក់វិចារ លើវា លោកអ្នកមិនបានឃើញ វិចារលោកអ្នកចេញមកភ្លាមទេ ព្រោះរង់ចាំការយល់ស្រប ពីម្ចាស់ប្លក, នោះជាវិធីដាក់អន្ទាក់លោកអ្នកហើយ។ នោះជាវិធីតាមដានរកមើល អាសយដ្ឋាន IP របស់លោកអ្នក ធ្វើអោយលោកអ្នកបាត់បង់សេរីភាព​ បញ្ចេញវិចាររបស់លោកអ្នក។

ដើម្បីការពារ, លោកអ្នកមិនត្រូវដាក់វិចារ លើប្លកប្រភេទនោះទៀតទេ។

លោកអ្នកអាចដាក់វិចារលើ ប្លក”ខ្មែរវិភាគពត៌មាន” ដោយសេរី តាមគំនិតរបស់លោកអ្នក!

ខ្មែរវិភាគពត៌មាន អបអរសាទរលោកអ្នកជានិច្ច។

មតិ»

1. សុភ័ក្ត្រ - ខែមិថុនា 13, 2008
2. ទឹម បឿន - ខែមិថុនា 13, 2008

គ្មាន​អី​គួរ​ឱ្យ​បារម្ភ​ទេ។

3. daolnwod - ខែមិថុនា 13, 2008

hahahahahhahahaha
Very laught

4. រចនា - ខែមិថុនា 13, 2008

ព័ត៌មាន មិន​មែន ពត៌មាន​ទេ!

5. Khmervipheak - ខែមិថុនា 13, 2008

បាទសរសេរចឹង ក៏អានយល់ដូចគ្នា។

6. រចនា - ខែមិថុនា 13, 2008

យល់​មិន​យល់​វា​មិន​សំខាន់​ទេ, អ្វី​ដែល​សំខាន់​គឺ​វា «ខុស»។

7. Khmervipheak - ខែមិថុនា 13, 2008

ពត៌មាន សរសេរមានសំយោគសញ្ញា គ្មានសំយោគសញ្ញា មិនខុសទេ ប្រើការបានដូចតែគ្នា។ ខ្ញុំក៏ធ្លាប់បានអានអត្ថបទវែកញែក អំពីពាក្យហ្នឹងដែរ ប៉ុន្តែឥឡូវរកអត្ថបទនោះមិនឃើញ មិនដឹងនៅឯណា។
សាកចូល Google រួចវាយអក្សរ”ពត៌មាន” មើល រកឃើញពាក្យ”ពត៌មាន”ហ្នឹងអត់?

8. រចនា - ខែមិថុនា 13, 2008

ចាស៎​មាន! គឺ​មក​ពី​មាន​អ្នក​ដែល​សរសេរ «ពត៌មាន» ហ្នឹង​ទើប​រក​វា​ឃើញ។ ការ​ពិត​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​សុក្រឹត​ភាព​មួយ។ ចុះ​វា​មាន​ទៅ​ខាត​ប៉ុន្មាន​បើ​បង​គ្រាន់​តែ​វាយ​ថែម «័» មួយ​នោះ? វា​ប្រហែល​ជា​មិន​ខាត​ប៉ុន្មាន​ទេ តែ​វា​ផ្ដល់​ផល​មក​យ៉ាង​ច្រើន… តើ​មែន​ទេ?

9. បណ្ឌិត - ខែមិថុនា 13, 2008

អីយ៉ាស់អាម៉េចចេះនេះព័ត៌មាននេះប្រទាញប្រទង់គ្នារវាង វិបសាយ របស់ 4khmer ម៉េស?? បឿនគេខ្លាចបឿនឯងវែកមុខយក IP ទៅធ្វើអីហើយមើលទៅ😀

10. Boeun - ខែមិថុនា 14, 2008

ប្រហែល​ហើយ😉

11. Khmervipheak - ខែមិថុនា 14, 2008

បាទ បើដឹងចឹងល្អហើយ កុំរាំងខ្ទប់វិចារអ្នកអានអោយរង់ចាំទៀត បើកសេរីភាពអោយគេដាក់វិចារតាមចិត្តទៅ !

12. Boeun - ខែមិថុនា 16, 2008

ខ្ញុំ​មិន​បានបិទ​ទេ​បាទ។ រាល់វិចារ​ដែល​ដាក់​នៅ​ប្លក់​របស់​ខ្ញុំ ទោះ​បី​ជា​ល្អ ឬ​អាក្រក់​ក្ដី ខ្ញុំ​មិន​ដែល​លុប ឬ​បិទ​នោះ​ទេ។ វិចារ​ដែល​ខ្ញុំ​លុប មាន​តែ​ពពួក Spam ប៉ុណ្ណោះ។

13. Khmervipheak - ខែមិថុនា 16, 2008

អរគុណហើយ បើមិនបិទវិចារអ្នកអានចឹងនោះ!

14. Art Srey Sraop - ខែមិថុនា 20, 2008

This statistic is not accurate. It is for a small group of Khmer people who got access to the internet, who know how to use computer. 90% of the voters in Cambodia don’t know how to use computer and they do not participate in this poll. Hun Sen (CPP) will win.

15. Socheat - ខែមិថុនា 20, 2008

បើអោយបោះឆ្នោតដោយសេរី កុំគំរាមកំហែងតាមឃុំសង្កាត់ កុំបន្លំសន្លឹកឆ្នោត កុំបង្កលំបាកដល់អ្នកបោះឆ្នោតនោះ

គណបក្សសមរង្ស៊ីប្រាកដជាឈ្នះ ១០០% ក្នុងការបោះឆ្នោត ២០០៨ នេះ!

16. វង្ស - ខែមិថុនា 27, 2008

My idea is similar to Socheat but i don mean SRP will win 100%, but SRP+HRP+…will be >=50+1

Most of poeple who age under 30 will choose SRP or HRP…but …..

17. rith - ខែមិថុនា 27, 2008

HRP (Human Right Party) of Kem Sokha sponsored by CPP (Communist Pro youn Party).

Pen Sovan and Chan Ven, both are CPP party, now both are HRP (Human Right Party) vice president.

18. ក្មេងឃ្វាលគោ - ខែមិថុនា 28, 2008

បើគណបក្សសិទ្ធមនុស្សឈ្នះ​​​​ តើត្រូវដោះស្រាយយ៉ាងមេចទៅ ចំពោះពួកយួនដែលមក រស់នៅខុសច្បាប់ លើទឹកដីខ្មែរនោះ?
យួនក៏ជាមនុស្ស បើអីចឹងមានតែបើកសិទ្ធ អោយពួកវាគ្រប់យ៉ាង​ មែនទេ?​ ជួយបំភ្ឡឺផងបានទេ?​​

19. វង្ស - ខែកក្កដា 1, 2008

HRP is HRP not CPP. If Pen Sovann was CPP he is now at lease Vice president not just a poor man. Pen Sovann was in the prison at VN 10 years +, so if he were CPP why don HS help him for release? why wait till the 1991 treaty? try to see man not just listen!

20. thau - ខែកក្កដា 1, 2008

ប៉ែន សុវណ្ណ នៅតែជាមនុស្សរបស់យួនដដែល កុំឆ្ងល់។ ប៉ែន សុវណ្ណ មិនជាប់គុក នៅយួនទេ ប៉ុន្តែប៉ែន សុវណ្ណរស់នៅផ្ទះ របស់គាត់នៅហាណូយ ជាមួយប្រពន្ធកូន យួនរបស់គាត់ ព្រោះនិស្សិតខ្មែរ ដែលធ្លាប់រៀន នៅហាណូយកាលឆ្នាំ ១៩៨៥ ធ្លាប់ទៅលេងផ្ទះគាត់។ បច្ចុប្បន្ន ប៉ែន សុវណ្ណ រស់នៅក្រុងតាកែវ ជាខេត្តជាប់ព្រំប្រទល់យួន ដើម្បីតាមដានព្រឹត្តិការហើយរាយការអោយយួន។ ប៉ែន សុវណ្ណនៅតែជា ចារបុរស របស់យួនចឹង។

21. វង្ស - ខែកក្កដា 4, 2008

ការយល់ឃើញរបស់យើងខុសគ្នា តែទោះយ៉ាងណាខ្ញុំគិតថានរណាឈ្នះក៏ដោយ​ តែសូមកុំអោយបរទេសត្រួតក្បាលយើងទៅបានហើយ។ យើងត្រូវការសេរីភាព​យើងត្រួវការអ្នកដឹកនាំឯករាជ្យម្នាក់ ដែលមិននៅជាអាយ៉ងបរទេស។

22. នយោបាយអន្តរជាតិ របស់ហ៊ុន សែន កំពុងបង្ខាត ដីខ្មែរ/ដែនសមុទ្រខ្មែរ អោយទៅប្រទេសសៀម ឬ? « ខ្មែរ វ - ខែកក្កដា 18, 2008

[…] វិភាគសំដីខៀវ កញ្ញារិទ្ធដែលនិយាយពីបំណង របស់សៀម៖” នាយករដ្ឋមន្ត្រីថៃសុំឲ្យ គណៈកម្មការព្រំដែនថ្នាក់ខ្ពស់បំផុត ដើម្បីរៀបចំជួបគ្នាភ្លាម ហើយគាត់បាននិយាយថា បើសិនជាជួបគ្នា បញ្ហាទាំងអស់នេះ ប្រហែលជា ដោះស្រាយបានភ្លាម” (ដកស្រង់ពី អាស៊ី សេរី)។ ជំនួបនេះ នឹងជាការតថ្លៃទូទាត់ដីខ្មែរអោយសៀម តាមការចុះហត្ថលេខា លើកិច្ច ព្រមព្រៀងបន្ទាន់។ នោះពិតជា មួយអំពើក្បត់ជាតិថ្មីទៀត របស់រដ្ឋាភិបាលហ៊ុន សែន ឬ បន្ទាប់ពី ការចុះសន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ដើម្បីបញ្ជាក់ទទួលស្គាល់ស្របច្បាប់ សន្ធិសញ្ញាឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០ (ជា សន្ធិសញ្ញាកំណត់បន្ថយព្រំដែនខ្មែរ ក្នុងន័យប្រគល់ដីប្រទេសខ្មែរ អោយទៅប្រទេសយួន) ? កូនខ្មែរគ្រប់រូប សុខចិត្តនៅឈរអោបដៃមើលហ៊ុន សែនធ្វើស្រេចតែក្បាលចិត្ត ឬ? រង់ចាំអីទៀត ការបោះឆ្នោតថ្ងៃ ២៧ កក្កដា ២០០៨ ដែលនៅសល់ជាង មួយអាទិត្យនោះ? តាមស្ថានភាព យុទ្ធនាការឃោសនាកន្លងមក, ខ្មែរវិភាគពត៌មាន សំលឹងឃើញមានតែ ពីរគណបក្សធំ គត់ អាចសាកកំលាំងគ្នា តាមអំណាចសន្លឹកឆ្នោត របស់កូនខ្មែរ គឺ៖ គណបក្សសម រង្ស៊ី និង គណបក្សប្រជាជន។ មើលផងដែរ ៖ ការស្ទាបស្ទង់មតិ… […]

23. កូនខ្មែរ France - ខែកក្កដា 18, 2008

សូមឆ្លើយចំពោះcomment លេខ4៖
ព័ត៌មាន គឺត្រឹមត្រូវហើយ មិនមែន ពត៌មាន​ដូចលោកសរសេរនោះទេ!
ព័ត៌មាន សំ.ក្ល. ; សំ. វត៌មាន(វ័រតៈម៉ាន) បាលី. វត្តមាន« កាលឬសម័យដែលកំពុង ប្រព្រឹត្តទៅ » វចនានុក្រមខ្មែរភាគទី១ ទំព័រទី ៧២៧ បោះពុម្ពឆ្នាំ ១៩៦៧ ដោយ ពុទ្ធសាសនបណ្ឌិត្យ។
ចាំបាច់សួរធ្វើអ្វីថានរណានឹងឈ្នះ ការបោះឆ្នោតខ្មែរ ២០០៨ ! គណបក្សណាដែលនៅកាន់អំណាច គឺគណបក្សនោះហើយជាអ្នកឈ្នះ។ គេកំពុងសប្បាយក្នុងការកាន់អំណាច កំពុងបូមយកដុល្លារ កំពុងជាន់ករាស្រ្តខ្មែរ កំពុងបង្កើនឡើងចំនួនអ្នកក្រីក្រ គេមិនបណ្ដោយឲ្យចាញ់ងាយៗនោះទេ!!!
Il est inutile de se poser ce genre de questions puisqu’ils sont entrain de s’engraisser( le parti au pouvoir )!!!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: