jump to navigation

ការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-សៀម ជាការតបត របស់ហ៊ុន សែន ចំពោះពាក្យរិះគន់ របស់កាសិត (Kasit) ថា ហ៊ុន សែន ជាអ្នកលេងឬ? ខែ មេសា 5, 2009

Posted by khmervipheak in ការរិះគន់, កូនខ្មែរ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ព្រឹត្តិការអន្តរជាត, ហ៊ុន សែន.
4 comments

គ្រប់គ្នាគ្មានឆ្ងល់, ហ៊ុន សែនជានិច្ចរស់ ក្នុងភាពក្តៅក្រហាយ គ្មានស្រណុកអារម្មណ៍ ព្រោះយ៉ាងតិចក៏ ២ ដងដែរ ក្នុងមួយខែ, បើមហាជនខ្មែរមិនរិះគន់ ទង្វើខុស របស់ហ៊ុន សែន, ក៏ហ៊ុន សែនរិះគន់ ជេរមហាជនខ្មែរដែរ នោះជាប្រពៃណីខ្វះការអប់រំ និង សរសៃប្រសាទមិនប្រក្រតី របសហ៊ុន សែន ទៅហើយ ដែលហ៊ុន សែនមិនដែលស្តាប់/កែប្រែកំហុស បែរជាតបត ដូចឆ្កែទាល់ច្រក ប៉ុន្តែ បើជាមួយចៅហ្វាយយួន របស់ហ៊ុន សែនៗ ទទួលទាំងអស់ ជាក់ស្តែង លំហូរពួកយួនអន្តោប្រវេស ចូលតាំងទីដោយសេរី  គ្រប់ច្រកល្ហក ក្នុងប្រទេសខ្មែរ!

ចុះការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-ទ័ពសៀម ជាការតបត របស់ហ៊ុន សែន ចំពោះសំដីរិះគន់ របស់កាសិត ភិរម្យា (Kasit Piromya) នៅរដ្ឋសភាប្រទេសសៀម ដែលបានរិះគន់ ហ៊ុន សែន ថាជាអ្នកលេង (gangster) ឬ?

នោះពិតជាហ៊ុន សែនកំពុង  យកឈាមកូនខ្មែរ យកជីវិតទាហានខ្មែរ បំរើគោលដៅ ផ្ទាល់ខ្លួន ហើយ, វា ជារឿងគ្មានកូនខ្មែរណា ពេញចិត្ត សូម្បីបន្តិច!!! សូមហ៊ុន សែនវិភាគឡើងវិញ ទង្វើអំបាលម៉ាន របស់ហ៊ុន សែន!!!

hun1 kasit-piromya-02-afp1
ហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ
កាសិត ភិរម្យា (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសសៀម

មើលផងដែរ ៖

http://www.rfa.org/khmer/indepth/fighting-situation-near-pv-temple-04042009044303.html

http://ki-media.blogspot.com/2009/04/i-didnt-mean-it-kasit.html