ហ៊ុន សែនប្រាកដជាជនអត់ពូជ គ្មានភាពថ្លៃថ្នូរ សូម្បីបន្តិច កំពុងប្រើប្រាស់សំដីពន្យុះ អោយមានអំពើហឹង្សា!!! ខែ មេសា 7, 2009
Posted by khmervipheak in កុំមុយនិស្ត, ប្រទេស ខ្មែរ, លទ្ធិប្រជាធិបតេយ្យ, សំដីអត់ពូជ, ហ៊ុន សែន.9 comments
ហ៊ុន សែន បានប្រើប្រាស់ សំដីអត់ពូជ មើលងាយស្រ្តីខ្មែរ ៖ «ពួកបក្ស ប្រឆាំងគ្មានអ្វីក្រៅតែពីការយកប្រជាជនធ្វើជាឧបករណ៍ដើម្បីវាយ រដ្ឋាភិបាលទេ ហើយនៅកំពតហ្នឹងមានជើងខ្លាំងមួយជាស្រ្ដី ខ្ញុំមិនចាំបាច់ចេញឈ្មោះទេ ព្រោះស្ត្រីក៏មានស្រ្តី សោម គឹមសួរ អីអ៊ីចឹងដែរ ជើងខ្លាំងហើយ។ ហើយខ្លាំងហ្នឹងមិនមែនខ្លាំងខាងធ្វើអីទេ ខ្លាំងខាងរករឿង បង្ករឿងជាប់ ញុះញង់ បង្កហេតុ សូម្បីតែឃោសនាបោះឆ្នោតទៅឱបគេសោះ ថាគេប្រឡេះឡេវអាវ។ ឆ្ងល់អស់ប៉ុណ្ណេះទៅទៀត។ ទៅឡាំប៉ាប្ដឹងផ្ដល់គ្នាពូកែណាស់។ ប្រជុំគេមិនហៅក៏ចូលដែរ។ ថ្ងៃណាមួយ ខ្ញុំត្រូវចេញមកវិញបានដឹងថាទៅដោយគេមិនហៅក៏ទៅដែរ។ អានេះបានគេហៅថាពួកប្រឆាំងមុខក្រាស កាប់ ១០០តាំងតោក៏មិនមុតដែរ មិនថាស្រីមិនថាប្រុសទេដូចគ្នា ហើយមេម៉េចកូនអ៊ីចឹង»។
តាមប្រភពខ្សឹបខ្សៀវ ពីសំណាក់កូនខ្មែរថា ហ៊ុន សែនធ្លាប់ប្រើប្រាស់ សំដីអត់ពូជខាងលើ ជាមួយប្រពន្ធហ៊ុន សែន ឈ្មោះប៊ុន រ៉ានី និងជាមួយកូន របស់ហ៊ុន សែន បានជាឥឡូវហ៊ុន សែនទ្រាំមិនបាន ជំទាលដាក់មៃក្រូ ប្រាប់គេឯងដូច្នោះ!! ជាមួយប្រពន្ធយ៉ាងណា ជាមួយអ្នកក្រៅយ៉ាងហ្នុង!!!
|
ស្រ្តីបញ្ញាវន្តខ្មែរឈ្មោះមួរ សុខហួរ, តំណាងរាស្រ្ត គណបក្សសមរង្ស៊ី |
ជនខូចសរសៃប្រសាទ កែលែងឡើង |
តើមហាជនខ្មែរ ជាពិសេសស្រ្តីខ្មែរទូទាំងប្រទេស អាចអត់អោនអោយ ជនអត់ពូជ បែបសំដាចម៍ហ៊ុន សែន ដែរឬ? មហាជនខ្មែរលែងប្រកាន់ហ៊ុន សែនទៅហើយ ព្រោះហ៊ុន សែនមិនត្រឹមជាជនអត់ពូជ ប៉ុន្តែជាជនខូចសរសៃប្រសាទម្តងម្កាល ទៅទៀត!!
មើលផងដែរ ៖
http://www.rfa.org/khmer/indepth/opposition-mp-requests-pm-2explain-his-remarks-04062009061042.html
http://ki-media.blogspot.com/2009/04/hun-sen-master-of-truth-distortion.html
ការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-សៀម ជាការតបត របស់ហ៊ុន សែន ចំពោះពាក្យរិះគន់ របស់កាសិត (Kasit) ថា ហ៊ុន សែន ជាអ្នកលេងឬ? ខែ មេសា 5, 2009
Posted by khmervipheak in ការរិះគន់, កូនខ្មែរ, នយោបាយអន្តរជាតិ, ប្រទេស ខ្មែរ, ប្រទេស សៀម, ប្រាសាទព្រះវិហារ, ព្រឹត្តិការអន្តរជាត, ហ៊ុន សែន.4 comments
គ្រប់គ្នាគ្មានឆ្ងល់, ហ៊ុន សែនជានិច្ចរស់ ក្នុងភាពក្តៅក្រហាយ គ្មានស្រណុកអារម្មណ៍ ព្រោះយ៉ាងតិចក៏ ២ ដងដែរ ក្នុងមួយខែ, បើមហាជនខ្មែរមិនរិះគន់ ទង្វើខុស របស់ហ៊ុន សែន, ក៏ហ៊ុន សែនរិះគន់ ជេរមហាជនខ្មែរដែរ នោះជាប្រពៃណីខ្វះការអប់រំ និង សរសៃប្រសាទមិនប្រក្រតី របសហ៊ុន សែន ទៅហើយ ដែលហ៊ុន សែនមិនដែលស្តាប់/កែប្រែកំហុស បែរជាតបត ដូចឆ្កែទាល់ច្រក ប៉ុន្តែ បើជាមួយចៅហ្វាយយួន របស់ហ៊ុន សែនៗ ទទួលទាំងអស់ ជាក់ស្តែង លំហូរពួកយួនអន្តោប្រវេស ចូលតាំងទីដោយសេរី គ្រប់ច្រកល្ហក ក្នុងប្រទេសខ្មែរ!
ចុះការប៉ះទង្គិចអាវុធ រវាងទ័ពខ្មែរ-ទ័ពសៀម ជាការតបត របស់ហ៊ុន សែន ចំពោះសំដីរិះគន់ របស់កាសិត ភិរម្យា (Kasit Piromya) នៅរដ្ឋសភាប្រទេសសៀម ដែលបានរិះគន់ ហ៊ុន សែន ថាជាអ្នកលេង (gangster) ឬ?
នោះពិតជាហ៊ុន សែនកំពុង យកឈាមកូនខ្មែរ យកជីវិតទាហានខ្មែរ បំរើគោលដៅ ផ្ទាល់ខ្លួន ហើយ, វា ជារឿងគ្មានកូនខ្មែរណា ពេញចិត្ត សូម្បីបន្តិច!!! សូមហ៊ុន សែនវិភាគឡើងវិញ ទង្វើអំបាលម៉ាន របស់ហ៊ុន សែន!!!
![]() |
![]() |
| ហ៊ុន សែន, នាយករដ្ឋមន្ត្រីប្រទេសខ្មែរ |
កាសិត ភិរម្យា (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសសៀម |
មើលផងដែរ ៖
http://www.rfa.org/khmer/indepth/fighting-situation-near-pv-temple-04042009044303.html
http://ki-media.blogspot.com/2009/04/i-didnt-mean-it-kasit.html



