jump to navigation

ហ៊ុន សែនកំពុងប្រើប្រាស់ សន្លឹកបៀប្រាសាទព្រះវិហារ ដើម្បីរកសំលេងឆ្នោត ឬ? ខែ កក្កដា 16, 2008

Posted by khmervipheak in គណបក្សប្រជាជន, នយោបាយ, នយោបាយអន្តរជាតិ, ប្រាសាទព្រះវិហារ, ហ៊ុន សែន.
11 comments

ប្រាសាទព្រះវិហារ ជារឿងរសើបនិងក្តៅគគុក រវាងពីរជាតិសាសន៍ ខ្មែរនិងសៀម។ ថ្មីៗ នេះ រដ្ឋាភិបាលខ្មែរ បានគូរផែនទីថ្មី បង្រួមបរិវេណប្រាសាទព្រះវិហារ អោយនៅត្រឹម ចំងាយ ៣០ ម. ពីជើងប្រាសាទ តាមបង្គាប់របស់ប្រទេសសៀម ដើម្បីដាក់ស្នើវាជា សម្បត្តិមរតកពិភពលោក (World Heritage)។

មហាជនខ្មែរអបអរ ប្រាសាទព្រះវិហារ ជា បេតិកភណ្ឌពិភពលោក (ប៉ុន្តែមិនអបអរ ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ទេ) ស្មារតីជាតិអង់អាចរបស់កងទ័ពខ្មែរ នៅការពារប្រាសាទព្រះវិហារ។

ចុះពួកទាហានខ្មែរដែលប្លន់ដីប្រជា រាស្ត្រក្រីក្រ នៅតាមស្រុក/ខេត្តវិញ?

រំលឹកថា ប្រាសាទព្រះវិហារ និងផ្ទៃដី ៤,៦គម² ពទ្ធជុំវិញប្រាសាទ ត្រូវបានទទួលស្គាល់ ជាកម្មសិទ្ធិរបស់ប្រទេសខ្មែរ តាំងពីលទ្ធផលសំរេចកាត់ក្តី ថ្ងៃ ១៥ មិថុនា ១៩៦២, ដោយតុលាការអន្តរជាតិ (តំណាងអង្គការសហប្រជាជាតិ) នៅទីក្រុង The Hague, ប្រទេស Netherlands។ (ច្រើនទៀត…)