jump to navigation

បញ្ហាប្រាសាទព្រះវិហារ ជាបញ្ហា របស់កូនខ្មែរ គ្រប់គ្នា ប៉ុន្តែ… ខែ មិថុនា 25, 2008

Posted by khmervipheak in ប្រាសាទព្រះវិហារ.
add a comment

ប្រាសាទសាសនាហែនឌី

ព្រះវិហារ

មើលពីលើឧទ្ធម្ភាគចក្រ

បញ្ហាប្រាសាទព្រះវិហារ ជាបញ្ហារបស់កូនខ្មែរគ្រប់រូបត្រូវតែដោះស្រាយ ប៉ុន្តែ កូនខ្មែរក៏ត្រូវតែដោះស្រាយ (អោយចំណេញដល់ខ្មែរ) ៖

  • បញ្ហា ខ្សែបន្ទាត់ព្រំដែនគោក ខ្មែរ-យួន
  • បញ្ហា ខ្សែបន្ទាត់ព្រំដែនគោក ខ្មែរ-សៀម
  • បញ្ហា ខ្សែបន្ទាត់ព្រំដែនសមុទ្រ ខ្មែរ-យួន និង ខ្មែរ-សៀម
  • បញ្ហា យួនអន្តោប្រវេសខុសច្បាប់ នៅកម្ពុជា
  • បញ្ហា អនុវត្តច្បាប់អន្តោប្រវេសលើ ពួកយួនអន្តោប្រវេស ទាំងនោះ
  • បញ្ហា ទំនិញឡើងថ្លៃ
  • បញ្ហា សមុទ្រគ្រឿងញាណចរាចរពេញទំហឹង នៅកម្ពុជា
  • បញ្ហា រាស្រ្តត្រូវគេរំលោភដីធ្លី
  • បញ្ហា ច្បាប់ប្រឆាំង អំពើពុករលួយ
  • បញ្ហា យុវជនអត់ការងារធ្វើ
  • បញ្ហា សុខភាពប្រជាពលរដ្ឋខ្មែរ
  • … ។

មើលផងដែរ ៖

http://ki-media.blogspot.com/2008/06/preah-vihear-issue-is-issue-for-all.html

សភាសៀម កំពុងពិនិត្យពាក្យបណ្តឹង ដកការទុកចិត្ត នាយករដ្ឋមន្ត្រី សា ម៉ាក ខែ មិថុនា 24, 2008

Posted by khmervipheak in Uncategorized.
add a comment

គណបក្សប្រឆាំង ចង់ហៅមកដេញដោលសួរសា ម៉ាក រួមទាំង ៧ សមាជិករដ្ឋាភិបាល អំពីការងារចាត់ចែងប្រទេសជាតិ ក្នុងអំឡុង ៤ ខែកន្លងមក។ ភាគីគាត់, សា ម៉ាក, នាយករដ្ឋមន្ត្រីសៀម បដិសេធរាល់ការចោទប្រកាន់។

អាភិសិត វេចចាជីវ៉ា

(Abbhisit Vejjajiva)

ប្រធានគណបក្សប្រជាធិបតេយ្យ

រដ្ឋសភាសៀម ថ្ងៃនេះ ២៤ មិថុនា ២០០៨ បានចាប់ផ្តើមពិនិត្យពាក្យបណ្តឹង ដែលគណបក្ស” ប្រជាធិបតេយ្យ” បានដាក់ស្នើ, គឺសំណូមពរបោះឆ្នោតដកការទុកចិត្ត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ គណបក្សប្រជាធិបតេយ្យ ដែលជាកត្តាស្នូល ក្នុងពួកគណបក្សប្រឆាំង ចង់ហៅមកដេញដោលសួរសា ម៉ាក រួមទាំង ៧ សមាជិករដ្ឋាភិបាល អំពីការងារចាត់ចែងទឹកដី និង ប្រទេសជាតិ ក្នុងអំឡុង ៤ ខែកន្លងមក, ក្នុងស្ថានការសេដ្ឋកិច្ចកាន់តែលំបាក។

ថ្លែងសន្ទរកថានៅចំពោះមុខសភា, អាបិសិត វេចាជីវ៉ា (Abhisit Vejjajiva), អ្នកដឹកនាំគណបក្សប្រជាធិបតេយ្យ បានវាយតំលៃថា រដ្ឋាភិបាលបរាជ័យទាំងស្រុង ក្នុងដំណោះស្រាយវិបត្តិ ថាមពល, តំលៃទំនិញឡើងថ្លៃ ក៏ដូចជាស្ថានការអស្ថិរភាព នៅភាគខាងត្បូងប្រទេសសៀម។ ចំណែកខ្លួនគាត់, នាយករដ្ឋមន្ត្រីសា ម៉ាក បានច្រានចោលរាល់ការចោទប្រកាន់។

ត្រូវរងផង កំលាំងគាប នៃមហាបាតុករលើដងផ្លូវ, នាយករដ្ឋមន្ត្រីសៀម ឈ្មោះសា ម៉ាក ត្រូវប្រឈមមុខផង ជាមួយរដ្ឋសភា

ពិធីបោះឆ្នោត លើពាក្យបណ្តឹងដកការទុកចិត្ត នឹងប្រព្រឹត្តនៅថ្ងៃ ២៦ មិថុនា ២០០៨។ បើពាក្យបណ្តឹង ត្រូវបានភាគច្រើនតំណារាស្រ្តអនុមតិ, នាយករដ្ឋមន្ត្រីសា ម៉ាកនឹងត្រូវលាលែងពីតំណែង ដូចដែលគាត់ធ្លាប់បានប្តេជ្ញា។

ជាធម្មតា តាមក្រុមអ្នកវិភាគ, លទ្ធភាពលាលែងតិចតួចណាស់ ព្រោះគណបក្ស” អំណាចប្រជាពលរដ្ឋ” របស់លោក នាយករដ្ឋមន្ត្រីសា ម៉ាក រួមនឹងក្រុមគណបក្សសម្ពន្ធភាព មាន ៣១៦ ក្នុងចំនួន ៤៨០ កៅអីតំណាងរាស្រ្ត នៅរដ្ឋសភា។

ក្រលេកមើលប្រទេសខ្មែរ តើរដ្ឋាភិបាលខ្មែរមានគិតដល់ សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ដោយអោយ បាតុកម្មប្រជាធិបតេយ្យសេរីបែបហ្នឹង កើតឡើងទេ?

តើរដ្ឋសភាខ្មែរ មានឥទ្ធិពលលើរដ្ឋាភិបាលខ្មែរ ដូចករណីនៅ ប្រទេសសៀមទេ ?

ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី នៅប្រទេសសៀម ជាគំរូសំរាប់រដ្ឋាភិបាលខ្មែរ ប្រទេសខ្មែរ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចប្រទេសសៀមដែរ។

ផ្ទុយទៅវិញ អ្នកដឹកនាំរដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន បាននិងកំពុងយកគំរូដឹកនាំផ្តាច់ការ តាមប្រទេសយួន ដែលជាប្រទេសកុំមុយនិស្តផ្តាច់ការទៅវិញ!

តើដល់ពេលណាទើបប្រជាពលរដ្ឋខ្មែរ រស់ក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ពិតប្រាកដ?

មួយក្នុងចំណោម ល្បិចកលឧក្រឹដ្ឋកម្ម ប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន! ខែ មិថុនា 22, 2008

Posted by khmervipheak in គណបក្សប្រជាជន, ល្បិចឧក្រឹដ្ឋកម្ម, ហ៊ុន សែន.
add a comment

ខាងក្រោម ជាល្បិចកលឧក្រឹដ្ឋកម្ម ប្រឆាំងមនុស្សជាតិ មួយថ្មីទៀត របស់ហ៊ុន សែន។

ប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន មិនមាត់ គ្មានន័យថាខ្លាចហ៊ុន សែនទេ ប៉ុន្តែតាមដាន សកម្មភាព របស់ហ៊ុន សែន។ បើហ៊ុន សែនធ្វើអ្វីជាអំពើឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬ អំពើក្បត់ជាតិ, ប្រជាពលរដ្ឋខ្មែរ ក៏នឹងមិននៅបង្អង់ ដោយបញ្ជូនពត៌មានទាំងនោះ ទៅប្រព័ន្ធផ្សព្វផ្សាយភ្លាម។

ហ៊ុន សែនកំពុងប្រឌិតឆាកល្ខោនថ្មីមួយទៀត ដូចដែលហ៊ុន សែនធ្លាប់បានធ្វើ ក្នុងករណីចោទ ប៊ន សំណាង និង សុខ សំអឿន ជាឃាដករសិប្បនិម្មិត ទាក់ទិនឃាដកម្មលើរូបលោក ជា វិជ្ជា។

មើលផងដែរ ៖ http://cheavichea.wordpress.com

ខាងក្រោម ជាអត្ថបទថ្មីបំផុតវែកមុខលាតត្រដាង កលល្បិចឧក្រឹដ្ឋកម្ម ប្រឆាំងមនុស្សជាតិ របស់ពួកគណបក្សប្រជាជន និងហ៊ុន សែន

(ដកស្រង់ពី http://ki-media.blogspot.com/2008/06/cacjes-special-statement-regarding-sam.html )

អ្នកនយោបាយ ត្រូវតែហ៊ានទទួលរងការរិះគន់, ហ៊ុន សែន គិតមេច? ខែ មិថុនា 21, 2008

Posted by khmervipheak in ការរិះគន់, ហ៊ុន សែន.
add a comment

“ អ្នកនយោបាយ ត្រូវតែហ៊ានទទួលការរិះគន់ទិះទៀន” នោះជាសំដី ម៉ារធីន ខលើណិន (Martin Callanan), ព្រឺទ្ធសមាជិកសហគមយួរ៉ុប ជាប្រធានអ្នកសង្កេតការអន្តរជាតិ សំរាប់ការបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ ២០០៨ នៅកម្ពុជា។

ព្រឺទ្ធសមាជិកសហគមយួរ៉ុប

ជាប្រធានអ្នកសង្កេតការអន្តរជាតិ

សំរាប់ការបោះឆ្នោតតំណាងរាស្រ្ត

ឆ្នាំ ២០០៨ នៅកម្ពុជា។

តើហ៊ុន សែនសុខចិត្តទទួលរងការរិះគន់ទិះទៀន ឬមួយ ហ៊ុន សែននៅតែគំរាមចោទ អ្នករិះគន់ខ្លួនទៅវិញ?

ហ៊ុន សែន

នាយករដ្ឋមន្ត្រីខ្មែរ

ជិតផុតអាណត្តិ

បុរសគ្មានអំណោយផល

មើលផងដែរ៖ http://ki-media.blogspot.com/2008/06/eu-martin-callanan-all-cambodian.html

រឿងពិតមិនអាចប្រកែកបាន… សំរាប់…! ខែ មិថុនា 21, 2008

Posted by khmervipheak in ប៉ុលពត, ហ៊ុន សែន.
2 comments

រឿងពិត មិនអាចប្រកែកបាន… សំរាប់ពួកផ្តាច់ការ !

ហ៊ុន សែនគួរមើលគំរូ វាសនាពួកផ្តាច់ការ !

(ដកស្រង់ពី http://ki-media.blogspot.com/2008/06/relentless-campaign-of-intimidation-and.html)

ប្រពន្ធ ប៉ុលពត

បានឃើញប៉ុល ពតស្លាប់

ពេលអ្នកស្រីបានទៅចងម៉ុង

ក្នុងទីស្នាក់របស់ប៉ុលពត។

ដោយមានឃាដកម្មទាំងពូជ

ទើបប៉ុល ពតត្រូវគេ

ឃុំឃាំង នៅផ្ទះរបស់គាត់

នីកូឡា សូស៊ីស្គូ

នៃ

ប្រទេសរ៉ូមែនៀ

សាដាំ ហ៊ុស សែន

នៃ

ប្រទេសអ៊ីរ៉ាក់

ហ៊ុន សែនបានព្រមាន អង្គការក្រៅរដ្ឋាភិបាល មិនអោយនិយាយ… ខែ មិថុនា 20, 2008

Posted by khmervipheak in នយោបាយ, ហ៊ុន សែន.
1 comment so far
ហ៊ុន សែន,នាយករដ្ឋមន្ត្រីខ្មែរ

បច្ចុប្បន្ន

(រូបថត

ថ្ងៃ ១៨ មិថុនា

២០០៨)

ក្នុងពិធីសម្ភោធស្ពាននៅខេត្តកំពង់ស្ពឺ ថ្ងៃ ១៨ មិថុនា ២០០៨, ហ៊ុន សែនបានព្រមាន អង្គការក្រៅរដ្ឋាភិបាល កុំនិយាយអ្វីដែលមិនសមហេតុផល។ ហេតុមេចចឹង? គាត់មានខ្លួនខ្លាំងណាស់ឬ (ពុករលួយ, ឧក្រឹដ្ឋកម្ម, …) បានជាគាត់បារម្ភដល់ម្លឹង?

- ខ្លាចគេនិយាយរឿងស្មោកគ្រោក របស់គាត់? រឿងគាត់ (បញ្ជាសំងាត់)ចាប់ដាំ សិទ្ធិដើម្បី គំរាមអ្នកប្រជាធិបតេយ្យនោះអី?

- ខ្លាចគេនិយាយរឿងស្មោកគ្រោក របស់គាត់? រឿងគាត់(បញ្ជាសំងាត់) ដកអភ័យឯកសិទ្ធិ តំណាងរាស្រ្ត សម រង្ស៊ី មិនបានសំរេច នោះឬ?

- ខ្លាចគេនិយាយរឿងស្មោកគ្រោក របស់គាត់? រឿងគាត់បង្កសភាពការអាប់អួរ មុនពេលបោះឆ្នោត នោះឬ?

បើមិនដូច្នោះ ហេតុមេចបានជាហ៊ុន សែនព្រមាន អង្គការក្រៅរដ្ឋាភិបាល មិនអោយ បញ្ចេញយោបល់មតិ តាមវិជ្ជាជីវះ?

សូមបញ្ជាក់ថា កុំតែមាន អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និង គណបក្សសម រង្ស៊ីផងដែរ ជួយតំរែតំរង់ នយោបាយប្រទេសខ្មែរ កុំអីមិនដឹងជាប្រទេសខ្មែរ ក្រោមអំណាចហ៊ុន សែនទៅជាមហាពុករលួយ និងផ្តាច់ការ ដល់កំរិតណាទេ!

មើលផងដែរ៖

http://ki-media.blogspot.com/2008/06/hun-sen-warned-ngos-not-to-talk.html

ផែនទីថ្មីប្រាសាទព្រះវិហារ បកស្រាយដោយ ណប់ប៉ូដុន ប៉ាតាម៉ា ខែ មិថុនា 19, 2008

Posted by khmervipheak in នយោបាយអន្តរជាតិ, ប្រាសាទព្រះវិហារ.
1 comment so far

ដោយមានសំណើពីមហាបាតុករសៀម សូមអោយរដ្ឋាភិបាលសៀមបំភ្លឺ ពីផែនទីថ្មី បង្រួមបរិវេណប្រាសាទសាសនាហ៊ិនឌីព្រះវិហារ ដែលប្រទេសខ្មែរបានគូរ និង ប្រគល់អោយ ប្រទេសសៀម។

ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសៀម ណប់ប៉ូដុន ប៉ាតាម៉ា(Noppadon Pattama) បាន បំភ្លឺនិងបកស្រាយថា ប្រទេសសៀមគ្មានបាត់ទឹកដីសូម្បីតែ ១ សង្ទីមែត្រការេ (ការពិត!)។

ណប់ប៉ូដុន ប៉ាតាម៉ា

រដ្ឋមន្ត្រីក្រសួង

ការបរទេសសៀម

កំពុងបកស្រាយបំភ្លឺ

អំពីផែនទីថ្មីបង្រួមបរិវេណ

ប្រាសាទព្រះវិហារ ដែល

ប្រទេសខ្មែរទើបតែបាន

គូរ និង ប្រគល់អោយ

ផែនទីថ្មី បង្រួមបរិវេណ

ប្រាសាទសាសនាហ៊ិនឌី

ព្រះវិហារ ដែល

ប្រទេសខ្មែរបានគូរ និង

ប្រគល់អោយ

ប្រទេសសៀម ចារ

(endorse) យល់ស្រប

ឯកសារយោង៖

  1. ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ គូរដោយរដ្ឋាភិបាលហ៊ុន សែន តាមបង្គាប់សៀម
  2. http://ki-media.blogspot.com/2008/06/cambodia-not-claiming-any-thai-land-how.html
  3. http://ki-media.blogspot.com/2008/06/preah-vihear-map-and-border-shown-by.html
  4. http://ki-media.blogspot.com/2008/06/noppadon-claims-success-in-preah-vihear.html
  5. http://ki-media.blogspot.com/2008/06/thailand-is-holding-cambodia-and-world.html

គណបក្សសមរង្ស៊ី ចេញសេចក្តីប្រកាស …! ខែ មិថុនា 18, 2008

Posted by khmervipheak in ការបោះឆ្នោត, នយោបាយ.
1 comment so far

ហោ ណាំហុង ជាមេគុកបឹងត្របែក សម័យខ្មែរក្រហម? ខែ មិថុនា 18, 2008

Posted by khmervipheak in មេគុកខ្មែរក្រហម, ហោ ណាំហុង.
1 comment so far
ហោ ណាំហុង, បច្ចុប្បន្នជា

រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ

ធ្លាប់ជាមេគុកបឹងត្របែក

ប៣២

ក្នុងសម័យខ្មែរក្រហម

(១៧៧៥-១៩៧៩)

ព្រឹត្តិការថ្មីៗ ចេះតែកើតមានជុំវិញរឿងហោ ណាំហុង។ អាថ៍កំបាំងដែលហោ ណាំហុង ខិតខំបិទបាំងរាប់សិបឆ្នាំ ឥឡូវនេះអាថ៍កំបាំងទាំងនោះ ត្រូវបែកធ្លាយចេញមក ដោយហោ ណាំហុងខ្លួនគាត់ (ចោរតែមានខ្លួន ចេះតែរអៀស) និងដោយសារប្រជាពលរដ្ឋខ្មែរ ចង់ដឹង ចង់វែកមុខ ពួកឧក្រឹដ្ឋជនសំលាប់មនុស្ស នាសម័យខ្មែរក្រហម (១៩៧៥-១៩៧៩), ដើម្បីប្រគល់អោយ តុលាការពិសេសខ្មែរក្រហមបច្ចុប្បន្ន កាត់ទោស។

ប្រជាពលរដ្ឋខ្មែរទាំងអស់, ដែលមានបងប្អូនសាច់ញាតិ បាត់បង់ជីវិតក្នុងសម័យ ខ្មែរក្រហម, ឈឺចាប់ណាស់ក្នុងអារម្មណ៍ រហូតដល់បច្ចុប្បន្ន មិនទាន់រំសាយ ចំពោះពួកដែលសំលាប់ បងប្អូនសាច់ញាតិ ឪពុកម្តាយ មាមីង ជីដូនជីតា របស់ខ្លួន ឥតញញើតដៃ ក្នុងសម័យខ្មែរក្រហម ហើយសូមតុលាការពិសេសខ្មែរក្រហម នាំយកពួកទាំងនោះទៅកាត់ទោស កុំបីខានអោយសោះ។

ខាងក្រោម ជាអត្ថបទសង្ខេប របស់កសិណសាក្សីដែលធ្លាប់រស់ នៅក្រោមអំណាចមេគុក បឹងត្របែក ប៣២ ឈ្មោះហោ ណាំហុង​និង ប្រពន្ធកូនរបស់គាត់។

អត្ថបទបានប្រែសំរួលជាភាសាខ្មែរ ពី http://ki-media.blogspot.com/2008/06/testimonials-from-former-prisoners-of.html

អត្ថបទប្រែសំរួលទាំងស្រុងពីអត្ថបទដើម ៖

ការបញ្ជាក់ជាកសិណសាក្សី ពីអតីតអ្នកជាប់គុក

នៅជំរុំបឹងត្របែក ក្រោមការគ្រប់គ្រងរបស់ហោ ណាំហុង ចន

ចន្លោះខែវិច្ឆិកា ១៩៧៧ និង មករា ១៩៧៩

ការបញ្ជាក់ជាកសិណសាក្សីទាំងនេះ បានពីអ្នករងគ្រោះនៅរស់រានបច្ចុប្បន្ន,

ត្រូវបានផ្សព្វផ្សាយ ក្នុងច្បាប់ខែមករា ១៩៩០ នៃព្រឹត្តិប័ត្រ ក្រុមតស៊ូមិនមែនកុំមុយនិស្ត

បានបោះផ្សាយដោយ ក្រុមតស៊ូមិនមែនកុំមុយនិស្ត ប្រឆាំងវៀតណាម

(ហ្វុនស៊ីប៉ិច របស់សម្តេចនរោត្តមសីហនុ និង KPNLAF របស់លោក សឺន សាន)

ការបញ្ជាក់ជាកសិណសក្សី ដោយ លោកនិងអ្នកស្រី អៀង គុណសាគី

យើង, អៀង គុណសាគី និង កែវ ប៊ុនធួក បានស្គាល់ លោកហោ ណាំហុង តាំងពីឆ្នាំ ១៩៦៩ និង បានរស់នៅរយះពេល ២ ឆ្នាំ ក្រោមអំណាច របស់គាត់ ដែលជាចាងហ្វាងជំរុំអប់រំ និងបង្ខំធ្វើការងារធ្ងន់ នៅឆ្នាំ ១៩៧៧ និង ១៩៧៨ នៅបឹងត្របែក ជិតទីក្រុងភ្នំពេញ,

មានករណីកិច្ច រំលឹកឡើងវិញ ការពិតដូចខាងក្រោម។

ក្នុងតួនាទីជា ចាងហ្វាងសកម្មបំផុត នៃជំរុំនេះ, លោកហោ ណាំហុងបានជួយ ប្រពន្ធគាត់ក្លាយជា ប្រធាន” ក្រុមស្រ្តី និង​កូនគាត់ក្លាយជា ប្រធាន” ក្រុមយុវជន។

ការបញ្ជាក់ជាកសិណសក្សី ដោយ លោកសៅ គឹមហុង

ជាការមានប្រយោជត្រូវរំលឹកថា គ្រួសារហោ ណាំហុង បានរួមគ្មានបង្កើត [ក្នុងជំរុំបឹងត្របែក] មួយគ្រួសារប្រធាន៖

  • លោកហោ ណាំហុង, អនុប្រធាន [ដែលខ្ញុំបានស្គាល់ តាំងពីនៅជំរុំចាស់] នៅច្រាំងចំរេះ, បានក្លាយប្រធាន ក្រោយការចេញទៅ របស់លោកវណ្ណ ពិនី នៅឆ្នាំ ១៩៧៧

  • អ្នកស្រីហោ ណាំហុង, ឈ្មោះកំណើត បូរី, អនុប្រធាន [ក្រុមស្រ្តី], បានក្លាយប្រធាន [ក្រុមស្រ្តី] ក្រោយការចេញទៅ របស់អ្នកស្រីវណ្ណ ពិនី នៅឆ្នាំ ១៩៧៧

  • កូនប្រុសច្បង របស់ពួកគេ [ហោ សុធន] ទទួលរ៉ាប់ជានិច្ច តួនាទីជាប្រធានយុវជន

ការបញ្ជាក់ជាកសិណសក្សី ដោយ អ្នកស្រី ស៊ីសុវត្តិ អៃរ៉ាវ៉ាឌី

(…). គេរាប់ឃើញ ក្នុងនោះមាន ហុកសិបប្លាយនាក់ [ក្នុងផ្នែក ប៣២ នៃជំរុំបឹងត្របែក] ។ គឺក្នុងមណ្ឌលនេះហើយ ដែលខ្ញុំនិងគ្រួសារខ្ញុំ បានរស់នៅដល់ខែមេសា ១៩៧៨។

ពីខែមករា ដល់ ខែវិច្ឆិកា [១៩៧៧], ប៣២ ត្រូវបានដឹកនាំដោយលោក វណ្ណ ពិនី, ប្រធានមណ្ឌល, ទី២ ដោយលោកហោ ណាំហុង, អនុប្រធាន។

ពេលលោក វណ្ណ ពិនី និងប្រពន្ធគាត់ ឈ្មោះ ឈន, ប្រធានស្រ្តី, ត្រូវបានគេនាំទៅបាត់,​ [លោក និង លោកស្រី ហោ ណាំហុងបានជំនួសពួកគេ បន្តបន្ទាប់ ជាប្រធាននៃ ប៣២ និង​ ជាប្រធានស្ត្រី]

មើលផងដែរ៖

http://ki-media.blogspot.com/2008/06/testimonials-from-former-prisoner-of.html

http://ki-media.blogspot.com/2008/06/political-cartoon-family-photo-from.html

ប្រទេសខ្មែរ និង ប្រទេសសៀម, មួយណាមាន ប្រជាធិបតេយ្យសេរីជាង? ខែ មិថុនា 18, 2008

Posted by khmervipheak in នយោបាយអន្តរជាតិ, ប្រាសាទព្រះវិហារ.
4 comments

ខ្មែរគ្មានបានចំណេញផ្ទៃដីអីបន្តិច ពីបរិវេណដីជុំវិញប្រាសាទព្រះវិហារ។ ការគូរផែនទីថ្មីបង្រួមបរិវេណ ប្រាសាទព្រះវិហារនោះ គឺគ្រាន់តែដើម្បីអោយសៀម យល់ស្របបានឆាប់ ចុះហត្ថលេខាដាក់ប្រាសាទព្រះវិហាររបស់ខ្មែរ ជាបេតិកភណ្ឌអន្តរជាតិ នៅខែកក្កដា ២០០៨។

ថ្វីបើដូច្នោះ មហិច្ឆិតាសៀម ក៏ដូច យួន តែងតែចង់បានទ្រព្យសម្បត្តិ បូរណភាពទឹកដីខ្មែរ ជានិច្ច ម៉្លោះហើយមហាជនសៀម ចេញធ្វើបាតុកម្មជំទាស់ ការយល់ស្រប របស់រដ្ឋាភិបាលសៀម លើផែនទីថ្មីបង្រួម បរិវេណប្រាសាទព្រះវិហារ នេះទៀត។

ថ្ងៃនេះ ភាពតានតឹង នៅប្រទេសសៀម កើតឡើងដោយបាតុកម្មមហាជនសៀម នៅមុខក្រសួង ការបរទេសសៀម, ក្រុងបែងខក (Bangkok) ជំទាស់ផែនទីថ្មីបង្រួមបរិវេណ ប្រាសាទព្រះវិហារ ៖ (មើលផងដែរ http://ki-media.blogspot.com/2008/06/anti-thai-govt-protest-over-thai.html)

http://ki-media.blogspot.com/2008/06/thai-protestors-storm-government-house.html

ខាងក្រោម ជាផែនទីតំបន់ប្រាសាទព្រះវិហារ ដែលមហាជនសៀមកំពុងជជែកដេញដោល (debate) មិនអោយខ្មែរដាក់វា ជាបកតិភណ្ឌពិភពលោក នៅខែក្រោយ (ផែនទីបានមកពី http://ki-media.blogspot.com/2008/06/annotated-maps-of-preah-vihear-provided.html

មើលផងដែរ៖

  1. http://ki-media.blogspot.com/2008/06/cambodias-proposal-to-list-preah-vihear.html
  2. http://ki-media.blogspot.com/2008/06/in-1907-siam-requested-france-to-draw.html
  3. http://ki-media.blogspot.com/2008/06/preah-vihear-white-paper-to-be-issued.html
  4. http://ki-media.blogspot.com/2008/06/thai-govt-house-seized-by-protesters.html
  5. http://ki-media.blogspot.com/2008/06/thai-protesters-besiege-government.html